CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​យុត្តិធម៌​​ថា​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ករណី​​អតីត​​មន្ត្រី​ជាន់​ខ្ពស់​បក្ស​ប្រឆាំង​មួយ​រូប​រឿង​បង្ហោះ​ព័ត៌មាន​ពាក់ព័ន្ធ​កោះគុត​

Admin ដោយ Admin
December 17, 2024
ក្នុង ព័ត៌មាន, សង្គម
0
ទិដ្ឋភាពកោះគុត ពីលើអាកាស ដែលជាកោះមួយនៅក្បែរក្រុងខេមរភូមិន្ទ នៃខេត្តកោះកុង ហើយបច្ចុប្បន្នថៃកំពុងគ្រប់គ្រង។ (អ៊ិនធឺណិត)

ទិដ្ឋភាពកោះគុត ពីលើអាកាស ដែលជាកោះមួយនៅក្បែរក្រុងខេមរភូមិន្ទ នៃខេត្តកោះកុង ហើយបច្ចុប្បន្នថៃកំពុងគ្រប់គ្រង។ (អ៊ិនធឺណិត)

0
ចែករំលែក
59
ចំនួនមើល

មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ បានអះអាងថា សមត្ថកិច្ចកំពុងស្រាវជ្រាវអ្នកពាក់ព័ន្ធ ករណីផ្សព្វផ្សាយនូវព័ត៌មានរបស់អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ ពាក់ព័ន្ធបញ្ហាកោះគុត ដែលជាបញ្ហាកំពុងកើតមានភាពចម្រូងចម្រាស់នាពេលបច្ចុប្បន្នរវាងកម្ពុជា និងថៃ។

រដ្ឋលេខាធិការក្រសួងយុត្តិធម៌លោក គឹម សន្តិភាព បានលើកឡើងថា  ខ្លឹមសារដែលគណនីឈ្មោះ មុត ចន្ថា (Chantha Muth )បានបង្ហោះគឺជាព័ត៌មានក្លែងបន្លំ ក្នុងចេតនាបោកបញ្ឆោតមតិសាធារណជន ស្ដីពីបញ្ហាអធិបតេយ្យភាពព្រំដែនទឹករវាងប្រទេសកម្ពុជានិងថៃ។ ក្រៅពីនេះ លោកថា ខ្លឹមសារនោះក៏មានគោលបំណងបញ្ឆេះកំហឹងឱ្យប្រជារាលរដ្ឋមានការយល់ច្រឡំមកលើរាជរដ្ឋាភិបាលកម្ពុជាលើបញ្ហានេះ។

លោកសរសេរលើទំព័រហ្វេសប៊ុកថា៖ «សមត្ថកិច្ចកំពុងស្រាវជ្រាវដើម្បីកំណត់មុខសញ្ញាអ្នកពាក់ព័ន្ធ នឹងការផ្សាយព័ត៌មានក្លែងបន្លំនេះតាមនិតីវិធីច្បាប់ជាធរមាន។ ដូចនេះសូមបងប្អូនប្រជាពលរដ្ឋកុំមានការយល់ច្រលំ និងកុំបន្តចែកចាយនូវព័ត៌មានក្លែងបន្លំនេះបន្តទៀត»។

ការអះអាងនេះ ក្រោយពេលគណនីហ្វេសប៊ុកមួយដែលគេស្គាល់ថា ជាមនុស្សជំនិតនឹងលោក កឹម សុខា ហើយក៏ជាអតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ គឺលោក មុត ចន្ថា បានសរសេរថា ប្អូនធម៌ ថាក់ ស៊ីន ​ថាបងធម៌​ ហ៊ុន​ សែន​ ចុះហត្ថលេខាលើអនុស្សារណៈ​ លេខ៤៤​ ប្រគល់កោះគុតឱ្យថៃ។

លោក សរសេរទៀតថា អតីតនាយករដ្ឋមន្រ្តី​ ថាក់ ស៊ីន ស៊ីណាវ៉ាត្រា ដែលត្រូវជាប្អូនធម៌របស់អតីតនាយករដ្ឋមន្រ្តី​ ហ៊ុន​ សែន​ បានអះអាងថា​ “កោះគុត”​ ជាកម្មសិទ្ធិរបស់ប្រទេសថៃ​ យោងតាមអនុស្សារណៈ​ លេខៈ​ ៤៤​ ដែលខ្លួនបានចុះហត្ថលេខាជាមួយលោក​ ហ៊ុន​ សែន។

យ៉ាងណា លោកថា កាលពីពលថ្មីៗនេះ​ លោក​ ហ៊ុន​ ម៉ាណែត​ បានថ្លែងដោយមិនពេញចិត្តចំពោះការរិះគន់ចំពោះរដ្ឋាភិបាលរបស់ខ្លួនដែលថាមិនអើពើចំពោះបញ្ហាកោះគុត​ដែលប្រទេសថៃបានទន្រ្ទានយក។

លោក មុត ចន្ថា សរសេរទៀតថា៖ «លោក​ ហ៊ុន​ ម៉ាណែត​ បានបញ្ជាក់ថា​ រហូតមដល់ពេលនេះគ្មាននរណាទាមទារយកកោះគុតទេ​ សូម្បីតែថៃក៏អត់មានដែរ។ ប៉ុន្តែអ្វីដែលលោក​ ហ៊ុន​ ម៉ាណែត​ បានអះអាងបែបនេះ​ ត្រូវបានលោក​ ថាក់ស៊ីន​ ទះមួយកំផ្លៀងយ៉ាងធ្ងន់​ ដោយលោក​ ថាក់ស៊ីន​ បានអះអាងនៅចំពោះមុខតំណាងរាស្រ្តគណបក្សភឿថៃថា​ “កោះគុត​ គឺជារបស់ថៃ​១០០%។   រីឯនាយករដ្ឋមន្រ្តីថៃ​ដែលជាកូនស្រីរបស់លោក​ ថាក់ ស៊ីន​ និងត្រូវជាប្អូនស្រីធម៌របស់លោក​ ហ៊ុន​ ម៉ាណែត​ ក៏បានអះអាងអំពីកម្មសិទ្ធិរបស់ប្រទេសថៃទៅលើកោះគុត​ ផងដែរ។ ដូច្នេះទាំងឪ​ ទាំងកូនស្រី​ បានទះកំផ្លៀងលោក​ ហ៊ុន​ សែន​ ដោយចំអកសើចពេបជ្រាយ»។

លោក មុត ចន្ថា ក៏បានសរសេរចោទជាសំណួរថា តើអនុស្សារណៈ​ លេខៈ​ 44​ ដែលលោក​ ហ៊ុន​ សែន​ បានចុះហត្ថលេខាជាមួយលោក​ ថាក់ ស៊ីន​ អតីនាយករដ្ឋមន្រ្តីថៃ​ ដែលជាប្អូនធម៌នោះ​ បានប្រគល់កោះគុតដែលជាតំបន់សមុទ្រត្រួតស៊ីគ្នាទៅឱ្យប្រទេសថៃមែនទេ? លោកថា បើសិនជាវាមិនពិតទេ​ ហេតុអីប្អូនធម៌ឈ្មោះថាក់ស៊ីន​ ស៊ីណាវ៉ាត្រា​ ហ៊ានអះអាងពីកម្មសិទ្ធិលើកោះគុត​ ឬមួយបានប្រគល់កោះគុតទៅឱ្យប្អូនធម៊មែន?

អតីតមនុស្សជំនិតរបស់លោក កឹម សុខា ដដែលបន្ថែមថា បើទោះបីមានអនុស្សារណៈ​ដែលបានប្រគល់កោះគុតទៅឱ្យប្រទេសថៃមែន​ ក៏ដោយ​ ប៉ុន្តែវាមិនអាចធ្វើបានទេ​ ព្រោះវាបានរំលោភបំពានលើសន្ធិសញ្ញាបារាំង-សៀម​ ឆ្នាំ១៩០៧​ ដែលបានក្លាយជាច្បាប់អន្តរជាតិ​ អំពីបញ្ហាដែនសមុទ្ររវាងកម្ពជា​ និង​ សៀម។

លោក មុត ចន្ថា បន្ថែមថា ៖«ប្រជាពលរដ្ឋខ្មែរទាមទារឱ្យលោក​ ហ៊ុន​ សែន​ ចេញមុខស្រាយបំភ្លឺចំពោះអនុស្សារណៈ​ លេខ៤៤​ ដែលលោក​ ថាក់ ស៊ីន​ បានអះអាងថាបានប្រគល់កោះគុតទៅឱ្យថៃរួចហើយនោះ។ ប្រសិនជារឿងពិតដូចការអះអាងរបស់លោក​ ថាក់ស៊ីន​ មែននោះ​ វាជាអំពើក្បត់ជាតិមួយធំណាស់​ ប៉ុន្តែយើងមិនទាន់ជឿសម្តីអះអាងរបស់លោក​ ថាក់ស៉ីន​ នៅឡើយទេ។ ដូចនេះមានតែបងធម៌របស់លោក​ ថាក់ស៉ីន​ គឺលោក​ ហ៊ុន​ សែន​ ទេ​ ដែលមានសិទ្ធិឆ្លើយតបចំពោះការចោទប្រកាន់របស់លោក​ ថាក់ស៉ីន​ ដែលថាអនុស្សារណៈ​ លេខ៤៤​ បានកាត់កោះគុតទៅឱ្យថៃនោះ»។

លើកឡើងនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងរ៉ែ និងថាមពល ឆ្នាំ២០២៣-២០២៤ និងទិសដៅការងារឆ្នាំ២០២៥ កាលពីថ្ងៃទី២១ វិច្ឆិកា លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានអះអាងថា គ្មានឡើយ ការស៊ុមគ្រលុំគ្នាដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន រវាងគ្រួសារលោក ហ៊ុន សែន និងគ្រួសារលោក ថាក់ ស៊ីន លើតំបន់ត្រួតស៊ីគ្នានៃកោះគុត។ បន្ថែមពីនេះ ​ កិច្ចការទាក់ទងនឹងរឿងកោះគុត គឺមិនមែនធ្វើឡើងដោយស្ងាត់ៗនោះទេ ដោយថារដ្ឋាភិបាលបានចរចាជាបន្តបន្ទាប់ តាំងពីឆ្នាំ១៩៩៥ ដើម្បីផលប្រយោជន៍ជាតិរួមគ្នា ហើយក៏គ្មានការធ្វើឱ្យបាត់បង់សិទ្ធិក្នុងការចរចាព្រំដែននោះដែរ។

ដោយឡែក នៅពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ដ្រីសង្ឃទូទាំងប្រទេសលើកទី៣២ ប្រចាំឆ្នាំ២០២៤ ដែលរៀបចំនៅថ្ងៃដដែលនោះ ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន បានចាត់ទុកការចោទប្រកាន់របស់ក្រុមប្រឆាំងថៃ និងក្រុមប្រឆាំងខ្មែរនៅក្រៅប្រទេសដែលថា លោក និងលោកថាក់ ស៊ីន បានត្រូវរ៉ូវគ្នាលើបញ្ហាកោះគុតនោះថា ជារឿងអាក្រក់បំផុត។ ​លោក ហ៊ុន សែន អះអាងថា ការចរចារវាងលោក និងលោក ថាក់ ស៊ីននៅពេលដែលរូបលោកទាំងពីរនៅជានាយករដ្ឋមន្រ្តីនោះ គឺផ្តោតសំខាន់លើការធ្វើអាជីវកម្មខួងប្រេងនៅតំបន់ត្រួតស៊ីគ្នា ប៉ុន្តែកិច្ចការទាំងអស់នេះមិនអាចឈានទៅមុខបាន៕

អ្នកវិភាគនយោបាយមួយរូប គឺ លោកបណ្ឌិត ឡៅ ម៉ុងហៃ បានលើកឡើងថា បើមានភ័ស្តតាងច្បាស់លាស់ ខ្មែរយើងអាចប្រើប្រាស់យន្កការដោះស្រាយការរំលោភរបស់ថៃយកកោះរបស់យើង ដែលមានចែងក្នុងមាត្រា៥ នៃកិច្ចព្រមព្រៀងទាក់ទិនទៅនិងអធិបតេយ្យភាព ឯករាជ្យ បូរណភាព និងភាពមិនអាចរំលោភបាននៃដែនដី អព្យាក្រឹត្យភាព និងឯកភាពជាតិនៃកម្ពុជា៕

…………………………………………

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន ស៊ុន អ៊ូរ

អត្ថបទមុន

ជន​ជាតិ​ដើម​ទំពួន​ឃុំកាឡៃ​អះអាង​ថា​ពួកគេ​ទទួល​បាន​ព័ត៌មាន​ពេញ​លេញ​អំពី​សុខ​ភាព​មាតា​និង​ទារក​

អត្ថបទបន្ទាប់

អ្នក​ស្រី​ ​រ៉ូហ្ស៊េត​ ​ប្រាប់​ឱ្យ​ពលរដ្ឋ​ឈប់​គាំទ្រ​បក្ខពួក​គណបក្ស​ភ្លើង​ទៀន​បន្ត​ទៀត​ ក្រោយ​លុប​ឈ្មោះ​ខ្លួន​ពី​បក្ស​

អត្ថបទបន្ទាប់
អ្នកស្រី ស៊ិន ចាន់ពៅរ៉ូហ្ស៊េត (អាវ ស)អតីតសមាជិកគណកម្មាធិការនាយក និងជាសមាជិកក្រុមប្រឹក្សាសង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មកពីគណបក្សភ្លើងទៀនចុះចែកខិត្តប័ណ្ណជូនពលរដ្ឋ។ (ហ្វេសប៊ុក Sin Rozeth)

អ្នក​ស្រី​ ​រ៉ូហ្ស៊េត​ ​ប្រាប់​ឱ្យ​ពលរដ្ឋ​ឈប់​គាំទ្រ​បក្ខពួក​គណបក្ស​ភ្លើង​ទៀន​បន្ត​ទៀត​ ក្រោយ​លុប​ឈ្មោះ​ខ្លួន​ពី​បក្ស​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង