CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម កម្មវិធី គម្រោងលើកកម្ពស់សិទ្ធិ (ARC)

ស្ត្រីក្រីក្រ​ម្នាក់​ថា ជនអនាមឹក​ខល​ឱ្យ​អ្នកស្រី​រកប្រាក់​ពីរពាន់ដុល្លារ​ដើម្បី​លោះ​ប្តី​ចេញ​ពីពន្ធនាគារ

Admin ដោយ Admin
November 15, 2022
ក្នុង គម្រោងលើកកម្ពស់សិទ្ធិ (ARC), យែនឌ័រ
0
ស្ត្រីក្រីក្រ​ម្នាក់​ថា ជនអនាមឹក​ខល​ឱ្យ​អ្នកស្រី​រកប្រាក់​ពីរពាន់ដុល្លារ​ដើម្បី​លោះ​ប្តី​ចេញ​ពីពន្ធនាគារ

អ្នកស្រី ស៊ែម លីម អាយុ៤២ឆ្នាំ មានទីលំនៅ នៅភូមិដំណាក់អំពិលលើ ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ (រូបភាព៖ ពលរដ្ឋអ្នកសារព័ត៌មានប្រចាំខេត្តពោធិ៍សាត់លោក នូ រ៉េន)

0
ចែករំលែក
99
ចំនួនមើល

ពលរដ្ឋអ្នកសារព័ត៌មាន

ស្ត្រីក្រីក្រ​ម្នាក់​នៅក្នុង​ខេត្តពោធិ៍សាត់​បានអះអាង​ថា មាន​ជនអនាមឹក​ម្នាក់​បាន​ខល​មក​ឱ្យអ្នកស្រី​រកប្រាក់​ពីរពាន់​ដុល្លារ​អាមេរិក ដើម្បី​លោះប្តី​ចេញ​ពី​ពន្ធនាគារ ប៉ុន្តែ​អ្នកស្រី​ថា អ្នកស្រី​ក្រីក្រ​រកអង្ករច្រកឆ្នាំងស្ទើ​មិន​បាន​ផង។

អ្នកស្រី ស៊ែម លីម អាយុ៤២ឆ្នាំបានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានប្រចាំខេត្តពោធិ៍សាត់ថា មានជនអនាមឹកម្នាក់ ម្តងអះអាងថា ជាមន្ត្រីពន្ធនាគារ និងម្តងថាជាមន្ត្រីតុលាការបានខលមកឱ្យអ្នកស្រីរកប្រាក់ ១០ ០០០ ០០០ រៀល និងក្រោយមកឱ្យរកប្រាក់ពីរពាន់ដុល្លារអាមេរិក ដើម្បីយកទៅលោះប្តីរបស់ខ្លួនចេញពីពន្ធនាគារ។ ប៉ុន្តែអ្នកស្រីបានឆ្លើយតបវិញថា អ្នកស្រីក្រីក្រមិនមានប្រាក់នោះទេ។

ស្ត្រីរូបនេះបន្តថា៖ «កាលមុនមានអ្នកខលមកខ្ញុំឱ្យរកលុយដប់លានរៀល ដល់ខ្ញុំអត់តបវិញ លើកនេះខលមកថា ឲ្យរកលុយពីរពាន់ដុល្លារយកទៅលោះប្តី ពេលខ្ញុំសួរថា គាត់ជាអ្នកណា គាត់ឆ្លើយម្តងជាមន្ត្រីតុលាការ ម្តងថាមន្ត្រីពន្ធធនាគារ រកជឿមិនបាន។ ខ្ញុំក្រណាស់ពូអើយ រកលុយឯណាបានពីរពាន់ដុល្លារ បើសព្វថ្ងៃនេះ រកតែអង្ករច្រកឆ្នាំងគ្មានផង រាល់ថ្ងៃនេះ ដើរស៊ីឈ្នួលគេសន្សំបានលុយតិចតួច គ្រាន់តែបង់ធនាគារ ហើយសព្វថ្ងៃនេះ កុំថាឡើយទៅរកខ្ចីលុយគេពីរពាន់ដុល្លារ សូម្បីតែដប់ម្ភៃម៉ឺនលុយខ្មែរ ក៏គេមិនហ៊ានឲ្យខ្ចីផង ព្រោះគេដឹងថា យើងមិនមានលទ្ធភាពរកលុយសងគេវិញទេ ដូច្នេះខ្ញុំមិនដឹងថា រកលុយណាបានទៅលោះប្តីឡើយ»។

ស្ត្រីវ័យជាង៤០ប្លាយឆ្នាំរូបនេះ មានទីលំនៅ នៅភូមិដំណាក់អំពិលលើ ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ស្ត្រីរូបនេះ មានប្តីឈ្មោះ ឃួន ចិន អាយុ៣៨ឆ្នាំ បច្ចុប្បន្នកំពុងជាប់ពន្ធនាគារ​នៅខេត្តពោធិ៍សាត់ អស់រយៈពេលជិតមួយឆ្នាំមកហើយ ពីបទលួចមានស្ថានទម្ងន់ទោស កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១។

អ្នកស្រីបានរៀបរាប់ថា ក្នុងអំឡុងពេលប្តីរបស់អ្នកស្រីកំពុងជាប់ពន្ធនាគារ គឺតែងតែមានមនុស្សចម្លែកៗខលមករកគាត់។ អ្នកខ្លះអះអាងថា ជាមន្ត្រីតុលាការ អ្នកខ្លះទៀតថា ខ្លួនជាមន្ត្រីពន្ធនាគារជាដើម ដើម្បីឲ្យអ្នកស្រីយកប្រាក់ ពីរពាន់ដុល្លារទៅលោះយកប្តីមកវិញ។ ប៉ុន្តែដោយសារអ្នកស្រីមានជីវភាពខ្វះខាតខ្លាំង អ្នកស្រីមិនអាចរកលុយ ឲ្យបានពីរពាន់ដុល្លារ ដើម្បីយកទៅសូសប្ដីត្រឡប់មកវិញឡើយ។

បើតាមការរៀបរាប់របស់ស្ត្រីក្រីក្ររូបនេះឱ្យដឹងថា សាលាដំបូងខេត្តពោធិ៍សាត់ នៅមិនទាន់បានជំនុំជម្រះក្តីប្តីរបស់អ្នកស្រីនៅឡើយទេ ហើយកំពុងជាប់ឃុំបណ្តោះអាសន្ននៅក្នុងពន្ធនាគារអស់រយៈពេលជិតមួយឆ្នាំមកហើយ។

ស្ត្រីវ័យ៤២ឆ្នាំរូបនេះបានរៀបរាប់បន្តទៀតថា បច្ចុប្បន្នអ្នកស្រីមានកូនពីរនាក់ ដោយកូនស្រីច្បងមានវ័យជំទង់អាយុ១៥ឆ្នាំ រៀនថ្នាក់ទីប្រាំពីរ។ ប៉ុន្តែក្រោយពីឪពុកជាប់ពន្ធនាគារមក កូនស្រីរបស់អ្នកស្រីក៏ឈប់រៀន ហើយអ្នកស្រីបាននាំកូនៗឡើងទៅភ្នំពេញ ដើម្បីរកស៊ីឈ្នួលលាងចាននៅតាមហាងឲ្យគេ ដើម្បីរកប្រាក់កម្រៃមកបង់សងធនាគារខ្លះៗ។ ចំណែកអ្នកស្រី ដោយសារមិនមានសម្រស់សមរម្យ ក៏ត្រូវបានថៅកែបញ្ឈប់ពីការងារ ដោយនៅសល់តែកូនស្រីម្នាក់ បន្តធ្វើការនៅភ្នំពេញ។

អ្នកស្រីប្រាប់ទៀតថា៖ «សព្វថ្ងៃខ្ញុំមិនទៅរកស៊ីលាងចានលាងឆ្នាំងទៀតទេ ព្រោះគេត្រូវការតែក្មេងៗមានសម្រស់តែប៉ុណ្ណោះ ហើយសព្វថ្ងៃនេះ ខ្ញុំផ្ញើកូនស្រីខ្ញុំ ឲ្យនៅលាងចានជាមួយគេ ហើយខ្ញុំត្រឡប់មកផ្ទះវិញ មកមើលកូនមួយទៀត និងផ្ទះសំបែងខ្លួនឯងផង»។

តាមរយៈពលរដ្ឋអ្នកសារព័ត៌មាន CCIM អ្នកស្រី ស៊ែម លីម បានអំពាវនាវដល់តុលាការខេត្តពោធិ៍សាត់ ពន្លឿននីតិវិធីជំនុំជម្រះក្តីឲ្យប្តីរបស់អ្នកស្រី បានត្រឹមត្រូវតាមច្បាប់ ដើម្បីឲ្យអ្នកស្រីមានការស្ងប់អារម្មណ៍នៅក្នុងចិត្ត។

ពលរដ្ឋអ្នកសារព័ត៌មាន CCIM បានព្យាយាមខលទូរស័ព្ទទៅកាន់លេខទូរសព្ទដែលបានខលមកអ្នកស្រី ស៊ែម លីម ដើម្បីរកលុយយកទៅលោះប្តីរបស់គាត់នោះ ប៉ុន្តែមិនអាចទាក់ទងបានឡើយ ដោយប្រព័ន្ធលេខទូរសព្ទនៅក្រៅប្រព័ន្ធសេវាទាំងអស់។

លោក សំ ច័ន្ទគា មន្ត្រីសម្របសម្រួលអង្គការអាដហុកប្រចាំខេត្តពោធិ៍សាត់និងខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា ការឃុំខ្លួនបណ្តោះអាសន្នជនជាប់ចោទពីបទល្មើសឧក្រិដ្ឋ គឺមានរយៈពេល៦ខែប៉ុណ្ណោះ។ ប៉ុន្តែបើតុលាការរកមិនឃើញភស្តុតាងគ្រប់គ្រាន់ គឺចៅក្រមអាចពន្យាពេលបាន២ដង ហើយតុលាការត្រូវចេញដីកាដំណោះស្រាយ (ឃុំខ្លួនបន្តឬដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្ន) តែបើតុលាការមិនបានចេញដីកាដំណោះស្រាយទេ គឺជាការរំលោភសិទ្ធិរបស់ជនត្រូវចោទហើយ។

លោកថា៖ «បើបទល្មើសឧក្រិដ្ឋតុលាការគេមានសិទ្ធិលើកពន្យាពេល២ដង បើរកមិនឃើញភស្តុតាងគ្រប់គ្រាន់ក្នុងការជំនុំជម្រះក្តី និយាយទៅតុលាការអាចឃុំខ្លួនរយៈពេល១៨ខែ ប៉ុន្តែការពន្យាមួយលើក ចៅក្រមត្រូវតែចេញដីកាដំណោះស្រាយមួយឲ្យម្ចាស់ខ្លួនបានដឹង  តែបើមិនចេញដីកាប្រាប់ឲ្យសាម៉ីខ្លួនបានដឹងទេ គឺជាការរំលោភសិទ្ធិជនត្រូវចោទ ហើយក្នុងពេលលើកការពន្យានោះ មេធាវីរបស់គាត់អាចសុំប្តឹងឲ្យនៅក្រៅឃុំបាន»។

មន្ត្រីសិទ្ធិមនុស្សអាដហុករូបនេះបានចាត់ទុកថា ជនអនាមឹកដែលតាំងខ្លួនជាមន្ត្រីតុលាការឬជាប៉ូលីសឆ្មាំគុក ដែលតែងតែខលមកជម្រិតទារប្រាក់ពីក្រុមគ្រួសារជនត្រូវចោទនោះ គឺជាអំពើខុសច្បាប់ ហើយលោកបានស្នើសុំឱ្យស្ថាប័នតុលាការ ឬ អគ្គនាយកដ្ឋានពន្ធនាគារបើកការស្រាវជ្រាវរកមុខជនអនាមឹកនោះមកដាក់ទោសផងដែរ។

លោកថា៖ «អំពើនេះខាងតុលាការ ឬខាងស្ថាប័នខាងលើទាំងពីរត្រូវតែធ្វើការស្រាវជ្រាវវែកមុខជនខិលខូចទាំងនោះមកផ្តន្ទាទោសដើម្បីកុំឲ្យខូចកិត្តិយសស្ថាប័នខ្លួន»។

លោក សំ ច័ន្ទគា មន្ត្រីសម្របសម្រួលអង្គការអាដហុកប្រចាំខេត្តពោធិ៍សាត់និងខេត្តកំពង់ឆ្នាំងក៏បានផ្តល់អនុសាសន៍ឲ្យស្ថាប័នតុលាការខេត្តពោធិ៍សាត់ អនុវត្តន៍ឲ្យបានហ្មត់ចត់ទៅតាមនិតិវិធីច្បាប់ កុំលំអៀង អ្នកមានលុយកាត់ក្តីបានឆាប់រហ័ស ឯអ្នកក្រទុកសំណុំរឿងចោល ដូចករណីស្វាមីរបស់អ្នកស្រី ស៊ែម លីម នេះជាដើម។ លោកថា បើតុលាការរកមិនឃើញពីទោសកំហុសរបស់ស្វាមីស្ត្រីក្រីក្ររូបនេះទេ តុលាការគួរដោះលែងប្តីរបស់ស្ត្រីរូបនេះឱ្យមានសេរីភាពឡើងវិញ៕

…………………..
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មានលោក នូ រ៉េន

អត្ថបទមុន

ការ​ស្ទង់មតិ​មួយ​រក​ឃើញ​ថា យុវជន​កម្ពុជា​៨២% មិន​សូវ​ចាប់​អារម្មណ៍​រឿង​នយោបាយ

អត្ថបទបន្ទាប់

សហគមន៍​ស្រ្ដីក្លាហាន​៦០​គ្រួសារ​បារម្ភ​​ពី​​ការ​​បណ្ដេញ​​ចេញ​​ដោយ​​បង្ខំ​​ពី​លើ​ដី​​ចំណីទន្លេ

អត្ថបទបន្ទាប់
សហគមន៍​ស្រ្ដីក្លាហាន​៦០​គ្រួសារ​បារម្ភ​​ពី​​ការ​​បណ្ដេញ​​ចេញ​​ដោយ​​បង្ខំ​​ពី​លើ​ដី​​ចំណីទន្លេ

សហគមន៍​ស្រ្ដីក្លាហាន​៦០​គ្រួសារ​បារម្ភ​​ពី​​ការ​​បណ្ដេញ​​ចេញ​​ដោយ​​បង្ខំ​​ពី​លើ​ដី​​ចំណីទន្លេ

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង