CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

អតីត​នាយក​រដ្ឋ​មន្ត្រី​៖​ប្រសិន​បើ​នៅ​តែ​ប្រមាថ​កម្ពុជា​ ​យើង​នឹង​​បញ្ឈប់​ការ​ប្រើ​ប្រាស់​ទំនិញ​ថៃ​ទាំង​ស្រុង​ ​

CJ Khmer ដោយ CJ Khmer
June 13, 2025
ក្នុង ព័ត៌មាន, សង្គម
0
រូបភាពអតីតនាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន អង្គុយជាមួយកូនប្រុសច្បងដែលជានាយករដ្ឋមន្ត្រីកម្ពុជា បច្ចុប្បន្ន លោក ហ៊ុន ម៉ាណែត។ (ហ្វេសប៊ុក ប្រធានព្រឹទ្ធសភា)

រូបភាពអតីតនាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន អង្គុយជាមួយកូនប្រុសច្បងដែលជានាយករដ្ឋមន្ត្រីកម្ពុជា បច្ចុប្បន្ន លោក ហ៊ុន ម៉ាណែត។ (ហ្វេសប៊ុក ប្រធានព្រឹទ្ធសភា)

0
ចែករំលែក
9
ចំនួនមើល

អតីតលោកនាយករដ្ឋមន្ត្រី បានលើកឡើងប្រសិនបើភាគីថៃនៅតែបន្តប្រមាថកម្ពុជាទៀត កម្ពុជានឹងឈានទៅបញ្ឈប់ការប្រើប្រាស់ទំនិញថៃទាំងស្រុងតែម្តង ដោយជំនួសផលិតផលក្នុងស្រុក និងបណ្តាប្រទេសផ្សេងក្រៅពីថៃវិញ។

ឆ្លើយតបទៅនឹងខមិនទៅកាន់ហ្វេសប៊ុកមួយដែលគេដឹងថារបស់ឧកញ៉ា ឌួង ឆាយ លើទំព័រហ្វេសប៊ុកក្រោយលោកបង្ហោះសារមួយ ដោយបញ្ជាក់ថា ដល់ពេលដែលត្រូវពហិការមិនប្រើប្រាស់ទំនិញថៃហើយ។  ​លោកថា អ៊ីនធើណែតថៃនឹងបាត់ចំណូលក្នុងមួយឆ្នាំ​ជាង១០០លានដុល្លារ ហើយខ្សែភាពយន្តលែងបានបញ្ចាំងដែលខាតលុយផង និងមិនបានផ្សព្វផ្សាយវប្បធម៌របស់ខ្លួនផង។

លោកបន្ថែមថា៖«ប្រសិនបើនៅតែប្រមាថកម្ពុជាយើងនិងឈានទៅឈប់ប្រើទំនិញថៃទាំងស្រុងជំនួសដោយការប្រើទំនិញក្នុងស្រុកនិងទំនិញពីប្រទេសផ្សេងវិញដែលធ្វើឲ្យអ្នកផលិតរបស់ថៃបាត់បង់ទីផ្សាដែលមួយឆ្នាំប្រមាណជាង៤ពាន់លានដុល្លារ»។

លោកបន្ថែមថា កម្ពុជាចង់ទំនាក់ទំនងល្អតែបើគេមិនចង់ធ្វើមិត្តជាមួយយើងគឺយើងត្រូវតែឆ្លើយតបដោយហ្មឺងម៉ាត់ក្នុងឋាន:ជាជាតិសាសន៍មួយថ្លៃថ្នូរ។ លោកថា គេគំរាមយើងបែបអ្នកលេងតែយើងគឺអ្នកមែនគឺធ្វើតែម្តង។

កាលពយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ ទំព័រហ្វេសប៊ុករបស់ប្រធានព្រឹទ្ធសភានិងជាអតីតនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន បាន​បង្ហោះសារ​មួយដោយលើកឡើងថា លោកតែងបានអំពាវនាវកុំឱ្យបញ្ហារីករាលដាលពីបញ្ហាជម្លោះយោធានៅតំបន់មួយ រីករាលដាលដល់កន្លែងផ្សេងទៀត និងកុំរីករាលដាលដល់វិស័យផ្សេងទៀត។ តែពេលនេះវាបានរីករួចស្រេចទៅហើយដូចជា ការបិទព្រំដែនជាឯកតោភាគី បន្ថយចំនួនថ្ងៃស្នាក់នៅ ជាឯកតោភាគី និងការគំរាមកាត់ភ្លើង កាត់អ៊ីនធឺណិតការរាយលួសបន្លាតាមច្រកព្រំដែនខ្លះដោយធ្វើតាមទំនើងចិត្ត។

លោកបានលើកឡើងថា៖« បើបានជាជ្រុលរបៀបនេះទៅហើយ ខ្ញុំសូមជូនយោបល់ទៅរាជរដ្ឋាភិបាលថា ក្រៅពីបញ្ហាប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) កម្ពុជាគួរពិចារណាបញ្ឈប់ការចាក់ផ្សាយខ្សែភាពយន្តថៃលើកញ្ចក់ទូរទស្សន៍កម្ពុជាទាំងអស់ និងអាចឈានទៅបញ្ឈប់ការនាំទំនិញថៃមកប្រើក្នុងកម្ពុជាផងដែរ»។

ប្រភពដដែលបន្តថា កម្ពុជាមិនគួរខ្លាចថៃបណ្តេញពលករខ្មែរត្រឡប់មកប្រទេសវិញនោះទេ ព្រោះរឿងនេះ​កម្ពុជាក៏លំបាក ថៃខ្លួនឯងក៏លំបាក ដោយសារក្រុមហ៊ុនថៃ ខ្វះកម្លាំងពលកម្មដែលធ្វើឲ្យសេដ្ឋកិច្ចថៃរងផលប៉ះពាល់មួយផ្នែកផងដែរ។ យ៉ាងណាលោក ហ៊ុន សែន ថា រឿងទាំងនេះសុទ្ធតែជាផ្តល់មតិសម្រាប់ការពិចារណា តែរឿង គួរធ្វើភ្លាមគឺបញ្ឈប់ការចាក់បញ្ចាំងខ្សែភាពយន្តថៃលើកញ្ចក់ទូរទស្សន៍កម្ពុជា។

ក្រោយការបង្ហោះសារនេះ ក្រសួងព័ត៌មានបានជូនដំណឹងដល់​ម្ចាស់ស្ថានីយទូរទស្សន៍ទាំងអស់ស្តីពីបញ្ឈប់ការចាក់ផ្សាយខ្សែភាពយន្តថៃគ្រប់ប្រភេទនៅលើកញ្ចក់ទូរទស្សន៍របស់ខ្លួនចាប់ពីម៉ោង ១២ យប់ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ នេះតទៅ។  ​

ដោយឡែកសម្រាប់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានបង្ហោះសារនៅលើហ្វេសប៊ុកកាលពីយប់ថ្ងៃទី១២ ខែមិថុនាដែរថា ​ដើម្បីកុំឱ្យវែងឆ្ងាយ ឬបង្កការលំបាកសម្រាប់ភាគីថៃក្នុងការសម្រេចចិត្តកាត់ឬមិនកាត់ ឬកាត់ពេលណានោះ កម្ពុជាបានសម្រេចចិត្តធានាការផ្គត់ផ្គង់អគ្គិសនី និងអ៊ីនធឺណិតដោយខ្លួនឯង ដោយមិនចាំបាច់ពឹងផ្អែកការទិញពីប្រទេសថៃទៀតឡើយ។

លោកបានបង្ហោះសារលើទំព័រហ្វេសប៊ុកថា៖ «ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ទើបរាយការណ៍មកខ្ញុំថា ចាប់ពីម៉ោង ១២ យប់នេះក្រុមហ៊ុនបណ្ដាញខ្សែកាបអុបទិក ឬប្រតិបត្តិករអ៊ីនធឺណិតទាំងអស់នៅកម្ពុជា នឹងបញ្ចប់ការទិញអ៊ីនធឺណិត (Internet Bandwidth) ពីប្រទេសថៃ ដោយសារយើងមានសមត្ថភាពផ្គត់ផ្គង់សេវាអ៊ីនធឺណិតគ្រប់គ្រាន់ដោយខ្លួនឯង»។

លោកបន្តថា រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល លោក កែវ រតនៈ ក៏បានបញ្ជាក់រួចហើយអំពីសមត្ថភាពរបស់កម្ពុជាក្នុងការផ្គត់ផ្គង់អគ្គិសនីនៅកម្ពុជាគ្រប់គ្រាន់ដោយខ្លួនឯងដែរ។ 

បន្ថែមលើក្រសួងពីរខាងលើ លោកនាយករដ្ឋមន្ត្រីបានបញ្ជាឱ្យក្រសួងស្ថាប័នរបស់កម្ពុជា ពិនិត្យនិងត្រៀមលក្ខណៈជាយថាហេតុ ដើម្បីដាក់ចេញនូវវិធានការផ្សេងៗបន្ថែមទៀត ប្រសិនបើមានការគំរាមកំហែងកាត់ផ្ដាច់ឬបិទអ្វីផ្សេងទៀតមកកម្ពុជាផងដែរ។

​រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោកជា​ វ៉ាន់ដេត​  នៅថ្ងៃទី១៣ ខែមិថុនា បានជូនដំណឹង​ដល់សាធារណជនទាំងអស់​ថា ដោយសារការគម្រាមកំហែងរបស់ភាគីថៃក្នុងការកាត់ផ្ដាច់ការផ្គត់ផ្គង់សេវាអ៊ីនធឺណិតដល់កម្ពុជា ប្រតិបត្តិករទូរគមនាគមន៍ទាំងអស់របស់កម្ពុជាបានឈប់ប្រើប្រាស់ប្រភពអ៊ីនធឺណិតពីប្រទេសថៃ ដែលនឹងធ្វើឱ្យប្រទេសថៃអាចខាតបង់ចំណូលរាប់រយលានដុល្លារ។

លោកបន្តថា៖ «លទ្ធផលនេះ គឺកើតឡើងដោយសារការគម្រាមកំហែងរបស់ភាគីថៃមកលើកម្ពុជា។ ថៃជាអ្នកថា តែកម្ពុជាជាអ្នកធ្វើមែន»។

នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានបង្ហោះសារមួយថ្មីទៀត ដោយប្រើក្នុងនាមប្រធានបក្សកាន់អំណាចទៅកាន់រាជរដ្ឋាភិបាលបន្ថែមទៀត។ ក្នុងករណីភាគីថៃមិនព្រមបើកច្រកព្រំដែនដែលខ្លួនបិទជាឯកតោភាគី កម្ពុជាត្រូវធ្វើបញ្ឈប់ទិញទំនិញថៃយកមកប្រើប្រាស់ក្នុងប្រទេសតែម្តង។

លោកបានលើកឡើងថា ៖« ប្រកាសបិទឈប់ទិញទំនិញថៃមកប្រើប្រាស់ក្នុងទីផ្សារកម្ពុជាគឺមានន័យថា ឈប់ប្រើទំនិញថៃ ជំនួសដោយការប្រើទំនិញក្នុងស្រុក និងទំនិញមកពីប្រទេសផ្សេងក្រៅពីថៃ។ ត្រៀមទិញទំនិញដែលភាគច្រើនជាកសិផលរបស់ប្រជាជនដែលធ្លាប់លក់ឲ្យថៃ ដោយខិតខំរកទីផ្សាជូនប្រជាជនទាំងក្នុងស្រុក និងក្រៅស្រុក»។

​ជាមួយគ្នានេះ លោកបន្តថា ត្រូវបង្វែរអ្នកជំងឺដែលធ្លាប់ទៅព្យាបាលក្នុងប្រទេសថៃ មករកមន្ទីរពេទ្យក្នុងស្រុក ឬទៅប្រទេសផ្សេងវិញ។ បន្ថែមពីនេះ  ត្រៀមទទួលយក និងដោះស្រាយការងារជូនពលករដែល និងវិលត្រឡប់ពីប្រទេសថៃ។ កម្ពុជាកំពុងខ្វះកម្លាំងពលកម្មទាំងក្នុងវិស័យឧស្សាហកម្មទាំងក្នុងវិស័យកសិកម្ម និងសំណង់រាប់សិបម៉ឺនកន្លែង។ លោកថា ពលករខ្មែរអាចចាកចេញមកកម្ពុជាមុនថៃបណ្តេញចេញ ដែលពេលនេះកំពុងទទួលការមើលងាយ និងប្រមាថយ៉ាងធ្ងន់ធ្ងរនៅតំបន់មួយចំនួន។

លោក ហ៊ុន សែន ក៏បានបន្តថា កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវត្រៀម២៤ម៉ោងលើ២៤ម៉ោង ដើម្បីវាយបកការពារខ្លួនក្នុងករណីមានការឈ្លានពាន ខណៈបណ្តាខេត្តនៅជិតព្រំដែនត្រូវត្រៀមជម្លៀសប្រជាជនចេញមកកាន់តំបន់​សុវត្តិភាព និងដោះស្រាយស្បៀងអាហារថ្នាំពេទ្យនិងសំភារៈចាំបាច់ផ្សេងទៀត។

​ទោះបីយ៉ាងណា​ ក៏ដោយលោកអំពាវនាវឱ្យជនរួមជាតិ កុំធ្វើអំពើជ្រុលនិយមដូចជាបាតុកម្មប្រឆាំងស្ថានទូតថៃ ក្រុមហ៊ុនថៃ និងជនជាតិថៃនៅកម្ពុជា និងសូមកុំស្អប់ខ្ពើមប្រកាន់ពូជសាសន៍ ចំពោះជនជាតិថៃដែលភាគច្រើនលើសលប់ជាមនុស្សល្អ។

អ្នកប្រឹក្សាយោបល់ ផ្នែកផ្នត់គំនិត និងការអភិវឌ្ឍ លោក សេក សុជាតិ មានប្រសាសន៍ថា ភាពតានដឹងកម្ពុជា-ថៃ ឈានរហូតមកដល់ពេលនេះបង្កឡើងដោយភាគីថៃ​ ខណៈថៃខ្លួនឯងតែងរកគ្រប់វិធីដើម្បីគេចវេសពីការពិត។ ដោយសារស្ថានភាពសេដ្ឋកិច្ច និងយោថា ថៃលើសកម្ពុជាទើបពួកគេតែងព្យាយាមដាក់សម្ពាធមកលើកម្ពុជា។ លោក សុជាតិ យល់ថា ទង្វើគំរាមកំហែងរបស់ថៃទាំងនេះ​ មិនមែនជាទង្វើល្អនោះទេ ហើយកម្ពុជាមិនគាំទ្រឡើយ។ លោកគាំទ្រចំពោះយុទ្ធសាស្ត្ររបស់អតីតនាយករដ្ឋមន្ត្រី និងនាយករដ្ឋមន្ត្រីខ្មែរចំពោះវិធានការឆ្លើយតបទៅនឹងការគំរាមកំហែងពីសំណាក់ភាគីថៃ។

លោកលើកឡើងថា៖ វិវាទនេះមិនបានផ្តល់ផលចំណេញទៅដល់ប្រទេសទាំងពីរនាពេលបច្ចុប្បន្ននិងតទៅអនាគតនោះទេ ហើយក៏ជាសញ្ញាមួយបង្ហាញពីភាពតានតឹងនៃប្រទេសទាំងពីរកាន់តែមានបញ្ហាច្រើនទៅៗ។ បញ្ហានេះកើតចេញពីវិវាទព្រំដែននៃប្រទេសទាំងពីរ ហើយនឹងបន្តទៅកាន់បញ្ហាផ្សេងៗទៀត»។

លោក​ សុជាតិ បន្ថែមថា ប្រសិនបើការចរចាភាគីទាំងពីរនៅថ្ងៃទី១៤ ខែមិថុនា មិនទទួលបានលទ្ធផលល្អទេ នោះវិវាទនេះនឹងកាន់តែអាក្រក់ថែមទៀត។ យ៉ាងណា លោកថាភាគីទាំងពីរគប្បីព្យាយាមអត់ធ្មត់ខ្ពស់ដោយឈរលើគោលការណ៍ផលប្រយោជន៍នៃប្រទេសទាំងពីរជាធំ ហើយរុញករណីវិវាទនេះទៅដោះស្រាយ​បញ្ចប់វិវាទតាមយន្តការតុលាការយុត្តិធម៌អន្តរជាតិតែម្តង ដើម្បីឱ្យភាគីពាក់ព័ន្ធទាំងអស់ជឿជាក់ និងស្ងប់ចិត្តទាំងអស់គ្នា៕      ​

……………………………………………

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន ស៊ុន អ៊ូរ

អត្ថបទមុន

ពលរដ្ឋ​៣៥​គ្រួសារ​នៅ​ព្រះវិហារ​សុំ​ឱ្យ​ក្រសួង​ជួយ​ដោះ​ស្រាយ​ដីធ្លី​ជា​ក្រុម​ហ៊ុន​ឯកជន​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង