តំណាងកម្មករម្នាក់ត្រូវបានតុលាការកោះហៅឱ្យឆ្លើយបំភ្លឺក្រោយមានវិវាទការងារជាមួយថៅកែរោងចក្រ
តំណាងកម្មករម្នាក់បម្រើការងារនៅរោងចក្រ ស៊ិនឡន អ៊ិនធើណេសិនណល (ខេមបូឌា) (ឯ.ក (CINLON INTERNATIONAL (CAMBODIA) CO.,LTD) ស្ថិតតាមបណ្ដោយផ្លូវលេខជាតិ៤១ ក្នុងភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវបានតុលាការខេត្តនេះ កោះហៅឱ្យឆ្លើយបំភ្លឺនៅចុងខែធ្នូនេះ ក្រោយមានវិវាទការងារជាមួយថែកែរោងចក្រ។