CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន បរិស្ថាន

រដ្ឋាភិបាល​កាត់​ផ្ទៃ​ដី​តំបន់​ព្រៃឡង់​ជិត​១០០​ហិកតា​ឱ្យ​ក្រុម​ហ៊ុន​ឯកជន​បង្កើត​រោង​ចក្រ​ផលិត​ស៊ីម៉ងត៍​

CJs khmer ដោយ CJs khmer
April 22, 2025
ក្នុង បរិស្ថាន, ព័ត៌មាន
0
បណ្ដាញសហគមន៍ព្រៃឡង់រកឃើញឈើជាច្រើនដើមត្រូវបានគេកាប់បំផ្លាញស្ថិតនៅតំបន់ស្ទឹងដំរី ឃុំមានរិទ្ធកាលពីថ្ងៃទី22ខែមករាឆ្នាំ2024។ (រូបភាព៖ ហឿន សុភាព )

បណ្ដាញសហគមន៍ព្រៃឡង់រកឃើញឈើជាច្រើនដើមត្រូវបានគេកាប់បំផ្លាញស្ថិតនៅតំបន់ស្ទឹងដំរី ឃុំមានរិទ្ធកាលពីថ្ងៃទី22ខែមករាឆ្នាំ2024។ (រូបភាព៖ ហឿន សុភាព )

0
ចែករំលែក
88
ចំនួនមើល

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកាត់ផ្ទៃដីទំហំជិត១០០ហិកតា នៅតំបន់ដែនជម្រកសត្វព្រៃ ព្រៃឡង់ ទៅឱ្យក្រុមហ៊ុនឯកជនដើម្បីបង្កើតជារោងចក្រផលិតស៊ីម៉ងត៍។

ក្នុងអនុក្រឹត្យមួយដែលចេញកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥  ដែលទើបផ្សព្វផ្សាយនៅខែមេសានេះ បានឱ្យដឹងថា ផ្ទៃដីជំហំ៩៩ ហិកតាស្ថិតនៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ នៅភូមិសាស្ត្រឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ ត្រូវបានរាជរដ្ឋាភិបាលសម្រេចធ្វើជាអនុប្បយោគពីទ្រព្យសម្បត្តិសាធារៈរបស់រដ្ឋ មកជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ហើយបានផ្តល់ដីនោះក្រោមលក្ខខណ្ឌជួលមិនឱ្យលើសពី៥០ឆ្នាំ​ទៅឱ្យក្រុមហ៊ុន ខេភីស៊ីមេន អ៊ិនដាសស្ទ្រី ឯ.ក សម្រាប់វិនិយោគធ្វើជារោងចក្រផលិតស៊ីម៉ងត៍។

អនុក្រត្យបន្ថែមថា៖ «ផ្ទៃដីដូចដែលមានចែងនៅក្នុងកថាខណ្ឌទី១ ខាងលើនេះ ត្រូវស្ថិតនៅក្រោមការចាត់ចែងនីតិវិធី ដោយក្រសួងបរិស្ថានជាអាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ និងមានកិច្ចសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងក្រសួងពាក់ព័ន្ធ ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន និងគោលការណ៍របស់រាជរដ្ឋាភិបាល»។

ពាក់ព័ន្ធការសម្រេចនេះអ្នកប្រឹក្សាយោបល់​ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ មានប្រសាសន៍ថា ការធ្វើអនុប្បយោគសទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋទៅជាឯកជនរបស់រដ្ឋ ហើយជួលឬផ្តល់ទៅឱ្យឯកជនមិនមែនជារឿងខុសច្បាប់ទេ។ ប៉ុន្តែលោកថា បញ្ហាគឺយកដីតំបន់ព្រៃឡង់ទៅធ្វើអនុប្បយោគ ដើម្បីជួលទៅឱ្យឯកជននឹងធ្វើឱ្យមានការរិះគន់ជាមិនខាន។ បន្ថែមពីនេះ អ្វីដែលជាការព្រួយបារម្ភនោះ គឺកន្លងមកការផ្តល់ការវិនិយោគដល់ក្រុមហ៊ុន តែងបណ្តាលឱ្យប៉ះពាល់ដល់ធនធានធម្មជាតិ ប៉ះពាល់ដល់ការរស់នៅរបស់ប្រជាសហគមន៍ ពិសេសជម្លោះដីធ្លីជាមួយពលរដ្ឋម្ចាស់ស្រុក។  លោកថា នៅពេលមានជម្លោះជាមួយម្ចាស់ស្រុក ពលរដ្ឋនៅមូលដ្ឋានកម្រទទួលបានយុត្តិធម៌ណាស់។

លោកបន្តថា៖ «ដូច្នេះក្តីព្រួយបារម្ភកើតចេញពីបញ្ហានេះ អាចថាបង្កើតឱ្យមានការរិះគន់ចំពោះការរក្សានូវធនធានធម្មជាតិរបស់កម្ពុជា ទី១។ ហើយទី២ គឺពាក់ព័ន្ធទៅនឹងការខ្លាចកើតមានជម្លោះរវាងក្រុមហ៊ុនឯកជន ដែលទទួលបានដីអនុប្បយោគពីរដ្ឋាភិបាល ហើយនឹងប្រជាពលរដ្ឋនៅតំបន់នោះ តាមរយៈការដោះស្រាយដែលមិនឈរលើគោលការណ៍តម្លាភាពរបស់ភាគីទាំងពីរឬភាគីពាក់ព័ន្ធ»។  

លោក សេក សុជាតិ លើកឡើងទៀតថា ការសម្រេចនេះក៏បណ្តាលឱ្យមានបញ្ហាប្រឈមដែរ ជុំវិញការកាត់ឆ្វៀលដីតំបន់ជម្រកសត្វព្រៃ ព្រៃឡង់ ដែលជាហានិភ័យមួយ ធ្វើឱ្យមានគម្រូអាក្រក់ដល់អ្នកផ្សេងទៀត ដែលនឹងធ្វើគ្រប់យ៉ាងដើម្បីទទួលបានដីតំបន់ព្រៃឡង់សម្រាប់វិនិយោគ ជាហេតុធ្វើឱ្យតំបន់ព្រៃឡង់កាន់តែរួមតូចទៅៗ ហើយវិនាសកម្មធនធានធម្មជាតិផ្សេងៗ ពិសេស សត្វព្រៃ ព្រៃឈើក៏កើតមានកាន់តែច្រើន។

លោកមានប្រសាសន៍ថា៖ ដូច្នេះកម្ពុជា គួរតែពិចារណាទៅលើគម្រោងអភិវឌ្ឍន៍ ប្រកបទៅដោយតម្លាភាព ហើយប្រកាន់យកនូវការអភិឌ្ឍដោយរក្សាឱ្យបាននូវការរក្សាឱ្យគង់វង្សនូវព្រៃឈើ ឬអាចជំនួសមកវិញនូវព្រៃឈើ  ដោយធ្វើយ៉ាងម៉េចកុំឱ្យមានការបាត់បង់ច្រើនពេកនូវព្រៃឈើ ដែលនាំឱ្យមានការបម្រែបម្រួលអាកាសធាតុនៅកម្ពុជាកាន់តែធ្ងន់ធ្ងរនៅថ្ងៃអនាគត»។

យោងតាមរបាយការណ៍សហគមន៍ព្រៃឡង់ បានឱ្យដឹងថា ព្រៃ​ឡង់​ដើរតួ​យ៉ាង​សំខាន់ ក្នុង​ការ​ផ្គត់ផ្គង់​ជីវភាព​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​តំបន់​នោះ ប្រមាណ​ជាង ២សែន​នាក់ ភាគ​ច្រើន​ជា​ជនជាតិ​ដើម​ភាគតិច​កួយ។ កាលពីឆ្នាំ២០១៦ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យដាក់តំបន់ព្រៃឡង់ ជាដែន​ជម្រក​សត្វ​ព្រៃ ​ព្រៃឡង់ ដែល​មាន​ផ្ទៃដី​ទំហំ​ជាង ​៤៣ ​ម៉ឺន​ហិកតា ​ស្ថិត​ក្នុង​ខេត្ត​ស្ទឹងត្រែង ​កំពង់ធំ ក្រចេះ ​និង​ខេត្ត​ព្រះវិហារ។ ប៉ុន្តែ ជា​ច្រើន​ឆ្នាំ​មក​នេះ ព្រៃឡង់​រង​ការ​កាប់​ឈើ​ធ្វើ​អាជីវកម្ម និង​ការ​កាប់​ទន្ទ្រាន​ដី​ព្រៃ​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន​ដោយ​ក្រុម​ឈ្មួញ និង​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​យ៉ាង​អនាធិបតេយ្យ។

ជាក់ស្តែង​ បណ្តាញ​សហគមន៍​ព្រៃឡង់​បាន​រក​ឃើញ​ថា​ គម្រប​ព្រៃឈើ​នៅ​កម្ពុជា​ប្រមាណ​ជាង​ ១០ ​ម៉ឺន​ហិកតា ​បាន​បាត់​បង់​កាល​ពី​ឆ្នាំ ​២០២២​ នៅ​ក្នុង​តំបន់​អភិរក្ស​ចំនួន​បី​ដែល​ជា​ព្រៃ​ឈើ​សំខាន់​របស់​ប្រទេស​កម្ពុជា។ ​តំបន់អភិរក្សទាំង៣នោះ រួមមាន ​​ ​​ដែន​ជម្រក​សត្វ​ព្រៃ​ព្រៃឡង់​​ ដែន​ជម្រក​សត្វ​ព្រៃ​ព្រះ​រកា​ក្នុង​ខេត្ត​ព្រះវិហារ ​និង​ដែន​ជម្រក​សត្វ​ព្រៃ​សង្ឃរុក្ខវ័ន ​ខេត្ត​ឧត្តរ​មានជ័យ។​

​បើ​តាម​របាយ​ការណ៍​របស់បណ្តាញ​សហគមន៍​ព្រៃ​ឡង់ ក្នុង​ចន្លោះ​ពី​ឆ្នាំ​ ២០០១​ ដល់​ឆ្នាំ​ ២០២២​ ពោល​គឺ​រយៈ​ពេល​ ២០ ​ឆ្នាំ ​កម្ពុជា​បាត់បង់​គម្រប​ព្រៃ​ឈើ​សរុប​ប្រមាណ​ ២​លាន ​៧​សែន​ហិកតា ​ឬ​ស្មើ​នឹង​ ៣១%​ នៃ​គម្រប​ព្រៃឈើ​សរុប​ក្នុង​ប្រទេស​៕

………………………………………………………

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន ស៊ុន អ៊ូរ

អត្ថបទមុន

លោក ស៊ី ជីនពីង៖ ប្រទេសចិន​​​នឹងបើកទីផ្សារដ៏ធំសម្រាប់ផលិតផលកសិកម្មកម្ពុជា

អត្ថបទបន្ទាប់

មន្រ្ដី​បរិស្ថាន​ខេត្ដ​កោះកុង​រង​ការ​ចោទ​ថា​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​និង​ចាប់​យក​ផ្លែ​សំរ៉ង​ពី​ពលរដ្ឋ​

អត្ថបទបន្ទាប់
ទិដ្ឋភាពមន្ត្រីបរិស្ថាន កំពុងដោះអន្ទាក់ដាក់យកសត្វព្រៃស្ថិតនៅភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ក្នុងដែនជម្រកសត្វព្រៃតាតៃ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤។ (ហ្វេសប៊ុកក្រសួងបរិស្ថាន)

មន្រ្ដី​បរិស្ថាន​ខេត្ដ​កោះកុង​រង​ការ​ចោទ​ថា​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​និង​ចាប់​យក​ផ្លែ​សំរ៉ង​ពី​ពលរដ្ឋ​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង