CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម កម្មវិធី គម្រោងលើកកម្ពស់សិទ្ធិ (ARC)

ព្រះសង្ឃ​និង​យុវជន​រក​ឃើញ​ថា ព្រៃឈើ​ចំនួន​៥​ហិកតា​នៅ​តំបន់​អារ៉ែង​ត្រូវ​បាន​កាប់​ដើម្បីយក​ដី​ធ្វើ​កម្មសិទ្ធិ​ឯកជន

Admin ដោយ Admin
October 13, 2022
ក្នុង គម្រោងលើកកម្ពស់សិទ្ធិ (ARC), បរិស្ថាន
0
ព្រះសង្ឃ​និង​យុវជន​រក​ឃើញ​ថា ព្រៃឈើ​ចំនួន​៥​ហិកតា​នៅ​តំបន់​អារ៉ែង​ត្រូវ​បាន​កាប់​ដើម្បីយក​ដី​ធ្វើ​កម្មសិទ្ធិ​ឯកជន

ទិដ្ឋភាពដើមឈើដែលព្រះសង្ឃនិងយុវជនរកឃើញពីការកាប់ទន្ទ្រាននៅតំបន់អារ៉ែងពេលចុះល្បាតចាប់ពីថ្ងៃទី១ ដល់ទី៤ ខែតុលា ឆ្នាំ២០២២ ។ រូប៖ ពលរដ្ឋអ្នកសារព័ត៌មាន

0
ចែករំលែក
126
ចំនួនមើល

របាយការណ៍ពលរដ្ឋអ្នកសារព័ត៌មាន

ព្រៃឈើ​ចំនួន​៥​ហិកតា​ស្ថិត​នៅ​ក្នុង​ឃុំជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង ត្រូវ​បាន​កាប់បំផ្លាញ​ដើម្បី​យក​ដី​ធ្វើ​កម្មសិទ្ធិ​ឯកជន​ពី​សំណាក់​អ្នក​មាន​លុយ និង​មាន​អំណាច​ដែល​ឃុបឃិត​គ្នា​ជា​មួយ​អាជ្ញាធរ​មូលដ្ឋាន។

ចាប់ពីថ្ងៃទី១ ដល់ទី៤ ខែតុលា ឆ្នាំ២០២២ ក្រុមយុវជនខ្មែរថាវរ: ព្រះសង្ឃ និងនិស្សិតមកពីសកលវិទ្យាល័យនានាក្នុងប្រទេសកម្ពុជា សរុបមានចំនួន២៥នាក់និងអង្គ បានធ្វើដំណើរទស្សនៈកិច្ចសិក្សានៅតំបន់អារ៉ែង។ នៅក្នុងដំណើរនេះ ក្រុមយុវជនទាំងនោះ ក៏បានរកឃើញនូវភាពមិនប្រក្រតីមួយចំនួន ដូចជា មានករណីកាប់ដើមឈើដែលមានតម្លៃជាច្រើន ជាពិសេសព្រៃឈើនៅជើងភ្នំម្រេចកង្កែបចំនួន ៥ហិកតា ត្រូវបានគេកាប់បំផ្លាញដើម្បីយកដីធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន។

សមាជិកយុវជនខ្មែរថាវរ:លោក ស្វាយ សំណាង បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានCCIM ថា ឈើប្រណិតរាប់ពាន់ដើមទាំងតូចទាំងធំត្រូវបានកាប់បំផ្លាញ ហើយសកម្មភាពកាប់បំផ្លាញនៅតំបន់អារ៉ែងនេះ ខុសពីសកម្មភាពកាប់បំផ្លាញនៅភ្នំតាម៉ៅ ដោយនៅភ្នំតាម៉ៅគេប្រើគ្រឿងចក្រដើម្បីកាប់បំផ្លាញ តែនៅតំបន់អារ៉ែង គេប្រើម៉ាស៊ីនកាត់ឈើ។

លោកបន្ថែម៖ «ករណីនេះយើងបានពិនិត្យមើលឃើញថា ការកាប់ទន្ទ្រានរហូតដល់ប្រាំហិកតាជាង ហើយការកាប់ទន្ទ្រាននេះ មានផលប៉ះពាល់ទាក់ទងនឹងដើមឈើប្រភេទប្រណិតរាប់ពាន់ដើមទាំងតូចទាំងធំ។ ខ្ញុំគិតថា វាជាសកម្មភាពដែលអ្នកមានអំណាច មានតួនាទីហើយដែលអាចឈានទៅដល់ការកាប់អស់ជាងប្រាំហិកតាហ្នឹង។ ចឹងករណីមួយនេះ ខ្ញុំជឿជាក់ថា មានតែសម្ដេច [ហ៊ុនសែន] ទេ ដែលអាចចាត់វិធានការទៅលើមន្ត្រីទាំងអស់ហ្នឹង ហើយទប់ស្កាត់បទល្មើសមួយចំនួន ដែលបានបំផ្លិចបំផ្លាញធនធានធម្មជាតិនៅតំបន់អារ៉ែង»។

ព្រះសង្ឃមួយអង្គនិមន្តមកពីខេត្តបាត់ដំបង ហើយបច្ចុប្បន្នកំពុងស្នាក់នៅវត្តមួយនៅរាជធានីភ្នំពេញ គឺព្រះតេជគុណ ប៉ម សុខៃវណ្ណៈ បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIMថាព្រះអង្គមានអារម្មណ៍សោកស្ដាយ និងខកចិត្តជាមួយអាជ្ញាធរខេត្ដកោះកុងជាខ្លាំង ជាពិសេសអភិបាលខេត្តកោះកុង ដែលបានសន្យាថា ការពារធនធានធម្មជាតិ ជាពិសេសព្រៃឈើនៅក្នុងតំបន់អារ៉ែង និងតំបន់ផ្សេងទៀតនៅទូទាំងខេត្តកោះកុងទាំងមូលតែម្តង។

ព្រះអង្គបន្ថែម៖ «យើងទៅសារ [លើក] នេះ យើងខកចិត្តខ្លាំង ដោយសារការកាប់លើកនេះមិនមែនកាប់ត្រឹមតែដើមឈើទេ កាប់ទន្ទ្រាន [កាប់ព្រៃឈើ] យកដី រហូតទៅដល់ទំហំប្រាំហិកតាជាងតែម្ដងដែលយើងមើលឃើញនេះជាភាពខ្វះចន្លោះរបស់គាត់ក្នុងនាមយើងជាយុវជនដែលទៅតំបន់អារ៉ែងនិងចូលរួមថែរក្សាជាមួយរាជរដ្ឋាភិបាល។ បើតាមពិតទៅយើងគិតថាពលរដ្ឋធម្មតាគាត់មិនអាចហ៊ានកាប់ព្រៃយកដីរហូតដល់ទំហំប្រាំហិកតាជាងទេគាត់មិនមានសមត្ថភាពឬលទ្ធភាពអាចទៅធ្វើបែបហ្នឹងបានទេចឹងមានន័យថាវាអាចជាមន្ត្រីថ្នាក់មូលដ្ឋានឃុបឃិតជាមួយមន្ត្រីថ្នាក់ខាងលើដើម្បីឱ្យគេកាត់យកដីទន្ទ្រាមធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន»។

ព្រះសង្ឃមួយអង្គទៀតដែលនិមន្តមកពីរខេត្តបាត់ដំបងដែរព្រះនាម ជា វុទ្ធី បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានCCIMថា ដើមឈើប្រណិតៗជាច្រើនត្រូវបានគេកាប់បំផ្លាញ ដូចជា ដើមគគីរ ជាពិសេសប្រភេទឈើមានតម្លៃថ្លៃហើយឈើដែលមិនមានតម្លៃត្រូវគេកាត់ផ្ដួលរំលំចោល ដើម្បីយកដីធ្វើកម្មសិទ្ធិឯកជន។ ចំណែកអាជ្ញាធរវិញ ហាក់បីដូចជាមានរឿងជាច្រើនដែលលាក់បាំងចំពោះក្រុមយុវជនក្នុងពេលចុះសិក្សាស្រាវជ្រាវនៅតំបន់អារ៉ែង។

ព្រះអង្គមានសង្ឃដីកាបន្ថែមថា៖ «ជិះមកយើងឃើញទិដ្ឋភាពដើមឈើពីខាងក្រៅយើងឃើញថា នៅច្រើន អ្វីដែលយើងមើលឃើញ ប៉ុន្តែយើងមើលទៅខាងផ្លូវ ហើយចុះទៅតាមផ្លូវហើយ យើងដើរមើល ហើយចូលកាន់តែជ្រៅទៅ បានយើងដឹងថា ដើមឈើនៅតែកៀនផ្លូវទេ [នៅតែក្បែផ្លូវ] ប៉ុន្តែអានៅឆ្ងាយពីផ្លូវត្រូវគេកាប់វាល អ្នកខ្លះកាប់ឆ្ការយកដីធ្វើកម្មសិទ្ធិខ្លួនឯង គឺមានច្រើនមែនទែន។ ពាក់ព័ន្ធអាជ្ញាធរដែនដីនៅតំបន់ហ្នឹងហើយដែលគាត់មានអំណាចមានសិទ្ធិកាប់ ប្រជាពលរដ្ឋនៅក្នុងតំបន់អារ៉ែងនៅគ្មានណាម្នាក់ហ៊ានទៅកាប់ដើម ឈើទេ មានតែជនមានអំណាច នៅពីខាងក្រោយទេ ដែរមានសិទ្ធិហ៊ានកាប់ដើមឈើទាំងអស់នោះ។ ចំនួនដីប្រាំហិកតាដែលត្រូវបានគេកាប់ បើតាមព័ត៌មានដែលអាត្មាដឹងពីជនជាតិភាគតិចជង បានប្រាប់អាត្មាថា គឺជារបស់មេឃុំ មេភូមិ ដែរជាប់ពាក់ព័ន្ធ»។

អភិបាលខេត្តកោះកុងលោកស្រី មិថុនា ភូថង បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានCCIM ថាចំពោះករណីនេះលោកស្រីបានឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ នៅស្រុកស្រាវជ្រាវការងានេះហើយ។

លោកស្រីបន្ថែម៖ «ព្រោះករណីនេះ ខ្ញុំកំពុងឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិនៅស្រុកគាត់ស្រាវជ្រាវការងានេះហើយ។ យើងកំពុងតែស្វែងរក [អ្នកកាប់បំផ្លាញ] ខ្ញុំកំពុងតែរង់ចាំរបាយការណ៍ពីខាងជំនាញមក»។

ប្រធានផ្នែកកម្មវិធីនិងតស៊ូមតិនៃសមាគមន៍បណ្ដាញយុវជនកម្ពុជា (CYN) លោក ហេង គីមហុង បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIMថា ការស៊ើបអង្កេតគួរតែមានភាពរហ័សហើយនិងលឿន ដោយសារតែតំបន់អារ៉ែង គឺជាតំបន់មួយដែលយើងចាត់ទុកជាឧទ្យានជាតិ ហើយមានមន្ត្រីឧទ្យានុរក្សនៅទីនោះផង ដែលជាមន្ត្រីមានជំនាញសមត្ថកិច្ច អង្គការដៃគូមួយចំនួន កំពុងបន្តប្រតិបត្តិការនៅទីនោះ ក្នុងនាមស្ថាប័នដែលទាក់ទាញក្នុងការលក់ឥណទានកាបូន។

លោកបន្ថែម៖ «ខ្ញុំគិតថា ការស៊ើបអង្កេតគួរតែមានលក្ខណៈលឿន ហើយតម្លាភាព និងមានការចូលរួមពីដៃគូពាក់ព័ន្ធឱ្យបានល្អប្រសើរ ជាពិសេសគឺការស៊ើបអង្កេតដែលអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការនាំនាក់ដែលទៅបំផ្លិចបំផ្លាញដើមឈើ រូមទាំងទៅទន្រ្ទានទុកដីសាធារណៈរបស់រដ្ឋ ឬរបស់រដ្ឋធ្វើកម្មសិទ្ធិឯកជនហ្នឹង ឱ្យទទួលខុសត្រូវចំពោះមុខច្បាប់ ដើម្បីជាគំរូភាពសម្រាប់បុគ្គលដទៃទៀត កុំឱ្យហ៊ានល្មើសចូលទៅកាន់កាប់ដីរដ្ឋដោយខុសច្បាប់»។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសកាលពីខែកុម្ភៈ ឆ្នាំ២០១៧ ដោយមិន​អនុញ្ញាតឱ្យមានការ​ធ្វើ​ទំនប់​វារីអគ្គិសនី​ដែលនាំទៅដល់ការកាប់បំផ្លាញព្រៃឈើនៅ​ក្នុង​តំបន់​អារ៉ែងនោះទេ។ ក៏ប៉ុន្តែទោះជាបែបនេះក្តី សកម្មជន​បរិស្ថាននៅ​តំបន់​អារ៉ែងធ្លាប់បានលើកឡើងពីការព្រួយបារម្ភថា បរិស្ថាន​តំបន់​អារ៉ែង នៅ​តែ​រង​ការ​បំផ្លាញ ដោយសារ​គម្រោង​អភិវឌ្ឍន៍​ផ្សេងៗ​ទៀត​របស់​រដ្ឋាភិបាល៕

……………………………
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មានលោក សួន វុត្ថា

អត្ថបទមុន

សហគមន៍ព្រៃឈើមួយកន្លែងប្រឈមនឹងការបាត់បង់ ដោយសារការកាប់ទន្រ្ទានយកដីធ្វើជាកម្មសិទ្ធិឯកជន

អត្ថបទបន្ទាប់

ប្រតិបត្តិការ​ស្វែងរក​សព​សិស្ស​សាលា​ដែល​លិច​ទូក​បាន​បញ្ចប់ ខណៈម្ចាស់​ទូកដ​៣នាក់ ត្រូវ​ចាប់​ខ្លួន

អត្ថបទបន្ទាប់
ប្រតិបត្តិការ​ស្វែងរក​សព​សិស្ស​សាលា​ដែល​លិច​ទូក​បាន​បញ្ចប់ ខណៈម្ចាស់​ទូកដ​៣នាក់ ត្រូវ​ចាប់​ខ្លួន

ប្រតិបត្តិការ​ស្វែងរក​សព​សិស្ស​សាលា​ដែល​លិច​ទូក​បាន​បញ្ចប់ ខណៈម្ចាស់​ទូកដ​៣នាក់ ត្រូវ​ចាប់​ខ្លួន

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង