CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

សាលា​រៀន​ជន​ជាតិ​ដើម​ភាគ​តិច​នៅ​តំបន់​ដាច់​ស្រយាល​មួយ​ក្នុង​ខេត្ត​ក្រចេះ​កំពុង​ខ្វះ​សម្ភារៈ​សិក្សា​

CJ Khmer ដោយ CJ Khmer
June 11, 2025
ក្នុង ព័ត៌មាន, អភិបាលកិច្ច
0
ទិដ្ឋភាពសាលារៀនសហគមន៍ស្រែខ្ទុម ស្ថិតនៅភូមិទ្រាប ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះនៅខែមិថុនា ឆ្នាំ២០២៥។ (ផ្តល់ឱ្យ)

ទិដ្ឋភាពសាលារៀនសហគមន៍ស្រែខ្ទុម ស្ថិតនៅភូមិទ្រាប ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះនៅខែមិថុនា ឆ្នាំ២០២៥។ (ផ្តល់ឱ្យ)

0
ចែករំលែក
45
ចំនួនមើល

​សាលារៀនមួយនៅភូមិស្រែខ្ទុម ជាសាលារៀនដាច់ស្រយាលស្ថិតក្នុងភូមិទ្រាប ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ ដោយបច្ចុប្បន្នកំពុងប្រឈមការខ្វះខាតសម្ភារៈសិក្សា ខណៈកូនសិស្សដែលជាជនជាតិដើមភាគតិចនៅទីនោះមួយចំនួនប្រឈមការបោះបង់ការសិក្សាទៀតផង។

លោក សារឿន ពៅ ជាកូនកសិករក្រីក្រ និងជាជនជាតិដើមភាគតិចពូនង រស់នៅភូមិទ្រាប ឃុំថ្មីបានឱ្យដឹងថា សាលាស្រែខ្ទុមត្រូវបានសហគមន៍ជនជាតិដើមភាគតិចផ្តួចផ្តើម បង្កើតកាលពីឆ្នាំ២០២១ ក្នុងគោលបំណងជួលគ្រូមកពីខាងក្រៅឱ្យមកបង្រៀនអក្សរដល់កូនៗរបស់ពួកគេ។

លោកគ្រូ សារឿន ពៅ បានបញ្ចប់ការសិក្សាត្រឹមថ្នាក់ទី១២ កាលពីឆ្នាំ២០១៥ ហើយបច្ចុប្បន្នលោកបានក្លាយជាគ្រូបង្រៀនកិច្ចសន្យាក្រៅប្រព័ន្ធ និងកំពុងបង្រៀនអក្ខរកម្មដល់ជនជាតិដើមភាគតិចនៅសាលាស្រែខ្ទុម ក្រោយសាលារៀននេះ បញ្ចប់ការសាងសង់កាលពីឆ្នាំ២០២២។

លោក បញ្ជាក់ថា ពេលដែលលោកទៅបង្រៀនអក្ខរកម្មនៅសាលាស្រែខ្ទុមដំបូង គឺទទួលបានប្រាក់ឧបត្ថមខ្លះៗពីប្រជាសហគមន៍ជនជាតិដើមភាគតិច ដោយកាលណោះ សាលារៀននេះ មិនទាន់ទទួលស្គាល់ពីអាជ្ញាធរ និងមន្ទីរអប់រំនោះទេ។ លោកថា មន្ទីរអប់រំទើបទទួលស្គាល់នៅឆ្នាំ២០២៣ ហើយដាក់ឱ្យលោកបង្រៀនក្រៅប្រព័ន្ធរហូតមកដល់បច្ចុប្បនេះ។

លោកគ្រូ សារឿន ពៅ បានឱ្យដឹងថា ក្រោយពីមន្ទីរអប់រំទទួលស្គាល់ និងដាក់ឱ្យបង្រៀនក្រៅប្រព័ន្ធ គឺមន្ទីរបានបែងចែកឱ្យបង្រៀនជាពីរផ្នែក ដោយមួយផ្នែកបង្រៀនអក្ខរកម្ម និងមួយផ្នែកទៀតបង្រៀនសមមូលបឋមដោយគ្រូបង្រៀនម្នាក់ទៀត ខណៈរូបលោកត្រូវបានជ្រើសរើសឱ្យបង្រៀនអក្ខរកម្ម។

បើតាមលោក សារឿន ពៅ បច្ចប្បន្នសាលាស្រែខ្ទុមកំពុងជួបភាពខ្វះខាត និងជួបការលំបាកច្រើន ដោយសាលានេះ ពុំមានអណ្តូងទឹក ខ្វះខាតសៀវភៅសិក្សាសម្រាប់សិស្ស និងសម្ភារៈបង្រៀនផ្សេងទៀត ខណៈសិស្សមួយចំនួនបានបោះបង់ និងប្រឈមបោះបង់ការសិក្សាដោយសារគ្មានថ្នាក់រៀនបន្ត។

លោកគ្រូចង់ឱ្យមន្ទីរអប់រំដាក់សាលារៀនមួយនេះចូលទៅក្នុងប្រព័ន្ធ ដើម្បីឱ្យកូនសិស្សថ្នាក់បឋមដែលមានអាយុចាប់ពី៦ឆ្នាំដល់៩ឆ្នាំ និងសិស្សអក្ខរកម្មអាចទទួលបានការបណ្តុះបណ្តាលបន្តទៀត ហើយសាលារៀនមួយនេះ នឹងមិនប្រឈមបិទនៅថ្ងៃណាមួយ។

លោកបន្ថែមថា៖«ការបង្រៀនក្រៅប្រព័ន្ធវាមានហានិភ័យព្រោះយើងអាចជួយបានតែអ្នកធំៗ ហើយបង្រៀនរយៈពេល២ ឬ៣ឆ្នាំ គឺពួកគាត់លេងរៀន ហើយដោយសារសៀវភៅដែលបង្រៀនពួកគាត់ហ្នឹងវាដដែលៗ។ បើយើងមិនបញ្ចូលសាលាហ្នឹង ទៅក្នុងការបង្រៀនជាប្រព័ន្ធទេ វាកូនសិស្សបឋម សិស្សតូចចាប់ពី៦ឆ្នាំទៅ៩ឆ្នាំហ្នឹងមិនទទួលបានការអប់ ឬថ្នាក់បណ្តុះបណ្តាល»។

គ្រូបង្រៀនជាជាតិដើមភាគតិចពូនងរូបនេះ បានឱ្យទៀតដឹងថា សាលាស្រែខ្ទុមនៅដាច់ស្រយាលពីទីប្រជុំជនប្រហែល១៣គីឡូម៉ែត្រ។ លោកថា តាមផ្លូវទៅសាលារៀននេះ ហ៊ុំព័ទ្ធទៅដោយព្រៃឈើ ផ្លូវស្ងាត និងពិបាកធ្វើដំណើរ ដោយនៅរដូវស្សាដីបែកភក់ និងរដូវប្រាំងដីហុយជាដើម។

 សាលារៀនស្រែខ្ទុម មានមួយខ្នងធ្វើពីឈើ និងមានពីរបន្ទប់ ដោយបន្ទប់មួយបង្រៀនសមមូលបឋមមានសិស្ស២៥នាក់ និងបន្ទប់មួយទៀតបង្រៀនអក្ខរកម្ម មានសិស្ស១៨នាក់ ខណៈពីមុនមានសិស្សច្រើនជាងនេះ។

លោកគ្រូ សារឿន ពៅ បន្ថែមថា នៅតំបន់ស្រែទ្ទុមមានប្រជាពលរដ្ឋរស់នៅជិត១០០គ្រួសារ ដែលភាគច្រើនជាជនជាតិដើមភាគតិច។ លោកថា ប្រជាពលរដ្ឋនៅតំបន់នោះពុំសូវចេះអក្សរ និងបានរៀនសូត្រច្រើននោះទេ ជាពិសេសក្មេងៗ។

លោក សារឿន ពៅ បន្តថា បច្ចុប្បន្នក្មេងៗជនជាតិដើមភាគតិចនៅតំបន់នោះទទួលបានការបណ្តុះបណ្តាលប្រហែល១០ភាគរយប៉ុណ្ណោះ ដោយសារតំបន់នោះ គ្មានសាលារៀន គ្រួសារគ្មានលទ្ធភាពបញ្ជូនកូនទៅរៀនសាលារបស់រដ្ឋនៅទីប្រជុំជន ដែលនៅឆ្ងាយពីផ្ទះរបស់ពួកគេ។

គ្រូបង្រៀនកិច្ចសន្យារូបនេះ និយាយថា លោកលះបង់ទៅបង្រៀនអក្ខរកម្មដល់សិស្សនៅសាលារៀនខ្ទុម គឺលោកចង់ឱ្យក្មេងៗ និងប្រជាពលរដ្ឋដែលជាជនជាតិដើមភាគតិចនៅតំបន់នោះទទួលបានការអប់រំ និងចេះអក្សរខ្មែរដូចពលរដ្ឋផ្សេងៗដែរ។ ហើយពួកគេមិនត្រូវបានទុកចោល។

លោកបន្ថែមថា៖«ខ្ញុំយល់អារម្មណ៍របស់ប្រជាពលរដ្ឋ និងកូនសិស្សនៅតំបន់នោះដែលពួកគាត់ មិនដែលទទួលបានការអប់រំ ឬចំណេះផ្សេងៗ។ យើងដឹងហើយថា សម័យនេះទៅហើយមិនសមថា ពួកគាត់មិនទទួលបានការអប់រំទេ។ សម័យនេះ វាគួរតែនៅតំបន់ណាក៏ពលរដ្ឋត្រូវទទួលបានការអប់រំពេញលេញ។ មិនសមណាទុកពួកគាត់ចោលទេ។ ខ្ញុំចង់ឃើញពួកគាត់មានចំណេះដឹង ទោះតិចក្តី ច្រើនក្តី និងទទួលបានអប់រំដូចពលរដ្ឋនៅខាងក្រៅដែរ»។

លោក សុខ សូរិន្ធ ជាអណាព្យាបាលសិស្សនៅតំបន់ស្រែខ្ទុមក្នុងភូមិទ្រាប មានប្រសាសន៍ថា លោកមានកូនចំនួន៣នាក់មានអាយុចន្លោះពី៨ឆ្នាំដល់១២ឆ្នាំកំពុងរៀននៅសាលាស្រែខ្ទុម ដោយ២នាក់រៀនសមមូលបឋម និងម្នាក់ទៀតរៀនអក្ខរកម្ម។

 ជនជាតិដើមភាគតិចពូនងរូបនេះបន្តថា គ្រូ២នាក់ដែលមកបង្រៀននៅសាលាស្រែខ្ទុម គឺពួកគេតែងតែខិតខំយកចិត្តដាក់បង្រៀនដល់កូនៗរបស់គាត់ និងកូនរបស់អ្នកភូមិផ្សេងទៀត ដែលមករៀននៅទីនោះ។ ហើយថា គ្រូទាំងនោះ តែងតែគៀងគរ និងប្រាប់ដល់អាណាព្យាបាលដែលមានកូនគ្រប់អាយុចូលរៀនឱ្យនាំកូនទៅរៀនផងដែរ។

 យ៉ាងណាលោកថា កូនសិស្សដែលរៀននៅសាលាស្រែខ្ទុម គឺរៀនសូត្រមិនបានពេញលេញដូចសិស្សរៀននៅសាលារដ្ឋនៅតាមទីប្រជុំជននោះទេ ដោយសាសាលារៀននេះខ្វះគ្រូបង្រៀន ខ្វះថ្នាក់រៀន ខ្វះសម្ភារៈសិក្សារ ផ្លូវពិបាកធ្វើដំណើរ និងទីតាំងនៅឆ្ងាយពីភូមិជាដើម។

លោក សុខ សូរិន្ធ និយាយថា ការដែលលោកសម្រេចឱ្យកូនរៀននៅសាលានេះ គឺដោយសារគ្មានជម្រើស ខណៈសាលារដ្ឋនៅឆ្ងាយពីផ្ទះលោកខ្លាំងពេក។ មួយទៀតនោះលោកថា ដោយសារលោកមិនចេះអក្សរ និងមិនធ្លាប់ទទួលបានការអប់រំពីមុនកម ទើបលោកខិតខំជំរុញ និងណែនាំដល់កូនៗរបស់លោកខិតខំរៀនសូត្រ ដើម្បីទទួលបានចំណេះដឹង។

លោកបន្ថែមថា៖ «ខ្ញុំចង់ឱ្យកូនៗខ្ញុំចេះអក្សរកុំឱ្យដូចខ្ញុំ។ ហើយចង់ឱ្យអាជ្ញាធរបញ្ចូលសាលាខ្ទុមទៅជាសាលារដ្ឋពេញលេញ ហើយមានសម្ភារៈ និងគ្រូបង្រៀនគ្រប់គ្រាន់ដូចសាលារៀនរបស់នៅតំបន់ផ្សេងៗទៀតដែរ ដើម្បីងាយស្រួលឱ្យកូនខ្ញុំ និងកូនពលរដ្ឋនៅតំបន់នេះទទួលបានការអប់រំទាំងអស់គ្នា»។

ពលរដ្ឋអ្នកសារព័ត៌មានមិនអាចរកការឆ្លើយតបពីមន្ទីរ និងការរិយាល័យអប់រំយុវជន និងកីឡាខេត្តក្រចេះបានទេពាក់ព័ន្ធករណីនេះ។

មេឃុំថ្មីលោក ខាំ​ មុំ បានទទួលស្គាល់ថា សាលារៀនស្រែខ្ទុមពិតនៅដាច់ស្រយាល ពីទីប្រជុំជន ហើយកូនៗរបស់ប្រជាពលរដ្ឋនៅតំបន់នោះ ពិតជាពិបាកក្នុងការទទួលបានការអប់រំ។ លោកថា សាលារៀបមួយនេះ មានចម្ងាយពីសាលាឃុំថ្មីប្រហែលពី៤០ទៅ៥០គីឡូម៉ែត្រ ហ៊ុំព័ទ្ធដោយព្រៃឈើមានសភាពស្ងាត និងផ្លូវពិបាកធ្វើដំណើរនៅរដូវស្សា។

មេឃុំរូបនេះ បញ្ជាក់បន្ថែមថា នៅតំបន់ស្រែខ្ទុមមានប្រជាពលរដ្ឋរស់នៅតាំងពីយូរមកហើយ។ បច្ចុប្បន្ននេះ មានពលរដ្ឋប្រហែលពី៧០ទៅ៨០គ្រួសារ ដែលភាគច្រើនជាជនជាតិដើមភាគពូនង ហើយពួកគេមិនចេះអក្សរ និងមិនធ្លាប់ទទូលបានការអប់រំនោះទេ។លោកថា ទើបតែនៅឆ្នាំ២០២១ ពួកគេបាននាំគ្នាបង្កើតសាលាសហគមន៍ស្រែខ្ទុមឡើងដើម្បីឱ្យគ្រូមកបង្រៀនអក្សរខ្មែរដល់កូនៗរបស់ពួកគេ។

លោក ខាំ មុំ អះអាងថា កន្លងរដ្ឋបាលឃុំតែងតែផ្សព្វផ្សាយសុំជំនួយ និងសហការជាមួយមន្ទីរអប់រំ ដើម្បីជួយអភិវឌ្ឍន៍ដល់សាលាស្រែខ្ទុមនេះ ប៉ុន្តែជួយមិនបានច្រើននោះទេ ដោយសារសាលានេះនៅឆ្ងាយ និងពិបាកធ្វើដំណើរទៅមក។ លោកថា នៅរដូវវស្សានេះ គឺម៉ូតូ ឬឡានមិនអាចធ្វើដំណើរទៅដល់ឡើយ។

លោកបន្ថែមថា៖«តំបន់ហ្នឹង វាមានពីរស្រែខ្ទុមហ្នឹងមួយ ខ្ទឹលមួយ ដែលយើងខិតខំធ្វើការងារជាមួយមន្ទីរអប់រំ ដើម្បីជួយដល់ពួកគាត់។ គ្រាន់តែថា យើងជួយបានតិចតួច ហើយសាលារៀនហ្នឹងវាពិតជាខ្វះខាត់ច្រើនមែន ទាំងសម្ភារៈសិក្សា និងរបស់របរប្រើប្រាស់ផ្សេងទៀត។ ហើយខាងអប់រំគេបានជួយហើយ ប៉ុន្តែវាអត់មានគម្រោងធំដុំ»។

បើតាមលោក សារឿន ពៅ ដើមឡើយសាលាស្រែខ្ទុមមានសិស្សជាង១០០នាក់មករៀនប៉ុន្តែបច្ចុប្បន្ននៅសល់ប្រហែល៥០នាក់ប៉ុណ្ណោះ ដោយសារខ្វះខាតសម្ភារៈសិក្សារ និងសិស្សគ្មានសៀវភៅ និងខ្វះថ្នាក់រៀនជាដើម។

ក្នុងសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិរបស់ជនជាតិដើមភាគតិចត្រង់មាត្រា១៤បានចែងថា ជនជាតិដើមភាគតិចមានសិទ្ធិបង្កើត និងគ្រប់គ្រងស្ថាប័ន និងប្រពន្ធអប់រំរបស់ខ្លួន ដោយផ្តល់ការអប់រំជាភាសារបស់ខ្លួនផ្ទាល់ ក្នុងលក្ខណៈសមស្របនឹងវិធីសាស្ត្រតាមវប្បធម៌ប្រពៃណី នៃការបង្រៀន និងរៀនសូត្ររបស់ពួកគេ។

ក្នុងមាត្រាដដែលនេះបន្តថា បុគ្គលជាជនជាតិដើមភាគតិចគ្រប់រូប ជាពិសេសកុមារមានសិទ្ធិទទួលបានការអប់រំគ្រប់កំរិត និងគ្រប់រូបភាព នៃការអប់រំរបស់រដ្ឋ ដោយគ្មានការរើសអើងឡើយ។

មាត្រានេះ បញ្ជាក់ថា រដ្ឋត្រូវចាត់វិធានការដោយប្រសិទ្ធិភាព ដើម្បីឱ្យបុគ្គលជាជនជាតិដើមភាគតិចជាពិសេសកុមារ រួមទាំងអ្នកដែលរស់នៅក្រៅសហគមន៍ផង មានសិទ្ធិទទួលបានការអប់រំទៅតាមវប្បធម៌ផ្ទាល់ខ្លួនរបស់ពួកគេ និងត្រូវផ្តល់ការអប់រំនោះ ជាភាសារបស់ពួកគេ ប្រសិនជាអាចធ្វើបាន៕

…………………………………………

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន កញ្ញា ភាព ណាវី

អត្ថបទមុន

ក្រសួង​មហា​ផ្ទៃ​​ឱ្យ​​​ខេត្ត​ជាប់​ព្រំដែន​ថៃ​​​ត្រៀម​​ជម្លៀស​​ពលរដ្ឋ​ដែល​កំពុង​រស់​នៅ​ប្រទេស​ថៃ​មក​វិញ​ក្នុង​ករណី​មាន​ការ​ប៉ះ​ទង្គិច​គ្នា​​

អត្ថបទបន្ទាប់

ពលរដ្ឋ​៣៥​គ្រួសារ​នៅ​ព្រះវិហារ​សុំ​ឱ្យ​ក្រសួង​ជួយ​ដោះ​ស្រាយ​ដីធ្លី​ជា​ក្រុម​ហ៊ុន​ឯកជន​

អត្ថបទបន្ទាប់
ពលរដ្ឋ៤នាក់ តំណាងឱ្យពលរដ្ឋជាង៣០គ្រួសារ ឡើងមកដាក់ញត្តិនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥។ (ផ្តល់ឱ្យ)

ពលរដ្ឋ​៣៥​គ្រួសារ​នៅ​ព្រះវិហារ​សុំ​ឱ្យ​ក្រសួង​ជួយ​ដោះ​ស្រាយ​ដីធ្លី​ជា​ក្រុម​ហ៊ុន​ឯកជន​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង