CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន សង្គម

កម្ពុជា​​បន្តសហការ​ជាមួយ​​​ថៃ​ស្វែង​រកអ្នកបាត់ខ្លួន ក្រោយ​រក​ឃើញ​ពលករខ្មែរ​ម្នាក់​ស្លាប់​ និងម្នាក់ទៀត​​របួស​​​​ក្នុង​​​គ្រោះរញ្ជួយដី​នៅថៃ​

CJs khmer ដោយ CJs khmer
April 1, 2025
ក្នុង សង្គម
0
កម្ពុជា​​បន្តសហការ​ជាមួយ​​​ថៃ​ស្វែង​រកអ្នកបាត់ខ្លួន ក្រោយ​រក​ឃើញ​ពលករខ្មែរ​ម្នាក់​ស្លាប់​ និងម្នាក់ទៀត​​របួស​​​​ក្នុង​​​គ្រោះរញ្ជួយដី​នៅថៃ​

ក្រុមអ្នកជួយសង្គ្រោះកំពុងស្វែងរកជនរងគ្រោះដែលជាប់ក្នុងគំនរអគារដែលបានរលំកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ នៅរាជធានីបាងកក ប្រទេសថៃ។ (រូបភាព៖ Pattarapong Chatpattarasill, Bangkok Post)

0
ចែករំលែក
48
ចំនួនមើល

មន្ត្រីរដ្ឋាភិបាលកម្ពុជា ឱ្យដឹងថា​ ក្រសួង​ការងារ បាននិងកំពុង​បន្តសហការជាមួយអាជ្ញាធរ​ថៃ ក្នុងការ​ស្វែងរក​​ពលករ​ខ្មែរ​ចំនួន ២នាក់ទៀត ដែលបាត់ខ្លួន​ក្នុងគ្រោះ​រញ្ជួយដីនៅ​ទីក្រុងបាងកក ក្រោយ​អាជ្ញាធរ​ថៃ បាន​រកឃើញពលករខ្មែរ​ម្នាក់បាន​ស្លាប់ និងម្នាក់​ទៀត​រងរបួសក្នុងគំនរអគារ​ដែលរលំ​បាក់ គិត​ត្រឹម​ថ្ងៃទី០១ ខែមេសានេះ។​ 

អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក កត្តា អ៊ន បានប្រាប់ Newsroom Cambodia ថា គិតត្រឹមថ្ងៃ១ ខែមេសា នេះមានពលករម្នាក់ឈ្មោះ មាស សាវ៉ាង ដែលមានទីលំនៅក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ត្រូវបានទទួលមរណភាព​ក្នុងហេតុការណ៍រលំអគារ ដោយសារគ្រោះរញ្ជួយដីនៅប្រទេសថៃ និង​ពលការនីម្នាក់​​ដែលមានលំនៅឋាន​នៅ​ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ​បានរងរបួសជើង។

លោកបន្ត​ថា ក្រសួងការងារ ក៏បាន​ទទួលដំណឹង​ពីសាច់ញាតិថា នៅមានពលករ​ខ្មែរចំនួន ២នាក់​ទៀត បាន​បាត់​​ខ្លួន​​ ប៉ុន្តែក្រសួងនៅពុំមានព័ត៌មាន​ជាក់លាក់ជុំវិញ​រឿងនេះ​នៅឡើយ។ តែយ៉ាងណា លោកបន្តថា ក្រសួង​នឹងបន្តទាក់ទង​អាជ្ញាធរថៃ ដើម្បីបន្តស្វែងរក និង​ធ្វើតេស្ត​កោសល្យវិច័យ​លើសពជនរងគ្រោះដែល​បាន​រក​ឃើញ ​ដើម្បីបញ្ជាក់អត្តសញ្ញាណ​ពួកគេ។

លោកមានប្រសាសន៍ថា៖ «យើងនឹងរៀបចំទំនាក់ទំនងជាមួយភាគីថៃ ដើម្បីធ្វើកោសល្យវិច័យ DNA មានអីប្រសិន​បើការលទ្ធផលនៃការធ្វើDNAអីយ៉ាងណាទៀតទេ ចាំពេលក្រោយជូនដំណឹងតាមក្រោយ។ ប្រសិន​ការ​ធ្វើ DNA ឃើញថាគាត់ពិតជាសាច់ញាតិរបស់ពលករខ្មែរ​ ជាជាតិខ្មែរយើ​ង​ហើយ​នោះ ការបំពេញតួនាទីកាតព្វកិច្ច គឺយើងអនុវត្តដូចការធ្វើចំពោះ លោក សាវ៉ាង​ កន្លងមកនេះដែរ គឺ​ថាមានភាពស្មើគ្នា និង​ធានាការរៀបចំបុណ្យសព​តាមប្រពៃណីសាសនា ក៏ដូចជាការឧបត្តមផ្សេងៗ»។

លោក កត្តា អ៊ន ក៏​បានសំណូមពរដល់​ពលរដ្ឋខ្មែរ ដែលស្នាក់នៅ​ក្នុងប្រទេសថៃ ឱ្យអនុវត្តតាមការណែនាំរបស់​​អាជ្ញាធរថៃ​ ដើម្បីសុវត្ថិភាព ក្នុងករណីមានគ្រោះរញ្ជួយដី​កើតឡើង​ជាយថាហេតុ នាពេលខាងមុខ។

លោកថា៖ «ក្រសួងបានណែនាំ និងក្រើនរំឭកជាប្រចាំដល់ប្រជាពលរដ្ឋខ្មែរ ដែលបានស្នាក់នៅនិងធ្វើការ​នៅប្រទេសថៃ ទី១​ត្រូវតែគោរពតាមការណែនាំពីសមត្ថកិច្ចថៃ​ក្នុងអំឡុងពេលដែលមាន ឧប្បត្តិ​ហេតុគ្រោះរញ្ជួយដីកើតឡើង ទី២ត្រូវស្វែងរកទីសុវត្ថិភាព និងអនុវត្តតាមការណែនាំ ក្នុងលក្ខណៈការពារខ្លួនក្នុងកាលៈទេសៈនៃការរញ្ជួយដីនេះ»។

ស្របពេលនៅប្រទេសថៃ នៅមានសញ្ញា​ព្រមានពីការ​រញ្ជួយដី​ និង​ស្របពេលដែល​ជិត​ដល់រដូវចូល​ឆ្នាំខ្មែរ​ប្រពៃណីជាតិ​ផងនោះ លោក កត្តា អ៊ន ក៏បាន​ឱ្យដឹងដែរថា រដ្ឋាភិបាលថៃ​​បានផ្តល់ការ​លើកលែងទិដ្ឋាការសម្រាប់​ការចូល​និងចេញ​មកកម្ពុជា ចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី១៥ ខែឧសភា។ ជាមួយគ្នានេះ លោកថា ចាប់តាំងពីថ្ងៃទី២៨ ខែមិនា ដល់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ក្រោយពីមានគ្រោះរញ្ជួយដីនេះ​កើតឡើង មានពលករខ្មែរប្រមាណ ១ ២០០នាក់ បានចូល និងចេញពីកម្ពុជា។

អ្នកស្រី សឿន សំណាង វ័យ៤៤ឆ្នាំ ជាពលករខ្មែររងគ្រោះម្នាក់ក្នុងហេតុការណ៍រលំអគារដោយសារគ្រោះរញ្ជួយ​ដី នៅប្រទេសថៃ បានឱ្យដឹង​​​ថា​ នៅពេលរញ្ជួយដី អ្នកស្រីកំពុងធ្វើការនៅជាន់ទី៥នៃអគារនោះ ហើយអ្នកស្រីបានព្យាយាមរត់ចុះ និងលោតតាមជណ្ដើរ និងបានបាក់ជើងឆ្វេងនៅជាន់ទី៣។ អ្នកស្រីថា នៅពេលនោះមានអ្នកធ្វើការជាមួយបានជួយអ្នកស្រីផងដែរ ទើបគាត់បានរួចជីវិតពីហេតុការណ៍នោះ។

ពលករខ្មែរដែលជាកម្មករសំណង់រូបនេះ បន្ត​ថា គាត់មិនគិតថា​អាចរួចជីវិត​ពីហេតុការណ៍បាក់អគារពេលរញ្ជួយដីនោះឡើយ ដោយពេលនោះអ្នកស្រីភ័យតក់ស្លុត។

អ្នកស្រីថា៖«ភ័យណាស់ នឹកឃើញថាមិនបានយកជីវិតមកផ្ទះវិញទេ[…]ប៉ុន្តែដូចថា ដូចជាមានអីមកទប់​ទល់​តាំង​ពី​ក្រោម​មក[…]មិនសង្ឃឹមទេ មិនសង្ឃឹម គិតថាចប់ជីវិតទាំងអស់គ្នា គ្មាននរណាសង្ឃឹមថារត់រួចទេ »។

អ្នកស្រី សំណាង បានឱ្យដឹងទៀត​ថា នៅពេលមានហេតុការណ៍​រញ្ជួយដីកើត​​ឡើង ស្វាមី និង​កូនប្រុសទី២ ក៏កំពុង​នៅអគារមួយទៀតនៅក្បែរទីនោះដែរ។ អ្នកស្រីថា ដោយសារតែជីវភាពរបស់គ្រួសារអ្នកស្រី​មានភាពខ្វះខាត ទើបអ្នកស្រីនិងគ្រួសារ បានសម្រេចចិត្តចំណាកស្រុកជាមួយគ្នាទៅធ្វើការនៅថៃ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥នេះ ដើម្បីដោះបំណុល។

អ្នកស្រីប្រាប់ថា៖«ខ្ញុំជំពាក់អង្គការ ក៏ខ្ញុំសម្រេចចិត្តថាខ្ញុំតស៊ូទៅរកតាមគេ […] ដូចថាបងប្អូននេះឯងគេថាទៅនោះគេថាឆាប់បានកន្លះខែគេបើក បានជាខំតស៊ូទៅ សង្ឃឹមថាបានបង់ឲ្យគេហើយ នឹកឃើញថាកន្លះខែគេបើកម្តងៗ ខ្ញុំអាចសងគេ ទៅបីនាក់ ខ្ញុំអាចដោះស្រាយបានស្រួលឲ្យកូនរៀនស្រួលផង កូនចូលរៀនបានឲ្យ​​កូនចាយផង ហើយដោះស្រាយអង្គការផង បានខ្ញុំសម្រេចចិត្តទៅ»។

ជាមួយគ្នានេះ អ្នកស្រីអំពាវនាវដល់រដ្ឋាភិបាល និង​សប្បុរសជន​ផ្សេងៗទៀត បន្តជួយ​ដល់​អ្នកស្រី ដើម្បី​ដោះ​ស្រាយ​​ជីវភាព និងព្យាបាល​ជើង​ដែលរបួស។​

លោក លឹង សុផុន មន្ត្រីសម្របសម្រួលទទួលបន្ទុកពលករចំណាកនៅអង្គការសង់ត្រាល់​ប្រចាំប្រទេសថៃ ប្រាប់ Newsroom Cambodia ថា ការរញ្ជួយដីនៅប្រទេសថៃ បង្កឱ្យមានការព្រួយបារម្ភ និងរន្ធត់ខ្លាំងមិនថាជាជនជាតិថៃ ភូមា ឬខ្មែរ ដែលកំពុងធ្វើការនៅទីក្រុងបាងកក ប្រទេសថៃ ជាពិសេសអ្នកនៅកន្លែងដែលមានអគារបាក់រលំ។

លោកបន្តថា៖ «យើងមើលឃើញថានៅកន្លែង សាងសង់ផ្សេងៗនៅទីក្រុងបាងកក នៅតាមអគារខ្ពស់ៗ ហើយ​​កាលពីថ្ងៃទី២៨ កន្លែងរញ្ជួយ​ផែនដីហ្នឹង ឃើញថា អគារ​មួយនៅតំបន់ ចាក់តុចាក់ មានការបាក់រលំអគារ ហើយគេសន្និដ្ឋានថា បងប្អូនពលករបរទេស មានទាំងខ្មែរ មានទាំងភូមា និងពលរដ្ឋរបស់ថៃដែលធ្វើនៅកន្លែងហ្នឹង ចំនួនជាង៣០០នាក់ ធ្វើការនៅទីនោះ។ ដំបូងគេសន្និដ្ឋានថា បាត់ខ្លួន៩៦នាក់ តែគេរកឃើញជាបន្តបន្ទាប់ដែរមានអ្នកខ្លះរបួស ហើយគេរកឃើញសាកសពចំនួន១១ តែគេមិនទាន់បញ្ជាក់ទេថាសាកសពពលករខ្មែរអី គឺគេអត់ទាន់ដឹងច្បាស់ទេ គេអត់ទាន់បញ្ជាក់ភិនភាគ ណាមួយគេនៅដឹកសាកសពទៅធ្វើកោសលវិច័យនៅក្នុងមន្ទីរពេទ្យ»។

គួរជម្រាបជូនថា កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ មានគ្រោះរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័រ កើតឡើងនៅទីក្រុង​បាងកក ប្រទេស​ថៃ បណ្តាល​ឱ្យមនុស្ស ១៣នាក់​ បាន​ស្លាប់​ និង​ជាង ៧០នាក់​ បាត់ខ្លួន។ នេះបើតាម​សារព័ត៌មាន The Nation news ផ្សព្វផ្សាយនៅថ្ងៃទី០១ ខែមេសានេះ។

ចំណែក នៅប្រទេស​មីយ៉ាន់ម៉ា ​ដែលមានគ្រោះរញ្ជួយដីដូចគ្នានេះ ក៏បាន​​បណ្តាល​ឱ្យមនុស្សយ៉ាងហោចណាស់​ជាង ២៧០០នាក់​ បាន​ស្លាប់​ និង​ជាង ៤៥០០នាក់ ​រងរបួស និង ៤៤១នាក់ទៀត​បាត់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters៕
………………………………

អត្ថបទដោយ៖ ហុង សេរីហ្វុង

អត្ថបទមុន

ពលករ​កម្ពុជា​នៅ​ថៃដែល​មក​លេង​ចូលឆ្នាំ​នៅ​ខ្មែរ​បាន​ការលើក​លែង​បង់​ថ្លៃ​សេវា​ចេញ-ចូល​

អត្ថបទបន្ទាប់

បទយកការណ៍៖ អ្នក​រើសអេតចាយ​ស្នើ​ឱ្យ​រដ្ឋ​​​ផ្តល់​​កិច្ច​គាំពារ​សង្គម​ដល់​ពួក​គេ​ ​ដើម្បី​​​ដោះ​ស្រាយជីវភាព

អត្ថបទបន្ទាប់
បទយកការណ៍៖ អ្នក​រើសអេតចាយ​ស្នើ​ឱ្យ​រដ្ឋ​​​ផ្តល់​​កិច្ច​គាំពារ​សង្គម​ដល់​ពួក​គេ​ ​ដើម្បី​​​ដោះ​ស្រាយជីវភាព

បទយកការណ៍៖ អ្នក​រើសអេតចាយ​ស្នើ​ឱ្យ​រដ្ឋ​​​ផ្តល់​​កិច្ច​គាំពារ​សង្គម​ដល់​ពួក​គេ​ ​ដើម្បី​​​ដោះ​ស្រាយជីវភាព

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង