CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម កម្មវិធី គម្រោងលើកកម្ពស់សិទ្ធិ (ARC)

សាលាឧទ្ធរណ៍​ភ្នំពេញ​លើកពេល​ប្រកាស​សាលក្រម​សកម្មជន​រងគ្រោះ​ដីធ្លី​ឡពាង លោក រាជ សីមា

Admin ដោយ Admin
December 12, 2022
ក្នុង គម្រោងលើកកម្ពស់សិទ្ធិ (ARC), វិវាទដីធ្លី
0
សាលាឧទ្ធរណ៍​ភ្នំពេញ​លើកពេល​ប្រកាស​សាលក្រម​សកម្មជន​រងគ្រោះ​ដីធ្លី​ឡពាង លោក រាជ សីមា

លោក រាជ សីមា នៅពេលបង្ហាញខ្លួននៅមុខសាលាឧទ្ធរណ៍ភ្នំពេញ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២។ (រូប៖ ពលរដ្ឋអ្នកសារព័ត៌មាន)

0
ចែករំលែក
38
ចំនួនមើល

សាលាឧទ្ធរណ៍​បានលើកពេល​ប្រកាស​សាលក្រម​លើរឿងក្ដី​របស់​សកម្មជន​រងគ្រោះ​ដីធ្លី​នៅឡពាង លោក រាជ សីម៉ា នៅ​ថ្ងៃ​នេះទៅថ្ងៃទី១៥ ខែធ្នូ វិញ តែមិនបាន​បញ្ជាក់ពី​មូលហេតុនោះទេ។

អ្នកស្រី ស៊ឹម សោភា មេធាវីការពារក្តីលោក រាជ សីមា បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានតាមប្រព័ន្ធតេឡេក្រាម CCIM នៅព្រឹកថ្ងៃចន្ទ នេះថា សាលាឧទ្ធរណ៍បានលើកពេលប្រកាសសាលក្រមកូនក្ដីរបស់ខ្លួនទៅប្រកាសនៅថ្ងៃទី១៥ ខែធ្នូ វិញ ប៉ុន្ដែអ្នកស្រីក៏មិនបានបញ្ជាក់ពីហេតុផលច្បាស់លាស់ថា ដោយសារតែហេតុអ្វីបានជាលើកត្រូវលើកពេលបែបនេះនោះទេ។

មេធាវីរូបនេះបន្ដថា៖«ប្រកាសសាលដីកានៅថ្ងៃ១៥»។

យ៉ាងណាអ្នកស្រីរំពឹងថា ការប្រកាសសាលក្រមនៅថ្ងៃទី១៥ ធ្នូខាងមុខ នឹងអាចបញ្ចប់សំណុំរឿងកូនក្ដីរបស់ខ្លួន នឹងទទួលបាននូវយុត្ដិធម៌ពីសាលាឧទ្ធរណ៍។​ ដោយអ្នកស្រីអះអាងថា កូនក្ដីរបស់ខ្លួនមិនបានប្រព្រឹត្ដដូចការចោទប្រកាន់ឡើយ ដូច្នេះអ្នកស្រីមានក្ដីសង្ឃឹមថា តុលាការនឹងបញ្ចប់រឿងក្តីលើសកម្មជនតវ៉ាដីធ្លីឡពាងនេះ។

អ្នកស្រី សោភា បន្ដថ្លែងថា៖«ខ្ញុំមានសង្ឃឹម និងជឿជាក់លើសាលាឧទ្ធរណ៍ថា អាចនឹងផ្ដល់នូវយុត្ដិធម៌ដល់កូនក្ដីខ្ញុំ»។

កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ សាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានសម្រេចដោះលែងលោក រាជ សីម៉ា ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន បន្ទាប់​ពី​ជាប់​ពន្ធនាគារ​អស់​រយៈពេល​ជិត​១​ឆ្នាំ។

បើតាមលោក រាជ សីម៉ា បាននិយាយទាំងក្ដីសង្ឃឹមថា​ សាលាឧទ្ធរណ៍នឹងផ្ដល់នូវភាពយុត្ដិធម៌ដល់លោកវិញ។ លោកបានបញ្ជាក់ថា លោកគ្រាន់តែចង់ការពារសម្បត្តិរួមទេ ដូច្នេះតុលាការនឹងយោគយល់ ហើយឱ្យទទួលបាននូវសេរីភាពពេញលេញឡើងវិញ។

លោកបានបញ្ជាក់ថា៖«ខ្ញុំសង្ឃឹមថា តុលាការនឹងផ្ដល់យុត្ដិធម៌ដល់ខ្ញុំ ឱ្យខ្ញុំមានសេរីភាពឡើងវិញ»។

លោក រាជ សីម៉ា សកម្មជនដីធ្លីដ៏លេចធ្លោនៅសហគមន៍ឡពាង ឃុំតាជេស ស្រុកកំពង់ស្រឡាច ខេត្តកំពង់ឆ្នាំង ត្រូវបានសាលាដំបូងខេត្ដកំពង់ឆ្នាំង កាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ និងពិន័យជាប្រាក់ ៤ ០០០ ០០០ រៀល ក្រោមការចោទប្រកាន់ពីបទប្រើហិង្សាដោយចេតនាលើពលរដ្ឋម្នាក់ ស្ថិតក្នុងឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពីអំឡុងឆ្នាំ២០២១។

លោក រាជ សីមា គឺជាតំណាងពលរដ្ឋរងគ្រោះដីធ្លីនៅសហគមន៍ឡពាងដែលមានជម្លោះជាច្រើនឆ្នាំមកហើយ ជាមួយក្រុមហ៊ុន ខេ​ឌី​ស៊ី​ (KDC) របស់​អ្នកស្រី ជា ខេង ​ភរិយា​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពលលោក ស៊ុយ សែម ដែលទន្រ្ទានចង់បានដីផ្ទះដ៏តូចៗរបស់ពួកគាត់ ដោយមិនទាន់បានទទួលនូវដំណោះស្រាយណាមួយឡើយ។ ផ្ទុយទៅវិញតំណាងសហគមន៍ជាច្រើនទៀត ត្រូវបានរងការចោទប្រកាន់ជាបន្តបន្ទាប់ពីតុលាការកម្ពុជា ដែលធ្វើការអោយក្រុមហ៊ុន រហូតមានកាចាប់ខ្លួនរបស់លោក រាជ សីមា កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ២០២១៕

……………………

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក ឃាង សុខមាន

អត្ថបទមុន

សកម្មជន​ដីធ្លី​ឡពាង​ទទួល​ពាន​រង្វាន់​អ្នកការពារ​សិទ្ធិមនុស្ស​នៅ​ថ្ងៃប្រារព្ធ​ទិវា​សិទ្ធិមនុស្ស ១០ ធ្នូ

អត្ថបទបន្ទាប់

ជនជាតិ​ដើម​ភាគតិច​ពូនង​​ខេត្តមណ្ឌលគិរី​​សុំអន្តរាគមន៍​​ពី​​អាជ្ញាធរ​​ទប់ស្កាត់​​ការ​ធ្វើប្លង់​​កម្ម​សិទ្ធិ​លើ​ដី​​របស់​​ជនជាតិ​​ដើម

អត្ថបទបន្ទាប់
ជនជាតិ​ដើម​ភាគតិច​ពូនង​​ខេត្តមណ្ឌលគិរី​​សុំអន្តរាគមន៍​​ពី​​អាជ្ញាធរ​​ទប់ស្កាត់​​ការ​ធ្វើប្លង់​​កម្ម​សិទ្ធិ​លើ​ដី​​របស់​​ជនជាតិ​​ដើម

ជនជាតិ​ដើម​ភាគតិច​ពូនង​​ខេត្តមណ្ឌលគិរី​​សុំអន្តរាគមន៍​​ពី​​អាជ្ញាធរ​​ទប់ស្កាត់​​ការ​ធ្វើប្លង់​​កម្ម​សិទ្ធិ​លើ​ដី​​របស់​​ជនជាតិ​​ដើម

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង