ពលរដ្ឋនៅស្វាយរៀងស្នើអាជ្ញាធរដកដីព្រែកមួយកន្លែងទុកជាសម្បត្តិរដ្ឋវិញក្រោយមានគេរំលោភយកធ្វើកម្មសិទ្ធិ
ពលរដ្ឋរស់នៅឃុំតាសួស ស្រុកស្វាយជ្រុំ ខេត្ដស្វាយរៀងជាច្រើនគ្រួសារបានទាមទារដល់អាជ្ញាធរដកហូតដីព្រែកមួយកន្លែងទុកជាសម្បត្តិរដ្ឋវិញ ក្រោយពីមានអ្នកហាមមិនឱ្យអ្នកភូមិចូលទៅប្រើប្រាស់អាស្រ័យផលទឹកនៅក្នុងព្រែកនោះ។ លោក វង សាវ៉ាត អាយុ៤៨ឆ្នាំរស់នៅភូមិព្នៅ ឃុំតាសួស ស្រុកស្វាយជ្រុំ បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាននៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នេះថា តាំងពីដូនតារបស់លោកមក គឺព្រែកនៅក្នុងភូមិព្នៅមិនដែលមានអ្នកណាធ្វើរបងព័ទ្ធ ឬហាមឃាត់មិនឱ្យពលរដ្ឋចូលទៅរកត្រីនៅក្នុងព្រែក ឬហាមមិនឱ្យប្រលែងសត្វគោក្របីចុះទៅផឹកទឹកស៊ីស្មៅនៅក្នុងព្រែកទេ។ លោកថា ទើបតែនៅក្នុងឆ្នាំ២០២៤នេះមានគេធ្វើរបងព័ទ្ធហាមឃាត់មិនឱ្យពលរដ្ឋចូលទៅក្នុងព្រែកទាំងមនុស្ស...