CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

ពលរដ្ឋ​បង្ហាញ​ការ​សោក​ស្តាយ​ក្រោយ​រដ្ឋបាល​លោក​ត្រាំ​ ​បញ្ជា​ឱ្យ​ប​ញ្ចប់​ដំណើរ​ការ​វិទ្យុ​RFA​និង​VOA​ ​

CJs khmer ដោយ CJs khmer
March 17, 2025
ក្នុង ព័ត៌មាន, សិទ្ធិមនុស្ស
0
ការិយាល័យកណ្តាលនៃស្ថាប័នព័ត៌មានវិទ្យុអាស៊ីសេរីជាភាសាខ្មែរការិយាល័យកណ្តាលនៃស្ថាប័នព័ត៌មានវិទ្យុអាស៊ីសេរីនៅសហរដ្ឋអាមេរិកកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥។ (ហ្វេសប៊ុក RFA Khmer)

ការិយាល័យកណ្តាលនៃស្ថាប័នព័ត៌មានវិទ្យុអាស៊ីសេរីនៅសហរដ្ឋអាមេរិកកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥។ (ហ្វេសប៊ុក RFA Khmer)

0
ចែករំលែក
53
ចំនួនមើល

ប្រជាពលរដ្ឋនិងសង្គមស៊ីវិលមួយចំនួនបានបង្ហាញការសោកស្តាយចំពោះការសម្រេចរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ក្នុងការបញ្ជាឱ្យ​បញ្ចប់ដំណើរការផ្សាយវិទ្យុ​អាស៊ី​សេរី (RFA) និងស្ថាប័ន​សំឡេង​សហរដ្ឋ​អាមេរិក (VOA) ជាដើមនោះ។ ​

កូដករណាហ្គាវើលដ៍មួយរូបអ្នកនាង ម៉ម សុវុឌ្ឍិន បានលើកឡើងលើហ្វេសប៊ុកថា អ្នកនាងមិនសប្បាយចិត្តទេ ដោយសារRFA ជាសារព័ត៌មានពិតផ្សាយពីពលរដ្ឋដែលរងគ្រោះពិតប្រាកដជាសារពត៌មានដែលឯករាជ្យ ហើយអ្នកនាងពិតជាសោកស្តាយ។

គណនីហ្វេសប៊ុកម្នាក់​ ឈ្មោះ សុផល ត្រុន  បានលើកឡើងថា ក្នុងនាម​ជាអ្នកដែលតែងតែគាំទ្រនិងស្តាប់វិទ្យុអាស៊ីសេរី លោកពិតជាមានការសោកស្ដាយណាស់នៅពេលបានឃើញព័ត៌មាននៃការបិទវិទ្យុអាស៊ីសេរីបែបនេះ។ លោកបន្តថា ទោះបីជាលោកប្រធានាធិបតី ដូណាល់ ត្រាំនេះ គាត់គិតបែបណានោះទេ នៅពេលដែលបិទខ្ទប់វិទ្យុដែលនិយាយព័ត៌មានពិត ប្រៀបដូចយើងបើកដៃឱ្យរបបផ្ដាច់ការមួយចំនួន ធ្វើព្យុះ ធ្វើភ្លៀង ពេញពិភពលោក។

លោក ស៊ីម៉ាល ម៉ៅ បានលើកឡើងថា បើវិទ្យុអាស៊ីសេរី លែងដំណើរការ នោះអ្នកដែលសប្បាយចិត្តជាងគេ គឺជនពុករលួយ។

លោក ឌុក ភារុណ បានលើកឡើងក្នុងគណនីផ្ទាល់ខ្លួនថា ជនរងគ្រោះ នឹងមានកាន់តែច្រើនឡើងបណ្តាលពីអ្នកមានអំណាចនិង អ្នកមានលុយ ខណៈសំឡេងតាមវិទ្យុនេះអាចជួយ អ្នកតូចតាចបានខ្លះដែរ។

សម្រាប់ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ  លោកមានការសោកស្តាយ ក្រោយដឹងថា រដ្ឋបាលលោក ដូណាល់ ត្រាំ បញ្ចប់ដំណើរការផ្សាយវិទ្យុអាស៊ីសេរី។

លោក វន់ ពៅ លើកឡើងថា៖ «យើងខ្ញុំពិតជាសោកស្តាយរកទីបំផុតគ្មានប្រសិនបើគ្មានអាស៊ីសេរីសំឡេងយើងជាជនរងគ្រោះក៏មិនមានដែរ»។

ប្រធានអង្គការលទ្ធិប្រជាធិបតេយ្យកម្ពុជា លោក ស៊ឹង សែនករុណា បានលើកឡើងថា បើរដ្ឋបាលត្រាំបិទសំឡេងនេះមែនសម្រាប់ខេមរភាសា យើងជាខេមរជនទាំងអស់មិនគួរនៅស្ងៀមឡើយ ។

លោកបន្តថា បើស្ថាប័នទាំង២ គឺវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA)និងវិទ្យុអាស៊ីសេរី(RFA Khmer) អាចទទួលជំនួយពីពួកយើងជាខ្មែរបាន យើងនឹងរីករាយជួយតាមលទ្ធភាពដែលអាចជួយទៅបាន។ លោកថា បើ៥ដុល្លារម្នាក់ក្នុង១ខែគុណនឹង១លាននាក់ ក៏៥លានដុល្លារដែរចុះទម្រាំពលរដ្ឋដែលគាំទ្រ ស្រលាញ់លទ្ធិប្រជាធិបតេយ្យ ទាំងក្នុងក្រៅប្រទេសជាងកន្លះនគរ តើអាចនឹងជួយបានប៉ុន្មាន?

លោកបានដាក់ជាសំណួរទៀតថា ឬក៏បណ្តែតបណ្តោយឲ្យស្ថាប័នទាំង២នេះបាត់សំឡេងទៅ ឬយ៉ាងណា ? លោកថា លើកលែងតែស្ថាប័នទាំង២នេះ មិនត្រូវការជំនួយតែប៉ុណ្ណោះ។

ការលើកឡើងពីការសោកស្តាយនេះ ក្រោយបទបញ្ជា​ប្រតិបត្តិ មាន​គោលដៅ​លុបចោល​ទីភ្នាក់ងារ​មេ​របស់​ស្ថាប័ន​សំឡេង​សហរដ្ឋ​អាមេរិក (VOA) វិទ្យុ​អាស៊ី​សេរី (RFA) វិទ្យុ​អឺរ៉ុប​សេរី (RFE/RL) និង​អង្គភាព​ព័ត៌មាន​ដទៃ​ទៀត​ដែល​ទទួល​មូលនិធិ​ពី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក។

តាម​សេចក្តី​ជូនដំណឹង​ពី​ការ​បញ្ចប់​ជំនួយ​ថវិកា​​បានបញ្ជាក់ថា  ជំនួយ​ថវិកា​ពី​រដ្ឋាភិបាល​សហព័ន្ធ​ដែល​ផ្តល់​មូលនិធិ​ដល់​វិទ្យុ​អាស៊ី​សេរី និង​បណ្ដាញ​ដៃគូ​វិទ្យុ​នេះ​ដទៃ​ទៀត ត្រូវ​បាន​បញ្ចប់​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី១៥ មីនា ហើយរាល់ការ​ប្ដឹង​ជំទាស់​អាច​ធ្វើ​ទៅ​បាន​ក្នុង​រយៈពេល ៣០​ថ្ងៃបន្ទាប់ពី​សេចក្តីជូនដំណឹងនេះ។

ទោះ​យ៉ាង​ណា​ក៏ដោយ ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​សៅរ៍ ទី១៥ មីនា នាយិកា​វិទ្យុ​អាស៊ី​សេរី អ្នកស្រី បេយ៍ ហ្វាង (Bay Fang) ដែលវិទ្យុនេះបានផ្សាយ​ថា ស្ថាប័ន​គ្រោង​នឹង​ប្តឹង​តវ៉ា​​​នឹង​បទ​បញ្ជា​នេះ។

អ្នកប្រឹក្សាយោបល់​ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ មានប្រសាសន៍ថា ជារឿងគួរឱ្យសោកស្តាយបំផុតនៅពេលវិទ្យុអាស៊ីសេរី និងវីអូអេ ដែលធ្លាប់បានផ្សាយព័ត៌មានដែលមានប្រយោជន៍សម្រាប់ខ្មែរនឹងត្រូវបានបិទដំណើរការរបស់ខ្លួន។ លោកបន្តថា សារព័ត៌មានទាំងពីរនេះតែងតែផ្សព្វផ្សាយព័ត៌មានមួយដែលអាចមកឆ្លុះបញ្ចាំង និងអាចយកជាមូលដ្ឋានក្នុងការផ្ទៀងផ្ទាត់សិក្សាវាយតម្លៃទៅលើសកម្មភាពជាច្រើន នៃភាពអសកម្ម ព្រមទាំងបញ្ហារសើបរបស់កម្ពុជាផងដែរ។

លោកនិយាយថា៖ «ដូច្នេះការបិទវិទ្យុ ដែលផ្សាយពីបញ្ហាកម្ពុជា ហើយអ្នកចំណេញអ្នកខាត គឺដូចយើងបាននិយាយអីចឹងប្រជាពលរដ្ឋ ហើយអ្នកនយោបាយ ក៏ដូចជាអ្នកចង់ដឹងព័ត៌មានពិតជាអ្នកខាត ហើយអ្នកចំណេញក៏មិនមានអីជាផលចំណេញដែរ។ ដោយសារកាលណាយើងមានព័ត៌មានពិតនៅក្នុងដៃ ទើបយើងមានផលចំណេញ»។

លោកសុជាតិ បន្តថា ព័ត៌មានពិត គឺនៅតែជាព័ត៌មានល្អ និងមានតម្លៃ។ ជាអនុសាសន៍លោកថា ពលរដ្ឋគប្បីសិក្សាឈ្វេងយល់ឱ្យបានច្រើនបន្ថែមទៀត ពីសារព័ត៌មានដែលផ្សាយពីការពិត និងមានប្រភពច្បាស់លាស់។ ការតាមដានព័ត៌មានលើបណ្តាញសង្គមជាផ្នែកល្អមួយ ប៉ុន្តែពលរដ្ឋត្រូវប្រយ័ត្នប្រយែងខ្ពស់ ពិសេសព័ត៌មានក្លែងក្លាយឬគ្មានប្រភពត្រឹមត្រូវ។ លោកសង្ឃឹមថា នឹងមានការសម្រេចចិត្តឡើងវិញចំពោះការគិតរបស់អាមេរិកលើជំហរបិទវិទ្យុដែលចាយកញ្ចប់ថវិការបស់ខ្លួនពេលនេះ ហើយវិទ្យុទាំងនេះនឹងអាចដំណើរការឡើងវិញ។

វិទ្យុ​អាស៊ី​សេរី​បាន​ចាប់ផ្ដើម​ការផ្សាយ​ដំបូង​ជា​ភាសា​ចិន​កុកងឺ ​ ​កាលពី​ឆ្នាំ១៩៩៦ ហើយ​បាន​ពង្រីក​ការផ្សាយ​ជា​បន្តបន្ទាប់​ទៀត​រហូត​ដល់ ៩​ភាសារ ក្នុងនោះក៏មានទាំងភាសាខ្មែរដែលផ្សាយពីរឿងរ៉ាវនៅកម្ពុជាផងដែរ៕  

……………………………………………………

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន ស៊ុន អ៊ូរ

​

អត្ថបទមុន

ក្រុម​គ្រួសារ​កម្មករ​ស្លាប់​ដោយ​ឆក់​ខ្សែ​ភ្លើង​ក្នុង​រោង​ចក្រ​នៅ​ខេត្ដ​ស្វាយរៀង​ទាមទារ​ឱ្យ​ថៅកែ​ផ្តល់​សំណង​

អត្ថបទបន្ទាប់

សហគមន៍​ស្នើ​រដ្ឋ​​ជួយ​បង្រៀន​​ផ្នែក​​សេវា​កម្ម​​​ទេស​ចរណ៍​ ក្រោយ​ដក​ហូត​ដី​៤០ហិកតានៅភ្នំ​ខ្យងផ្សារ​​​

អត្ថបទបន្ទាប់
សហគមន៍​ស្នើ​រដ្ឋ​​ជួយ​បង្រៀន​​ផ្នែក​​សេវា​កម្ម​​​ទេស​ចរណ៍​ ក្រោយ​ដក​ហូត​ដី​៤០ហិកតានៅភ្នំ​ខ្យងផ្សារ​​​

សហគមន៍​ស្នើ​រដ្ឋ​​ជួយ​បង្រៀន​​ផ្នែក​​សេវា​កម្ម​​​ទេស​ចរណ៍​ ក្រោយ​ដក​ហូត​ដី​៤០ហិកតានៅភ្នំ​ខ្យងផ្សារ​​​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង