CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

សមាជិក​គណបក្ស​កម្លាំង​ជាតិ​ខេត្ដ​កំពង់ធំ​ម្នាក់​ទៀត​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​

CJs khmer ដោយ CJs khmer
April 24, 2025
ក្នុង ព័ត៌មាន, សង្គម
0
អនុប្រធានគណ:កម្មាធិការប្រតិបត្តិបណ្តោះអាសន្នគណបក្សកម្លាំងជាតិ ស្រុកតាំងគោក ខេត្តកំពង់ធំ លោក យ៉ាង សុខឃាង និងក្រុមការងារនៅទីស្នាក់ការគណបក្សប្រចាំខេត្តកំពង់ធំ។ (ហ្វេសប៊ុក គណបក្សកម្លាំងជាតិ)

អនុប្រធានគណ:កម្មាធិការប្រតិបត្តិបណ្តោះអាសន្នគណបក្សកម្លាំងជាតិ ស្រុកតាំងគោក ខេត្តកំពង់ធំ លោក យ៉ាង សុខឃាង និងក្រុមការងារនៅទីស្នាក់ការគណបក្សប្រចាំខេត្តកំពង់ធំ។ (ហ្វេសប៊ុក គណបក្សកម្លាំងជាតិ)

0
ចែករំលែក
52
ចំនួនមើល

អនុប្រធានគណ:កម្មាធិការប្រតិបត្តិបណ្តោះអាសន្ន គណបក្សកម្លាំងជាតិ ស្រុកតាំងគោក ខេត្តកំពង់ធំ លោក យ៉ាង សុខឃាង ត្រូវបានអាជ្ញាធរចាប់ខ្លួនពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទប្រមាថ ចំពោះអង្គព្រះមហាក្សត្រ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥។

ប្រធានគណបក្សកម្លាំងជាតិ លោក ជា មុនី បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាននៅថ្ងៃទី២៤ ខែមេសា នេះថា លោកមិនធ្វើការអត្ថាធិប្បាយអ្វីបន្ថែមនោះទេ ព្រោះគណបក្សបានចេញសេចក្ដីថ្លែងការណ៍រួចហើយ ។

លោកលើកឡើងថា៖ «គណបក្សបានចេញសេចក្ដីថ្លែងការណ៍រួចហើយពាក់ព័ន្ធការចាប់ខ្លួនអនុប្រធានក្រុមការងារស្រុកតាំងគោក» ។

កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ គណបក្សកម្លាំងជាតិ បានចេញសេចក្តីថ្លែងការណ៍ សម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះការចាប់ខ្លួនលោក យ៉ាង សុខឃាង ដោយមិនដឹងពីមូលហេតុ និងគ្មានបង្ហាញពីដីកាចាប់ខ្លួនដល់សាមីខ្លួន និង ដល់ក្រុមគ្រួសារឱ្យបានដឹង។

គណបក្ស កម្លាំងជាតិ យល់ឃើញថា ការចាប់ខ្លួននេះគឺជាការបំភិតបំភ័យ និងជាការបន្តធ្វើទុក្ខបុកម្នេញមកលើថ្នាក់ដឹកនាំ និងសមាជិកគណបក្ស ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ដំណើរការ ប្រជាធិបតេយ្យសេរីពហុបក្ស នៅក្នុងប្រទេសកម្ពុជា។

គណបក្សកម្លាំងជាតិ ថ្លែងថា៖  «សូមអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច ដោះលែងលោក យ៉ាង សុខឃាង និងអ្នកជាប់ឃុំនយោបាយទាំងអស់ ឱ្យមានសេរីភាពឡើងវិញ ដើម្បីធានានូវបរិយាកាស នយោបាយល្អ ដល់គ្រប់គណបក្សនយោបាយ ក្នុងការធ្វើសកម្មភាពនយោបាយ ដោយមិនមានការព្រួយបារម្ភ ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីគណបក្សនយោបាយ នៃព្រះរាជាណាចក្រកម្ពុជា» ។

នៅថ្ងៃទី២៣ដដែល អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចេញសេចក្តីប្រកាសព័ត៌មានជុំវិញការឃាត់ខ្លួនលោក យ៉ាង សុខឃាង ថាជាការអនុវត្តតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោក សេង ហៀង ព្រះរាជអាជ្ញារង នៃ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទប្រមាថ ចំពោះអង្គព្រះមហាក្សត្រ។

នៅក្នុងសេចក្ដីប្រកាសព័ត៌មានដដែលបញ្ជាក់ថា លោក យ៉ាង សុខឃាង បានប្រើប្រាស់បណ្តាញសង្គមយកមកធ្វើសកម្មភាពញុះញង់ និងអុជអាលតាមរយៈបំភ្លៃព័ត៌មានខុសពីការពិត បង្កឱ្យប៉ះពាល់ដល់សន្តិសុខសង្គម និងកិត្តិយសថ្នាក់ដឹកនាំនៃ ព្រះរាជាណាចក្រកម្ពុជា និងប្រមាថចំពោះអង្គព្រះមហាក្សត្រ ដែលអំពើនេះបានបំពានយ៉ាងធ្ងន់ធ្ងរដល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងត្រូវបានចាត់ជាបទល្មើសព្រហ្មទណ្ឌ។

នៅក្នុងសេចក្ដីប្រកាសលើកឡើងថា៖  «សូមបញ្ជាថាការឃាត់ខ្លួនជនសង្ស័យខាងលើគឺសមត្ថកិច្ចអនុវត្តទៅតាមអង្គហេតុ និងអង្គច្បាប់នៃការប្រព្រឹត្ត បទល្មើសដែលមានចែងក្នុងក្រមព្រហ្មទណ្ឌដោយមិនជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ ឬការគាបសង្កត់ បំភិតបំភ័យ និង ការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយដល់សមាជិកគណបក្សនយោបាយណាមួយឡើយ»។

លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ បានថ្លែងថា កន្លងមកការចាប់ខ្លួនទៅលើសកម្មជនបក្សប្រឆាំងជាបន្តបន្ទាប់ធ្វើឱ្យមានការរិះគន់ថាជាការធ្វើទុក្ខបុកម្នេញទៅលើសកម្មជនគណបក្សនយោបាយប្រឆាំង។

លោកបន្តថា ការចាប់ខ្លួនសមាជិកគណបក្សប្រឆាំងជាបន្តបន្ទាប់បែបនេះធ្វើឱ្យមានការរិះគន់ជាថ្មីម្ដងទៀតថាជាការធ្វើទុក្ខបុកម្នេញមកលើសមាជិកគណបក្សប្រឆាំង ធ្វើឱ្យប៉ះពាល់ដល់ប្រជាធិនតេយ្យសេរីពហុបក្សនៅក្នុងប្រទេសកម្ពុជា ។

លោកលើកឡើងថា៖  «ហើយការចាប់ខ្លួនជាបន្តបន្ទាប់ទៀតនេះក៏ដូចគ្នាដែរទីមួយអាចធ្វើ់ឱ្យគេ[អ្នកនយោបាយ]លើកឡើងថាជាការធ្វើទុក្ខបុកម្នេញសម្រាប់គណបក្សប្រឆាំង ទីពីរបើយើងនិយាយអំពីប្រទេសកម្ពុជាយើងដែលប្រកាន់លទ្ធិប្រជាធិបតេយសេរីពហុបក្សអញ្ចឹងវាប៉ះពាល់ទៅដល់ទាក់ទង់សេរីពហុបក្សហើយហ្នឹងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាយើងផងដែរ» ។

កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ លោក ស៊ុន ចន្ធី មេដឹកនាំគណបក្ស កម្លាំងជាតិ ត្រូវបានអាជ្ញាធរចាប់ខ្លួនពីបទ ញុះញ៉ុងបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម បន្ទាប់ពីលោកវិលត្រឡប់មកពីប្រទេសជប៉ុន មកដល់អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ។

កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ តុលាការសាលាដំបូងរាជធានីភ្នំពេញបានកាត់ទោសលោក ស៊ុន ចន្ធី ឱ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ ពិន័យជាប្រាក់ចំនួន៤លានរៀល ដកសិទ្ធបោះឆ្នោត និងសិទ្ធឈរឈ្មោះឱ្យគេបោះឆ្នោតអស់មួយជីវិត ។

………………………………………………..

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន សួន វុត្ថា

អត្ថបទមុន

តុលាការ​សហព័ន្ធ​បង្គាប់​ឱ្យ​ផ្តល់​ជំនួយ​ដល់​វិទ្យុ​VOA​និង​​RFA​ព្រម​ទាំង​តម្រូវ​ឱ្យ​បុគ្គលិក​ចូល​ធ្វើ​ការ​ឡើង​វិញ​

អត្ថបទបន្ទាប់

CCFC​ធ្វើ​យុទ្ធនាការ​ឱ្យ​កសិករ​ឈប់​ប្រើ​ថ្នាំ​ពុល​និង​ជីគីមី​​​ដើម្បី​សុវត្ថិភាព​ចំណី​អាហារ​

អត្ថបទបន្ទាប់
កសិករមួយរូប ដែលជាសមាជិកសហគមន៍មានជ័យ ស្ថិតក្នុងឃុំធ្មា ស្រុករំដួល ខេត្តស្វាយរៀង កាន់បដា ចូលរួមយុទ្ធនាការ «និយាយថាទេ ថ្នាំពុល និងជីគីមីប៉ះពាល់សុខភាព»កាលពីថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២៥ ។ (ហ្វេសប៊ុក សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា CCFC Cambodia)

CCFC​ធ្វើ​យុទ្ធនាការ​ឱ្យ​កសិករ​ឈប់​ប្រើ​ថ្នាំ​ពុល​និង​ជីគីមី​​​ដើម្បី​សុវត្ថិភាព​ចំណី​អាហារ​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង