ជនជាតិដើមភាគតិចពូនង៥នាក់នៅខេត្ដមណ្ឌលគិរីស្នើឱ្យសាលាឧទ្ធរណ៍ត្បូងឃ្មុំទម្លាក់បទចោទប្រកាន់ទាំងឡាយ
ជនជាតិដើមភាគតិចពូនង៥នាក់ ដែលសកម្មក្នុងការការពារដីសមូហភាពនិងព្រៃឈើនៅខេត្ដមណ្ឌលគិរី ស្នើឱ្យតុលាការសាលាឧទ្ធរណ៍ខេត្ដត្បូងឃ្មុំ ទម្លាក់បទចោទ«ប៉ះពាល់កម្មសិទ្ធិឯកជន និងប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត»តាមបណ្ដឹងរបស់ឈ្មួញទិញលក់ដី។