CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

សហជីព​មួយ​ស្នើ​លោក​ ​ហ៊ុន​ ​ម៉ាណែត​ ​និង​អ្នក​បញ្ជា​ទិញ​ជួយ​ករណី​រោងចក្រ​ហួយស៊ីន​ទូ​រើស​អើង​សហជីព​

Admin ដោយ Admin
January 16, 2024
ក្នុង ព័ត៌មាន, សិទ្ធិមនុស្ស
0
សកម្មភាពកម្មកររោងចក្រ ហួយ ស៊ីនទូ នាំគ្នាតវ៉ាកាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ដោយទាមទារឱ្យភាគីរោងចក្រនេះទទួលថ្នាក់ដឹកនាំសហជីពឱ្យចូលធ្វើការវិញ។ (រូបភាពផ្តល់ឱ្យ)

សកម្មភាពកម្មកររោងចក្រ ហួយ ស៊ីនទូ នាំគ្នាតវ៉ាកាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ដោយទាមទារឱ្យភាគីរោងចក្រនេះទទួលថ្នាក់ដឹកនាំសហជីពឱ្យចូលធ្វើការវិញ។ (រូបភាពផ្តល់ឱ្យ)

0
ចែករំលែក
72
ចំនួនមើល

សហជីពមួយបានស្នើដល់នាយករដ្ឋមន្ត្រីថ្មី និងអ្នកបញ្ជាទិញជួយអន្តរាគមន៍ទៅក្រុមហ៊ុន ហួយ ស៊ីនទូ (ខេមបូឌា) ហ្វេសិន ឯ.ក  ស្ថិតនៅភូមិកំបូល សង្កាត់កំបូល ខណ្ឌពៅធិ៍សែនជ័យ រាជធានីភ្នំពេញ ឱ្យបញ្ឈប់ការរើសអើងសហជីពនិងទទួលយកកម្មករដែលបញ្ឈប់ឱ្យចូលធ្វើការវិញ។

សម័្ពន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា(C.CAWDU)បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី១៥ ខែមករាឆ្នាំ២០២៤នេះ ដោយបង្ហាញការសោកស្តាយចំពោះក្រុមហ៊ុន ហួយ ស៊ីនទូ ដោយថា មិនបានអនុវត្តច្បាប់ និងបានរើសអើងចំពោះសហជីពស៊ីខៅឌូ។

សេចក្តីថ្លែងការណ៍ឱ្យដឹងថា ក្រុមហ៊ុន ហួយ ស៊ីនទូ បានធ្វើអាជីវកម្មកាត់ដេរសម្លៀកបំពាក់ ដោយផលិតសម្លៀកបំពាក់ឱ្យក្រុមហ៊ុនបញ្ជាទិញដ៏ល្បីមួយរបស់ប្រទេសអង់គ្លេសឈ្មោះ អឹមខេ(MK) និងឈ្មោះ អឹម&អេស(M&S) បានធ្វើសកម្មភាពប្រឆាំង និងរើសអើងសហជីពដែលផ្ទុយពីអនុសញ្ញាអន្តរជាតិខាងការងារលេខ ៨៧ និង៩៨ ព្រមទាំងច្បាប់ស្តីពីការងារ និងច្បាប់សហជីព។

សហជីពស៊ីខៅឌូ អះអាងថា ក្រុមហ៊ុន ហួយ ស៊ីនទូ បានបណ្តាញចេញសកម្មជនសហជីពចំនួន៣នាក់ ចេញពីកន្លែងការងារ ក្រោយពួកគេចូលជាសមាជិកសហជីពស៊ីខៅឌូដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់កម្មករនៅក្រុមហ៊ុននេះ។

សហជីពស៊ីខៅឌូបន្តថា ក្រោយថៅកែបណ្តេញចេញពីការងារ គឺសកម្មជនសហជីពទាំង៣នាក់នោះបានបាត់បង់ប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ ហើយថា ក្រុមកម្មករបានប្តឹងករណីនេះទៅក្រសួងការងារ ហើយរដ្ឋមន្ត្រីក្រសួងការងារលោក ហេង សួរ បានចេញសេចក្តីបង្គាប់ឱ្យក្រុមហ៊ុនទទួលយកសកម្មជនសហជីពទាំងនោះចូលធ្វើការងារវិញ និងទូទាត់ប្រាក់ឈ្នួលព្រមទាំងអត្ថប្រយោជន៍ផ្សេងៗជូនពួកគេវិញផងដែរ ប៉ុន្តែភាគីក្រុមហ៊ុនមិនអនុវត្តតាមឡើយ។

បើតាមសេចក្តីថ្លែងការណ៍ដដែលបានចាត់ទុកករណីនេះថា ជាការរើសអើងសហជីពយ៉ាងខ្លាំង និងជាសកម្មភាពមិនអនុវត្តច្បាប់របស់ប្រទេសកម្ពុជា ជាពិសេសមិនផ្តល់តម្លៃដល់ក្រសួងការងារ។

សេចក្តីថ្លែងការណ៍៖«យើងខ្ញុំសូមថ្កោលទោសដល់នាយកក្រុមហ៊ុនឈ្មោះ CHEN YUEZHONG និងលោក ណយ សុភ័ក្ត រដ្ឋបាលក្រុមហ៊ុនដែលបានផ្សំគំនិត និងធ្វើសកម្មភាពប្រឆាំងសហជីព ដែលកម្មភាពនេះផ្ទុយពីប្បញ្ញត្តិ នៃច្បាប់ជាតិ និងអន្តរជាតិ»។

សហជីពស៊ីខៅឌូបានសំណោមពរដល់នាយករដ្ឋមន្ត្រីថ្មីលោក ហ៊ុន ម៉ាណែត និងក្រុមហ៊ុនបញ្ជាទិញជួយអន្តរាគមន៍ទៅក្រុមហ៊ុន ហួយ ស៊ីនទូបញ្ឈប់ការរើសអើងសហជីព និងទទួលយកសកម្មជនសហជីពទាំង៣នាក់នោះចូលធ្វើការងារវិញ និងសងរំលឹកប្រាក់ឈ្នួលព្រមទាំងអត្ថប្រយោជន៍ផ្សេងៗដោយចាប់ពីថ្ងៃបញ្ឈប់រហូតដល់ថ្ងៃចូលធ្វើការងារវិញ។

មន្ត្រីដោះស្រាយវិវាទនៃសម្ព័នសហជីពប្រជាធិតេយ្យកម្មករកាត់ដេរកម្ពុជាលោក  ស៊ាង យ៉ូតបន្ថែមលើសេចក្តីថ្លែងការណ៍ថា កំពុងល្មើសច្បាប់ដែលចេញដោយក្រសួងការងារ។ លោកថា កម្មករនឹងប្តឹងករណីនេះទៅតុលាការបន្ត ដើម្បីរកដំណោះស្រាយដល់កម្មករទំាងបីរូប។

លោកបន្ថែម៖« បងប្អូនកម្មករមានសិទ្ឋិប្តឹងទៅតុលាការ និងសុំសាលក្រមដើម្បីអោយក្រុមហ៊ុនទទួលស្គាល់លិខិតដែលចេញដោយក្រសួងការងារ និងទទួលយកកម្មករចូលធ្វើការវិញ ព្រមជាមួយការទូទាត់សំណងផងដែរ»។

ចំណែករដ្ឋបាលថ្មីរបស់ក្រុមហ៊ុន ហួយ ស៊ីនទូ ដែលកម្មករប្រាប់ថា ឈ្មោះ  លីជីងហួយ មានប្រសាសន៍ថា ទាក់ទងបញ្ហានេះខាងរោងចក្រកំពុងបន្តនីតិវិធីតាមផ្លូវច្បាប់។

អ្នកស្រីបន្ថែមថា៖« ទាក់ទងបញ្ហានេះ￸ខាងរោងចក្រកំពុងបន្តនីតិវិធីតាមផ្លូវច្បាប់។ ចំពោះ￸មូលហេតុដែលសហគ្រាសមិនអាចទទួលយកបុគ្គលិកចូលធ្វើការវិញដោយសារពួកគាត់ឧស្សាហ៍អុកឡុកនៅក្នុងម៉ោងការងារ ញុះញង់មិនអោយកម្មករផ្សេងទៀតមិនធ្វើការ បិទភ្លើងក្នុងអំឡុងពេលធ្វើការជាដើម ដូច្នេះ￸ទើបធ្វើអោយប៉ះពាល់ដល់ចង្វាក់ផលិតកម្ម»។

អ្នកនំាពាក្យក្រសួងការងារ និងបណ្តុះបណ្ដាលវិជ្ជាជីវៈលោក កត្តា អ៊ន មានប្រសាសន៍ថា ករណីវិវាទការងាររបស់ក្រុមហ៊ុន ហួយ ស៊ីនទូ ត្រូវបានបែងចែកជាពីរ។ លោកថា ទី១ករណីថ្នាក់ដឹកនំាសហជីពពីររូប និងទី២បុគ្កលិកចំនួនបីរូប គឺក្រសួងតម្រូវឱ្យក្រុមហ៊ុនទទួលយកធ្វើការវិញ។

អ្នកនាំពាក្យរូបនេះបន្តថា ករណីទី២គឺក្រសួងកំពុងសម្របសម្រួលរវាងសហជីព និងភាគីក្រុមហ៊ុនដើម្បីស្វែងរកដំណោះស្រាយ។

លោកបន្ថែមថា៖« ដោយទីមួយ គឺឱ្យក្រុមហ៊ុនទទួលយកបុគ្គលិកបីរូបជាដាច់ខាត។ ចំពោះករណីក្រុមហ៊ុនមិនទទួលយកតាមនិតិវិធីនោះក្រសួងការងារនឹងអោយអធិការកិច្ចចុះអង្កេតដាក់កំហឹត ហើយឈានទៅរកការផាកពិន័យនោះថែមទៀត។ ទោះជាយ៉ាងណាក៏ដោយសហគ្រាសនោះត្រូវតែទទួលយកបុគ្គលិកទំាងបីរូបនោះចូលធ្វើការងារវិញដែរ»។

លោកបន្ថែមថា ចំពោះលក្ខខណ្ឌទីពីរប្រសិនបើមានការបញ្ចប់ការងារដោយទូទាត់សំណងក៏ជាដំណោះស្រាយដែរដូច្នេះហើយពេលនេះក្រសួងការងារកំពុងដោះស្រាយករណីនេះ។

ក្រុមហ៊ុន ហួយ ស៊ីនទូ (ខេមបូឌា) ហ្វេសិន ឯ.ក ស្ថិតនៅភូមិកំបូល សង្កាត់កំបូល ខណ្ឌពៅធិ៍សែនជ័យ រាជធានីភ្នំពេញមានថៅកែជាជនជាតិចិន បច្ចុប្បន្នមានបុគ្គលិកធ្វើការសរុបចំនួន៣៧៣នាក់កំពុងបម្រើការងារ៕

…………………………………………

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន កញ្ញា បូ សុភា

អត្ថបទមុន

អ្នក​នយោបាយ​និង​អ្នក​ចិញ្ចឹម​សត្វ​សាទរ​​ចំពោះ​ការ​ផ្អាក​នាំ​ចូល​សាច់​បង្កក​ ​តែ​ថា​វិធាន​ការ​នេះ​គ្មាន​ប្រសិទ្ធ​ភាព​បើ​អំពើ​ពុក​រលួយ​នៅតែ​មាន

អត្ថបទបន្ទាប់

អ្នក​ភូមិ​នៅ​ខេត្ត​ឧត្តរមានជ័យ​អំពាវនាវ​ឱ្យ​ថ្នាក់​ដឹកនាំ​និង​សប្បុរជន​ជួយ​កសាង​ផ្លូវ​៥​ខ្សែ​ក្នុង​សហគមន៍​

អត្ថបទបន្ទាប់
ទិដ្ឋភាពផ្លូវដែលប្រជាពលរដ្ឋរស់នៅភូមិឆ្អើប សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ចូលរួមថវិកាដើម្បីកសាងផ្លូវសម្រាប់ការធ្វើដំណើរក្នុងសហគមន៍របស់ពួកគាត់នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤។ (លោក ចៀវ ពន្លឺ)

អ្នក​ភូមិ​នៅ​ខេត្ត​ឧត្តរមានជ័យ​អំពាវនាវ​ឱ្យ​ថ្នាក់​ដឹកនាំ​និង​សប្បុរជន​ជួយ​កសាង​ផ្លូវ​៥​ខ្សែ​ក្នុង​សហគមន៍​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង