តុលាការខេត្តកោះកុងសម្រេចឃុំខ្លួនសកម្មជនដីធ្លី៩នាក់ដោយចោទពីបទញុះញង់
សេចក្ដីរាយការណ៍ពីពលរដ្ឋអ្នកសារព័ត៌មាន និងអង្គការសង្គមស៊ីវិលក្នុងស្រុកឱ្យដឹងថា ពលរដ្ឋមានជម្លោះដីធ្លី៩នាក់ត្រូវបានតុលាការខេត្តកោះកុង បញ្ជាឱ្យឃុំខ្លួនជាបណ្តោះអាសន្នទៅពន្ធនាគារខេត្ត ដោយចោទប្រកាន់ពីបទញុះញង់ បន្ទាប់ពីពួកគេនាំគ្នាព្យាយាមឡើងទៅតវ៉ានៅរាជធានីភ្នំពេញ ដើម្បីទាមទារឱ្យទម្លាក់បទចោទនិងដោះលែងអ្នកតវ៉ាដីធ្លីផ្សេងទៀត។