CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន បរិស្ថាន

ក្រសួង​អះអាង​ថា​ភ្លើង​ឆេះ​ព្រៃ​ញឹក​ញាប់​បំផុត​នា​រដូវ​ប្រាំង​បង្ក​ឡើង​ដោយ​សកម្មភាព​មនុស្ស​ ​

Admin ដោយ Admin
December 20, 2024
ក្នុង បរិស្ថាន, ព័ត៌មាន, សង្គម
0
ទិដ្ឋភាពភ្លើងឆេះព្រៃនៅតាមបណ្តោយផ្លូវ ពីខេត្តរតនគិរី មកកាន់ខេត្តស្ទឹងត្រែង ក្នុងស្រុកសេសាន កាលពីខែមករា ឆ្នាំ២០២៤។ (សហការី)

ទិដ្ឋភាពភ្លើងឆេះព្រៃនៅតាមបណ្តោយផ្លូវ ពីខេត្តរតនគិរី មកកាន់ខេត្តស្ទឹងត្រែង ក្នុងស្រុកសេសាន កាលពីខែមករា ឆ្នាំ២០២៤។ (សហការី)

0
ចែករំលែក
220
ចំនួនមើល

ក្រសួងបរិស្ថានបានអះអាងថា កត្តាចម្បងដែលបង្កឱ្យមានភ្លើងឆេះព្រៃញឹកញាប់បំផុតនារដូវប្រាំង គឺកើតឡើងដោយសកម្មភាពផ្សេងៗរបស់មនុស្ស ខណៈក្រសួងក៏បានដាក់ចេញវិធានការមួយចំនួនដើម្បីទប់ស្កាត់បញ្ហានេះកុំឱ្យកើតមានបន្តទៀត។ ​

ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថានស្តីពីវិធានការការពារ និងទប់ស្កាត់ភ្លើងឆេះព្រៃនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ឱ្យដឹងថា រៀងរាល់ឆ្នាំធាតុអាកាសនៅកម្ពុជានារដូវប្រាំងមានសភាពក្តៅ ហួតហែង ស្ងួតខ្លាំង ជាកត្តាបណ្តាលឱ្យងាយភ្លើងឆេះព្រៃ។ ក្រៅពីបាតុភូតដែលបណ្តាលឱ្យមានភ្លើងឆេះព្រៃ ប្រការដែលគួរឱ្យព្រួយបារម្ភបំផុតនោះ គឺភ្លើងឆេះព្រៃដែលបង្កឡើងដោយសកម្មភាពរបស់មនុស្សផ្ទាល់។

ក្នុងសេចក្តីជូនដំណឹងលើកឡើងថា៖ «កត្តាចម្បងដែលធ្វើឱ្យមានភ្លើងឆេះព្រៃញឹកញាប់បំផុតនារដូវប្រាំង មានជាអាទិ៍ ការកាប់ឆ្ការរុករានព្រៃដាំដំណាំកសិកម្មផ្សេងៗ ការធ្វើកសិកម្មពនេចរ ការទន្ទ្រានដីព្រៃដើម្បីតាំងលំនៅឋានខុសច្បាប់ ការទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ ការដុតព្រៃដើម្បីចាប់សត្វ ការបន្សល់ដើមភ្លើងនៅក្នុងព្រៃដោយការធ្វេសប្រហែសរបស់មនុស្ស។ល។»។

ក្រសួងបន្តថា ជាការកត់សម្គាល់ភ្លើងឆេះព្រៃជារៀងរាល់ឆ្នាំ បានបង្កបញ្ហាដល់ការបាត់បង់ព្រៃឈើ ព្រៃលិចទឹក និងធនធានធម្មជាតិនៅក្នុងតំបន់ការពារធម្មជាតិ ដែលបង្កការខូចខាតដល់សេដ្ឋកិច្ច ធនធានធម្មជាតិ និងបរិស្ថាន។

ដោយមើលឃើញបញ្ហាទាំងនេះ ក្រសួងបរិស្ថានបានណែនាំទៅដល់មន្ត្រីជំនាញថ្នាក់ក្រោមជាតិទាំងអស់ មន្ទីរបរិស្ថាន សហគមន៍តំបន់ការពារធម្មជាតិ ព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមអប់រំ ផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការប្រើប្រាស់ភ្លើង សម្រាប់ជាមធ្យោបាយក្នុងការចម្អិនអាហារ ការយកឃ្មុំ ការដុតស្មៅ ឬព្រៃ ការដុតព្រៃដើម្បីចាប់សត្វ និងការប្រមូលផលអនុផលពីតំបន់ធម្មជាតិជាដើម។

ក្រសួងបន្ថែមថា៖ «ទប់ស្កាត់ការកាប់ឆ្ការ ទន្ទ្រាន ឈូសឆាយ ដុតព្រៃឈើ និងព្រៃលិចទឹក ដើម្បីពង្រីកផ្ទៃដីដំណាំកសិកម្ម ឬគោលបំណងផ្សេងៗទៀតដែលជាសកម្មភាពល្មើសច្បាប់ និងបង្កឱ្យមានភ្លើងឆេះព្រៃ ព្រៃលិចទឹក និងរាលដាលរហូតដល់ភូមិរបស់ប្រជាពលរដ្ឋ តំបន់រដ្ឋបាលសាធារណៈ ហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានា នៅក្នុងឬជុំវិញតំបន់សហគមន៍ការពារធម្មជាតិ»។

ក្រៅពីនេះក្រសួងក៏បានណែនាំដល់មន្ត្រីក្រោមឱវាទត្រូវរៀបចំផ្លូវភ្លើង ដើម្បីការពារមិនឱ្យមានការឆេះរាលដាលពីកន្លែងមួយទៅកន្លែងមួយទៀត ហើយបើមានករណីឆេះត្រូវប្រញាប់ចាត់វិធានការជាបន្ទាន់ ព្រមទាំងត្រូវសហការជាមួយអាជ្ញាធរដែនដីដើម្បីហាមឃាត់មិនឱ្យប្រើប្រាស់ដីព្រៃឈើឬព្រៃលិចទឹកក្នុងតំបន់ការពារដែលឆេះរួច ដើម្បីទុកឱ្យរុក្ខជាតិដុះឡើងវិញតាមលក្ខណៈធម្មជាតិឬត្រូវស្តារព្រៃឈើឡើងវិញជាដើម។

លោក សាន់ ម៉ាឡា ប្រធានកម្មវិធីបណ្តាញ និងតស៊ូមតិនៃអង្គការភាពជាដៃគូដើម្បីបរិស្ថាន និងអភិវឌ្ឍន៍ បាននិយាយថា លោកគាំទ្រវិធានការទប់ស្កាត់ភ្លើងឆេះព្រៃរបស់ក្រសួងបរិស្ថាន។ លោកយល់ឃើញថា វិធានការទប់ស្កាត់ភ្លើងឆេះព្រៃនៅរដូវប្រាំងរបស់ក្រសួងបរិស្ថាននេះ គឺជាគំនិតផ្តួចផ្តើមល្អប្រសើ ត្បិតភ្លើងឆេះព្រៃក៏បានបណ្តាលឱ្យប៉ះពាល់ដល់បរិស្ថានដែរ។

លោក សាន់ ម៉ាឡា បន្តថា៖ «ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋគប្បីមានជាចំណាត់ការមួយជាក់លាក់ដែរ ក្នុងករណីថាបើសិន មានជនណាម្នាក់ គាត់ធ្វើឱ្យខូចខាតព្រៃឈើតាមរយៈ ការដុតព្រៃនេះ ត្រូវតែមានការដាក់ទោសជាដើមទៅបាទ ដើម្បីការពារបរិស្ថាន និងធនធានធម្មជាតិរបស់យើង ពិសេសដើម្បីការពារការដុតព្រៃដើម្បីចាប់សត្វព្រៃយកទៅជួញដូរអីជាដើម»។

មន្ត្រីសង្គមស៊ីវិលរូបនេះ លោកកត់សម្គាល់ថា ពលរដ្ឋរស់នៅជុំវិញតំបន់ព្រៃ មានបុគ្គលមួយចំនួនតែងតែកាប់ដុតឆ្ការព្រៃនៅក្នុងរដូវប្រាំងដើម្បីចាប់សត្វផង ខ្លះជឿជាក់ថាបង្កើនជីវជាតិដីជាដើម។

យោងតាមក្រមបរិស្ថាន និងធនធានធម្មជាតិជំពូក៣ មាត្រា៨៤៩ បានចែងថា ការធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចបង្កឱ្យមានភ្លើងឆេះព្រៃ ឬឆេះតំបន់ដីមមោក ជាបទល្មើសធនធានធម្មជាតិថ្នាក់ទី១ ក្នុងតំបន់ការពារធម្មជាតិ ដោយត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែដល់១ឆ្នាំ និងពិន័យជាប្រាក់ពី ១០លានរៀល ដល់១០០លានរៀល។

ដោយឡែកមាត្រា ៨៥១ វិញបានចែងថា ចំពោះបុគ្គលណាបង្កឱ្យមានភ្លើងឆេះព្រៃ ឬតំបន់ដីមមោកដោយចេតនា ជាបទល្មើសធនធានធម្មជាតិថ្នាក់ទី៣ ក្នុងតំបន់ការពារធម្មជាតិដោយត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៥ឆ្នាំដល់១០ឆ្នាំ៕

……………………………………………….

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន ស៊ុន អ៊ូរ  

​

អត្ថបទមុន

អត្រា​សិស្ស​ជនជាតិ​ដើម​ភាគ​តិច​ពូនង​​បោះបង់​ការ​សិក្សា​កម្រិត​អនុវិទ្យាល័យ​ក្នុង​ឃុំ​សុខសាន្ត​​នៅ​តែ​​​មា​ន​​​កំ​ណើ​​ន​ខ្ពស់​

អត្ថបទបន្ទាប់

ពលរដ្ឋ​នៅ​ស្រុក​ឱរ៉ាល់​ស្នើ​ឱ្យ​អាជ្ញាធរ​ជួយ​អន្តរាគមន៍​ដោះ​ស្រាយ​បញ្ហា​ទឹក​លិច​ស្រូវ​ដែល​កំពុង​ប្រមូល​ផល​

អត្ថបទបន្ទាប់
ទិដ្ឋភាពកសិករមួយរូបនៅឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កំពុងប្រមូលផលស្រូវនៅក្នុងទឹកកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤។ (ផ្តល់ឱ្យ)

ពលរដ្ឋ​នៅ​ស្រុក​ឱរ៉ាល់​ស្នើ​ឱ្យ​អាជ្ញាធរ​ជួយ​អន្តរាគមន៍​ដោះ​ស្រាយ​បញ្ហា​ទឹក​លិច​ស្រូវ​ដែល​កំពុង​ប្រមូល​ផល​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង