CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម កម្មវិធី រឿងនិទាន - Oxfam Project

អត្ថបទ​វីដេអូ​និទាន​៖ ​ព្រះអង្គ​ ​ថូ ​ធូរស់​ ​​ចំណាយ​ពេល​ប្រមាណ​​២០​វស្សា​លើ​កិច្ច​ការ​ការពារ​ព្រៃឈើ​ ​

CJs khmer ដោយ CJs khmer
February 24, 2025
ក្នុង រឿងនិទាន - Oxfam Project
0
ទិដ្ឋភាពព្រះតេជព្រះគុណ ថូ ធូរស់ និមន្តនៅក្នុងតំបន់ព្រៃសង្ឃសហគមន៍រុក្ខាវ័ន ក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីឆ្នាំ២០២៤ ។ (ហ្វេសប៊ុក ព្រៃសង្ឃសហគមន៍រុក្ខាវ័ន)

ទិដ្ឋភាពព្រះតេជព្រះគុណ ថូ ធូរស់ និមន្តនៅក្នុងតំបន់ព្រៃសង្ឃសហគមន៍រុក្ខាវ័ន ក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីឆ្នាំ២០២៤ ។ (ហ្វេសប៊ុក ព្រៃសង្ឃសហគមន៍រុក្ខាវ័ន)

0
ចែករំលែក
40
ចំនួនមើល

ក្នុងកិច្ចការងារបម្រើសាសនាជាមន្ត្រីសង្ឃជាន់ខ្ពស់ ថ្នាក់កិត្តិយសមានងារជាព្រះគ្រូវិន័យធរ និងជាព្រះគ្រូ ចៅអធិការគង់នៅវត្តប្រាសាទរាជាសំរោង និងជាព្រះប្រធានព្រៃសហគមន៍សង្ឃរុក្ខាវ័ន តំបន់ដែនជម្រកសត្វព្រៃ ស្ថិតក្នុងខេត្តឧត្តរមានជ័យ។

ព្រះតេជព្រះគុណ ថូ ធូរស់ ក្នុងព្រះជន្ម ៣៦ ព្រះវស្សា ព្រះអង្គបានចំណាយពេលស្ទើរតែពាក់កណ្ដាលជីវិតដើម្បីចូលរួមក្នុងកិច្ចការ ថែរក្សាធនធានធម្មជាតិ ។ អាចនិយាយបានថា នៅ​កម្ពុជា​​កម្រមានព្រះសង្ឃដែលមានព្រះជន្មក្មេងខ្ចី ហើយមានការលះបង់ក្រាញ់ននាល បោះជំហានលើវិថីដែលផ្សងនិងគ្រោះថ្នាក់ ​ចូលរួមការពារធនធានធម្មជាតិទាំងយប់ថ្ងៃ ក្នុងបំណងធ្វើយ៉ាងណារក្សាព្រៃឈើ និងសត្វព្រៃឱ្យនៅគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយ។

បន្ទាប់ពីចូលរួមក្នុងការងារជាអ្នកការពារធនធានធម្មជាតិដ៏សកម្មមួយរូប ដែលបានចំណាយពេលប្រមាណ២០ឆ្នាំ​លើការងារស្មគ្រចិត្តមួយនេះ។ ព្រះប្រធានព្រៃសហគមន៍​សង្ឃរុក្ខាវ័នអង្គនេះ បានបួសជាសាមណេរតាំងពីឆ្នាំ ២០០៣ ហើយក៏បានចូលរួមក្នុងកិច្ចការថែរក្សាធនធានធម្មជាតិដំបូងតាំងពីពេលនោះមក​ ជាមួយលោកគ្រូ ប៊ុន សាលួត ហើយសកម្មភាពនេះក៏បន្ដ​រហូតមក។

​កត្តាដែលជំរុញព្រះអង្គឲ្យចូលរួមក្នុងកិច្ចការអភិរក្សព្រៃឈើ ដោយសារព្រះអង្គមានទឹកព្រះទ័យស្រលាញ់ ធនធានធម្មជាតិ ពិសេសព្រៃឈើតែម្តង។  ស្របពេល ផងកំពុងរងនូវការបាត់បង់។ មួយវិញទៀត ​ដោយសាតែឃើញព័ត៌មាននៅលើបណ្ដាញសង្គមជាច្រើន បានផ្សាយការបាត់បង់ព្រៃឈើ​គួរឱ្យព្រួយបារម្ភ។

 ( ដាក់ខ្វត)…

កាលពីខែមេសា ឆ្នាំ២០១៨ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យដាក់ព្រៃ សង្ឃរុក្ខាវ័ន ជាដែនជម្រកសត្វព្រៃ ដែលមានផ្ទៃដីជាង៣ម៉ឺនហិកតា គ្របដណ្តប់ទៅលើស្រុកនិងក្រុងចំនួន៣ នៃខេត្តឧត្តរមានជ័យ រួមមានក្រុងសំរោង ស្រុកអន្លង់វែង និងស្រុកចុងកាល់។

ព្រះ​តេជព្រះគុណ ​ថូ ធូ​រស់ ​ត្រូវ​បាន​ជ្រើសតាំង​ជាព្រះ​ប្រធាន​ព្រៃ​សហគមន៍សង្ឃ​រុក្ខា​វ័​ន កាលពី​ចុងឆ្នាំ២០២០ បន្ទាប់ពីព្រះ​តេជព្រះគុណ ប៊ុ​ន សា​លួត​ បាន​លាចាក​សិក្ខាបទ។  

ចំពោះ​សកម្មភាពចូលរួមការពារធនធានធម្មជាតិ មួយរយៈចុងក្រោយនេះ ​ព្រះអង្គ ថូ ធូរស់ សង្កេតឃើញថា ​មានព្រះសង្ឃជាច្រើនកាន់តែផុសផុល​ និងសកម្មគួរឲ្យកត់សម្គាល់ មិនថាតែនៅក្នុងខេត្តឧត្តរមានជ័យនោះទេ គឺអាចទូទាំងប្រទេសកម្ពុជា​ ហើយសកម្មភាពទាំងនោះមានទាំងប្រយោល និងផ្ទាល់។  

 ( ដាក់ខ្វត)…

ក្នុងសកម្មភាពការពារព្រៃឈើកន្លងមក ក៏មានដែរនូវបញ្ហាប្រឈមជាច្រើន ដូចជាការប្រឈមនឹងសុវត្ថិភាពដល់ព្រះកាយផ្ទាល់ ព្រមទាំងក្រុមការងារពីសំណាក់ជនល្មើស។ បន្ថែមពីនេះ បញ្ហាកង្វះបច្ច័យ ​កង្វះខាតសម្ភារៈ មធ្យោបាយនិង​ស្បៀងអាហារចុះល្បាតព្រៃម្តងៗ ដ្បិតការងារការពារព្រៃសហគមន៍ជាការងារស្មគ្រចិត្ត និងមិនមានប្រាក់បៀរវត្សរ៍នោះឡើយ។ ជាងនេះទៀត ការចោទប្រកាន់ លាបពណ៌ថា ជាក្រុមនេះក្រុមនោះ ខណៈការងារព្រះអង្គក៏ត្រូវបែងចែកច្រើនទាំងការគ្រប់គ្រងវត្តអារាមផង និងគ្រហស្ថដើម្បីការពារព្រៃសហគមន៍ឱ្យគង់វង្សផង។

( ដាក់ខ្វត)…

បើទោះជាមានបញ្ហាប្រឈមច្រើនក៏ដោយ ក៏ប៉ុន្តែសម្រាប់ព្រះអង្គ ដំណោះស្រាយនៅតែមានជានិច្ច វាជាការធម្មតារបស់មនុស្សទេ  តែងតែមានអ្នកស្អប់អ្នកស្រឡាញ់ មានមតិស្របនិងមតិផ្ទុយ។ ក្នុង​នាមជាអ្នកដឹកនាំក្នុងការអភិរក្សធនធានធម្មជាតិមួយអង្គ វាប្រៀបដូចដើមឈើដែលធំខ្ពស់ ​រមែងតែប៉ះដោយខ្យល់ពីគ្រប់ទិសទី។ ​ គោលដៅសំខាន់ ក្រុមព្រះអង្គគឺធ្វើយ៉ាងណាដើម្បីផលប្រយោជន៍រួមជាចម្បង ដ្បិតការងារអភិរក្សព្រៃឈើមិនមែនត្រឹមតែប្រយោជន៍សម្រាប់​ប្រទេសកម្ពុជានោះទេ ប៉ុន្តែជាប្រយោជន៍សម្រាប់មនុស្សជាតិទូទាំងសាកលលោកផងដែរ។

ព្រៃឈើបានផ្សាភ្ជាប់ជាមួយព្រះពុទ្ធសាសនាតាំងពីព្រះសម្មាសម្ពុទ្ធទ្រង់ប្រសូត។ ក្រោយពេលព្រះអង្គយាងចាកចេញពីព្រះនគរ ទ្រង់ក៏បានទៅសាងភ្នួសដោយគង់នៅក្នុងព្រៃ ធ្វើសម្មាធិឈ្វេងយល់អំពីដំណើរជីវិតមនុស្ស ដែលវិវត្តន៍ទៅតាមធម្មជាតិរហូតត្រាស់ដឹងក៏នៅក្នុងព្រៃដែរ។ សេចក្តីស្ងប់ស្ងាត់ដែលធម្មជាតិបានផ្តល់ឱ្យព្រះអង្គសម្រេចនូវព្រះធម៌ ក៏ជាកន្លែងដែលព្រះអង្គបានចូលមហាបរិនិព្វាន​ផងដែរ។

ដោយសារធនធានធម្មជាតិមានសារៈសំខាន់សម្រាប់មនុស្សជាតិ និងបានផ្សាភ្ជាប់ទៅនឹងព្រះពុទ្ធសាសនាផងនោះ សម្រាប់ព្រះតេជព្រះគុណ ថូ ធូរស់ ប្រសិនបើព្រសង្ឃនៅកម្ពុជាអាចចូលរួមតាមរូបភាពដោយផ្ទាល់ និងប្រយោលបាន នោះអនាគតព្រៃឈើស្រុកខ្មែរនឹងប្រសើរឡើងវិញ។ ការចូលរួមដោយផ្ទាល់ដូចជា ការរៀបចំវត្តអារាមឱ្យមានព្រៃឈើ ឬសួនឧទ្យានបៃតង។ ការគាំទ្រផ្សេងៗ ដល់ក្រុមព្រះសង្ឃ ក្រុមសហគមន៍ដែលកំពុងធ្វើការដោយផ្ទាល់លើការងារការពារព្រៃឈើជាដើម។

ដោយឡែកសកម្មភាពដោយប្រយោលវិញ សង្ឃមានភារកិច្ចណែនាំ ឬអប់រំដល់ពុទ្ធបរិស័ទទាំងឡាយតាមរយៈការធ្វើធម្មទានធម៌ទេសនាឱ្យពលរដ្ឋយល់ពីតម្លៃព្រៃឈើ ព្រមទាំងផលប៉ះពាល់ដល់ជីវភាពរស់នៅ ប្រសិនបើធនធានធម្មជាតិទាំងឡាយត្រូវបានបាត់បង់។

សម្រាប់ព្រះអង្គ ថូ ធូរស់ កិច្ចការពារធនធានធម្មជាតិ ពិសេសព្រៃឈើក៏មិនមែនជាកិច្ចការរបស់ក្រុមណាមួយឬ សាសនា​ណាមួយដែរ ប៉ុន្តែជាបញ្ហារួមទាំងអស់គ្នា។ ព្រះអង្គមានក្តីរំពឹងថា កិច្ចខិតខំរបស់ក្រុមព្រះអង្គនិង អ្នកស្រលាញ់ធម្មជាតិដទៃទៀត នឹងជួយឱ្យមនុស្សជំនាន់ក្រោយបានស្គាល់ពីតម្លៃធម្មជាតិ៕

( ដាក់ខ្វត)…

…………………………………………

ផលិតដោយសិក្ខាកាមវគ្គបណ្តុះបណ្តាលរឿងនិទានបែបទំនើប យ៉ាន់ សុភាល់

អត្ថបទមុន

ជនជាតិ​ដើម​ភាគ​តិចនៅក្បាលរមាសចាស់ជំរុញឱ្យចុះបញ្ជីដីសមូហភាពក្រោយរងគ្រោះពីវារីអគ្គិសនី៧ឆ្នាំ

អត្ថបទបន្ទាប់

អត្ថបទ​វីដេអូ​និទាន​​៖ ​ប្តី​ប្រពន្ធ​ជន​ដើម​ភាគ​តិច​កួយ​នៅ​​កំពង់ធំ​ប្រឹង​​រក្សា​ទុក​កេរ្តិ៍​ដំណែល​បុរាណ​​ដោយ​សារ​ខ្លាច​​​បាត់បង់​  

អត្ថបទបន្ទាប់
ទិដ្ឋភាព លោក សៅ ជឿន និងអ្នកស្រី ងួន ហៀង ជាប្តីប្រពន្ធជនជាតិដើមភាគតិចកួយរស់នៅភូមិតាឡែកថ្មី ឃុំសាសាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ដែលបានប្រមែប្រមូលរបស់ប្រើប្រាស់បុរាណមករក្សាទុកដោយសារខ្លាចបាត់បង់ កាលពីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២៥។ (សេង ឡង់ឌី)

អត្ថបទ​វីដេអូ​និទាន​​៖ ​ប្តី​ប្រពន្ធ​ជន​ដើម​ភាគ​តិច​កួយ​នៅ​​កំពង់ធំ​ប្រឹង​​រក្សា​ទុក​កេរ្តិ៍​ដំណែល​បុរាណ​​ដោយ​សារ​ខ្លាច​​​បាត់បង់​  

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង