CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

អង្គការ​មួយ​ជំរុញ​ឱ្យ​អាជ្ញាធរ​និង​ពលរដ្ឋ​មាន​វិធានការ​ទប់​ស្កាត់​គ្រោះ​មហន្តរាយ​

Admin ដោយ Admin
March 15, 2024
ក្នុង ព័ត៌មាន, អភិបាលកិច្ច
0
ព្រៃឡង់៦ហិតាថ្មីទៀតនៅខេត្ដព្រះវិហាររងការកាប់ទន្ទ្រានយកដោយខុសច្បាប់

ដើមឈើតូចធំជាច្រើនត្រូវបានគេកាប់នឹងដុតបំផ្លាញ់ដើម្បីយកដីធ្វើចម្ការស្ថិតនៅក្នុងឃុំធ្មា ស្រុករវៀងខេត្ដព្រះវិហារ។ (រូបភាពពីផេកPrey Lang - It's Our Forest Too)

0
ចែករំលែក
51
ចំនួនមើល

អង្គការមួយដែលធ្វើការងារផ្នែកលំនៅឋាន និងហេដ្ឋារចនាសម្ព័ន្ធ ជំរុញទៅអាជ្ញាធរ និងប្រជាពលរដ្ឋឱ្យត្រៀមវិធានការទប់ស្កាត់គ្រោះមហន្តរាយផ្សេងៗ ក្រោយពីបញ្ហានេះ បានកើតឡើងក្នុងសហគមន៍ដោយសារបញ្ហាការបម្រែបម្រួលអាកាសធាតុ។

ថ្មីៗនេះ អង្គការលំនៅឋានមនុស្សជាតិកម្ពុជាបានរៀបចំកិច្ចពិភាក្សាមួយរវាងតំណាងសហគមន៍ និងអាជ្ញាធរក្រោមប្រធានបទ «ការគ្រប់គ្រងគ្រោះមហន្តរាយនៅឃុំសង្កាត់ពីផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុ» ដែលប្រជាពលរដ្ឋ និងចៅសង្កាត់មកពីសង្កាត់ចំនួន៦ នៃក្រុងបាត់ដំបងចូលរួម។

ក្នុងកិច្ចប្រជុំនោះ អ្នកស្រី គីម ស្រៀង មន្ត្រីមគម្រោងការលំនៅឋានមនុស្សជាតិកម្ពុជាបានថ្លែងថា គ្រោះមហន្តរាយដែលធ្លាប់កើតឡើងក្នុងសហគមន៍ក្នុងខេត្តបាត់ដំបងកន្លងមកមានដូចជាបញ្ហាទឹកជំនន់ គ្រោះអគ្គិភ័យ  បាក់ច្រាំងស្ទឹង  និងខ្យល់ព្យុះ ឬខ្យល់កន្រ្តាក់ជាដើម ដែលបានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋ។

អ្នកស្រី គីម ស្រៀង បន្តថា ដើម្បីដោះស្រាយ និងបញ្ជៀសផលប៉ះពាល់ធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋ គឺ ប្រជាពលរដ្ឋ និងអាជ្ញាធរក្នុងដែលសមត្ថកិច្ចនីមួយៗត្រូវត្រៀមខ្លួន និងត្រៀមវិធានការទប់ស្កាត់បញ្ហាទាំងអស់នោះ។

អ្នកស្រីបន្ថែមថា៖«ពេលទឹកជនលិចយើងត្រូវពិនិត្យប្រព័ន្ធលូ។ ពេលមានខ្យល់កន្ត្រាក់បាក់ផ្ទះសម្បែងយើងត្រូវមានកម្មវិធីជួយឧបត្ថម្ភសម្ភារៈទុកជួសជុលផ្ទះសម្បែងប្រជាពលរដ្ឋឡើងវិញ។ ពេលទឹកជាន់ខ្លាំងយើងត្រូវវិធីសាស្ត្រជម្លាស់ប្រជាពលរដ្ឋ យើងត្រូវទីទួលសុវត្តិភាពសម្រាប់គាត់ ហើយត្រូវមានតង់ ថ្នាំព្យាលសង្គ្រោះបឋម ម្ហូបអាហារ និងត្រូវធ្វើផែនទីកន្លែងងាយរង់គ្រោះដើម្បីងាយស្រួសជួយសង្គ្រោះ»។

លោក គាំ  ចាន់ថា ប្រធានគម្រោងអង្គការលំនៅឋានមនុស្សជាតិកម្ពុជា  បានណែនាំដល់អាជ្ញាធរ និងប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់ និងផ្សព្វផ្សាយពីផលប៉ះពាល់ នៃគ្រោះមហន្តរាយដែលកើតឡើងដោយសារការបម្រែបម្រួលអាកាសធាតុ ដោយលោកបង្ហាញយុទ្ធសាស្ត្រចំនួន ដើម្បីបញ្ជៀស និងទប់ស្កាត់មុនពេលកើតហេតុ។

លោក គាំ  ចាន់ថា បន្តថា ប្រជាពលរដ្ឋជាពិសេសអាជ្ញាធរក្នុងដែនសមត្ថកិច្ចត្រូវកសាងទំនប់ទឹក ការដាំដើមឈើទប់ខ្យល់កន្ត្រាក់ ការផ្តល់ជាជំនួយ និងរកទីតាំង ដើម្បីជួយរំដោះប្រជាពលរដ្ឋឱ្យមានសុវត្តិភាពជាដើម។

លោកបន្ថែមថា៖«ទីតាំងសំខាន់ៗដែលរងការខូចខាតត្រូវស្ដារឡើងវិញ ត្រូវពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋនៅក្នុងសហគមន៍ លើកបញ្ហាមកប្រជុំមុនជួយអន្តរាគមន៍ដូចជា បញ្ហាទឹកជំនន់  បាក់ច្រាំងស្ទឹង  គ្រោះអគ្គិភ័យ ដែលកើតឡើង ខ្យល់ព្យុះកន្ត្រាក់ និងគ្រោះរាំងស្ងួត»  ។

លោក ខាំ សម្រើប ជាមន្រ្តីទទួលបន្ទុកធនធានទឹក និងឧតុនិយខេត្តបាត់ដំបងមានប្រសាសន៍ថា ការចូលរួមពិភាក្សានេះជាការដាស់ស្មារតីដល់អាជ្ញាធរ និងអ្នកពាក់ព័ន្ធឱ្យមានការប្រុងប្រយ័ត្ន និងមានវិធានការមុនពេលកើតហេតុ។ លោកថា នៅឆ្នាំ២០២៤នេះ អាជ្ញាធរ និងប្រជាពលរដ្ឋត្រូវត្រៀមខ្លួនដោះស្រាយទីតាំងដែលធ្លាប់រងគ្រោះកាលពីឆ្នាំចាស់ ដើម្បីកុំឱ្យកើតមានបញ្ហាម្តងទៀត។

លោកបន្ថែមថា៖«ក្នុងនាមយើងជាអាជ្ញាធរដែនដី និងពលរដ្ឋសហគមន៍គួរតែត្រៀមខ្លួនឱ្យបានមុនពេលកើតហេតុ ដើម្បីកុំឱ្យបញ្ហាទាំងនោះកើតឡើងក្នុងទីតាំងចាស់បន្តទៀត។  ហើយសហគមន៍នីមួយៗគួរតែប្រមូលគ្នាត្រៀម GPS និងរូបផែនទីប្រចាំទីតាំងសហគមន៍  ដើម្បីងាយស្រួលរុករកទីរកន្លែងដែលគាត់នៅ។  ហើយត្រៀមកន្លែងទីជម្រកដែលមានដីទួល  ព្រមទាំងថ្នាំសង្កូវទុកសម្រាប់ព្យាបាលពលរដ្ឌផងដែរ»។

របាយការណ៍សង្ខេបរបស់ក្រុមការងារគ្រប់គ្រងគ្រោះមហន្តរាយខេត្តបាត់ដំបងបានឱ្យដឹងថា ក្នុងឆ្នាំ២០២៣បញ្ហាគ្រោះរាំងស្ងួតបានធ្វើឱ្យប៉ះពាល់ដំណាំស្រូវសរុប ចំនួន៩ ៥៥៨ហិកតា ស្មើនឹងគ្រួសារកសិករចំនួន១៨ ៩៩៦គ្រួសារដោយក្នុងនោះខូចខាតស្រូវសរុបចំនួន៥១១៣ហិកតា។

របាយការណ៍នេះឱ្យដឹងទៀតថា ចំពោះបញ្ហាខ្យល់កន្ត្រាក់វិញ បានធ្វើឱ្យប៉ះពាល់ពលរដ្ឋសរុបចំនួន៣៧គ្រួសារ បណ្តាលឱ្យខូចខាតផ្ទះប្រជាពលរដ្ឋ ៣៧ខ្នង ដោយក្នុងនោះខូចមធ្យម១១ខ្នង ខូចធ្ងន់១៣ខ្នង ខូចទាំងស្រុង ១៣ខ្នង និងខូចខាងអគារសាធារណៈសាលរៀនរដ្ឋចំនួន១ខ្នង៕

……………………………………………………….

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក ងាប សុខចន្ទ

អត្ថបទមុន

សហជីព​និង​កម្មករ​រោងចក្រ​YW​ចាត់​ទុក​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការងារ​ជា​ការ​គំរាម​មិន​ឱ្យ​ពួកគេ​តវ៉ា​

អត្ថបទបន្ទាប់

សកម្មជន​ព្រៃ​ឈើ​គ្មាន​ជំនឿ​ចំពោះ​ក្រសួង​បរិស្ថាន​ដែល​ប្រកាស​ប្តេជ្ញា​ការពារ​ធនធាន​ធម្មជាតិ​

អត្ថបទបន្ទាប់
ឈើបន្ទះជាច្រើន ត្រូវបានប្រទះឃើញនៅភូមិសាស្រ្តច្រកHនៃភូមិស្រែកិន ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលរកឃើញដោយក្រុមការងាររបស់លោក តាន់ គីមសួរ អំឡុងពេលពួកគេដើរល្បាតព្រៃ ចាប់ពីថ្ងៃទី៥ ដល់ទី៨ ខែកញ្ញា ឆ្នាំ២០២៣។ (ពលរដ្ឋអ្នកសារព័ត៌មាន)

សកម្មជន​ព្រៃ​ឈើ​គ្មាន​ជំនឿ​ចំពោះ​ក្រសួង​បរិស្ថាន​ដែល​ប្រកាស​ប្តេជ្ញា​ការពារ​ធនធាន​ធម្មជាតិ​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង