ជនជាតិដើមភាគតិចចង់រក្សាអត្តសញ្ញាណសម្រាប់កូនចៅជំនាន់ក្រោយ
សហគមន៍ជនជាតិដើមភាគតិចនៅខេត្តក្រចេះបារម្ភអំពីការបាត់បង់ប្រពៃណី ទំនៀមទម្លាប់ និងវប្បធម៌របស់ខ្លួន និងចង់រក្សាអត្តសញ្ញាណរបស់ពួកគេឱ្យនៅគង់វង្សដល់កូនចៅជំនាន់ក្រោយ។
សហគមន៍ជនជាតិដើមភាគតិចនៅខេត្តក្រចេះបារម្ភអំពីការបាត់បង់ប្រពៃណី ទំនៀមទម្លាប់ និងវប្បធម៌របស់ខ្លួន និងចង់រក្សាអត្តសញ្ញាណរបស់ពួកគេឱ្យនៅគង់វង្សដល់កូនចៅជំនាន់ក្រោយ។
អាជ្ញាធរខេត្តក្រចេះ និងអង្គការសង្គមស៊ីវិលជំរុញឱ្យភាគីពាក់ព័ន្ធរក្សាភាពអត់ធ្មត់ និងដោះស្រាយគ្នាតាមសន្ដិវិធី ក្រោយមានករណីប៉ះទង្គិចគ្នារវាងប្រជាសហគមន៍ និងមន្ដ្រីអនុវត្តច្បាប់ ដែលឈានដល់ការដុតបំផ្លាញទីស្នាក់ការបរិស្ថាន ដែលមានឈ្មោះថា ស្នាក់ការតំបន់ប្រើប្រាស់ច្រើនយ៉ាងសរសរស្តម្ភសត្វតោ។
ពលរដ្ឋ ១៣គ្រួសាររស់នៅស្រុកជុំគិរី ខេត្ដកំពត ស្នើទៅអាជ្ញាធរពាក់ព័ន្ធឱ្យជួយដោះស្រាយបញ្ហាទឹកលិចផ្ទះសម្បែង និងផលដំណាំរបស់ពួកគេ ក្រោយមានបុគ្គលដែលអ្នកភូមិបញ្ជាក់ថាជាមេធាវី បានចាក់ដី និងធ្វើរបងថ្មបិតផ្លូវទឹក។
ប្រជាសហគមន៍ឡពាង ៥រូបត្រូវបានសាលាឧទ្ធរណ៍រាជធានីភ្នំពេញកោះហៅឱ្យចូលបំភ្លឺនៅដើមខែសីហា ជុំវិញសំណុំរឿងចាស់ជាមួយក្រុមហ៊ុនខេឌីស៊ី(KDC) របស់ភរិយា លោក ស៊ុយ សែម ដែលជារដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ប៉ុន្ដែពួកគេហាក់គ្មានជំនឿចិត្ដចំពោះការចូលបំភ្លឺនោះថានឹងទទួលយុត្ដិធម៌ឡើយ។
កម្មការនី៤នាក់ បម្រើការងារនៅរោងចក្រ ឡេកស្ព័រ (Lake Sports) ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសនាគរាជ នៅសង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្ដស្វាយរៀង បានអះអាងថា ពួកគាត់មិនទទួលបានប្រាក់ឧបត្ថម្ភពី ប.ស.ស ក្រោយពេលសម្រាលកូនរួច។
អ្នកការពារព្រៃឈើ និងសត្វព្រៃនៅសហគមន៍សង្ឃរុក្ខាវ័ន ស្ថិតក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានលើកឡើងថា សត្វព្រៃ និងផលត្រីនៅតំបន់ការពារមួយនេះប្រឈមបាត់បង់ឆាប់រហ័ស ខណៈការដាក់អន្ទាក់ចាប់សត្វព្រៃ និងការនេសាទខុសច្បាប់បន្តកើតមាន។
ប្រជាសហគមន៍ការពារព្រៃឈើក្បាលខ្លា នៅស្រុកសណ្តាន់ ខេត្តកំពង់ធំ បានចាត់ទុកការដុតបំផ្លាញស្នាក់ការរបស់សហគមន៍គឺជាការគំរាមកំហែងបំភិតបំភ័យដល់សមាជិករបស់សហគមន៍ដែលសកម្មរឿងការពារព្រៃឈើ។
ស្រ្ដីវ័យចំណាស់ម្នាក់បានរៀបរាប់ថា៖«គេព័ទ្ធរបងតាំងពីមានជម្លោះលើកមុនបានប៉ុន្មានថ្ងៃខាងព្រលានគេមកព័ទ្ធយកហ្មង។ ផ្ទះពួកខ្ញុំ១៤គ្រួសារគឺត្រូវដើរឆ្លងទឹកចូលផ្ទះ ពេលទឹកឡើងមានតែប្រើទូកឆ្លងចូលផ្ទះ។ ខ្ញុំដេកអត់លក់ទេលោកគ្រូអើយ មិនដឹងថាគេឱ្យយើងទៅនៅណាទេ។ លើកមុនគេមកប្រាប់ថាគេនឹងដោះស្រាយមុនបោះឆ្នោត តែឥឡូវអត់ឃើញមកសួរនាំទេ»។
ប្រជាពលរដ្ឋរស់នៅសង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានបង្ហាញពីទុក្ខលំបាកនៃផលប៉ះពាល់ជុំវិញបញ្ហាលិចទឹកនៅពេលមានភ្លៀងធ្លាក់ម្តងៗ ដោយពួកគេស្នើឱ្យអាជ្ញាធរជួយចាត់វិធានការដោះស្រាយបញ្ហានេះជាប្រព័ន្ធ ដើម្បីធានាថា ពេលមានភ្លៀងធ្លាក់មកនឹងមិនមានការជន់លិចបន្តទៀត។
ក្នុងឱកាសប្រារព្ធពិធីរម្លឹកខួប៧ឆ្នាំនៃមរណៈភាពរបស់លោកបណ្ឌិត កែម ឡី ក្រុមសង្គមស៊ីវិលបានថ្លែងថា ប្រសិនបើអំពើនិទណ្ឌភាពនៅតែបន្ត ហើយមិនអាចវែកមុខជនល្មើសយកមកផ្ដន្ទាទោសបាន វានឹងក្លាយជាការគំរាមកំហែងដល់សិទ្ធិសេរីភាពខាងការបញ្ចេញមតិ ហើយប្រជាពលរដ្ឋនឹងបន្តរស់នៅក្នុងការភ័យខ្លាច។
មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។
ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។