CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន បរិស្ថាន

សហគមន៍​ព្រៃ​ឈើ​មួយ​នៅ​ខេត្ត​កំពង់ធំ​ប្រឈម​បាត់​បង់​ទាំង​ស្រុង​ក្រោយ​អាជ្ញាធរ​ដក​ទៅ​ធ្វើ​សួន​កសិ-​ឧស្សាហកម្ម​

CJs khmer ដោយ CJs khmer
April 11, 2025
ក្នុង បរិស្ថាន, ព័ត៌មាន
0
សកម្មភាពព្រះសង្ឃ និងប្រជាសហគមន៍ធ្វើពិធីបំបួសដើមឈើនៅសហគមន៍ព្រៃឈើឃ្មុំស្រករថ្លុកឬស្សី កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥។ (ផ្តល់ឱ្យ)

សកម្មភាពព្រះសង្ឃ និងប្រជាសហគមន៍ធ្វើពិធីបំបួសដើមឈើនៅសហគមន៍ព្រៃឈើឃ្មុំស្រករថ្លុកឬស្សី កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥។ (ផ្តល់ឱ្យ)

0
ចែករំលែក
90
ចំនួនមើល

សហគមន៍ព្រៃឈើមួយកន្លែងស្ថិតនៅឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កំពុងប្រឈមបាត់បង់ទាំងស្រុង ក្រោយពីរដ្ឋាភិបាលប្រកាសដកដីនៅតំបន់សហគន៍នេះទៅអភិវឌ្ឍន៍ធ្វើជាសួនកសិ-ឧស្សាហកម្ម។

កាលពីថ្ងៃទី២៨ ខែ វិច្ឆិកា ឆ្នាំ ២០២៤ ទីស្តីការគណៈរដ្ឋមន្ត្រីបានចេញលិខិតមួយជូនទៅអភិបាលខេត្តកំពង់ធំ និងក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីស្នើសុំគោលការណ៍ចុះបញ្ជីដីឯកជនរបស់រដ្ឋទំហំ៥៩៦ហិកតា ស្ថិតនៅភូមិត្រពាំងថ្ម ឃុំត្រពាំងឬស្ស ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ក្នុងលិខិតដដែលនេះ បានបញ្ជាដល់អាជ្ញាធរពាក់ព័ន្ធឱ្យចុះបញ្ជីដីសហគមន៍ព្រៃឈើមួយកន្លែងដែលទំហំ៥៩៦ហិកតានោះមកជាទ្រព្យសម្បត្តិរបស់រដ្ឋ គឺដើម្បីបង្កើតជាសួនកសិ-ឧស្សាហកម្ម។

ស្ថាបនិកសហគមន៍ព្រៃឈើឃ្មុំស្រករថ្លុកឬស្សី លោក អឹម គីម ប្រាប់ពលរដ្ឋសារពត៌មានថា សហគមន៍ព្រៃឈើឃ្មុំស្រករថ្លុកឬស្សីទើបទទួលបានលិខិតរបស់ទីស្តីការ កាលពីថ្ងៃទី ១៩ ខែ កុម្ភៈ ឆ្នាំ ២០២៥ បន្ទាប់ពីអភិបាលខេត្តហៅពួកគាត់ទៅជួបនៅថ្ងៃទី ១៨ ខែកុម្ភៈ ដើម្បីសុំដកដីសហគមន៍ទៅអភិវឌ្ឍន៍។

លោក អឹម គីម អះអាងថា ក្នុងជំនួបនោះអភិបាលកំពង់ធំបានប្រាប់សហគមន៍ថា រដ្ឋបាលខេត្តមានផែនការយកសហគមន៍ព្រៃឈើឃ្មុំស្រករថ្លុកឬស្សីទៅអភិវឌ្ឍន៍ធ្វើជាសួនកសិ-ឧស្សាហកម្ម ប៉ុន្តែមិនបានបញ្ជាក់ថា យកដីក្នុងទំហំប៉ុណ្ណាទៅអភិវឌ្ឍន៍នោះទេ។ លោកបន្តថា ករណីនេះបានធ្វើឱ្យសហគមន៍ និងប្រជាពលរដ្ឋមានការព្រួយបារម្ភពីការបាត់បង់សហគមន៍ព្រៃឈើទាំងស្រុង ហើយធ្វើប៉ះពលរដ្ឋដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងសត្វព្រៃផងដែរ ខណៈសហគមន៍នេះពួកគាត់បានការពារជាង២៦ឆ្នាំទៅហើយ។

លោកបន្ថែមថា៖ “ព្រួយបារម្ភសំខាន់នោះ គឺវាផលប៉ះពាលមកដល់ប្រជាពលរដ្ឋៗគាត់ខំថែរក្សាយូរហើយៗ។ សហគមន៍នេះ មែនតែនទៅ ពួកគាត់ខំថែរក្សាជាង ២៦ ឆ្នាំមកហើយ។ មានកិច្ចព្រមព្រៀង មានផែនការគ្រប់គ្រង មានដីការទទួលស្គាល់ពីអាជ្ញាធរពាក់ព័ន្ធមកលើគណៈកម្មការ រចនាសម្ព័ន្ធផ្សេងៗ។ អ៊ីចឹងមានន័យថា សហគមន៍មានផែនការគ្រប់គ្រងច្បាស់លាស់ មានការទទួលស្គាល់ច្បាស់លាស់ពីអាជ្ញាធរ។ [……] មានផ្លូវប្រព័ន្ធព័ទ្ធជុំវិញ ហើយប្រជាពលរដ្ឋគាត់បានអាស្រ័យផល ទទួលទានក្នុងហ្នឹង ពួកគាត់ឃ្វាលគោក្របី ហើយស្វែងរកផលអនុផល ហើយមានភាពសប្បាយចិត្តនៅអ្វីដែលគាត់ទទួលបាន  ក្តីបារម្ភពួកគាត់ចង់ឱ្យព្រៃនៅបានស្ថិតស្ថេរសម្រាប់ឱ្យសមាជិករបស់គាត់អាស្រ័យផលបន្តទៀត»។

ស្ថាបនិកសហគមន៍ព្រៃឈើរូបនេះ បានស្នើដល់រដ្ឋាភិបាលឱ្យពិចារណាលុបចោលគម្រោងយកដីសហគមន៍ទៅអភិវឌ្ឍន៍ធ្វើជាសួនកសិ-ឧស្សាហកម្ម ដើម្បីទុកឱ្យសហគមន៍ការពារ និងអាស្រ័យផលបន្តទៀត។

ពលរដ្ឋម្នាក់ និងជាទទួលផលអនុផលពីសហគមន៍ព្រៃឈើ កញ្ញា ហ៊ាង ធាង នៅភូមិត្រពាំងថ្ម ឃុំត្រពាំងឬស្សី និយាយថា កញ្ញាបារម្ភពីការបាត់បង់ព្រៃឈើ សត្វព្រៃ និងគ្មានកន្លែងអស្រ័យផលទៀត ដូចជាកន្លែងឃ្វាលគោ ក្របី និងរកអនុផលព្រៃឈើផ្សេងទៀត។

កញ្ញាបន្ថែថា៖«ពេលឃើញ សជណ ធ្លាក់មកអីចឹង ដេកមិនលក់បក់មិនល្ហើយ បើអស់ព្រៃនិងតើឱ្យពួកគាត់សង្ឃឹមអ្វី រាល់ថ្ងៃពួកគាត់អាស្រ័យផលនៅក្នុងហ្នឹង។ ស្នើសុំឱ្យទៅចៅហ្វាយខេត្ត បើគាត់ចង់យកឱ្យខ្លះ ហើយទុកខ្លះដើម្បីឱ្យជាប្រជាពលរដ្ឋធ្វើសហគមន៍ខ្លះ កុំឱ្យចៅហ្វាយខេត្តទាំងអស់អ៊ីចឹងអី  បើសិនជាករណីមិនព្រមទុកខ្លះ មានតែធ្វើការតស៊ូមតិ»។

មេភូមិត្រពាំងថ្ម លោក ប៉ូ អុល មិនចង់ឱ្យថ្នាក់លើយកដីសហគមន៍ក្នុងទំហំច្រើនបែបនេះទៅអភិវឌ្ឍន៍នោះទេ ដោយលោកថា វាធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ពលរដ្ឋនៅមូលដ្ឋាន។ លោកថា លោកចង់ឱ្យរដ្ឋបាលខេត្ត និងរដ្ឋាភិបាលយកដីសហគមន៍តិចជាងនេះ ឬត្រឹមពាក់កណ្តាលទៅអភិវឌ្ឍន៍ ដោយទុកពាក់កណ្តាលទៀតឱ្យសហគមន៍បន្តការពារ សម្រាប់ពលរដ្ឋនៅមូលដ្ឋានបានអាស្រ័យផល។

លោកបន្ថែមថា៖«សព្វថ្ងៃខ្ញុំព្រួយចិត្តហ្នឹងប្រជាពលរដ្ឋ។ តែកាលណាបាត់អស់របស់គាត់ហើយ។ គាត់ប្រហែលជាអត់ពេញចិត្តនឹងយើងទៀតទេ។ ដល់អត់ពេញចិត្តនឹងយើង។ គាត់លែងគាំទ្រយើង។ យើងពិបាកណាស់។  ប្រជាពលរដ្ឋគាត់មិនដឹងពឹងពីណា។ បើគាត់ស្រឡាញ់គណបក្សប្រជាជនគាត់អស់ពីចិត្តហើយ ប៉ុន្តែគណបក្សប្រជាជនធ្វើអីចឹង។ គាត់ថា ឈប់បោះឆ្នោត បើគណៈបក្សប្រជាជន មកយកដីគាត់ដូច្នេះ»។

នាយសង្កាត់រដ្ឋបាលព្រៃឈើកំពង់ស្វាយ លោក ខោ សុចិត្រា បានសុំមិនបកស្រាយរឿងនេះទេ ដោយលោកថា សង្កាត់រដ្ឋបាលព្រៃឈើមិនទាន់ទទួលបានឯកសារពាក់ព័ន្ធករណីនេះ។

សហគមន៍ព្រៃឈើឃ្មុំស្រករថ្លុកឬស្សីបង្កើតឡើងនៅឆ្នាំ ១៩៩៩    ហើយបានចុះកិច្ចព្រមព្រៀងនៅថ្ងៃទី១១ខែវិច្ឆិកា ឆ្នាំ២០០៩ ដែលមានផ្ទៃដីចំនួន ៦៧៥.០៩ហិកតា។ បានប្រកាសលេខ៣២៩ ចុះថ្ងៃទី២៧ខែមិថុនា ឆ្នាំ២០២២ ដោយទទួលស្គាល់និងបន្ថែមផ្ទៃដីចំនួន២៣២.១៥ ហិចតា ដោយសហគមន៍ទទួលបានផ្ទៃសរុបចំនួន៩០៧.២៤ហិកតា ហើយមានសមាជិកសហគមន៍ព្រៃឈើចំនួន១៥៥គ្រួសារ។

សហគមន៍ព្រៃឈើឃ្មុំស្រករថ្លុកឬស្សីនៅសល់ផ្ទៃដីសរុប ៥៩៦ ហិចតា ដោយសហគមន៍បានបង្កើតជាតំបន់អេកូទេសចរណ៍    ក្រោមការសម្របសម្រួលពីអង្គការAFD សហការជាមួយមន្ទីរទេសចរណ៍ខេត្តកំពង់ធំ ខណៈដីជាង៣០០ហិកតាទៀតត្រូវកាត់ឆ្វៀលជូនឯកជន ក្រោយមានជម្លោះជាមួយពលរដ្ឋ។

…………………………………………………………. 

រាយការណ៍ដោយពលរដ្ឋសារព័ត៌មាន ៖ សំណាង មានរិទ្ធ

អត្ថបទមុន

បទយកការណ៍៖ កម្មករព្រួយបារម្ភបាត់បង់ការងារ ក្រោយ​អាមេរិក​ប្រកាសដំឡើងពន្ធលើទំនិញ​នាំចូល​ពី​កម្ពុជា​

អត្ថបទបន្ទាប់

លោក ស៊ី ជីនពីង៖ ប្រទេសចិន​​​នឹងបើកទីផ្សារដ៏ធំសម្រាប់ផលិតផលកសិកម្មកម្ពុជា

អត្ថបទបន្ទាប់
លោក ស៊ី ជីនពីង៖ ប្រទេសចិន​​​នឹងបើកទីផ្សារដ៏ធំសម្រាប់ផលិតផលកសិកម្មកម្ពុជា

លោក ស៊ី ជីនពីង៖ ប្រទេសចិន​​​នឹងបើកទីផ្សារដ៏ធំសម្រាប់ផលិតផលកសិកម្មកម្ពុជា

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង