CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

នាយករដ្ឋមន្ត្រី៖ រដ្ឋាភិបាលគ្មានផែនការលក់​​ព្រលានយន្តហោះ​អន្តរ​ជាតិ​​​ពោធិ៍​​ចិន​តុង​​​ឱ្យ​វិស័យ​​ឯកជន

CJs khmer ដោយ CJs khmer
May 16, 2025
ក្នុង ព័ត៌មាន, សង្គម
0
នាយករដ្ឋមន្ត្រី៖ រដ្ឋាភិបាលគ្មានផែនការលក់​​ព្រលានយន្តហោះ​អន្តរ​ជាតិ​​​ពោធិ៍​​ចិន​តុង​​​ឱ្យ​វិស័យ​​ឯកជន

លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត កំពុងថ្លែង​ក្នុង​ពិធីរំលឹក​ខួប​៨០​ឆ្នាំ​នៃ​ថ្ងៃ​បង្កើតនគរបាល​ជាតិ នៅថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០២៥​ ក្នុង​ខេត្តកណ្តាល។ រូប​ភាព៖ ទំព័រហ្វេសប៊ុក​លោកហ៊ុន ម៉ាណែត

0
ចែករំលែក
31
ចំនួនមើល

លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បាន​​អះអាងថា រដ្ឋាភិបាលគ្មានផែនការក្នុងការលក់ទីតាំង​​ព្រលានយន្ត​ហោះ​ពោធិ៍​ចិន​តុង​​ឱ្យក្រុមហ៊ុនឯកជន ដើម្បីអភិវឌ្ឍន៍នោះទេ ខណៈរដ្ឋាភិបាល​​​​គ្រោង​​​​ផ្ទេរ​​ប្រតិបត្តិ​ការ​អាកាស​ចរណ៍​​​​ទៅ​​កាន់​​ព្រលាន​​យន្តហោះ​​​ថ្មី​​ នៅ​​ដើម​​ខែ​​កក្កដា​​ខាង​​មុខ។

ក្នុងពិធីរំលឹកខួប៨០ឆ្នាំនៃថ្ងៃបង្កើតនគរបាលជាតិ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ​២០២៥​នេះ លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន ម៉ាណែត បាន​ថ្លែង​​​ថា រដ្ឋាភិបាល​​តាំង​ពី​ដើម​មក មិន​ដែល​មានផែន​ការ​លក់​​ព្រលាន​យន្ត​ហោះ​ពោធិ៍​ចិន​តុង​​​ឱ្យ​ឯកជន​អភិវឌ្ឍន៍​នោះ​ទេ។ លោក​បន្ថែម​ថា ព្រលានយន្ត​ហោះ​​ចាស់​​​នេះ នឹងប​ន្ត​បម្រើ​ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ ហើយនៅតែជា​កម្មសិទ្ធិរបស់​រដ្ឋដដែល​​នៅពេលអនាគត។

លោក ហ៊ុន​ ម៉ាណែត ឱ្យ​ដឹង​ដែរ​​ថា រដ្ឋាភិបា​លក៏​គ្រោង​រក្សា​ទុក​ព្រលាន​យន្ត​ហោះ​​ចាស់​​នេះសម្រាប់​​ការ​ចុះ​ចត​ក្នុង​គ្រា​អាសន្ន និង​​ទុក​ជា​ទីតាំង​ប្រវ​ត្តិ​សាស្រ្ត ឬ​កែ​លម្អ​ឱ្យ​ក្លាយ​ជា​ប្រយោជន៍​​​​​​​សាធារណៈ ឬ​​ត្រូ​វ​ប្រើ​ប្រាស់ប្រកប​ដោយ​ចីរភាព​ ហើយ​ទ្រព្យ​សម្បត្តិ​ទាំង​នេះ​នៅ​តែ​ជា​​​​​របស់រដ្ឋ។

លោក ហ៊ុន ម៉ាណែត បានអះអាងទៀតថា ការលើកឡើងរបស់លោកនៅពេលនេះ ដើម្បីឆ្លើយ​​តប​​ចំពោះការជជែកដេញដោលនៅក្នុង​បណ្តាញ​សង្គម​​ អំពីការលក់ព្រលាន​យន្តហោះអន្តរ​ជាតិ​ភ្នំ​ពេញ (ពោធិ៍ចិនតុង) នេះ ទៅឱ្យក្រុមហ៊ុនឯកជន ក្នុង​រយៈពេលប៉ុន្មានថ្ងៃនេះ​កន្លង​មក​នេះ។

លោកថ្លែង​​ថា៖ «សូមបញ្ជាក់ជាបឋម​ជូនពលរដ្ឋនៅទូទាំងប្រទេស ជាពិសេស​អ្នករាជធានីភ្នំពេញ សូមបញ្ជាក់ថា​ គ្មានការលក់ដូរ គ្មានការ​ឯកភាព ឬគម្រោង នៅក្នុង​ការលក់ដូរ​ដែលធ្លាប់​​រាជរដ្ឋាភិបាលបានសម្រេចពីមុនមក ឬទើបសម្រេចឥឡូវនេះ ឬមួយទៅថ្ងៃអនាគតនោះទេ គឺគ្មានប្រែក្លាយកន្លែងនេះទៅជាទ្រព្យសម្បត្តិឯកជនណាទេ គឺទៅជាទ្រព្យរបស់រដ្ឋ ការប្រើប្រាស់​ដោយចីរភាព ផលប្រយោជន៍​សាធារណៈ គឺជាទិសដៅសំខាន់ដែល​​យើងនឹងអនុវត្តកន្លែង​នេះ ឬបម្រុងទុកទៅជាកន្លែងសម្រាប់ចុះព្រលាន​យន្តហោះ​​ក្នុងកម្រិតណាមួយ តែវានឹងនៅតែជាទ្រព្យរបស់រដ្ឋដដែល»។

បើតាមលោក ហ៊ុន ម៉ាណែត ការផ្ទេរប្រតិបត្តិការ​ពីព្រលានយន្តហោះ​ពោធិ៍ចិនតុង ទៅកាន់ព្រលាន​​យន្តហោះថ្មី​​ ដែលមានទីតាំង​​​នៅ​ស្រុក​កណ្តាល​ស្ទឹង ខេត្តកណ្តាល​​ គ្រោង​​ធ្វើ​ឡើង​នៅ​ថ្ងៃ​​​ទី​១០ ខែ​កក្កដា ឆ្នាំ​២០២៥ វេលា​​ម៉ោង​១២​យប់។

អាជីវករលក់ត្រីលម្អ​ដែលមានទីតាំងនៅក្បែរព្រលានយន្តហោះអន្តរ​ជាតិ​​​ពោធិ៍ចិនតុង លោក ហេង គុយ វ័យ​៥៧ឆ្នាំ និយាយថា លោក​ចង់ឱ្យរដ្ឋាភិបាល​អភិវឌ្ឍន៍​​ទីតាំង​ព្រលាន​ចាស់​នេះ ឱ្យ​​ក្លាយជា​សួន​ច្បារ​សាធារ​ណៈ​​ សម្រាប់​ការ​ហាត់​ប្រាណ ដោយ​សារ​ជុំវិ​ញ​នេះ​មិន​មាន​ទីធ្លា​សាធារណៈ​នោះ​ទេ។

លោកនិយាយ​ថា៖ «បើសិនជាទៅជាសួនច្បារល្អដែរ ទៅជាសួនច្បារយកអាចហាត់កីឡា ហាត់​លេងអីចឹង (នៅម្ដុំហ្នឹងអត់មានសួនច្បារសាធារណៈ?) ដូចជាអត់មានផង»។

ដោយឡែក លោក ស៊ិន ចាន់​សិរី​វុត្ថា អ្នក​នាំពាក្យ​រដ្ឋលេខាធិការ​ដ្ឋាន​​អាកាស​ចរណ៍​ស៊ីវិល ថ្លែង​ថា លោក​មិន​ទាន់​អាច​កំណត់​បាន​ទេ​ថា ទីតាំង​ព្រលាន​យន្ត​ហោះ​ពោធិ៍​ចិន​តុង​ នឹងរក្សា​ទុក​ទ្រង់ទ្រាយដើមដដែល ឬ​អភិវឌ្ឍន៍​បែបណា​នោះទេ។

លោកបញ្ជាក់ថា៖ «ប្រមុខរដ្ឋាភិបាលបញ្ជាក់ហើយ ខ្ញុំគ្មានខ្លឹមសារអីលើស​ពី​ហ្នឹង​ទេ។ អនាគតក្លាយជាអ្វីក៏ខ្ញុំអត់ដឹងដែរ»។

បើតាមលោក ចាន់សិរីវុត្ថា ព្រលានយន្តហោះពោធិ៍ចិនតុង ដែលមាន​ទំហំ​ជិត ៤០០ហិកតានេះ ​បានចាប់ផ្ដើមសាងសង់​ឡើងនៅឆ្នាំ​១៩៥៦ និង​បើកដំណើរការនៅឆ្នាំ​១៩៥៩ ដោយបានឆ្លងកាត់​សម័យកាលជាច្រើន។

លោកបន្តថា គិតត្រឹមរយៈពេល៤ខែ​ដើមឆ្នាំនេះ ព្រលានយន្ត​ពោធិ៍ចិនតុង ព្រលាន​យន្តហោះសៀម​រាប និងព្រលានយន្តហោះក្រុង​​ព្រះសីហនុ បាន​ដឹកជញ្ជូនភ្ញៀវ​បានជាង២លានកន្លះទាំង​ចេញ​និងចូលមកកម្ពុជា។

ចំណែកអាកាសយានដ្ឋាន​អន្តរជាតិតេជោ លោកថា គ្រោងដឹកជញ្ជូនភ្ញៀវបានច្រើនបំផុតចំនួន ១៣លានលាននាក់ក្នុងមួយឆ្នាំ។

លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ​ដើម្បីអភិវឌ្ឍន៍​និងសន្តិភាព បង្ហាញ​ការ​​គាំទ្រ​ចំពោះ​ការ​លើក​ឡើង​របស់​នាយក​រដ្ឋ​មន្រ្តី​ ក្នុង​ការ​រក្សា​ទុក​ព្រលាន​ចាស់​មិន​ឱ្យ​វិស័យ​ឯកជន​ប៉ះពាល់។

ទន្ទឹមនេះ លោកក៏សង្ឃឹមថា ព្រលានយន្តហោះ​​ចាស់ ​នឹ​ង​​បន្តបម្រើប្រយោជន៍ប្រជាពលរដ្ឋ​ដោយ​បម្រើ​ឱ្យ​ការ​ហោះ​ហើរ​ក្នុង​ស្រុក ហើយ​លោក​ក៏​សង្ឃឹម​ដែរ​ថា នឹង​មាន​ការ​កែ​លម្អ​សួនច្បារ​នៅ​ទីធ្លា​ខាង​មុខ ដើម្បី​សោភ័ណ​ភាព និង​ប្រយោជន៍​របស់​ពលរដ្ឋ​ផង​ដែរ។

លោក​និយាយ​ថា៖ «ការលើកឡើងរបស់នាយករដ្ឋមន្រ្តីជារឿង​ដែល​សាទរ ហើយ​ក៏​ជា​បំណងប្រាថ្នា​របស់​ខ្ញុំ ក្នុងនាម​ជាពលរដ្ឋមួយរូបផ​ង​ដែរ ហើយ​ក៏ស​ង្ឃឹម​ថា នឹ​ង​រក្សា​ជា​ប្រយោជន៍សម្រាប់​ជាតិ​ហើយ​និង​បម្រើ​ឱ្យ​ការ​ហោះ​ហើរ នៅ​ក្នុង​ស្រុក​ឬ​ក៏​ការ​ចុះ​ចត​នៅ​ក្នុង​គ្រា​អាសន្នណា​មួយ ដោយមិនចាំបាច់យកផ្លូវ៦០ម៉ែត្រចុះចតក្នុងគ្រាអាសន្នទេ»៕

អត្ថបទដោយ៖ វ៉ា សុភានុត

អត្ថបទមុន

បទយក​ការណ៍៖ កម្មករ​​មួយ​​ចំនួន​​ត្អូញ​ត្អែរ​​ពី​​ប្រា​ក់​​​ឈ្នួល​​​​តិច​ហើយ​​​ទំនិញ​ឡើង​​ថ្លៃ​ ​​​​ធ្វើ​​ឱ្យ​​ពួកគា​ត់​​ធ្លាក់​​​​ក្នុង​​​បំណុល​​​​វ័ណ្ឌក

អត្ថបទបន្ទាប់

លោក ពិន យ៉ាថៃ៖ រឿងត្រូវធ្វើ ខ្ញុំធ្វើអស់ហើយ

អត្ថបទបន្ទាប់
លោក ពិន យ៉ាថៃ៖ រឿងត្រូវធ្វើ ខ្ញុំធ្វើអស់ហើយ

លោក ពិន យ៉ាថៃ៖ រឿងត្រូវធ្វើ ខ្ញុំធ្វើអស់ហើយ

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង