CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

អ្នក​ស្រី​ ​រ៉ូហ្ស៊េត​ ​ប្រាប់​ឱ្យ​ពលរដ្ឋ​ឈប់​គាំទ្រ​បក្ខពួក​គណបក្ស​ភ្លើង​ទៀន​បន្ត​ទៀត​ ក្រោយ​លុប​ឈ្មោះ​ខ្លួន​ពី​បក្ស​

Admin ដោយ Admin
December 18, 2024
ក្នុង ព័ត៌មាន, សង្គម
0
អ្នកស្រី ស៊ិន ចាន់ពៅរ៉ូហ្ស៊េត (អាវ ស)អតីតសមាជិកគណកម្មាធិការនាយក និងជាសមាជិកក្រុមប្រឹក្សាសង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មកពីគណបក្សភ្លើងទៀនចុះចែកខិត្តប័ណ្ណជូនពលរដ្ឋ។ (ហ្វេសប៊ុក Sin Rozeth)

អ្នកស្រី ស៊ិន ចាន់ពៅរ៉ូហ្ស៊េត (អាវ ស)អតីតសមាជិកគណកម្មាធិការនាយក និងជាសមាជិកក្រុមប្រឹក្សាសង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មកពីគណបក្សភ្លើងទៀនចុះចែកខិត្តប័ណ្ណជូនពលរដ្ឋ។ (ហ្វេសប៊ុក Sin Rozeth)

0
ចែករំលែក
31
ចំនួនមើល

អតីតមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន និងជាមនុស្សមានប្រជាប្រិយភាពមួយរូបនៅក្នុងបក្សបានប្រកាសប្រាប់ពលរដ្ឋទាំងអស់ឱ្យឈប់គាំទ្របក្ខពួកគណបក្សភ្លើងទៀតបន្តទៀត ក្រោយពេលគណបក្សនេះបានសម្រេច​លុបសមាជិកភាព​របស់ខ្លួននៅក្នុងបក្ស។

ប្រតិកម្មនេះ ក្រោយពេលគណបក្សភ្លើងទៀន ដោយមានឈ្មោះប្រធានគណកម្មាធិការប្រតិបត្តិខេត្តបាត់ដំបង លោក សំ វង្សតារ៉ា  បានចេញលិខិតសម្រេចមួយកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ដោយបានសម្រេចលុបឈ្មោះ ស៊ិន ចាន់ពៅរ៉ូហ្ស៊េត ចេញពីសមាជិកភាពរបស់គណបក្ស។ ក្នុងសេចក្តីសម្រេចបញ្ជាក់ខាងលើដោយថា ការលុបឈ្មោះនេះ ដោយយោងតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងគណបក្ស ។ បន្ថែមពីនេះ យោងតាមសកម្មភាពធ្វើផ្ទុយពីផលប្រយោជន៍របស់គណបក្ស និងយោងតាមស្មារតីប្រជុំរបស់គណកម្មាធិការប្រតិបត្តិគណបក្សខេត្តកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤។

អតីតសមាជិកគណកម្មាធិការនាយកគណបក្សភ្លើងទៀន និងជាសមាជិកក្រុមប្រឹក្សាសង្កាត់អូរចា ខេត្តបាត់ដំបង មកពីគណបក្សភ្លើងទៀន អ្នកស្រី ស៊ិន ចាន់ពៅរ៉េហ្ស៊េត  បានប្រកាសឱ្យប្រជាពលរដ្ឋខ្មែរទាំងក្នុងប្រទេស​ និងក្រៅ​ប្រទេសឈប់គាំទ្រពួកគណបក្សភ្លើងទៀន​បន្តទៀត​ ។

អ្នកស្រីបានលើកឡើងថា គណបក្សភ្លើងទៀន​ ពីដើម​ ជាគណបក្សដែលល្អ​ តែក្រោមការគ្រប់គ្រងរបស់បក្ខពួកមេបច្ចុប្បន្ន​ បានបំផ្លាញស្មារតីដើម​ បំផ្លាញកេរ្តិ៍ឈ្មោះដ៏ល្អរបស់បក្ស​ដែលជាគណបក្ស​ សម​ រង្ស៊ី។ គាត់ថា​  ពួកអស់នេះបានដកសកម្មជ​នណាដែលស្មោះត្រង់នឹងពលរដ្ឋ​ ដែលបម្រើទុក្ខលំបាករបស់ពលរដ្ឋ​ ហើយមិនចេះរណ​បគេ​ បង្ខិត​បង្ខំសកម្មជ​នឱ្យទៅបោះឆ្នោតឱ្យគណបក្សផ្សេងដែលគេមិនស្រឡាញ់​។

​អ្នកស្រី រ៉ូហ្ស៊េត លើកឡើងថា៖ «មូលហេតុនៃការដកខ្ញុំដោយបំពានលក្ខន្តិកៈនេះ​ គឺក្រោយពីខ្ញុំគាំទ្រគណបក្ស​ កម្លាំងជាតិ​ និងរកជំនួយជួយគណបក្ស កម្លាំងជាតិ ។ ក្រោយពីភ្លើងទៀនគេមិនអោយចូលប្រកួតមក ខ្ញុំសូមបញ្ជាក់ថាពួកគេបានបង្ខំឲ្យសកម្មជនភ្លើងទៀនទៅបោះឆ្នោតឲ្យបក្សផ្សេង​ ដែលជាបក្សដែលក្រុមពួកគេឈរឈ្មោះ​ តែបើសកម្មជនរូបណាមិនស្តាប់តាម​គេ​ទេ​ ពួកគេគំរាមដក​តួនាទីនិងលុបឈ្មោះ»។

អតីតមន្ត្រីជាន់ខ្ពស់បក្សរូបនេះ ថា ការដកខ្លួនចេញពីបក្សភ្លើងទៀន ​ គឺខុសពីលក្ខន្តិកៈគណបក្ស​ ដោយគាត់នៅជាគណៈកម្មាធិការនាយករបស់គណបក្សភ្លើងទៀន​នៅឡើយ​ តែត្រូវបានពួកនេះធ្វើខុសលក្ខន្តិកៈដែលតម្កល់ទុកនៅក្រសួងមហាផ្ទៃ​។ អ្នកស្រីឱ្យដឹងទៀតថា បើលុបឈ្មោះគាត់ពីគណបក្សនោះ​ គួរមានលិខិតមួយទៀតពីគណៈកម្មាធិការនាយកបក្ស ជាពិសេសពួកនេះមិនចេះច្បាប់ដែលខ្លួនឯងបានបង្កើត​ឡើងឡើយ​ ដោយដកខ្ញុំម្តងហើយពីលេខាធិការបក្សខេត្តដោយបំពាន​ ហើយពេលនេះលុបឈ្មោះខ្ញុំម្តងទៀត​ ទាំងខ្ញុំនៅជាគណៈកម្មាធិការនាយក​ និយាយរួមពួកនេះបំពានច្បាប់លក្ខន្តិកៈគណបក្ស​ បំពានច្បាប់គណៈកម្មាធិការនាយក​។

អ្នកស្រី រ៉ូហ្ស៊េត ក៏មិនភ្លេចឡើយ ​ដោយបកអាក្រាកអំពីការលុបឈ្មោះក្រុមប្រឹក្សាជាប់ឆ្នោតម្នាក់ទៀត នៅអូរចារជាមួយគាត់ និងលុបឈ្មោះនៅថ្ងៃតែមួយជាមួយអ្នកស្រីផងដែរ។ អ្នកស្រីអះអាងថា អតីតសមាជិកក្រុមប្រឹក្សាជាប់ឆ្នោតម្នាក់ទៀតនោះ គឺលោក ឌុច សាវុធ។  ​រ៉ូហ្ស៊េត ថា លោក សាវុធ ​ក្រីក្រណាស់ ហើយក្រោយរំលាយបក្ស​សង្គ្រោះជាតិគាត់រត់ម៉ូតូ​ឌុប ប្រពន្ធដើរបេះត្រកួតលក់ចិញ្ចឹមជីវិត ក៏មិនក្បត់ឧត្តមគតិដែរ។ នៅ២០២២ លោក សាវុធ ក៏ជាប់ឆ្នោតជាមួយរ៉េហ្ស៊េតម្តងទៀត​ ប៉ុន្តែបច្ចុប្បន្នត្រូវបានគណបក្សភ្លើងទៀន ​លុបឈ្មោះ​គាត់ចោលទៀត។ ​

អ្នកសិក្សាផ្នែកច្បាប់ និងជាអ្នកឃ្លាំមើលសង្គមមួយរូប លោក វ៉ន ចាន់ឡូត បានលើកឡើងថា បក្សភ្លើងទៀននាពេលបច្ចុប្បន្ន គឺនៅមានតែសំបកប៉ុណ្ណោះ ត្បិតព្រលឹងបានរត់ទៅច្រកកោនកន្លែងផ្សេងៗទៅហើយ។ ប៉ុន្តែលោកថាបក្សនេះនឹងនៅតែប្រើឈ្មោះ គណបក្សភ្លើងទៀនដើម្បីធ្វើសកម្មភាពនយោបាយរបស់ខ្លួនដោយសារបក្សនេះនៅមានអាសនៈក្រុមប្រឹក្សាឃុំសង្កាត់នៅឡើយ ដើម្បីធានាដល់ស្ថិរភាពសមាជិកសមាជិកាដែលមានក្នុងអាសនៈថ្នាក់ក្រោមជាតិ។

យ៉ាងណា លោកថា ទៅអនាគតគណបក្សប្រឆាំងមួយនេះនឹងរលាយដោយខ្លួនឯង ប្រសិនបើគ្មានករណីលើកលែងណាមួយនោះទេ។

លោកបន្តថា៖ «បើកាលណា គណបក្សភ្លើងទៀនប្រកាសរំលាយខ្លួនចោល ច្បាស់ណាស់ គឺសមាជិកភាពក្រុមប្រឹក្សាឃុំសង្កាត់ នឹងត្រូវបាត់បង់ទៅតាមនោះដែរ។ ក៏ប៉ុន្តែមិនយូរមិនឆាប់គណបក្សនេះនឹងត្រូវរំលាយដោយខ្លួនឯង ពីព្រោះនៅអាណត្តិ២០២៧ និង២០២៨ គណបក្សភ្លើងទៀននឹងមិនអាចចូលរួមបោះឆ្នោតដោយប្រើប្រាស់ឈ្មោះគណបក្សភ្លើងទៀនបាននោះទេ លើកលែងតែករណីពិសេសណាមួយដែលអាចអនុគ្រោះបាន»។

អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ យល់ឃើញថា អនាគតអ្នកប្រជាធិបតេយ្យនឹងមិនល្អឡើយ នៅពេលអ្នកនយោបាយនៅក្នុងគណបក្សប្រជាធិបតេយ្យធ្វើការមិនចុះសម្រុងគ្នា ឬមិនឯកភាពគ្នា។

លោកនិយាយថា៖ «ដូច្នេះ បើសិនជានៅតែបន្តមានការបាក់បែក មានការរើសអើង ការបញ្ឈប់ដោយមិនឈរនៅលើគោលការណ៍ជាច្បាប់ធំកំពូលហ្នឹងទេ អីចឹងថ្ងៃក្រោយទៅអនាគតទៅនៅក្នុងគណបក្សជាប្រជាធិបតេយ្យ ឬក្នុងគណបក្សដែលមាននិន្នាការខុសពីរដ្ឋាភិបាល នឹងមិនមានជោគវាសនាល្អទេ»។

បញ្ហាទាំងនេះ លោក សុជាតិ ថា នឹងធ្វើឱ្យពលរដ្ឋដែលជាម្ចាស់ឆ្នោត ឬម្ចាស់អំណាច មានការខ្លាចរអារ ហើយងាកទៅគាំទ្រគណបក្សផ្សេងពីប្រជាធិបតេយ្យវិញ។  លោកនិយាយថា វាសនារបស់អ្នកប្រជាធិបតេយ្យនឹងអាចបញ្ចប់ ប្រសិនបើអ្នកប្រជាធិបតេយ្យនៅតែយកឈ្នះយកចាញ់តែគ្នាឯង។

បើតាមគេហទំព័រគណបក្សភ្លើងទៀន បានឱ្យដឹងថា គណបក្ស ភ្លើងទៀន ដើមឡើយមានឈ្មោះ ថា គណបក្សជាតិខ្មែរ ត្រូវបានបង្កើតឡើង នៅថ្ងៃទី២ ខែវិច្ឆិកា ហើយត្រូវបានប្រកាសជាផ្លូវការនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៩៥។

គណបក្សជាតិខ្មែរ កាលនោះមានរូបព្រះបាទជ័យវ័រ្មនទី៧ ជាសញ្ញាសម្គាល់គណបក្ស ប៉ុន្តែ​នៅថ្ងៃទី១០ ខែមីនា ឆ្នាំ១៩៩៨ គណបក្សជាតិខ្មែរ បានបង្ខំចិត្តប្តូរឈ្មោះ មកជាគណបក្សសម រង្ស៊ី ដោយយកតាមឈ្មោះលោកប្រធានស្ថាបនិក ដើម្បីធានាកុំឱ្យគេលួច ឬបន្លំយកឈ្មោះគណបក្សបាន ហើយបានកំណត់យករូប “ទៀនមានពន្លឺ” ជាសញ្ញាសម្គាល់វិញ។ រហូតដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២ គណបក្សភ្លើងទៀន (អតីតគណបក្ស សម រង្ស៊ី) ចូលរួមបង្កើតគណបក្សសង្គ្រោះជាតិ។ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ តាមរយៈសមាជវិសាមញ្ញ គណបក្សសមរង្ស៊ី បានប្តូរឈ្មោះមកជា គណបក្សភ្លើងទៀនវិញ៕   

………………………………………….

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន ស៊ុន អ៊ូរ ​

អត្ថបទមុន

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​យុត្តិធម៌​​ថា​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ករណី​​អតីត​​មន្ត្រី​ជាន់​ខ្ពស់​បក្ស​ប្រឆាំង​មួយ​រូប​រឿង​បង្ហោះ​ព័ត៌មាន​ពាក់ព័ន្ធ​កោះគុត​

អត្ថបទបន្ទាប់

អត្រា​សិស្ស​ជនជាតិ​ដើម​ភាគ​តិច​ពូនង​​បោះបង់​ការ​សិក្សា​កម្រិត​អនុវិទ្យាល័យ​ក្នុង​ឃុំ​សុខសាន្ត​​នៅ​តែ​​​មា​ន​​​កំ​ណើ​​ន​ខ្ពស់​

អត្ថបទបន្ទាប់
ទិដ្ឋភាពរូបសត្វខ្ទីងនៅរង្វង់មូលក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដែលជារូបតំណាងឱ្យខេត្តភាគឦសាន្តមួយនេះកាលពីឆ្នាំ២០២៣។ (ពលរដ្ឋអ្នកសារព័ត៌មាន)

អត្រា​សិស្ស​ជនជាតិ​ដើម​ភាគ​តិច​ពូនង​​បោះបង់​ការ​សិក្សា​កម្រិត​អនុវិទ្យាល័យ​ក្នុង​ឃុំ​សុខសាន្ត​​នៅ​តែ​​​មា​ន​​​កំ​ណើ​​ន​ខ្ពស់​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង