CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម កម្មវិធី គម្រោងលើកកម្ពស់សិទ្ធិ (ARC)

ស្ត្រីក្រីក្រ​នៅ​ខេត្តពោធិ៍សាត់​អំពាវនាវ​ឱ្យ​តុលាការ​ពន្លឿន​ការ​កាត់ទោសប្តី ក្រោយ​ជាប់​ឃុំ​បណ្តោះ​អាសន្ន​ជិត​១​ឆ្នាំ

Admin ដោយ Admin
November 18, 2022
ក្នុង គម្រោងលើកកម្ពស់សិទ្ធិ (ARC), យែនឌ័រ
0
ស្ត្រីក្រីក្រ​នៅ​ខេត្តពោធិ៍សាត់​អំពាវនាវ​ឱ្យ​តុលាការ​ពន្លឿន​ការ​កាត់ទោសប្តី ក្រោយ​ជាប់​ឃុំ​បណ្តោះ​អាសន្ន​ជិត​១​ឆ្នាំ

អ្នកស្រី ស៊ែម លីម អាយុ៤២ឆ្នាំ រស់នៅភូមិដំណាក់អំពិលលើ ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ (រូប៖ ពលរដ្ឋអ្នកសារព័ត៌មាន)

0
ចែករំលែក
53
ចំនួនមើល

របាយការណ៍ពលរដ្ឋអ្នកសារព័ត៌មាន

ស្ត្រីក្រីក្រ​ម្នាក់​នៅ​ខេត្តពោធិ៍សាត់​សំណូមពរ​ទៅ​សាលាដំបូង​ខេត្តឲ្យ​ពន្លឿន​ការ​ជំនុំជម្រះ​ក្តីប្តី​របស់​គាត់​ដែល​ជាប់ពន្ធនាគារ​បណ្តោះអាសន្ន​អស់​រយៈពេល​ជិត​មួយ​ឆ្នាំ​មក​ហើយ ដោយមិន​ទាន់​កាត់ទោស​នៅ​ឡើយ។

អ្នកស្រី ស៊ែម លីម អាយុ៤២ឆ្នាំបានសំណូមពរទៅសាលាដំបូងខេត្តពោធិ៍សាត់ ឲ្យពន្លឿនការជំនុំជម្រះក្តីប្តីរបស់ខ្លួនឱ្យបានឆាប់ ដើម្បីឱ្យដឹងថា ប្តីរបស់គាត់មានទោសឬអត់? ហើយត្រូវជាប់ទោសប៉ុន្មានឆ្នាំ?

បើតាមស្ត្រីវ័យ ៤២ ឆ្នាំរូបនេះថា បើតុលាការរកមិនទាន់ឃើញកំហុសរបស់ប្តីអ្នកស្រី ក្នុងការជំនុំជម្រះក្តីទេ ក៏សូមឲ្យតុលាការដោះលែងប្តីរបស់អ្នកស្រីឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ដើម្បីឲ្យគាត់មានឱកាសបានរកស៊ីចិញ្ចឹមគ្រួសារនឹងដោះស្រាយបំណុលធនាគារផង។ អ្នកស្រីធានាថា ប្តីរបស់អ្នកស្រីនឹងមិនរត់ទៅណាឡើយ។

ស្ត្រីវ័យ៤២ឆ្នាំរូបនេះបានលើកឡើងថា៖ «ខ្ញុំឈ្មោះស៊ែមលីម ជាប្រពន្ធរបស់ ឃួន ចិន ដែលបានជាប់ពន្ធនាគារខេត្តពោធិ៍សាត់តាំងពីខែ១២ ឆ្នាំ២០២១ រហូតមកដល់ឥឡូវ មិនទាន់បានជំនុំជម្រះក្តីអីទេ។ ខ្ញុំសូមសំណូមពរតុលាការឲ្យខាងតុលាការជំនុំជម្រះក្តីឲ្យបានលឿន ហើយបើគ្មានភស្តុតាងអីទេ ខ្ញុំសូមសំណូមពរឲ្យគាត់មកនៅក្រៅឃុំ ព្រោះផ្ទះសម្បែងគាត់នេះទេ គាត់មិនរត់ទៅណាទេ»។

ស្ត្រីវ័យជាង៤០ប្លាយឆ្នាំរូបនេះ មានទីលំនៅ នៅភូមិដំណាក់អំពិលលើ ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ស្ត្រីរូបនេះ មានប្តីឈ្មោះ ឃួន ចិន អាយុ៣៨ឆ្នាំ បច្ចុប្បន្នកំពុងជាប់ពន្ធនាគារនៅខេត្តពោធិ៍សាត់ អស់រយៈពេលជិតមួយឆ្នាំមកហើយ ពីបទលួចមានស្ថានទម្ងន់ទោស កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១។

លោក ហេង ដូនីន ប្រធានលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងខេត្តពោធិ៍សាត់ បានប្រាប់ពលរដ្ឋសារព័ត៌មាន CCIM ថា សំណុំរឿងនេះ បានឈានដល់ដំណាក់កាលជំនុំជម្រះហើយ ហើយក៍បានជំនុំជម្រះកាលពីថ្ងៃទី១២ ខែវិឆ្ឆិកា ឆ្នាំ២០២២ ហើយតុលាការនឹងប្រកាសសាលក្រមនៅថ្ងៃទី២៤ ខែវិឆ្ឆិកានេះ។

លោកថា៖ «រឿងហ្នឹងគេបានជំនុំជម្រះក្តីអស់ហើយ រងចាំតែការប្រកាសសាលក្រម ហើយសាលក្រមចេញនៅថ្ងៃទី២៤ ខែ១១ ឆ្នាំ២០២២ ខាងមុខនេះណា»។

បើទោះបីជាមានការជំនុំជម្រះក្តីរួចមែន ប៉ុន្តែអ្នកស្រី ស៊ែម លីម បាននិយាយថា គាត់មិនទទួលបានព័ត៌មានពីការជំនុំជម្រះក្តីនេះឡើយ ហើយកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ គាត់បានទៅសួរសុខទុក្ខប្តី ប៉ុន្តែប្តីរបស់គាត់ក៍មិនបានប្រាប់គាត់អ្វីដែរ ដូចជា មិនដឹងរឿងអ្វីសោះ។ តែអ្នកស្រីថា ប្រហែលជាតុលាការកាត់ទោសកំបាំងមុខ ព្រោះប្តីរបស់អ្នកស្រី ឧស្សាហ៍ឈឺញឹកញាប់ អាចឡើងសវនាការមិនបាន។

ប៉ុន្តែកាលពីពេលថ្មីៗនេះ មាន​ជនអនាមឹក​ម្នាក់​បាន​ខល​មក​ឱ្យអ្នកស្រី​រកប្រាក់​ពីរពាន់​ដុល្លារ​អាមេរិក ដើម្បី​លោះប្តី​ចេញ​ពី​ពន្ធនាគារ តែអ្នកស្រី​ថា អ្នកស្រី​ក្រីក្រ​មិនមានប្រាក់នោះទេ។

ស្ត្រីរូបនេះបន្តថា៖ «កាលមុនមានអ្នកខលមកខ្ញុំឱ្យរកលុយដប់លានរៀល ដល់ខ្ញុំអត់តបវិញ លើកនេះខលមកថា ឲ្យរកលុយពីរពាន់ដុល្លារយកទៅលោះប្តី ពេលខ្ញុំសួរថា គាត់ជាអ្នកណា គាត់ឆ្លើយម្តងជាមន្ត្រីតុលាការ ម្តងថាមន្ត្រីពន្ធធនាគារ រកជឿមិនបាន។ ខ្ញុំក្រណាស់ពូអើយ រកលុយឯណាបានពីរពាន់ដុល្លារ បើសព្វថ្ងៃនេះ រកតែអង្ករច្រកឆ្នាំងគ្មានផង រាល់ថ្ងៃនេះ ដើរស៊ីឈ្នួលគេសន្សំបានលុយតិចតួច គ្រាន់តែបង់ធនាគារ ហើយសព្វថ្ងៃនេះ កុំថាឡើយទៅរកខ្ចីលុយគេពីរពាន់ដុល្លារ សូម្បីតែដប់ម្ភៃម៉ឺនលុយខ្មែរ ក៏គេមិនហ៊ានឲ្យខ្ចីផង ព្រោះគេដឹងថា យើងមិនមានលទ្ធភាពរកលុយសងគេវិញទេ ដូច្នេះខ្ញុំមិនដឹងថា រកលុយណាបានទៅលោះប្តីឡើយ»។

លោក សំ ច័ន្ទគា មន្ត្រីសម្របសម្រួលអង្គការអាដហុកប្រចាំខេត្តពោធិ៍សាត់និងខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា ការជំនុំជម្រះក្តីណាមួយដែលមានជនត្រូវចោទកំពុងនៅក្នុងមន្ទីរឃុំឃាំង គឺដាច់ខាតត្រូវតែជំនុំជម្រះក្តីចំពោះមុខជនត្រូវចោទ មិនអាចធ្វើការជំនុំជម្រះក្តីដោយកំបាំងមុខបានឡើយ (នេះជាច្បាប់) លើកលែងតែជនត្រូវចោទ មិនបាននៅក្នុងមន្ទីរឃុំឃាំង ឬគេចខ្លួនបាត់ សមត្ថកិច្ចតាមចាប់ខ្លួនមិនបាន ទើបតុលាការធ្វើការជំនុំជម្រះក្តីដោយកំបាំងមុខបាន។

លោកបន្តថា៖ «ការដែលកាត់ទោសហើយសាម៉ីខ្លួនកំពុងជាប់នៅក្នុងមន្ទីរឃុំឃាំងអត់ដឹងអត់បាននាំខ្លួនជំនុំជម្រះក្តី គឺជាការអនុវត្តន៍ខុសនីតិវិធីតុលាការ។ ប៉ុន្តែកាលដែលប្រពន្ធរបស់គាត់ទៅសួរសុខទុក្ខកាលពីថ្មីៗនេះ ហើយគាត់អត់បានទទួលព័ត៌មាន ពីការកាត់ទោសប្តី ប្រហែលគាត់រវល់ជជែកពីនេះពីនោះច្រើនទៅភ្លេចប្រាប់ ហើយក៍ដល់ម៉ោងគេឱ្យចេញមកវិញ»។

លោក សំ ច័ន្ទគា បានផ្តល់អនុសាសន៍ឲ្យស្ថាប័នតុលាការខេត្តពោធិ៍សាត់ អនុវត្តន៍ឲ្យបានហ្មត់ចត់ទៅតាមនីតិវិធីច្បាប់ កុំលំអៀង អ្នកមានលុយកាត់ក្តីបានឆាប់រហ័ស ឯអ្នកក្រទុកសំណុំរឿងចោល ដូចករណីស្វាមីរបស់អ្នកស្រី ស៊ែម លីម នេះជាដើម។ លោកថា បើតុលាការរកមិនឃើញពីទោសកំហុសរបស់ស្វាមីស្ត្រីក្រីក្ររូបនេះទេ តុលាការគួរដោះលែងប្តីរបស់ស្ត្រីរូបនេះឱ្យមានសេរីភាពឡើងវិញ៕
………………………
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មានលោក នូ រ៉េន

អត្ថបទមុន

សហគមន៍​ស្រ្ដីក្លាហាន​៦០​គ្រួសារ​បារម្ភ​​ពី​​ការ​​បណ្ដេញ​​ចេញ​​ដោយ​​បង្ខំ​​ពី​លើ​ដី​​ចំណីទន្លេ

អត្ថបទបន្ទាប់

អាជ្ញាធរ​​និង​​អ្នក​រស់​នៅ​​តំបន់​​ជាយក្រុង​​បន្ទោស​​ម្ចាស់​​បុរី​ រឿង​​ខ្វះ​ទឹក​​ប្រើប្រាស់

អត្ថបទបន្ទាប់
អាជ្ញាធរ​​និង​​អ្នក​រស់​នៅ​​តំបន់​​ជាយក្រុង​​បន្ទោស​​ម្ចាស់​​បុរី​ រឿង​​ខ្វះ​ទឹក​​ប្រើប្រាស់

អាជ្ញាធរ​​និង​​អ្នក​រស់​នៅ​​តំបន់​​ជាយក្រុង​​បន្ទោស​​ម្ចាស់​​បុរី​ រឿង​​ខ្វះ​ទឹក​​ប្រើប្រាស់

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង