CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន បរិស្ថាន

អាជ្ញាធរ​និង​សហគមន៍​ឱ្យ​កសិករ​ឈប់​ប្រើ​ប្រាស់​ថ្នាំ​គីមី​ដើម្បី​សុខភាព​និង​បរិស្ថាន​

CJs khmer ដោយ CJs khmer
April 7, 2025
ក្នុង បរិស្ថាន, ព័ត៌មាន
0
សកម្មភាពកសិករចូលរួមបុណ្យពូជនៅខេត្តពោធិ៍សាត់ កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥។( លោក ឡាច សារ៉ាន់)

សកម្មភាពកសិករចូលរួមបុណ្យពូជនៅខេត្តពោធិ៍សាត់ កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥។( លោក ឡាច សារ៉ាន់)

0
ចែករំលែក
35
ចំនួនមើល

អាជ្ញាធរ និងតំណាងសហគមន៍ស្នើដល់ប្រជាកសិករឱ្យបញ្ឈប់ការប្រើប្រាស់ថ្នាំគីមី និងរក្សាគ្រប់ពូជបុរាណ ដើម្បីធានាពីសុវត្តិភាពចំណីអាហារ និងកុំឱ្យប៉ះពាល់ដល់បរិស្ថាន។

កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ ប្រជាសិករប្រមាណ៥០០នាក់មកពីសហគមន៍ចំនួន៩នៃខេត្តកំពង់ឆ្នាំ ប៉ៃលិន បាត់ដំបង កោះកុង តាកែវ សៀមរាប និងពោធិ៍សាត់ បានជួបធ្វើបុណ្យគ្រប់ពូជនៅភូមិអូរបង   ឃុំកំពងពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដើម្បីផ្សព្វផ្សាយគ្រប់ពូជបុរាណរបស់ខ្មែរ និងស្នើដល់កសិករបញ្ឈប់ការប្រើប្រាស់ថ្នាំគីមី ដោយងាកមកប្រើជីធម្មជាតិវិញ។

ប្រធានសហគមន៍នេសាទខេត្តពោធិ៍សាត់ លោក គួច ឡុង ថ្លែងក្នុងពិធីបុណ្យគ្រប់ពូជនេះថា បច្ចប្បន្ននេះ ប្រជាសកិករនៅសហគមន៍របស់លោកបានប្រើប្រាស់ថ្នាំគីមីច្រើនលើសលុបសម្រាប់ដាក់ និងស្រោចស្របដំណាំ។

លោក គួច ឡុង បានលើកឡើងថា ការប្រើប្រាស់ថ្នាំគីមីច្រើនបែបនេះបានបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន និងសុខភាពរបស់អ្នកប្រើប្រាស់។ លោកបានស្នើដល់កសិករឱ្យងាកមកប្រើប្រាស់ធម្មជាតិវិញ ដើម្បីសុវត្តិភាព និងប៉ះពាល់បរិស្ថាន។

លោកថា៖«សូមកាត់បន្ថយការប្រើប្រាស់ថ្នាំនាំចូល គឺមីទាំងអស់ ដើម្បីធានាពីសុខភាពរបស់យើង។ វាមិនមែនប៉ះពាល់តែសុខភាពរបស់យើងទេ គឺវាបានប៉ះពាល់ដល់សត្វល្អិតគាំទ្រដល់យើង និងបរិស្ថានផងដែរ។ ស្លាប់អស់រលឹងទាំងកង្កែក្តាមខ្ចងក្អាត់កូនត្រី ហើយបើមនុស្សយើងឥលូវនេះ កើតរោគ កើតជំងឺរាប់ជំពូក វាមិនដែលណាកូនក្មេងកើតលើសឈាម ទឹកនោមផ្អែមទាំងវ័យក្មេងទេ»។

ថ្លែងក្នុងកម្មវិធីបុណ្យគ្រប់ពូជនេះដែរ តំណាងសហគមន៍ដីធ្លីមកពីខេត្តកោះកុង អ្នកស្រី ហ៊ី សុក មានប្រសាសន៍ថា បច្ចុប្បន្ននេះ ប្រជាកសិករហាក់បោះបង់ចោលគ្រប់ពូជបុណ្យរបស់ខ្មែរ ហើយប្រើប្រាស់គ្រប់ពូជនាំចូល និងប្រើប្រាសថ្នាំគីមីដែលនាំឱ្យមានការចំណាយដើមទុនច្រើនលើការធ្វើកសិកម្ម។

អ្នកស្រី ហ៊ី សុក បានអំពាវនាវដល់ប្រជាកសិករឱ្យរក្សាគ្រប់ពូជបុណរបស់ខ្មែរទុក ហើយមកកែឆ្នៃបង្កើតជីធម្មជាតិសម្រាប់ប្រើប្រាស់ដំណាំវិញ ដើម្បីកាត់បន្ថយើប្រាថាន។័ន្ធត្រីទឹកសាបជាដើម។

ង់កសិករបថ្លៃដើមផលិត និងកុំឱ្យប៉ះពាល់ដល់បរិស្ថាន រួមទាំងសុកខភាពរបស់អ្នកប្រើប្រាស់ផងដែរ។

អ្នកស្រីបន្ថែមថា៖«ប្រសិនបើយើងធ្វើកសិកម្មតាមគោលការធម្មជាតិ វាអាចជួយឱ្យយើងមានសុខភាពល្អ មានទីផ្សារ ហើយយើងអាចកាត់បន្ថយលើចំណាយ ដូចជា ជីថ្នាំគ្រនប់ពូជ ព្រោះយើងបានរក្សាពូជដោយខ្លួនឯងមិនចាំបាច់ទិញគេ។ ឬយើងចែករំលែកគ្នាពីខេត្តមួយទៅខេត្តមួយដើម្បីចែកគ្នាដាំ»។

អភិបាលស្រុកក្រគរ លោក លីវ សេងហ៊ីម មានប្រសាសន៍ថា ខណៈដែលប្រទេសជាតិមានការអភិវឌ្ឍន៍នោះគឺ ជំងឺផ្សេងៗក៏បានកើតមានច្រើន និងមានការវិវត្តផងដែរដោយសារបញ្ហាចំណីអាហារមានជាតិថ្នាំគីមី។

លោក លីវ សេងហ៊ីម មានប្រសាសន៍ថា ប្រសិនបើកសិករធ្វើកសិកម្មដោយមិនធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន និងសុខភាពមនុស្សសត្វ នោះវាគឺជាផ្នែកមួយជួយអភិវឌ្ឍន៍សហគមន៍ និងប្រទេសទេសជាតិ។

លោកបន្ថែមថា៖«ចឹងជុំវិញបញ្ហានេះ ខ្ញុំនឹងផ្សព្វផ្សាយ និងណែនាំដល់ប្រជាពលរដ្ឋរបស់ខ្ញុំឱ្យគាត់ធ្វើកសិកម្មហ្នឹងឱ្យគាត់បានយល់អំពីបញ្ហានេះ។ កាលណាយើងធ្វើសិកម្មគ្មានថ្នាំគីមី មនុស្សយើងមិនមានជំងឺ មិនបានចំណាយថ្លៃថ្នាំពេទ្យ ហើយជីវភាពពូកគាត់ធូរធារហើយ»នេះដែលយើងចង់បាន»។

ក្រសួងកសិកម្មរុក្ខាប្រមាញ និងនេសាទ ធ្លាប់លើកទឹកចិត្តឱ្យប្រជាកសិករបង្កបង្កើនផលពូជស្រូវប្រពៃណី ឬពូជស្រូវបុរាណចំនួន៨ប្រភេទ ដែលមានភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ និងមានតម្លៃខ្ពស់ទាំងនៅលើទីផ្សារក្នុងស្រុក និងអន្ដរជាតិ។

ចំណែកនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត កាលពីខែកក្កដា ឆ្នាំ២០២៤  បានបញ្ជាឱ្យមន្ត្រីក្រោមឱវាទទប់ស្កាត់ការប្រើប្រាស់ថ្នាំគីមី ដែលប្រើប្រាស់សម្រាប់ស្រោយដំណាំនៅតាមតំបន់មាត់ទន្លេ ឬនៅតំបន់ជុំវិញបឹងទន្លេសាប ដើម្បីកុំឱ្យប៉ះពាល់ដល់ធនធានធម្មជាតិជាពិសេសប្រព័ន្ធអេកូឡូស៊ី និងប្រព័ន្ធត្រីទឹកសាប៕

………………………………………………………….

រាយការណ៍ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តពោធិ៍សាត់ លោក ឡាច សារ៉ាន់

អត្ថបទមុន

​កម្ពុជា​ស្នើ​សុំ​អាមេរិក​ចរចា​និង​ព្រម​បញ្ចុះ​អត្រា​ពន្ធ​លើ​ទំនិញ​អាមេរិក​១៩​មុខ​ពី​​៣៥%​មក​នៅ​ត្រឹម​៥%​

អត្ថបទបន្ទាប់

បទយកការណ៍៖ ពលរដ្ឋមួយចំនួនស្នើ​ពង្រីក​សេវា​ធ្វើអត្តសញ្ញាណប័ណ្ណ ខណៈពួកគេ​ត្អូញត្អែរពីការចំណាយពេល​រងចាំយូរ​​

អត្ថបទបន្ទាប់
បទយកការណ៍៖ ពលរដ្ឋមួយចំនួនស្នើ​ពង្រីក​សេវា​ធ្វើអត្តសញ្ញាណប័ណ្ណ ខណៈពួកគេ​ត្អូញត្អែរពីការចំណាយពេល​រងចាំយូរ​​

បទយកការណ៍៖ ពលរដ្ឋមួយចំនួនស្នើ​ពង្រីក​សេវា​ធ្វើអត្តសញ្ញាណប័ណ្ណ ខណៈពួកគេ​ត្អូញត្អែរពីការចំណាយពេល​រងចាំយូរ​​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង