CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

ពលរដ្ឋ​ម្នាក់​នៅ​ខេត្ដ​ព្រះសីហនុ​រង​របួស​ដោយ​គ្រាប់​កាំភ្លើង​កែឆ្នៃ​នៅ​ក្នុង​ទំនាស់​ដីធ្លី​

Admin ដោយ Admin
December 16, 2024
ក្នុង ព័ត៌មាន, វិវាទដីធ្លី
0
ភ្លៅខាងស្ដាំរបស់លោក ឡុង ប៊ុនណារា រងរបួសដោយសារគ្រាប់កាំភ្លើងខ្យល់ឬកាំភ្លើងកែច្នៃ ក្រុមសន្តិសុខរបស់លោកឧកញ៉ា រតនៈ សម្បត្តិ នៅយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤។ (រូបភាពផ្ដល់ឱ្យ)

ភ្លៅខាងស្ដាំរបស់លោក ឡុង ប៊ុនណារា រងរបួសដោយសារគ្រាប់កាំភ្លើងខ្យល់ឬកាំភ្លើងកែច្នៃ ក្រុមសន្តិសុខរបស់លោកឧកញ៉ា រតនៈ សម្បត្តិ នៅយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤។ (រូបភាពផ្ដល់ឱ្យ)

0
ចែករំលែក
298
ចំនួនមើល

ពលរដ្ឋម្នាក់ត្រូវបានសន្តិសុខរបស់ឧកញ៉ា រតនៈ សម្បត្តិ បាញ់ដោយកាំភ្លើងឆ្នៃឱ្យរងរបួសភ្លៅខាងស្ដាំបន្ទាប់ពីពួកគេព្យាយាមរារាំងក្រុមសន្តិសុខមិនចូលទៅបំផ្លាញទ្រព្យសម្បត្តិរបស់អ្នកភូមិក្នុងទំនាស់ដីធ្លីកាលពីយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតនៅឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ។​

ពលរដ្ឋរងគ្រោះលោក ឡុង ប៊ុណ្ណារ៉ា អាយុ៤៣ឆ្នាំ រស់នៅភូមិគគីរ ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាននៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ នេះថានៅមុនកើតហេតុសន្តិសុខក្រុមហ៊ុនរបស់ឧកញ៉ា រតនៈ សម្បត្តិ បានដឹកក្រុមក្មេងទំនើងមកជិត៣០នាក់ប្រដាប់ដោយកាំភ្លើងកែច្នៃឬកាំភ្លើងស្នប់ ដាវ កាំបិត ចូលទៅកាត់ខ្សែភ្លើងរបស់ប្រជាពលរដ្ឋនៅក្នុងភូមិ ប៉ុនប៉ងវ៉ៃបំផ្លាញផ្ទះប្រជាពលរដ្ឋពេលនោះប្រជាពលរដ្ឋបាននាំគ្នាមករារាំងកុំឱ្យក្រុមទាំងនោះបំផ្លាញទ្រព្យសម្បត្តិរបស់ខ្លួន។

លោកបន្តថា ក្មេងទំនើងទាំងនោះបានបាញ់កាំភ្លើងស្នប់មកត្រូវភ្លៅខាងស្ដាំបណ្តាលឱ្យរងរបួស បន្ទាប់ពីកើតហេតុការណ៍រួចមកមានព្រះរាជអាជ្ញា និងមន្រ្ដីមួយចំនួនបានចុះមកសម្របសម្រួលយកលោកទៅមន្ទីរពេទ្យដើម្បីព្យាបាល តែលោកមិនទៅព្រោះបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន ដោយមើលឃើញអ្នកទាំងនោះមកជាមួយភាគីក្រុមហ៊ុន។

លោកថា នៅពេលសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុមិនបានឃាត់ខ្លួនអ្នកបាញ់លោកឱ្យរងរបួសនោះទេ ពេលនេះកំពុងរៀបចំឯកសារដាក់ពាក្យប្ដឹងទៅកាន់នគរបាលនៅរសៀលថ្ងៃចន្ទនេះ។

លោកលើកឡើងថា៖ «សុំឱ្យអាជ្ញាធរចាប់ពួកអស់ហ្នឹង។ខាងក្រុមហ៊ុនជួលពួកអនាធិតេយ្យមកប្លន់ដីប្រជាពលរដ្ឋសូមឱ្យអាជ្ញាធរដែនដីជួយមើលផង ជួយដោះស្រាយឱ្យប្រជាពលរដ្ឋផង។ណាមួយដីនេះពលរដ្ឋរស់នៅរាប់សិបឆ្នាំហើយតាំងពីឆ្នាំ២០១៣ ១៥មក។ដូចខ្ញុំដប់ឆ្នាំជាងហើយសូមសម្ដេចតេជោជួយចេញប្លង់ឱ្យប្រជាពលរដ្ឋផងកុំឱ្យក្រុមហ៊ុនធ្វើបាបទៀត »។

ពលរដ្ឋម្នាក់ទៀតអ្នកស្រី អ៊ួន សម្ភស្ស អាយុ៣២ឆ្នាំ បានប្រាប់ថា ចាប់តាំងពីខែតុលា ឆ្នាំ២០២៤ មកក្រុមហ៊ុនបានបញ្ចុះបញ្ចូលពលរដ្ឋដែលមានដីនៅក្នុងភូមិគគីរឱ្យដោះដូរដីជាមួយដីក្រុមហ៊ុន ដោយឱ្យពលរដ្ឋទៅយកដីនៅតំបន់ផ្សេង។ អ្នកស្រីនិយាយថា ដើមឡើយមានពលរដ្ឋប្រមាណ១៥៨គ្រួសារមានដីប្រមាណ១៥ ហិកតារងផលប៉ះពាល់ជាមួយក្រុមហ៊ុន ប៉ុន្តែមានពលរដ្ឋខ្លះយល់ព្រមដោះដូរដី តែក៏មានពលរដ្ឋខ្លះទៀតមិនយល់ព្រមដែរ។ ​

អ្នកស្រីបន្តថា តំណាងក្រុមហ៊ុនបានដើរគំរាមពលរដ្ឋដែលមិនយល់ព្រមដោះដូរដីជាមួយក្រុមហ៊ុនថាបើមិនព្រមដោះដូរទេគេនឹងដាក់គ្រឿងចក្រចូលវ៉ៃផ្ទះយកដីតែម្ដង។ រាល់ថ្ងៃអ្នកស្រីមិនបានទៅធ្វើការងាររកស៊ីទេនៅចាំតែផ្ទះខ្លាចគេយកគ្រឿងចក្រមកវ៉ៃផ្ទះអត់កន្លែងរស់នៅ ម្ចាស់ផ្ទះដែលមិនព្រមដោះដូរហើយនៅជិតផ្ទះដែលម្ចាស់ព្រម​ដូរគឺគ្រឿងចក្រវ៉ៃទាំងពីរតែម្ដងហើយនិយាយថាវ៉ៃច្រឡំ។

អ្នកស្រីនិយាយថា រាល់ថ្ងៃក្រុមហ៊ុនបង្ហោះដ្រូននៅក្នុងភូមិមើលឱ្យតែដឹងថាក្នុងភូមិស្ងាត់មិនមានមនុស្សឬមនុស្សនៅតិចគេឱ្យគ្រឿងចក្រមកឈូសវ៉ៃកំទេចផ្ទះចោលរួចបានផ្ដល់សំណងតាមក្រោយ ។

អ្នកស្រីលើកឡើងថា៖  «វាជួលពួកស៊ីឈ្នូលដើរកាប់ចាក់ដើរផ្ដាច់ខ្សែភ្លើងឱ្យងងឹតសូនហើយម៉ោង៧ជាងចាប់ផ្ដើមធ្វើសកម្មភាពកាក់ផ្លូវហើយកាន់កាំបិតគ្រប់ដៃ។លំបាកណាស់បងបង្ហោះដ្រូនបង្ហោះម៉ូតូពេលយើងជិះទៅក្នុងក្រុង[ជិះ]ម៉ូតូតាមពីក្រោយខ្លះជិះបំបុកពលរដ្ឋក៏មានដែរ »។

ស្នងការនគរបាលខេត្ដព្រះសីហនុលោក ស រដ្ឋា បានប្រាប់ថាស្នងការដ្ឋានគរបាលខេត្ដព្រះសីហនុមិនជួយអន្ដរាគមន៍ទេពាក់ព័ន្ធការរកដំណោះស្រាយដីធ្លីខាងរដ្ឋបាលខេត្ដជាអ្នកដោះស្រាយ។

លោកលើកឡើងថា៖  «ខាងស្នងការដ្ឋានអត់ជួយអន្តរាគមន៍ទេ។ បើពាក់ព័ន្ធនឹងការរកដំណោះស្រាយដីធ្លីរដ្ឋបាលខេត្ដ»  ។

ពលរដ្ឋអ្នកសារព័ត៌មានមិនអាចរកការឆ្លើយតបពីតំណាងក្រុមហ៊ុនបានទេ ចំណែកអ្នកនាំពាក្យសាលាខេត្ដព្រះសីហនុលោក ឃាង ភារម្យ ទូរសព្ទចូលតែត្រូវចុចផ្ដាច់ទៅវិញ ។

​នាយកទទួលបន្ទុកកិច្ចការទូរទៅនៃអង្គការលីកាដូលោក អំ សំអាត ប្រាប់ថា អាជ្ញាធរត្រូវតែធ្វើការស៊ើបអង្កេតឱ្យបានច្បាស់លាស់យកជនដែលបានប្រើប្រាស់អាវុធកែឆ្នៃបាញ់ទៅលើប្រជាពលរដ្ឋយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ឱ្យខានតែបាន។

លោកបន្តថា ការយកអ្នកប្រើប្រាស់អំពើហិង្សាមកផ្ដន្ទាទោសវាជាការផ្ដល់យុត្តិធម៌មួយដល់ជនរងគ្រោះនិងជាការលុបបំបាត់ការប្រើប្រាស់អំពើហិង្សា។ បញ្ហាទំនាស់ដីធ្លីគួរតែរកដំណោះស្រាយដោយសន្តិវិធីស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលដែលត្រូវដោះស្រាយបញ្ហាដីធ្លីឱ្យចប់នៅអាណត្តិទី៧នេះ ។

លោកលើកឡើងថា៖  «បញ្ហាដីធ្លីវាគួរតែដោះស្រាយដោយសន្តិវិធីមិនគួរណាប្រើប្រាប់អំពើហិង្សានៃការបាញ់។ ហើយការប្រើប្រាស់អាវុធនេះទៀតសោធក៏វាជារឿងខុសច្បាប់ទៀតអញ្ចឹងទាមទារឱ្យចាត់វិធានការឱ្យបានម៉ីងម៉ាត់ចំពោះអ្នកបង្កហើយហ្នឹងអ្នកដែលពាក់ព័ន្ធ»  ។

កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ អតីតនាយរដ្ឋមន្រ្ដីលោក ហ៊ុន សែន បានចេញអនុក្រឹត្យកាត់ឆ្វៀលដីទំហំជាង៧១ហិកតា​ស្ថិតនៅភូមិគគីរ ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ចេញពីដែនគម្របព្រៃឈើឆ្នាំ២០០២ឱ្យទៅឧកញ៉ា រតនៈ សម្បត្តិ ខណៈពលរដ្ឋអះអាងថាការផ្តល់ដីនោះបានប៉ះពាល់លើដីអាស្រ័យផលនិងលំនៅឋានដែលធ្លាប់រស់នៅជាច្រើនឆ្នាំមកហើយ៕ ​

……………………………………………….

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក សួន វុត្ថា

អត្ថបទមុន

ពលរដ្ឋ​នៅ​ស្វាយ​រៀង​ស្នើ​អាជ្ញាធរ​ដក​ដី​ព្រែក​មួយ​កន្លែង​ទុក​ជា​សម្បត្តិ​រដ្ឋ​វិញ​ក្រោយ​មាន​គេ​រំលោភ​យក​ធ្វើ​កម្មសិទ្ធិ​

អត្ថបទបន្ទាប់

ជន​ជាតិ​ដើម​ទំពួន​ឃុំកាឡៃ​អះអាង​ថា​ពួកគេ​ទទួល​បាន​ព័ត៌មាន​ពេញ​លេញ​អំពី​សុខ​ភាព​មាតា​និង​ទារក​

អត្ថបទបន្ទាប់
ពលរដ្ឋជនជាតិដើមភាគតិចទំពួន រស់នៅក្នុងឃុំកាឡៃ ស្រុកអូរជុំ ខេត្តរតនគិរី កំពុងផ្តល់បទសម្ភាសន៍ដល់សិក្ខាកាមវគ្គបណ្តុះបណ្តាលសារព័ត៌មានជនជាតិដើមភាគតិចឆ្នាំ២០២៤។ (សិក្ខាកាម)

ជន​ជាតិ​ដើម​ទំពួន​ឃុំកាឡៃ​អះអាង​ថា​ពួកគេ​ទទួល​បាន​ព័ត៌មាន​ពេញ​លេញ​អំពី​សុខ​ភាព​មាតា​និង​ទារក​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង