CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម កម្មវិធី គម្រោងលើកកម្ពស់សិទ្ធិ (ARC)

ឧទ្ធរណ៍​កាត់​តម្រឹម​ទោស​លោក រាជ សីម៉ា សកម្មជន​​ដីធ្លី​​នៅ​​ឡពាង​​ឱ្យ​​ជាប់ពន្ធនាគារ​​១០​​ខែ​​និង​​២៧​​ថ្ងៃ

Admin ដោយ Admin
December 29, 2022
ក្នុង គម្រោងលើកកម្ពស់សិទ្ធិ (ARC), វិវាទដីធ្លី
0
សាលាឧទ្ធរណ៍​ភ្នំពេញ​លើកពេល​ប្រកាស​សាលក្រម​សកម្មជន​រងគ្រោះ​ដីធ្លី​ឡពាង លោក រាជ សីមា

លោក រាជ សីមា នៅពេលបង្ហាញខ្លួននៅមុខសាលាឧទ្ធរណ៍ភ្នំពេញ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២។ (រូប៖ ពលរដ្ឋអ្នកសារព័ត៌មាន)

0
ចែករំលែក
43
ចំនួនមើល

តុលាការ​សាលាឧទ្ធរណ៍​ភ្នំពេញ​បានកាត់​តម្រឹម​ទោស​លោក រាជ សីម៉ា សកម្មជន​ដីធ្លី​នៅឡពាង​ខេត្តកំពង់ឆ្នាំង​ឱ្យជាប់​ពន្ធនាគារ​១០​ ខែ​និង​២៧​ថ្ងៃ ដោយទោស​ដែល​នៅ​សល់​ត្រូវ​ព្យួរ។

បើតាមមេធាវីការពារក្ដីឱ្យលោក រាជ សីម៉ា​​ គឺអ្នកស្រី​​ ស៊ឹម សោភា បានបញ្ជាក់ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានCCIMនៅល្ងាចថ្ងៃពុធម្សិលមិញនេះថា កូនក្ដីរបស់ខ្លួនត្រូវបានតុលាការសាលាឧទ្ធរណ៍សម្រេចព្យួរទោសចោលដែលនៅសល់ ដោយសារកូនក្ដីរបស់ខ្លួនបានជាប់ពន្ធនាគារចំនួន១០ខែនិង២៧ថ្ងៃរួចមកហើយ។ អ្នកស្រីថា ដូច្នេះទោសដែលនៅសល់ គឺត្រូវព្យួរចោល។

សេចក្តីសម្រេចនេះ បានធ្វើឡើងកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ ក៏ប៉ុន្ដែតុលាការទើបប្រកាសជាផ្លូវកាលពីថ្ងៃពុធ ទី២៨ ខែធ្នូ ម្សិលមិញនេះ។ នេះបើយោងតាមការបញ្ជាក់របស់មេធាវី។

យ៉ាងណាអ្នកស្រីមេធាវី ស៊ឹម សោភា បានគូសបញ្ជាក់ថា អ្នកស្រីនឹងពិភាក្សាជាមួយកូនក្ដីរបស់ខ្លួន ដើម្បីបន្ដប្ដឹងទៅកាន់តុលាការកំពូល ចំពោះសេចក្តីសម្រេចនេះ ដើម្បីទាមទារឱ្យតុលាការកំពូលទម្លាក់ចោលការចោទប្រកាន់ទាំងស្រុងតែម្តង។ អ្នកស្រីថា ការកាត់តម្រឹមទោសកូនក្តីរបស់ខ្លួន គឺជារឿងអយុត្តិធម៌។

មេធាវីការពារក្ដីរូបនេះបានអះអាងថា៖«ខ្ញុំជាមេធាវីនិងពិភាក្សាជាមួយកូនក្តីសិន»។

លោក រាជ សីម៉ា សកម្មជនដីធ្លីដ៏លេចធ្លោនៅសហគមន៍ឡពាង ឃុំតាជេស ស្រុកកំពង់ស្រឡាច ខេត្តកំពង់ឆ្នាំង ត្រូវបានសាលាដំបូងខេត្ដកំពង់ឆ្នាំង កាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ និងពិន័យជាប្រាក់ ៤ ០០០ ០០០ រៀល ក្រោមការចោទប្រកាន់ពីបទប្រើហិង្សាដោយចេតនាលើពលរដ្ឋម្នាក់ ស្ថិតក្នុងឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពីអំឡុងឆ្នាំ២០២១។ ក្រោយមក កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ សាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានសម្រេចដោះលែងលោក រាជ សីម៉ា ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន បន្ទាប់​ពី​ជាប់​ពន្ធនាគារ​អស់​រយៈពេល ១០ខែ និង២៧ថ្ងៃ។

លោក រាជ សីម៉ា គឺជាតំណាងពលរដ្ឋរងគ្រោះដីធ្លីនៅសហគមន៍ឡពាងដែលមានជម្លោះជាច្រើនឆ្នាំមកហើយ ជាមួយក្រុមហ៊ុន ខេ​ឌី​ស៊ី​ (KDC) របស់​អ្នកស្រី ជា ខេង ​ភរិយា​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពលលោក ស៊ុយ សែម ដែលទន្រ្ទានចង់បានដីផ្ទះដ៏តូចៗរបស់ពួកគាត់ ដោយមិនទាន់បានទទួលនូវដំណោះស្រាយណាមួយឡើយ។ ផ្ទុយទៅវិញតំណាងសហគមន៍ជាច្រើនទៀត ក៏ត្រូវបានរងការចោទប្រកាន់ជាបន្តបន្ទាប់ពីតុលាការកម្ពុជា រហូតមានកាចាប់ខ្លួនរបស់លោក រាជ សីម៉ា កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ២០២១។

ជុំវិញរឿងនេះ លោក រាជ សីម៉ា បានថ្លែងប្រាប់ពលរដ្ឋអ្នកសារព័ត៌មានតាមទូរសព្ទកាលពីថ្ងៃពុធថា ការសម្រេចរបស់សាលាឧទ្ធរណ៍នេះក៏ជារឿងល្អប្រសើរដែរ ប៉ុន្ដែលោកចង់ឱ្យតុលាការបញ្ចប់សំណុំរឿងលោកទាំងមូល ដោយមិនចាំបាច់ព្យួរនោះទេ។ លោកថា ករណីដែលតុលាការខេត្ដកំពង់ឆ្នាំងសម្រេចផ្ដន្ទាទោសរូបលោកកន្លងមក វាជារឿងអយុត្ដិធម៌ណាស់ ពីព្រោះលោកមិនបានប្រព្រឹត្ដដូចការចោទប្រកាន់នោះទេ។ ម្យ៉ាងវិញទៀត លោកបានបង្ហាញពីករណីលោកថា ហាក់មិនអស់ចិត្ដនឹងអ្វីដែលសាលាដំបូងខេត្ដកំពង់ឆ្នាំងសម្រេចកន្លងមកនោះទេ ខណៈលោកថា គួរតែចាប់អ្នកប្រព្រឹត្ដដាក់ទោស មិនមែនរូបលោកទេ។

លោកនិយាយថា៖«ការសម្រេចរបស់សាលាឧទ្ធរណ៍ជារឿងល្អហើយ ប៉ុន្ដែខ្ញុំចង់ឱ្យតុលាការមេត្ដាចាប់អ្នកប្រព្រឹត្ដមកផ្ដន្ទាទោលឱ្យបាន មិនមែនចាប់អ្នកគ្មានទោសដូចខ្ញុំមកដាក់ទោសអ៊ីចឹងទេ»។

ចំណែកឯភរិយាលោក រាជ សីម៉ា គឺអ្នកស្រី ណាក់ កេន​ យល់ឃើញថា តុលាការគួរតែទម្លាក់ចោលទាំងស្រុងលើករណីប្ដីអ្នកស្រី​ ដោយសារតែអ្នកស្រីមានការព្រួយបារម្ភខ្លាចក្រែងតុលាការនឹងចាប់ខ្លួនប្ដីអ្នកស្រីម្ដងទៀត ដែលធ្វើឱ្យគ្រួសារអ្នកស្រីអាចនឹងជួបបញ្ហាលំបាកជាច្រើន។

អ្នកស្រីកេន ថ្លែងថា៖«ខ្ញុំចង់ឱ្យតុលាការទម្លាក់ចោលទាំងស្រុងតែម្ដង ដោយមិនបាច់ព្យួរ ព្រោះខ្ញុំបារម្ភថា អាចនឹងចាប់ប្ដីខ្ញុំម្ដងទៀត»។

ក្រៅតែអំពីលោក រាជ សីម៉ា ក៏មានសកម្មជនតវ៉ាដីធ្លី៤នាក់ទៀត កំពុងតែជាប់បណ្ដឹងនៅសាលាដំបូងខេត្ដកំពង់ឆ្នាំង​ ដូចជា អ្នកស្រី អ៊ុំ សុភី អ្នកស្រី ទួន សេង និងលោក ស្ងួន ញឿន ជាដើម។

តំណាងសម្មជនតវ៉ាដីធ្លីដ៏សកម្ម អ្នកស្រី អ៊ុំ សុភី បានមើលឃើញថា​ ការសម្រេចរបស់សាលាឧទ្ធរណ៍ចំពោះករណីលោក រាជ សីម៉ា មិនបានផ្ដល់នូវភាពយុត្ដិធម៌នោះទេ ដោយសារករណីនេះ ដើមបណ្ដឹងបានដកពាក្យរួចហើយ។ អ្នកស្រីថា តុលាការគួរតែទម្លាក់ចោលទាំងស្រុងទើបជារឿងយុត្ដិធម៌។

អ្នកស្រីបន្ដថា៖«វាមិនយុត្ដិធម៌សម្រាប់លោក រាជ សីម៉ាទេ តុលាការគួរតែទម្លាក់ចោល មិនគួរបន្ដព្យួរដូច្នេះនោះទេ»។

យ៉ាងណាមិញអ្នកស្រីបន្ថែមថា មិនមែនតែករណីលោក រាជ សីម៉ា នោះទេ សកម្មជនឡពាងផ្សេងទៀត ក៏តុលាការគួរទម្លាក់បទចោទប្រកាន់ចោលដែរ ដើម្បីឱ្យពួកគេមានសេរីភាព និងសិទ្ធិពេញលេញជាពលរដ្ឋធម្មតាវិញ។

ស្រ្ដីរូបនេះបន្ដថា៖«ខ្ញុំយល់ឃើញថា តុលាការមិនមានឯករាជ្យភាព និងមិនយុត្ដិធម៌សម្រាប់ពួកខ្ញុំឡើយ»។

ជុំវិញករណីនេះ ត្រូវបាននាយកចាត់ការទូទៅនៃអង្គការលីកាដូ លោក​ អំ សំអាត បានសង្កត់ធ្ងន់ថា បើករណីត្រូវបានដើមដកពាក្យបណ្តឹងហើយ តុលាការក៏គួរតែបិទបញ្ចប់សំណុំរឿងនេះចោល។ លោកបន្តថា បើទោះបីជាលោកសីមាអាចនៅក្រៅឃុំក៏ដោយ ប៉ុន្ដែនៅតែមានឈ្មោះជាទណ្ឌិតដដែល ពីព្រោះគ្រាន់តែកាត់តម្រឹមទោស។

លោកបានចាត់ទុកថា៖«វាដល់ពេលដែលតុលាការមិនគួរបន្ដធ្វើជាឧបករណ៍សម្រាប់អ្នកមានអំណាច ទុកដើម្បីគំរាមកំហែងជនស្លូតត្រង់ ជាពិសេសក្នុងជម្លោះដីធ្លី»។

យ៉ាងណា ក្នុងនាមជាអង្គការឃ្លាំមើលសិទ្ធិមនុស្សនៅកម្ពុជា លោក អំ សំអាត បានអំពាវនាវឱ្យអាជ្ញាធរកម្ពុជាអនុវត្ដច្បាប់ឱ្យមានតម្លាភាព និងមិនត្រូវមានភាពលម្អៀងទៅភាគីណាមួយនោះទេ។ លោកថា បើមិនអ៊ីចឹងទេ អ្នករងគ្រោះ គឺជាពលរដ្ឋខ្លួនឯង៕

……………………………..

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មានលោក ឃាង សុខមាន

អត្ថបទមុន

ពលរដ្ឋ​ខេត្តកណ្តាល​ជិត​២០០​នាក់​តវ៉ា​នៅ​មុខ​សាលាខេត្ត​ក្រោយ​​ក្រុមហ៊ុន​ព្រលាន​​យន្ដហោះ​ភ្នំពេញ​​ថ្មី​បង្ខំ​​ឱ្យ​រុះរើ​​ផ្ទះ

អត្ថបទបន្ទាប់

ស្រ្តីខ្មែរ​២​នាក់​ដែល​ឈ្មួញលក់​ទៅការប្តី​នៅប្រទេសចិន​ត្រូវបាន​ជួយ​សង្រ្គោះ​ឱ្យ​មក​​កម្ពុជា​​វិញ

អត្ថបទបន្ទាប់
ស្រ្តីខ្មែរ​២​នាក់​ដែល​ឈ្មួញលក់​ទៅការប្តី​នៅប្រទេសចិន​ត្រូវបាន​ជួយ​សង្រ្គោះ​ឱ្យ​មក​​កម្ពុជា​​វិញ

ស្រ្តីខ្មែរ​២​នាក់​ដែល​ឈ្មួញលក់​ទៅការប្តី​នៅប្រទេសចិន​ត្រូវបាន​ជួយ​សង្រ្គោះ​ឱ្យ​មក​​កម្ពុជា​​វិញ

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង