អ្នកចុះល្បាតថា បទល្មើសព្រៃឈើនៅតំបន់ឱរ៉ាល់បានកើនឡើងដោយគ្មានការទប់ស្កាត់ពីអាជ្ញាធរ
ក្រុមអ្នកល្បាតព្រៃ បានអះអាងថា បទល្មើសព្រៃឈើនៅតំបន់ឱរ៉ាល់បានបន្តកើនឡើង ដោយសារគ្មានការចុះអន្តរាគមន៍បង្ក្រាប និងទប់ស្កាត់ពីអាជ្ញាធរពាក់ព័ន្ធ។
ក្រុមអ្នកល្បាតព្រៃ បានអះអាងថា បទល្មើសព្រៃឈើនៅតំបន់ឱរ៉ាល់បានបន្តកើនឡើង ដោយសារគ្មានការចុះអន្តរាគមន៍បង្ក្រាប និងទប់ស្កាត់ពីអាជ្ញាធរពាក់ព័ន្ធ។
ពលរដ្ឋជាង៣០០នាក់មកពីខេត្តចំនួន៥បានប្រមូលផ្តុំតវ៉ាមុខក្រសួងមហាផ្ទៃនៅថ្ងៃសុក្រម្សិលមិញនេះ ដើម្បីទាមទារឱ្យដោះលែងប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា និងមន្ត្រី២រូបរបស់សមាគមនេះ ក្រោយសមត្ថកិច្ចខេត្តក្រចេះចាប់ខ្លួន និងបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តរតនគិរីដើម្បីសាកសួរបន្ត។
អ្នកការពារព្រៃឈើ និងសត្វព្រៃ បានទទូចដល់សមត្ថកិច្ចឱ្យស្រាវជ្រាវចាប់ខ្លួនក្រុមជនដែលបរបាញ់សត្វក្នុងព្រៃសហគមន៍ប្រាំបីមុមមកផ្តន្ទាទោសតាមច្បាប់ ដើម្បីព្រមានដល់អ្នកផ្សេងទៀតកុំឱ្យធ្វើបែបនេះ និងបញ្ឈប់ការដើរប្រមាញ់សត្វព្រៃបន្តទៀត។ កាលពីថ្ងៃ២២ ខែមេសា ឆ្នាំ២០២៣ សមត្ថកិច្ច និងប្រជាសហគមន៍បានចាប់បានឧបករណ៍សម្រាប់ធ្វើសកម្មភាពចាប់សត្វព្រៃមួយចំនួននិងឡានមួយគ្រឿងរបស់ជនសង្ស័យមួយក្រុមនៅក្នុងចម្ការអំពៅ ស្ថិតក្នុងឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ខណៈម្ចាស់ ឬក្រុមជនសង្ស័យបានរត់គេចខ្លួនបាត់អស់។ ប្រធានសហគមន៍ការពារព្រៃឈើប្រាំបីមុមលោក សឿន ឡាយ បានឱ្យថា ចាប់តាំងពីចាប់បានវត្ថុតាងរហូតមកដល់ពេលនេះ...
ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាលោក ថេង សាវឿន និងមន្ត្រី២រូបទៀត ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការខេត្តរតនគិរីនៅព្រឹកថ្ងៃព្រហស្សតិ៍នេះ ក្រោយសមត្ថកិច្ចខេត្តក្រចេះឃាត់ខ្លួនសាកសួរជាច្រើនម៉ោង។
កម្មកររោងចក្រ៧៣៦នាក់បម្រើការងារនៅរោងចក្រ ដាយ៉ាប គ្លូប៊ល ស្ថិតក្នុងសង្កាត់កាកាបពីរ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានថៅកែបិទទ្វាររោងចក្ររត់ចោល ដោយមិនបានដោះស្រាយសំណងតាមផ្លូវច្បាប់ជូនពួកគាត់។
អ្នកភូមិមួយចំនួននៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានត្អូញត្អែពីបញ្ហាលំបាកក្នុងការទទួលបានសេវាសុខភាពសាធារណៈ ខណៈឃុំចំនួន៤ នៃស្រុកនេះមានមណ្ឌលសុខភាពតែមួយ។
សត្វខ្លាឃ្មុំញីមួយក្បាលទម្ងន់ជាង៦០គីឡូក្រាមត្រូវបានងាប់ ក្រោយជាប់អន្ទាក់ព្រានព្រៃជាច្រើនថ្ងៃ នៅព្រៃតំបន់ការពារស្ថិតក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង ខណៈអ្នកអភិរក្សបានបញ្ហាការសោកស្តាយ និងអំពាវនាវដល់ពលរដ្ឋឱ្យបញ្ឈប់ការដាក់អន្ទាក់ចាប់សត្វព្រៃបន្តទៀត។
ក្រុមយុវជនបានបង្ហាញពីក្តីបារម្ភចំពោះការបាត់បង់ព្រៃឈើនៅសហគមន៍តំបន់អារ៉ែង ក្រោយរកឃើញបទល្មើសជាបន្តបន្ទាប់ ខណៈពួកគេចុះល្បាតព្រៃក្នុងតំបន់ការពារមួយនេះ។
អង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកមួយបានឱ្យដឹងថា ក្រោយបុណ្យចូលឆ្នាំប្រពៃណីជាតិរួចរាល់មានពលរដ្ឋខ្មែរជាង ១ ០០០នាក់ ត្រូវបានអាជ្ញាធរថៃចាប់ឃុំខ្លួន និងបញ្ជូនមកកម្ពុជាវិញដោយសារគ្មានឯកសារស្របច្បាប់។
អាជីវករចំនួន២៩នាក់ ដែលលក់ដូរនៅផ្សារក្រុងព្រៃវែង បដិសេធក្នុងការផ្លាស់ប្ដូរទីតាំងលក់ទៅកាន់ផ្សារដែលសាងសង់ថ្មី ដោយពួកគេលើកឡើងថា ផ្សារថ្មីនោះមានសភាពស្ងប់ស្ងាត់ និងត្រូវចំណាយថវិកាច្រើនចំពោះការទិញតូប និងជួលតូប។
មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។
ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។