CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន សង្គម

អង្គការសិទ្ធិ​មនុស្សថា ​​ពន្ធនាគារនៅកម្ពុជា​មាន​ភាពចង្អៀតណែនខ្លាំង​ ដែល​ទាម​ទារឱ្យ​មាន​ការ​កែលម្អ​​ជា​បន្ទាន់​

CJs khmer ដោយ CJs khmer
February 20, 2025
ក្នុង សង្គម
0
អង្គការសិទ្ធិ​មនុស្សថា ​​ពន្ធនាគារនៅកម្ពុជា​មាន​ភាពចង្អៀតណែនខ្លាំង​ ដែល​ទាម​ទារឱ្យ​មាន​ការ​កែលម្អ​​ជា​បន្ទាន់​

ផែនទីទីតាំងពន្ធនាគារ និងចំនួនជនជាប់ឃុំ ដែលបង្ហាញពីកម្រិតផ្ទុកជនជាប់ឃុំពី តិចជាង ១០០% ទៅច្រើនជាង៥០០%។ (រូបភាព៖ ទំព័រហ្វេសប៊ុក លីកាដូ )

0
ចែករំលែក
73
ចំនួនមើល

កំណើន​នៃចំនួន​អ្នក​ជាប់​ឃុំ​ក្នុង​ពន្ធនាគារបន្ត​ធ្វើ​ឱ្យ​ពន្ធ​​នាគារ​នៅកម្ពុជា​ស្ថិតក្នុង​​​​ស្ថានភាព​​ច​ង្អៀ​ត​​​​​ណែនខ្លាំង​ ដោយ​​ពន្ធ​នាគារ​ចំនួន​១៨​ នៅក្នុង​ចំណោម​ពន្ធនាគារ​១៩​កន្លែង​ ដាក់​អ្នក​ជាប់​ឃុំ​លើ​ស​ពី​សមត្ថភាព​ដែល​អាច​ដាក់​បាន ហើយ​ការណ៍​​​នេះ ទាម​ទារ​​ឱ្យ​មាន​​កំណែ​ទម្រង់​ប្រព័ន្ធ​ពន្ធនា​​គារជា​បន្ទាន់ នេះ​បើ​យោង​តាម​របាយការណ៍​របស់​អង្គការ​លីកាដូ ដែល​ចេញ​ផ្សាយនៅសប្តាហ៍​​នេះ​។​​

យោងតាមរបាយ​ការណ៍​របស់​អង្គការលីកាដូ ដែល​បាន​ចេញផ្សាយ​កាល​ពីថ្ងៃទី​១៨ ខែ​កុម្ភៈ​បាន​ឱ្យ​ដឹង​ថា នៅ​​ត្រឹម​ដំណាច់​​ឆ្នាំ​​២​០​២​៤​ ​ពន្ធ​នាគា​រ​ចំនួន​​១​៨​ ​ក្នុងចំណោម​ពន្ធ​នាគា​រទាំង​ ​១​៩​ ​កន្លែង​ ​ដែល​អង្គការ​លី​កា​ដូ​ធ្វើការងារ​ជាមួយ​ ​​ដាក់​ជន​ជាប់ឃុំ​លើស​ពី​សមត្ថភាព​របស់​ខ្លួន​ ​ដោយ​ក្នុង​នោះ​ មាន​ពន្ធ​នាគា​រ​ចំនួន​​១​១​ ​កន្លែង​ ​ដាក់​ជន​ជាប់ឃុំ​យ៉ាងតិច​ចំនួន​ ​២​០​០​% ​នៃ​សមត្ថភាព​ដែល​អាច​ដាក់​បាន​ ​។​ ​ ​​ប្រសិនបើ​បូក​បញ្ចូល​គ្នា​ចំនួន​អ្នក​ជាប់​ឃុំក្នុង​ពន្ធនាគារទាំង​នេះ ដាក់​ជន​ជាប់​ឃុំជាង​ ៤ ​៥០០០នាក់​ គឺ​កើន​ឡើង​ចំនួន​២៣​%​ ដោយ​គិត​ចាប់ពីខែ​ធ្នូ ឆ្នាំ​២០​២៣​។

របាយ​ការណ៍​ដដែល​បញ្ជាក់ទៀត​ថា ភាព​ចង្អៀត​ណែន​នេះ គឺបណ្តាល​មក​ពី​ការ​ឃុំខ្លួន​បណ្តោះ​អាសន្ន​រង់ចាំ​សវនាការ ជន​ដែល​មិនទាន់​ទទួល​បាន​ការ​ផ្តន្ទាទោស​ឬកំពុង​រង់ចាំ​សាល​ក្រម​​ចុងក្រោយ​ ដែ​លមាន​ប្រមាណជាង ៧៥% នៃជន​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដែល​លីកាដូធ្វើការ​ជាមួយ​ ។ បច្ចុប្បន្ន ពន្ធនាគារ​ខេត្ត​កណ្តាល​ គឺជា​ពន្ធនាគារ​ ដែល​មាន​ភាព​ចង្អៀត​ណែន​ជាង​គេ​ ដោយ​មាន​ជនជាប់ឃុំជាង​ ៣៩០០​នាក់​ នៅ​ក្នុ​ងទំហំ​ពន្ធនាគារ​ ​ដែល​អាច​ដាក់​បាន​ត្រឹម​តែ​៦០០​​នាក់ ដែល​ធ្វើ​ឱ្យ​ពន្ធនាគារ​នេះ​ មាន​អត្រាដាក់​ជនជាប់ឃុំ​ដល់ទៅជាង​៦៥០​%។

​ទិន្នន័យ​ពី​របាយការណ៍​សង្ខេប​នៃ​ពន្ធ​នាគា​រ​ក្នុង​ពិភពលោក​ (​World​ ​Prison​ ​Brief​) ​របស់​វិទ្យាស្ថាន​សម្រាប់​ការស្រាវជ្រាវ​គោល​នយោបាយ​យុត្តិធម៌​ ​និង​បទល្មើស​ ​បាន​ចាត់​ថ្នាក់​ប្រទេស​កម្ពុជា​​ជា​ប្រទេស​ ដែល​មាន​ពន្ធ​នាគា​រ​មាន​ស្ថានភាព​ចង្អៀត​ណែន​ជាងគេ​បំផុត​ ​ទីពីរ​ ​ក្នុង​ពិភពលោក​ ​ដោយ​គិត​ត្រឹម​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​៣​​។​ 

ជុំវិញ​បញ្ហា​នេះ លោក ឃៀង សុណាឌីន អ្នកនាំពាក្យនៃអគ្គនាយកដ្ឋានពន្ធនាគារមាន​ប្រសា​ស​ន៍​​​ថា លោក​នឹង​ពិនិត្យ​មើល​របាយការណ៍របស់អង្គការលីកាដូ ដែលបាន​បង្ហាញថា ពន្ធនា​គា​រ​​ដាក់ជនជាប់ឃុំលើសសម្ថភាពនោះ ប៉ុន្តែ​លោក​អះអាង​​ថា របាយការណ៍របស់​អង្គការ​លីកាដូ​មិន​បានផ្ទៀងផ្ទាត់ជាមួយខាងអគ្គនាយកដ្ឋានពន្ធនាគារនោះ​ទេ។

លោកមាន​ប្រសាសន៍​ថា​ ៖«ខាងពន្ធនាគារមិនបានផ្តល់ជារបាយការណ៍ជាក់លាក់បញ្ចេញឱ្យខាងអង្គការលីកាដូទេ ប្រហែលជាលីកាដូប្រើប្រាស់មធ្យោបាយរបស់លីកាដូខ្លួនឯង ដោយគ្មានការផ្ទៀងផ្ទាត់ជាមួយខាងពន្ធនាគារ»។​

​បើ​តាម​លោក សុណាឌីន ថា បច្ចុប្បន្ន ​មណ្ឌលអបរ់រំកែប្រែ«ម១» និង «ម២»​ មានដាក់ជនជាប់ឃុំ​សរុបក្នុងរង្វង់ជាង ១ ម៉ឺននាក់ ហើយ​ថា ដើម្បីដោះស្រាយបញ្ហាចង្អៀត​ណែន​តាម​​ពន្ធនាគារ​ អគ្គនាយកដ្ឋានពន្ធនា​គារ និងក្រសួងពាក់ព័ន្ធបានធ្វើការកែលម្អហេដ្ឋារចនាសម្ព័ន្ធពន្ធនាគារ​​ផ្នែក​ច្បាប់​ និង​ផ្ទេរជនជាប់ឃុំ ដែលមានសាលក្រមជាស្ថាពរ ដែលត្រូវអនុវត្តទោសឱ្យទៅមណ្ឌល​កែប្រែតាម​ខេត្ត។

លោកមាន​ប្រសាសន៍​ថា៖ «ក្នុងក្របខណ្ឌក្រសួង និងក្រសួងយើងបានគិតគ្នាហើយ ហើយលីកាដូគាត់មិនបានចូលរួមពាក់ព័ន្ធនៅក្នុងការងារហ្នឹងទេ»។

របាយ​ការណ៍​របស់​អង្គការ​លីកាដូ​បាន​លើកឡើង​ផងដែរ​ថា កាលពីឆ្នាំ២០១០ អង្គការលីកាដូបានលើកឡើងថា នៅក្នុងពន្ធនាគារទាំង ១៨ ដែលអង្គការលីកាដូកំពុងឃ្លាំមើល ពន្ធនាគារនី​មួយ​ៗឃុំឃាំងអ្នកទោសរហូតដល់ ១៧៥% នៃ សមត្ថភាពរបស់ខ្លួន ហើយ​ថា រយៈពេល​១៥​ឆ្នាំ​​មកនេះ ពន្ធនាគារ​នៅតែមាន​សភាព​ចង្អៀតណែន​និង​កង្វះធនធាន​។​

អង្គការ​លី​កាដូ​បាន​អះអាង​ថា រាជរដ្ឋាភិបាល​មិន​ទាន់​បាន​អនុវត្ត​វិធាន​ការ​ណ៍​ណាមួយ​ឱ្យ​មាន​ប្រសិទ្ធភាពនៅឡើយ​ទេ​​ ដើម្បី​អាចកាត់​បន្ថយ​ការ​ពឹងផ្អែក​លើ​ការ​ប្រើប្រាស់​វិធាន​ការ​ឃុំខ្លួន​ លើ​ជនដែល​ត្រូវ​បាន​ចោទ​ថា បានប្រព្រឹត្តបទ​ល្មើស​ព្រហ្មទណ្ឌនោះ​ ហើយថា រដ្ឋាភិបាល​គួរ​ប្រើ​ប្រាស់វិធានការ​ផ្សេងទៀត​ ដែល​មាន​ប្រសិទ្ធភាព​ ដើម្បី​កាត់បន្ថយ​ចំនួន​ជនជាប់​ឃុំ​ក្នុង​ពន្ធ​នា​​​គារ​ ដែល​បន្ត​កើន​ឡើង​ជា​ប្រចាំ​នេះ។

អង្គការ​លីកាដូ​បន្ត​ថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ អាជ្ញាធរដែល​ពាក់ព័ន្ធ​គួរ​អនុវត្ត​វិធានការមួយចំ​នួន​ដូចជា ការឃុំខ្លួនបណ្តោះអាសន្នរង់ចាំសវនាការគួរ​ធ្វើ​តែក្នុងករ​ណីចាំបាច់ អនុញ្ញាតឱ្យនៅក្រៅឃុំ សម្រាប់គ្រប់បុគ្គលដែលមានសិទិ្ធទទួលបាន ជាពិសេសជនងាយ​រងគ្រោះដូចជា​អនីតិជន ស្ត្រីមានផ្ទៃពោះ ចាស់ជរា​និងស្ត្រីដែលមានកូនតូចនៅជាមួយ ​ ការប្រើប្រាស់​​វិធានការទោស​ជំនួស ក៏ដូចជាការដោះលែងមុនពេល អំឡុងពេលសាកល្បង ឬដោះលែងដោយមាន​លក្ខខណ្ឌ ចំពោះជនជាប់ឃុំណា ដែលត្រូវបានតុលាការផ្តន្ទាទោសពីបទល្មើសមជ្ឈិម ឬបទល្មើសដែលអហិង្សា និង​ជនជាប់ឃុំ ដែលអនុវត្តទោសជិតចប់​។

លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការ ការពារសិទ្ធិមនុស្ស លីកាដូ(LICADHO) បានមានប្រសាសន៍​​ថា ជា​ងពាក់កណ្តាល​នៃជនជាប់ឃុំនៅក្នុង​ពន្ធនាគារបច្ចុប្បន្ន​ គឺពាក់ព័ន្ធនឹង​បទ​ល្មើស​គ្រឿងញៀន ហើយលោកបារម្ភ​​ថា ភាពចង្អៀតណែននៅពន្ធនាគារអាចផ្តល់ផលប៉ះពាល់ការដល់ការស្នាក់​នៅ សុខភាព​អនាម័យនិងសិទ្ធិ​មួយចំនួន​របស់​ជនជាប់ឃុំ​។ លោក​​បន្ថែមថា តួអង្គសំខាន់​ៗ នៅក្នុង​កំណែ​ទម្រង់ប្រព័ន្ធយុត្តិធម៌ ដូចជា​ក្រសួង​យុត្តិធម៌ ស្ថាប័ន​អយ្យការ​ និង​តុលាការ​ មិន​ទាន់​បាន​អនុវត្ត​នូវ​ការ​កែទម្រង់​ឱ្យ​មាន​ប្រសិទ្ធភាព​ពេញលេញ​​នៅឡើយ។​

លោកមានប្រសាសន៍ថា៖ «រាជរដ្ឋាភិបាលមិនទាន់បានអនុវត្តវិធានការណ៍ណាមួយឱ្យមានប្រ​សិទ្ធ​ភាព ដើម្បីឱ្យប្រព័ន្ធយុត្តិធម៌អាចកាត់បន្ថយការពឹងផ្អែកលើការប្រើប្រាស់វិធានការឃុំខ្លួន លើ​ជន ដែលត្រូវចោទថា បានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌនោះនៅឡើយ​ទេ»។

ជុំវិញ​បញ្ហានេះ លោក សេង​ ឌីណា អ្នកនាំពាក្យក្រសួងយុត្តិធម៌ ​មាន​ប្រសាសន៍​ថា ក្រសួងកំ​ពុង​​​សិក្សាទៅលើលទ្ធភាពអនុវត្តទោសជំនួស​ សម្រាប់ករណីខ្លះ ដែលជាប្រ​ភេទបទល្មើសស្រា​ល និងអាស្រ័យទៅលើស្ថានភាពរបស់ជន ដែលប្រព្រឹត្តបទល្មើស។

លោកមានប្រសាសន៍​ថា៖ «យ៉ាងណាក៏ដោយ យើងត្រូវការថ្លឹងថ្លែងឱ្យបានម៉ត់ចត់ រវាងម្ខាង យុទ្ធសាស្រ្តកាត់បន្ថយភាពចង្អៀតណែននៅក្នុងពន្ធនាគារ និងម្ខាងទៀត ការអនុវត្តច្បាប់ដោយ​តឹងរ៉ឹង និងម៉ឺងម៉ាត់ ដើម្បីធានានូវប្រសិទ្ធភាព នៃប្រព័ន្ធយុត្តិធម៌ ក៏ដូចជា ដើម្បីធានារក្សាសន្តិ​សុខសាធារណៈ​ សណ្តាប់ធ្នាប់សង្គម ក៏ដូចជា ភាពសុខសាន្តរបស់ប្រជាពលរដ្ឋយើង»។

លោក ទូច សុខៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ មិនអាចទាក់ទងសុំការអត្ថា​ធិប្បាយបានគិតត្រឹមព្រឹកថ្ងៃព្រហស្បត្តិ៍​នេះ៕

……………………………..

អត្ថបទ៖លី រូស្សឡាន និង​ តាំង ប៉ហ្គិច

អត្ថបទមុន

ពលរដ្ឋរិះគន់ថា ការធ្វើផ្លូវក្នុងក្រុងបាត់ដំបងមានភាពយឺតយ៉ាវ និងប៉ះពាល់សុខភាព

អត្ថបទបន្ទាប់

កញ្ញា ឈឹម ស៊ីថរ៖ ភាព​អយុត្តិធម៌សង្គម​ជា​កម្លាំង​ជំរុញ​​ចិត្តកញ្ញា​ឱ្យ​បន្ត​​ការងារ​​សង្គម​ ទោះធ្លាប់ជាប់​ពន្ធនាគារ​២ដង

អត្ថបទបន្ទាប់
កញ្ញា ឈឹម ស៊ីថរ៖ ភាព​អយុត្តិធម៌សង្គម​ជា​កម្លាំង​ជំរុញ​​ចិត្តកញ្ញា​ឱ្យ​បន្ត​​ការងារ​​សង្គម​ ទោះធ្លាប់ជាប់​ពន្ធនាគារ​២ដង

កញ្ញា ឈឹម ស៊ីថរ៖ ភាព​អយុត្តិធម៌សង្គម​ជា​កម្លាំង​ជំរុញ​​ចិត្តកញ្ញា​ឱ្យ​បន្ត​​ការងារ​​សង្គម​ ទោះធ្លាប់ជាប់​ពន្ធនាគារ​២ដង

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង