CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម កម្មវិធី គម្រោងលើកកម្ពស់សិទ្ធិ (ARC)

សាលាឧទ្ធរណ៍​ក្រុង​ភ្នំពេញ​ដោះលែង​លោក រាជ សីម៉ា សកម្មជន​ដីធ្លី​ឡពាង​ឱ្យនៅ​ក្រៅ​ឃុំ​ជាបណ្តោះ​អាសន្ន

Admin ដោយ Admin
October 25, 2022
ក្នុង គម្រោងលើកកម្ពស់សិទ្ធិ (ARC), វិវាទដីធ្លី
0
សាលាឧទ្ធរណ៍​ក្រុង​ភ្នំពេញ​ដោះលែង​លោក រាជ សីម៉ា សកម្មជន​ដីធ្លី​ឡពាង​ឱ្យនៅ​ក្រៅ​ឃុំ​ជាបណ្តោះ​អាសន្ន

ប្រជាពលរដ្ឋជាសកម្មជនដីធ្លីឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ឡើងជួបជុំគ្នានៅមុខសាលាឧទ្ធរណ៍រង់ចាំស្តាប់លទ្ធផលសវនាការសុំនៅក្រៅឃុំរបស់លោក រាជ សីម៉ា នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២។ (រូប៖ ពលរដ្ឋអ្នកសារព័ត៌មានផ្តល់ឱ្យ)

0
ចែករំលែក
50
ចំនួនមើល

របាយការណ៍ពលរដ្ឋអ្នកសារព័ត៌មាន

សាលាឧទ្ធរណ៍ក្រុងភ្នំពេញ​បាន​សម្រេច​ដោះលែង​លោក រាជ សីម៉ា សកម្មជន​ដីធ្លី​នៅ​ឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ឱ្យនៅ​ក្រៅឃុំ​ជា​បណ្ដោះអាសន្ន​នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២នេះ ក្រោយ​លោក​ជាប់ពន្ធនាគារ​អស់រយៈពេល​១១​ខែ។

លោក រាជ សីម៉ា សកម្មជនដីធ្លីនៅឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងត្រូវបានសាលាដំបូងខេត្ដកំពង់ឆ្នាំង កាត់ទោសកាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ ដាក់ពន្ធនាគាររយៈពេល២ឆ្នាំ និងពិន័យជាទឹកប្រាក់ចំនួន ៤ ០០០ ០០០រៀល ក្រោមការចោទប្រកាន់ពីបទប្រើហិង្សាដោយចេតនាលើពលរដ្ឋម្នាក់ ស្ថិតក្នុងឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពីឆ្នាំ២០២១។

មេធាវីការពារក្ដីឱ្យលោក រាជ​ សីម៉ា អ្នកស្រី​ ស៊ឹម សោភា បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានCCIM ឱ្យដឹងនៅល្ងាចថ្ងៃអង្គារនេះថា ក្រោយពីកូនក្ដីរបស់អ្នកស្រីបានស្នើសុំនៅក្រៅឃុំ អ្នកស្រីក៏បានស្នើទៅសាលាដំបូងខេត្ដកំពង់ឆ្នាំងម្ដងរួចមកហើយ ប៉ុន្ដែសាលាដំបូងខេត្តកំពង់ឆ្នាំងបដិសេធ ទើបអ្នកស្រីបន្ដប្តឹងទៅសាលាឧទ្ធរណ៍ក្នុងការស្នើឱ្យដោះលែងកូនក្ដីអ្នកស្រី។

អ្នកស្រីថា រឿងកូនក្ដីរបស់អ្នកស្រី ក៏ត្រូវបានតុលាការស៊ើបសួរ និងស៊ើបអង្កេតចប់សព្វគ្រប់អស់ហើយ​ ដែលវាគ្មានភាពចាំបាច់ តុលាការត្រូវបន្ដឃុំខ្លួនលោក រាជ​ សីម៉ា នោះទេ។

អ្នកស្រីបន្ដថា៖ «ព្រឹកមិញនេះសាលាឧទ្ធរណ៍បានសម្រេចដោះលែងកូនក្តីខ្ញុំឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន ប៉ុន្ដែអង្គសេចក្ដីនៅតែបន្ដនីតិវិធីដដែល តែយ៉ាងណាខ្ញុំក៏សប្បាយចិត្តដែរ ដែលសាលាឧទ្ធរណ៍បានសម្រេចបែបនេះ​ ណាមួយដើមបណ្ដឹងបានដកពាក្យបណ្ដឹងហើយដែរ​ ដូច្នេះការសម្រេចរបស់តុលាការជារឿងយុត្ដិធម៌ណាស់សម្រាប់កូនក្ដីខ្ញុំ»។

យ៉ាងណាមិញអ្នកស្រីបន្ដថា អ្នកស្រីមានការសប្បាយចិត្ដនិងការសម្រេចរបស់សាលាឧទ្ធរណ៍ដែលបានដោះលែងកូនក្ដីឱ្យនៅក្រៅឃុំនិងបានឱ្យលោករាជ សីម៉ាបានជួបជុំគ្រួសារលោកវិញ។

មេធាវីរូបនេះបន្ដថា៖ «ខ្ញុំយល់ឃើញថាសាលាឧទ្ធរណ៍គាត់ផ្ដល់ភាពយុត្ដិធម៌ដល់កូនក្ដីខ្ញុំ ដែលបានឱ្យគាត់នៅក្រៅឃុំបណ្ដោះអាសន្ននេះ ខ្ញុំក៏អរគុណគាត់ដែរ ដែលគាត់បានសម្រេចឱ្យកូនក្ដីខ្ញុំបែបនេះ»។

បើតាមគម្រោង លោក រាជ សីម៉ា នឹងត្រូវចេញពីពន្ធនាគារនៅថ្ងៃទី២៦ ខែតុលា ស្អែកនេះ បន្ទាប់ពីបំពេញសំណុំឯកសាររួច។

ភរិយាលោក រាជ សីម៉ា អ្នកស្រី​ ណាក កេន បានCCIMឱ្យដឹងថា អ្នកស្រីបានមករង់ចាំការសម្រេចរបស់តុលាការលើករណីប្ដីអ្នកស្រីតាំងពីព្រឹកមិញនៅមុខសាលាឧទ្ធរណ៍ ដោយបានដឹងថា តុលាការសម្រេចដោះលែងប្ដីអ្នកស្រីឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន។

អ្នកស្រីថា ពេលដែលឮដំណឹងនេះ អ្នកស្រីពិតជាសប្បាយចិត្តយ៉ាងខ្លាំង។ អ្នកស្រីយល់ឃើញថា ការសម្រេចរបស់សាលាឧទ្ធរណ៍បានផ្ដល់យុត្ដិធម៌ចំពោះប្ដីអ្នកស្រី។

អ្នកស្រីបន្ដថា៖ «ខ្ញុំគិតថាគាត់ [សាលាឧទ្ធរណ៍] បានពិចារណារឿងហ្នឹងច្បាស់លាស់ហើយបានគាត់ដោះលែងប្ដីខ្ញុំ ព្រោះអីខ្ញុំរង់ចាំថ្ងៃហ្នឹងយូរហើយ»។

អ្នកស្រីបានបន្ថែមថា ការសម្រេចនេះបានផ្ដល់ភាពយុត្ដិធម៌សម្រាប់គ្រួសារអ្នកស្រី និងបានធ្វើឱ្យគ្រួសារអ្នកស្រីជួបជុំគ្នាឡើងវិញ ​ហើយការដោះលែងនេះ បានជួយសម្រាលបញ្ហាច្រើនដែលអ្នកស្រីកំពុងប្រឈមការលំបាកតែម្នាក់៑ឯង ក្រោយពីប្ដីអ្នកស្រីជាប់ឃុំឃាំងក្នុងពន្ធនាគារកន្លងមកអស់រយៈពេល១១ខែមកហើយ។

អ្នកស្រីបន្ដថា៖ «ការលើកលែងការចោទប្រកាន់លើប្ដីខ្ញុំ ខ្ញុំសប្បាយចិត្ដ​​​ ហើយខ្ញុំឱ្យជួយរំលែកទុក្ខលំបាករបស់ខ្ញុំ ចំពោះខ្ញុំមានការខ្វះខាតលុយបង់អង្គការបង់រដ្ឋ បានគាត់ជួយជំនួសវិញ»។

ជាមួយគ្នានេះដែរ ប្រធានសហគមន៍ដីធ្លីឡពាង អ្នកស្រី អ៊ុំ សុភី​ បានលើកឡើងថា អ្នកស្រីក៍មានការសប្បាយចិត្ដពេលដែលឮថា លោក រាជ​ សីម៉ា ត្រូវបានដោះលែងឱ្យនៅក្រៅឃុំ និងអាចជួបជុំគ្រួសារឡើងវិញ។ តែអ្នកស្រីថា ការដោះលែងនេះ មិនបានសម្រេចលើរឿងក្ដីទាំងមូលនោះទេ។ អ្នកស្រីបន្តថា តុលាការដោះលែងមែន ប៉ុន្ដែគ្មានសេរីភាពដូចមុន ដោយអ្នកស្រីទទូចសុំឱ្យតុលាការគួរតែទម្លាក់បទចោទផ្សេងៗទៀត ដើម្បីបញ្ចប់សំណុំរឿងរបស់ពួកអ្នកស្រីកុំឱ្យចេះតែបន្ដទាំងអយុត្ដិធម៌។

អ្នកស្រីបន្ដថា៖ «ខ្ញុំសប្បាយចិត្ដមែនទែន ដែលតុលាការឧទ្ធរណ៍ដែលលោកឈរលើភាពយុត្ដិធម៌ ឈរលើភាពឯករាជ្យនឹងដោះលែងលោក រាជ សីម៉ា ឱ្យរួចខ្លួនបែបនេះ​​ តែយ៉ាងណា ខ្ញុំក៏ស្នើឱ្យតុលាការមេត្ដាទម្លាក់បទចោទផ្សេងៗ លើពួកខ្ញុំផង ដើម្បីឱ្យពួកខ្ញុំទាំងអស់គ្នាមានសេរីភាពឡើងវិញ»។

នាយកចាត់ការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត បានថ្លែងប្រាប់ពលរដ្ឋអ្នកសារព័ត៌CCIM ល្ងាចមិញនេះថា លោកមានការសាទរចំពោះការសម្រេចរបស់សាលាឧទ្ធរណ៍ដែលបានដោះលែងសកម្មជនឡពាងបែបនេះ ប៉ុន្ដែលោកថា កន្លងមកពលរដ្ឋនៅសហគមន៍ឡពាង តែងតែរងគ្រោះតាមប្រព័ន្ធតុលាការជារឿយៗពីអ្នកមានលុយ និងមានអំណាច ដែលតែងតែប្រើប្រាស់ប្រព័ន្ធនេះ ក្នុងការគំរាមកំហែង។ លោកថា វាដល់ពេលដែលតុលាការគួរតែផ្ដល់នូវភាពយុត្ដិដល់ពលរដ្ឋខ្មែរហើយ ដូចករណីដោះលែងសកម្មជនតវ៉ាឡពាងនេះដែរ។

លោក សំ អាតបន្ដថា៖ «ខ្ញុំសប្បាយចិត្ដពេលឮថាតុលាការបានដោះលែងនៅក្រៅឃុំដូច្នេះ តែយ៉ាងណាតុលាការគួរតែពិនិត្យនូវករណីផ្សេងៗទៀតផងដែរ ដើម្បីឱ្យពលរដ្ឋមានទំនុកចិត្ដលើប្រព័ន្ធតុលាការឡើងវិញនិងកុំឱ្យពួកគាត់រងគ្រោះទាំងអយុត្ដិធម៌បន្ដទៀត»។

កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២២កន្លងទៅ ប្រជាសហគមន៍ឡពាង១៥០នាក់បាននាំគ្នាដើរដង្ហែជាក្បួនដោយលើកបដាស្នើសុំឱ្យដោះលែងលោក រាជ សីម៉ា និងសូមឱ្យតុលាការបញ្ឈប់ការចោទប្រកាន់មកលើប្រជាពលរដ្ឋដែលកំពុងតវ៉ាដីធ្លី។ សកម្មភាពនេះធ្វើឡើងនៅក្នុងទិវាសិទ្ធិលំនៅឋានពិភពលោកខួបលើកទី៣៧ក្រោមប្រធានបទ«បញ្ឈប់ចោទប្រកាន់មកលើសកម្មជនដីធ្លីធនធានធម្មជាតិ»៕

……………….
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក ឃាង សុខមាន

អត្ថបទមុន

ពលរដ្ឋ​៥​ភូមិ​ក្នុង​ស្រុក​កណ្ដាលស្ទឹង​ផ្ទុះ​ការ​តវ៉ា​ទាមទារ​​យក​​បឹង​​ធម្មជាតិ​​មក​​គ្រប់​គ្រង​​វិញ

អត្ថបទបន្ទាប់

ជនជាតិ​​ដើម​ភាគ​តិច​​​កួយ​ថា ឈ្មួញ​យក​ដី​ពួកគេ​ហើយ ប្តឹង​ពួកគេ​ឡើង​តុលាការ​ថែម​ទៀត

អត្ថបទបន្ទាប់
ជនជាតិ​​ដើម​ភាគ​តិច​​​កួយ​ថា ឈ្មួញ​យក​ដី​ពួកគេ​ហើយ ប្តឹង​ពួកគេ​ឡើង​តុលាការ​ថែម​ទៀត

ជនជាតិ​​ដើម​ភាគ​តិច​​​កួយ​ថា ឈ្មួញ​យក​ដី​ពួកគេ​ហើយ ប្តឹង​ពួកគេ​ឡើង​តុលាការ​ថែម​ទៀត

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង