CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន សង្គម

មនុស្ស២នាក់ស្លាប់និង៥នាក់ទៀតរបួសធ្ងន់ ក្នុងគ្រោះ​​អគ្គិភ័យ​ឆេះ​ក្លឹប​មួយនៅភ្នំពេញ

CJs khmer ដោយ CJs khmer
February 5, 2025
ក្នុង សង្គម
0
មនុស្ស២នាក់ស្លាប់និង៥នាក់ទៀតរបួសធ្ងន់ ក្នុងគ្រោះ​​អគ្គិភ័យ​ឆេះ​ក្លឹប​មួយនៅភ្នំពេញ

សភាពក្លឹបកំសាន្តមីតណាយ បន្ទាប់ពីប៉ូលិសបានពន្លត់អគ្គិភ័យ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥។ (រូបភាព៖ វ៉ា សុភានុត)

0
ចែករំលែក
61
ចំនួនមើល

មនុស្សចំនួន២នាក់ បានស្លាប់ និង៥នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះ​​អគ្គិភ័យ​ឆេះ​ក្លឹប​កំសាន្ត​មួយ​កន្លែង​ដែលមានឈ្មោះថា មីតណាយ ស្ថិតក្នុង​​ភូមិប្រកា សង្កាត់ព្រៃស ខណ្ឌ​ដង្កោ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធនេះ។

លោក នេត្រ វន្ថា ប្រធាននាយកដ្ឋានបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះនៃអគ្គស្នងការដ្ឋាននគរ​បាល​រាជធានីភ្នំពេញ មានប្រសាសន៍ថា ករណី​អគ្គិភ័យឆេះក្លឹបនេះ ​បាន​បណ្ដាល​ឱ្យមនុស្សស្លាប់ចំនួន២នាក់ និងរបួសធ្ងន់៥នាក់ ហើយសុទ្ធតែជាបុរស។ ក្រៅពីនេះ លោកថា អគ្គិភ័យនេះ ក៏​បានបង្កឱ្យខូចខាតម៉ូតូចំនួន៥គ្រឿង និងសម្ភារៈទាំងអស់នៅក្នុងក្លឹប។

លោក​និយាយថា៖ «(ស្លាប់ពីរនាក់) របាយការណ៍ចុងក្រោយហើយ Update តែប៉ុណ្ណឹង»។

មន្ត្រីរូបនេះ បន្តថា ហេតុការណ៍នេះ​​កើតឡើងនៅម៉ោង១០កន្លះព្រឹក រហូតដល់​ម៉ោង​១កន្លះ​​រសៀល​​ទើបអាចពន្លត់​ចប់សព្វគ្រប់ ហើយ​​​​មូលហេតុ​ដោយសារតែជាងផ្សារដែក ហើយ​ឆ្លង​ចរន្តអគ្គិស​នី ក៏​បង្កជាអគ្គីភ័យ​ឆេះ​ក្លឹបទាំងមូល​​តែម្ដង។

អាជីវករលក់ខោអាវតាមចិញ្ចើមផ្លូវដែលនៅក្បែរកន្លែងកើតហេតុ អ្នកស្រី សំ អូន វ័យ៥៨ឆ្នាំ និយាយថា នាវេលាម៉ោងជាង១០ព្រឹក អ្នកស្រីបានឮសំឡេងផ្ទុះយ៉ាងខ្លាំង ហើយ​រំពេច​នោះអណ្ដាតភ្លើងបានឆេះយ៉ាងសន្ធោសន្ធៅ ក្នុងក្លឹបរហូតដល់ដំបូល។

នៅកន្លែងកើតហេតុ អ្នកស្រី បានឃើញថា មនុស្ស ៣នាក់ បានដេកស្ដូកស្ដឹងនៅនឹង​​កន្លែង ហើយអ្នកស្រីក៏ឮថា ជនរងគ្រោះគឺជាបុគ្គលិកបម្រើការងារក្នុងក្លឹបនោះ ដែល​ពួកគេ​បាន​សម្រាក​​ក្នុងក្លឹប បន្ទាប់ពីធ្វើការពេញមួយយប់។

អ្នកស្រីនិយាយថា៖ «ខ្ញុំឮគេថា ពួកគាត់​ធ្វើការយប់ ដល់ម៉ោង៥ចឹង ពេលថ្ងៃពួកគាត់​ដេក។ ជិត​ភ្លឺបានបិទក្លឹបហ្នឹង»។

បើតាម​អ្នកស្រី សំ អូន ក្លឹបកំសាន្តមីតណាយនេះ បើកដំណើរការតាំងពីព្រលប់រហូត​ដល់​ជិត​ភ្លឺ។

លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា ប្រសិនបើជនរងគ្រោះជាសមាជិក បសស នោះ ពួកគេនឹងទទួលបានការព្យាបាល ​ក៏​ដូចជា​ថវិកាបូជាសពសម្រាប់អ្នកស្លាប់តាមគោលការណ៍របស់ បសស ។

តែទោះជាយ៉ាងណា លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង និងជាអ្នកនាំពាក្យ​​បេឡាជាតិ​របបសន្តិសុខសង្គម (ប.ស.ស.) ​បានគូសបញ្ជាក់ថា ម្ចាស់ក្លឹបអាជីវកម្មដែលរងអគ្គិភ័យនេះ មិន​បានមកចុះបញ្ជី​បុគ្គលិក​ជាមួយ បសស នោះទេ បើទោះបីជា ខាង​លោក​បាន​ដាក់​កំហិត និង​បាន​ព្យាយាម​ទាក់​ទង​ច្រើន​លើក​ច្រើន​សារ​ឱ្យចុះបញ្ជីក្ដី។

ករណីនេះ លោក សុផាន់ណារិទ្ធ ឱ្យដឹងថា ម្ចាស់អាជីវកម្មខាងលើ ត្រូវ​ទទួល​រ៉ាប់​រង​ទាំង​ស្រុង​ចំពោះ​សំណង​ដែល បសស នឹងផ្ដល់ឱ្យជនរងគ្រោះ។  

លោកនិយាយថា៖«នីតិវិធីនៅពេលដែលមានកម្មករស្លាប់ ឬមួយក៏របួស ជា​កាតព្វកិច្ច​របស់​និយោជក ពីព្រោះ​និយោជក គាត់អត់ទាន់បានចុះបញ្ជីនៅ បសស ទេ។ ចឹង​ហើយ​បាន​ជា​រាល់​សំណង​ដែល បសស សងទៅជនរងគ្រោះ ឬមួយក៏អ្នកស្លាប់ហ្នឹង ថៅកែ​ជា​អ្នក​ចេញ​សង​ជំនួស​វិញ»។

បើតាម អគ្គនាយករង បសស រូបនេះ ឱ្យដឹងថា អំឡុងពេលកើតហេតុ ក្រុមការងារ បសស ខណ្ឌដង្កោ និងមន្រ្តីនៃមន្ទីរការងារ បានចុះដល់ទីតាំង ហើយនាំអ្នករងរបួសទាំង ៥នាក់ ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ខណៈ​ជន​រង​គ្រោះ​ដែល​ស្លាប់​បាន​បញ្ជូន​សព​ទៅ​បូជា​នៅ​វត្តឫស្សី​សាញ់។

Newsroom មិនអាចសូមការអត្ថាធិប្បាយពី ​​អ្នកស្រី សេង មួយឡេង ដែលសមត្ថកិច្ច​អះ​អាង​ថា ជាម្ចាស់ក្លឹបកំសាន្តមីតណាយ នោះ​បានទេ នៅរសៀលថ្ងៃពុធនេះ។

នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្ស​​លីកាដូ  លោក អំ សំអាត​ ស្នើឱ្យ​សមត្ថ​កិច្ច​​​បើក​ការ​ស៊ើប​អង្កេត​ចំពោះ​ហេតុការណ៍អគ្គិភ័យនេះ ហើយរកអ្នក​ទទួលខុសត្រូវ​ដើម្បី​ផ្ដល់​សំណង​ដល់ជនរងគ្រោះ។

លោកនិយាយថា៖ «បើរឿងចៃដន្យរកអ្នកទទួលខុសត្រូវលើរឿងហ្នឹង ទី២បើសិនមានអ្នក​បង្ក​ត្រូវ​ចាត់វិធានការ​តាមផ្លូវច្បាប់»។

គិតចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ នៅតាមបណ្តារាជធានី-ខេត្តទាំង ២៥​ បានកើតមានគ្រោះអគ្គិភ័យចំនួន ៨២៣​លើក ដែលបណ្តាលឱ្យមានអ្នកស្លាប់ចំនួន ២០នាក់ និងរងរបួសចំនួន ៥៩នាក់។ នេះបើយោង​តាម​របាយ​ការណ៍​របស់​គណៈ​កម្មាធិ​ការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ ដែលបានចេញ​​ផ្សាយកាលពី​ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥។

ប្រភពដដែល​បន្តថា​ គ្រោះអគ្គិភ័យទាំងនោះ ក៏បានបណ្តាលឱ្យឆេះខូចខាតផ្ទះពលរដ្ឋចំនួន ៨៣៧ខ្នង តូបនិងផ្សារចំនួន២៧៤ ឃ្លាំងទំនិញចំនួន២៤ រោងចក្រសិប្បកម្មចំនួន២៥ និង​អគាររដ្ឋបាលចំនួន២៧កន្លែង។

ចំណែករបាយការណ៍​នាយកដ្ឋានបង្ការ ពន្លត់អគ្គីភ័យ និងសង្គ្រោះ​នៃអគ្គស្នងការ​ដ្ឋាន​នគរបាល​​ជាតិ បានបង្ហាញថា ​​ក្នុង​​ឆ្នាំ​២​០​២​៣ ​​មាន​​គ្រោះអគ្គីភ័យ​កើតឡើងសរុបចំនួន​ ៧​៦​១​លើក​ ក្នុងនោះបណ្តាល​ឱ្យជនរងគ្រោះ​​ចំនួន​ ៥៤នាក់បាន​ស្លាប់បាត់បង់ជីវិត និង​៩៧នាក់​ផ្សេងទៀតរងរបួស ហើយផ្ទះ​៥​៧​៩ខ្នង និងតូប​ចំនួន​៥៧​ ​ត្រូវ​បាន​បំផ្លាញ​ដោយ​សារអគ្គីភ័យ។

បើតាមរបាយការណ៍ដែលបានបង្ហាញនេះ បញ្ជាក់ថា ក្នុងឆ្នាំ២០២៤ ករណីកើតមាន​គ្រោះអគ្គីភ័យ​ មានការ​កើនឡើង​ជាងឆ្នាំ​២០២៣ ចំនួន ៦៣លើក ប៉ុន្តែ​​ចំនួនអ្នកស្លាប់ និង​របួស​​មានការ​ថយចុះ​៕

………………………………………

អត្ថបទដោយ៖ វ៉ា សុភានុត

អត្ថបទមុន

សមត្ថកិច្ចបន្តស៊ើបករណីហិង្សាលើប្រធានសហជីពមួយរូបនៅខេត្តកណ្ដាល

អត្ថបទបន្ទាប់

ក្រសួងនិងអាជ្ញាធរ​​ចាត់វិធានការ​​​កម្ចាត់ជម្រកសត្វ​​​​មូស ខណ:ពលរដ្ឋ​បារម្ភ​ឆ្លង​ជំងឺគ្រុនឈាម​​

អត្ថបទបន្ទាប់
ក្រសួងនិងអាជ្ញាធរ​​ចាត់វិធានការ​​​កម្ចាត់ជម្រកសត្វ​​​​មូស ខណ:ពលរដ្ឋ​បារម្ភ​ឆ្លង​ជំងឺគ្រុនឈាម​​

ក្រសួងនិងអាជ្ញាធរ​​ចាត់វិធានការ​​​កម្ចាត់ជម្រកសត្វ​​​​មូស ខណ:ពលរដ្ឋ​បារម្ភ​ឆ្លង​ជំងឺគ្រុនឈាម​​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង