CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

ការ​ប្រើ​​ឈ្មោះ​ថ្នាក់​ដឹក​នាំ​ទៅ​​រត់​ការ​តំណែង​ឬ​រក​ស៊ី​ជា​សកម្មភាព​បំផ្លាញ​នីតិរដ្ឋ​  ​

CJs khmer ដោយ CJs khmer
March 13, 2025
ក្នុង ព័ត៌មាន, អភិបាលកិច្ច
0
ទិដ្ឋភាពនៃអង្គភាពប្រឆាំងអំពើពុករលួយ(ACU) នៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០២០។(VOD)

ទិដ្ឋភាពនៃអង្គភាពប្រឆាំងអំពើពុករលួយ(ACU) នៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០២០។(VOD)

0
ចែករំលែក
41
ចំនួនមើល

អ្នកឃ្លាំមើលបញ្ហាសង្គមបានលើកឡើងថា ការប្រើតួនាទីឬឈ្មោះថ្នាក់ដឹកនាំ​ដើម្បីទៅរត់ការយកតួនាទី តំណែងឬរកស៊ី ​ ប្រសិនបើមិនមានវិធានការទប់ស្កាត់ និងដោះស្រាយឱ្យមានប្រសិទ្ធភាពទេ នឹងធ្វើឱ្យខូចមុខមាត់ប្រទេសជាតិ ព្រមទាំងជាវប្បធម៌បំផ្លាញនីតិរដ្ឋ។

អ្នកប្រឹក្សាយោបល់​ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ មានប្រសាសន៍ថា ជារឿងមិនល្អឡើយ នៅពេលវប្បធម៌យកតួនាទីឬឈ្មោះថ្នាក់ដឹកនាំមន្ត្រីជាន់ខ្ពស់ ឬថ្នាក់កណ្តាល​ដើម្បីទៅរត់ការយកតួនាទីឬតំណែង​​ ឬរកស៊ីជាដើមនោះ ជាទម្រង់អំពើពុករលួយ ដែលជាវប្បធម៌ ​បំផ្លាញនិតីរដ្ឋនៅកម្ពុជា។

លោក សេក សុជាតិ លើកឡើងថា៖« ជាទូទៅវប្បធម៌នេះ ជាវប្បធម៌បំផ្លាញនីតិរដ្ឋ និងជាវប្បធម៌បំផ្លាញកិត្តិយស សេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំ។ បុគ្គលដែលប្រព្រឹត្តអំពើមិនល្អទាំងនេះ គួរតែមានវិធានការច្បាស់លាស់មួយ ហើយបើរកឃើញមិនគួរយោគយល់មិនគួរលើកលែងឱ្យពួកគាត់នោះទេ។ ដោយសារពួកគាត់ជាអ្នកបំផ្លាញឫសគល់សុច្ចរិតភាព និងយុត្តិធម៌នៅក្នុងសង្គម»។

កាលពីថ្ងៃទី២៥ ខែកុម្ភៈ អភិបាលខេត្តកំពង់ស្ពឺ លោក ជាម ច័ន្ទសោភ័ណ បានបង្ហោះវីដេអូរបស់លោកមួយ ដែលបានលើកឡើងថា ពីពេលនេះទៅរាល់ការចុះធ្វើអធិការកិច្ចនៅតាមបណ្តារោងចក្រនៅក្នុងទឹកដីខេត្តនេះត្រូវមានលិខិតឬអធិការពីលោកផ្ទាល់។ បើមិនមានលិខិតអធិការកិច្ចពីលោកទេ សកម្មភាពរបស់មន្ត្រីមន្ទីរការងារខេត្ត លោកចាត់ទុកថាជាការខុសឆ្គងផ្នែករដ្ឋបាល។

លោកអភិបាលខេត្តនិយាយទៀតថា មានករណីមន្ត្រីខ្លះបានចុះទៅយកលុយនៅតាមរោងចក្រ ដោយប្រាប់ថាលោកជាអ្នកយក។ បន្ថែមពីនេះ លោកក៏ទទួលបានពាក្យចចាមអារ៉ាមថា រាល់អ្នកវិយោគដែលចង់មករកស៊ីនៅខេត្តនេះ ទាល់តែបង់ប្រាក់ទៅចៅហ្វាយខេត្តរាប់ម៉ឺនដុល្លារ ប៉ុន្តែរឿងទាំងនេះលោកបានបដិសេធ និងថា កំពុងស្រាវជ្រាវផងដែរ។

លោក មានប្រសាសន៍ថា៖ «ហើយបើថាយកខ្ញុំរាប់ម៉ឺនមែន ថាតើខាងវិនិយោគទុនហ្នឹងសុខព្រមឱ្យខ្ញុំទេ? ហើយថាតើប្រសិនបើខ្ញុំយករាប់ម៉ឺនមែនថាតើក្នុងខែមករា យើអាចទទួលបាន១៧គម្រោងទេ? យើងនិយាយអីចេះ។ អីចឹងចំណុចនេះ ខ្ញុំចាប់ផ្តើមបើកការស៊ើបអង្កេត បាទ គ្រប់រោងចក្រទាំងអស់ ថាតើមានបុគ្គលណាទៅទំនាក់ទំនងឬយកឈ្មោះខ្ញុំទៅឬយ៉ាងម៉េច? ខ្ញុំខិតខំប្រឹងប្រែងខ្លាំងណាស់ដើម្បីអ្នកកំពង់ស្ពឺ ខិតខំខ្លាំងណាស់ធ្វើយ៉ាងម៉េចដើម្បីទាក់ទាញអ្នកវិនិយោគទុនឱ្យគេមករកទទួលទានច្រើននៅក្នុងខេត្តរបស់យើង»។

អភិបាលខេត្តកំពង់ស្ពឺថ្មីរូបនេះ ក៏បានអះអាងដែរថា មានក្រុមអ្នករកស៊ីចាក់ដីមួយបានអះអាងប្រាប់គេថា ខ្លួនជាចៅហ្វាយខេត្តកំពង់ស្ពឺ ហើយលោកក៏បានកំណត់មុខសញ្ញាបានហើយដែរ គឺ​ប៉ូលិសនៅសាលាក្រុងច្បារមន។ បញ្ហានេះ លោកបញ្ជាទៅស្នងការខេត្ត និងអភិបាលក្រុងឱ្យចាត់វិធានការ ដោយត្រូវជួបលោកនិងសូមទោសលោកជាលាយលក្ខណ៍អក្សរ បើពុំដូច្នេះលោកនឹងប្តឹងតាមច្បាប់តែម្តង។ ​

ក្រោយការប្រកាសបែបនេះ មិនបានប៉ុន្មានថ្ងៃ អភិបាលរងខេត្តកំពង់ស្ពឺម្នាក់ ឈ្មោះ ទិត វុទ្ធី និងបក្ខពួកត្រូវបានចាប់ខ្លួន  ដោយចោទពីបទចោទ​បោកប្រាស់ជនជាតិចិន២នាក់បានប្រាក់ជាង១លានដុល្លារអាមេរិក រឿងសុំអាជ្ញាប័ណ្ណរុករករ៉ែក្នុងខេត្តប៉ៃលិន។ ក្រុមនេះ ក៏បានរៀបចំគម្រោងបោកប្រាស់​យកប្រាក់៥លានដុល្លារផ្សេងទៀត ពីការធ្វើអាជីវកម្មរ៉ែមាសក្នុងខេត្តព្រះវិហារ និងខេត្តផ្សេងទៀត ពីជនជាតិចិនផ្សេងទៀតផងដែរ។

អ្នកនាំពាក្យ អង្គភាពប្រឆាំងអំពើពុករលួយ លោក សយ ច័ន្ទវិចិត្ត បានប្រាប់កាសែតក្នុងស្រុក​ឱ្យដឹងថា ACUពិតជាបានកសាង សំ​ណុំរឿង លោក ទិត វុទ្ធី ​ និងបក្សពួកបញ្ជូនទៅតុលាការពិតមែន ក្រោយពីបានបើកការស៊ើបអង្កេតរួច។ ប្រភពបន្តថា ករណីនេះ អយ្យការនិងចៅក្រមតុលាការខេត្តកំពង់ស្ពឺពិតជាបានចោទប្រកាន់ ​លោកអភិបាលរងខេត្តកំពង់ស្ពឺ ទិត វុទ្ធី ​អ្នករត់ការជាមន្រ្តីយោធា លោកវរៈសេនីយ៍ត្រី ហ៊ាវ ខន និង​ អ្នកបកប្រែភាសាចិន អ៊ឹង សារឿន ពីបទពុករលួយ ឬរំលោភអំណាច សមគំនិត និងបទក្លែងបន្លំ ប្រើប្រាស់លិខិតក្លែង ក្លែងបន្លំលិខិតឯកសារសាធារណៈ និងប្រើប្រាស់លិខិតឯកសារសាធារណៈ។ ជនទាំង៣នាក់ត្រូវបានឃុំខ្លួននៅពន្ធនាគារខេត្តកាលពីថ្ងៃទី៩ ខែមីនា​។

ដោយឡែកការ​ឈ្មោះអ្នកដឹកនាំកំពូលៗទៅរត់ការតំណែងតួនាទីឬការរកស៊ី​វិញ កាលពីចុងឆ្នាំ២០២៤ តុលាការបានឃុំខ្លួន ទីប្រឹក្សា និងជំនួយការ លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា រួមមាន លោក លី សាម៉េត លោក ដួង តារា រួមទាំងមនុស្សមួយចំនួនទៀត ពាក់ព័ន្ធសំណុំរឿងសូកលុយរាប់សិបម៉ឺនដុល្លារដោយប្រើឈ្មោះ អតីតនាយករដ្ឋមន្ត្រី ជាថ្នូរនឹងការបានតំណែង រួមការងាររកស៊ីផងដែរ។

លោក សេក សុជាតិ បន្ថែមថា ដើម្បី​ដោះស្រាយបញ្ហាទាំងនេះ ​ឱ្យមានប្រសិទ្ធភាព រាជរដ្ឋាភិបាលត្រូវចាត់វិធានច្បាប់ដោយគ្មានការយោគយល់ ឈរនៅលើគោលការណ៍ស្មើភាពគ្នា តម្លាភាព និងប្រកបដោយឆន្ទៈខ្ពស់៕

………………………………………

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន ស៊ុន អ៊ូរ  

​

អត្ថបទមុន

សហជីពស៊ីខៅឌូ បញ្ចប់កិច្ចសន្យាការងារលោក អាត់ ធន់​ ដោយចោទថា បំបែកផ្ទៃក្នុង

អត្ថបទបន្ទាប់

រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​បញ្ជា​ឱ្យ​ស៊ើប​អង្កេត​ក្នុង​ជួរ​សមត្ថកិច្ច​ពាក់ព័ន្ធ​បញ្ហា​គ្រឿង​ញៀន​

អត្ថបទបន្ទាប់
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ថ្លែងក្នុងឱកាសសន្និបាតប្រចាំឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី១០ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥។ (ហ្វេសប៊ុក ស សុខា)

រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​បញ្ជា​ឱ្យ​ស៊ើប​អង្កេត​ក្នុង​ជួរ​សមត្ថកិច្ច​ពាក់ព័ន្ធ​បញ្ហា​គ្រឿង​ញៀន​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង