CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន សង្គម

តុលាការ​ឃុំខ្លួនអ្នកកាសែត៤នាក់​ពីបទកំហែងទារប្រាក់​ តែចាង​ហ្វាង​​ថាពួកគេ​​មិន​បាន​ប្រព្រឹត្តិដូច​ការ​​​ចោទ

CJs khmer ដោយ CJs khmer
February 4, 2025
ក្នុង សង្គម
0
តុលាការ​ឃុំខ្លួនអ្នកកាសែត៤នាក់​ពីបទកំហែងទារប្រាក់​ តែចាង​ហ្វាង​​ថាពួកគេ​​មិន​បាន​ប្រព្រឹត្តិដូច​ការ​​​ចោទ

ក្លោងទ្វាអយ្យការអមសាលាដំបូងខេត្តកណ្ដាល។ (រូបភាព៖ ផ្ដល់ដោយលោក ឃីម រដ្ឋា​ ចាងហ្វាងកាសែតរស្មីស្ទឹងត្រង់)

0
ចែករំលែក
40
ចំនួនមើល

តុលាការ​ខេត្តកណ្ដាល បានសម្រេចចោទប្រកាន់អ្នកសារព័ត៌មានចំនួន៤រូប ពីបទ​ជំរិតទារប្រាក់ ពីពលរដ្ឋ​​ និងបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារជាបណ្ដោះអាសន្ន ខណៈចាងហ្វាង​ឬ​អ្នក​គ្រប់​គ្រង​នៅស្ថាប័ន​​​របស់​ពួកគេ អះអាងថា អ្នក​សារព័ត៌មានទាំង៤រូបនោះ មិនបាន​ប្រព្រឹត្ត​កំហុស​ដូច​ការ​​ចោទ​ប្រកាន់។

អ្នកនាំពាក្យសាលាដំបូងខេត្តកណ្ដាល លោក សូ សារិន មានប្រសាសន៍ថា ចៅក្រមស៊ើបសួរបាន​សម្រេចឃុំខ្លួនអ្នកសារព័ត៌មាន​ទាំង ៤រូប​ ដែល​មាន​ឈ្មោះ ទេស ចន្នី, ធី ដាយសំបូរ, ណុប វណ្ណា និង​​ឌី ចាន់ធឿន នៅពន្ធនាគារខេត្តជាបណ្ដោះអាសន្ន​ កាលពី​ថ្ងៃអាទិត្យ ក្រោមបទចោទ កំហែងទារប្រាក់ តាមមាត្រា​៣៦៣ និង៣៦៤ នៃក្រម​ព្រហ្ម​ទណ្ឌ។

លោក​បញ្ជាក់ថា៖ «ករណីនេះ ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្ដោះអាសន្នទាំង៤នាក់ ពាក់​ព័ន្ធ​នឹង​បទ​ចោទ កំហែងយក ទារប្រាក់ តាមមាត្រា៣៦៣និងមាត្រា៣៦៤»។

លោកទេស ចន្នី ជាអ្នកកាសែតបម្រើការងារនៅអង្គភាព Sameanghotnews លោកណុប វណ្ណា នៅកាសែតកោះឯករាជ្យ លោកធី ដាយសំបូរ​ ទីប្រឹក្សាកាសែតរស្មីស្ទឹងត្រង់ និងលោកឌី ចាន់ធឿន បម្រើការងារនៅកាសែត វីរៈជន។

អ្នកសារព័ត៌មាន Newsroom មិនអាចសុំ​ការអត្ថាធិប្បាយលម្អិត​ជុំវិញ​ករណីនេះ​ពី លោក ឈឿន សុចិត្រ ស្នង​ការនគរបាលខេត្តកណ្ដាល​បានទេ ដោយខលចូលតែពុំមានអ្នកទទួល ខណៈផ្ញើសំណួរតាមប្រព័ន្ធតេលេក្រាមចូលអានតែមិនមានការឆ្លើយតប។

បើតាម​ លោក ឃីម រដ្ឋា ចាងហ្វាង​កាសែតរស្មីស្ទឹងត្រង់ (rasmeistorngtrong) ដែលជាថ្នាក់លើរបស់ លោក ដាយសំបូរ បានឱ្យដឹងថា ដើមហេតុ​ដែលនាំឱ្យ​មានការ​ប្តឹង​អ្នកសារព័ត៌មាន​ទាំង​៤រូបនេះ ដោយសារ​តែមានការ​ចោទថា​ពួកគេ​បាន​យក​ឈ្មោះស្នងការ​រង​ខេត្តកណ្តាល លោក ឡាក់ ម៉េងធី ដើម្បីជំរិតទារប្រាក់ ឬទារ​អាំងប៉ាវ​​ពីប្រជាពលរដ្ឋ ក្នុងពេលបុណ្យ​ចូល​ឆ្នាំ​ចិន​។

លោករៀបរាប់​ថា នៅថ្ងៃកើតហេតុ គឺ​​ថ្ងៃ៣១ ខែមករា ឆ្នាំ​២០២៥ អ្នកសារព័ត៌មានទាំង​៤នាក់​នោះ បានបបួលគ្នាទៅសុំអាំងប៉ាវពីជនជាតិវៀតណាម​ម្នាក់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន-វៀតណាម​ ក្រោយ​ពីទទួលបានអាំងប៉ាវរួច​ ក៏មានជនជាតិវៀតណាម្នាក់ទៀត​មកប្រាប់​ឱ្យពួកគេមកយកអាំងប៉ាវ​នៅកន្លែងមួយផ្សេងទៀត នៅម៉ោង​៨យប់ថ្ងៃដដែលនោះ។

លោក​បន្តថា តែ​លុះដល់ពេលកំណត់ ពួកគេមិនបានទទួល​អាំងប៉ាវពី​ជនជាតិវៀតណាម​រូបនោះទេ ហើយ​​ក៏នាំ​គ្នាត្រលប់​មកផ្ទះ​​វិញ ប៉ុន្តែនៅតាមផ្លូវ​ពេល​​ឈប់ឡានជជែកគ្នា ក៏ស្រាប់តែសមត្ថកិច្ចស្រុកកៀនស្វាយបានទៅ​ដល់ និងឃាត់ខ្លួនពួកគេ​ ដោយ​​​ចោទប្រកាន់ថា ពួកគេបាន​ជំរិត​ទារ​ប្រាក់​ចំនួន​ ៨ម៉ឺនរៀល ដោយយកឈ្មោះស្នងការរងខេត្តកណ្ដាល លោក ឡាក់ ម៉េង​ធី ដើម្បីគំរាមកំហែង រួចក៏ចាត់វិធានការតាមច្បាប់ បើទោះបីជាអ្នកកាសែតទាំងនោះបានបដិសេធក្ដី។

លោកបានបញ្ជាក់ថា៖ «[តាំងពីថ្ងៃ៣១ ខែមករា] តែមកទល់ពេលនេះឃុំខ្លួនគាត់ពីរយប់ពីរថ្ងៃហើយបន្តមក អធិការស្រុកកៀនស្វាយពេលថ្ងៃរសៀលយកទៅធ្វើកំណត់ហេតុបង្ខំឱ្យទទួលកំហុស ពីបទកំហែងយកនូវទឹកប្រាក់៨ម៉ឺននរៀលបានផ្ដិតមេដៃរួម ហើយក៏បង្ខំផ្ដិតមេដៃទទួល​កំហុសថាបានយកឈ្មោះលោកស្នងការរង ផ្នែកព្រហ្មទណ្ឌ ឡាក់ ម៉េងធី យកមកប្រើដើម្បីគំរាមកំហែង […] ប៉ុន្តែអ្នកសារព័ត៍មានទាំង ៤នាក់ គាត់បដិសេធមិនទទួលទេ​ពេលនោះ មានការតវ៉ាគ្នា​ ក៏មានការវ៉ៃខ្នោះ រួចបញ្ជូនមកសាលាដំបូងសាកសួរម្ដងទៀតបន្តយកទៅឃុំនៅពន្ធនាគារខេត្តកណ្ដាលតែម្ដង»។

Newsroom មិនអាចសូមការអត្ថាធិប្បាយពីស្នងការរងខេត្តកណ្ដាល លោក ឡាក់ ម៉េងធី បាននោះទេ ដោយខលចូលតែមិនមានអ្នកទទួល។

ចំណែក ​លោក ព្រុំ សំណាង អធិការស្រុក​កៀនស្វាយ បានថ្លែងយ៉ាងខ្លីថា លោកបានបញ្ជូនអ្នកកាសែតទាំង ៤នាក់ ទៅស្នងការខេត្តកណ្ដាលហើយ ដោយមិនបញ្ជាក់ពីដើមចមនៃ​ការ​ចាប់ខ្លួន​ពួកគេ​នោះទេ។

អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អាស្នារិទ្ធ ស្នើសុំឱ្យ Newsroom បង្ហាញដីកាពាក់ព័ន្ធនឹង​ការចោទប្រកាន់លើអ្នកកាសែតទាំង៤រូបនេះសិន ទើបលោកយល់ព្រមក្នុងការផ្ដល់អត្ថាធិប្បាយ។

ចំណែក លោក ណុប វី នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ថ្លែងថា ប្រសិន​បើ​អ្នក​កាសែតទាំងនោះ មិនបានប្រព្រឹត្តកំហុសឆ្គង ដូចការចោទប្រកាន់មែន ពួកគេអាចទាក់​ទង​មក​សមាគម​ខេមបូចា ដើម្បីទទួលបានសេវាគាំពារផ្លូវច្បាប់។

 លោកបញ្ជាក់ថា៖ «ក្នុងករណីដែលមានការអនុវត្តវិជ្ជាជីវៈ ហើយគាត់ទទួលរងការគំរាមកំហែង ជាការពិតគឺយើងតែងតែផ្ដល់ការគាំទ្រផ្នែកផ្លូវច្បាប់ ហើយពួកគាត់អាចទាក់ទងមកកាន់ក្រុមការងារខេមបូចា បានក្នុងករណី ពួកគាត់មិនទាន់ទទួលបាននូវសេវាផ្លូវច្បាប់ផ្សេងៗ ក្នុងករណីដែលត្រឹមត្រូវតាមលក្ខណៈអ្វីដែលអាចផ្ដល់ជូនបានយើងនឹងផ្ដល់ជូន»។

លោក ណុប វី បន្ត​ថា ការអនុវត្តក្រមសីលធម៌​របស់អ្នកសារព័ត៌មាន​មួយចំនួន ជារឿយៗមានការឆក់​ល្វែង ដែល​គួរតែមានការអត់ឱ្យន ហើយជំរុញឱ្យមានការលើកកម្ពស់ការអនុវត្តក្រមសីល​ធម៌ឱ្យបានត្រឹមត្រូវ ប្រសើរជាងការចោទប្រកាន់ និងដាក់ពន្ធនាគារ។

កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ សាលាដំបូងរាជធានីភ្នំពេញ បានឃុំខ្លួន​ចាងហ្វាង​សារ​ព័ត៌​មានអន​ឡាញ​​​ពីរនាក់ គឺលោក ដួង អក្ខរា និងលោក ឡាយ សុជាតិ នៅពន្ធនាគារ​​ជាបណ្ដោះ​អាសន្ន ក្រោមបទចោទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ជុំវិញការចុះផ្សាយអត្ថបទរបស់ខ្លួន ដែលអាជ្ញាធរ ថា ជាការផ្សាយបំភ្លៃការពិត៕
………………………..
អត្ថបទដោយ៖ វ៉ា សុភានុត

អត្ថបទមុន

សហគមន៍​ព្រៃ​ឈើ​ជនជាតិ​ដើម​ភាគតិច​ពូនង​នៅ​ក្រចេះ​កំពុង​រង​ការ​ទន្ទា្រន​យក​ដី​និង​កាប់​ឈើ​ដោយ​ខុស​ច្បាប់​​

អត្ថបទបន្ទាប់

សង្គមស៊ីវិលថ្កោលទោសកម្ពុជា​ដែល​​ដាក់​​អ្នកកាសែតជនជាតិ​អង់គ្លេស​ម្នាក់ក្នុងបញ្ជីខ្មៅ

អត្ថបទបន្ទាប់
សង្គមស៊ីវិលថ្កោលទោសកម្ពុជា​ដែល​​ដាក់​​អ្នកកាសែតជនជាតិ​អង់គ្លេស​ម្នាក់ក្នុងបញ្ជីខ្មៅ

សង្គមស៊ីវិលថ្កោលទោសកម្ពុជា​ដែល​​ដាក់​​អ្នកកាសែតជនជាតិ​អង់គ្លេស​ម្នាក់ក្នុងបញ្ជីខ្មៅ

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង