បក្សប្រឆាំងខ្លះជំរុញឱ្យរដ្ឋាភិបាលពន្លឿនការស្វែងរកយុត្តិធម៌ពិតករណីលោក ជា វិជ្ជា
គណបក្សក្រៅរដ្ឋាភិបាលមួយចំនួន បានបន្តជំរុញទៅរាជរដ្ឋាភិបាលត្រូវពន្លឿន ក្នុងការស្វែងរកយុត្តិធម៌ពិតសម្រាប់ករណី លោក ជា វិជ្ជា ដែលត្រូវបានឃាតករបាញ់សម្លាប់កាលពី២១ឆ្នាំមុន។ ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន មានប្រសាសន៍ព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ដែលជាថ្ងៃខួប២១ឆ្នាំនៃការបាញ់សម្លាប់លោក ជា វិជ្ជា ថា មកទល់ពេលនេះ គ្មានឡើយយុត្តិធម៌ពិតប្រាកដសម្រាប់អតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជារូបនេះ។...