CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន បរិស្ថាន

សកម្មជន​បរិស្ថាន​​សាទរ​ចំពោះ​វិធានការ​ទប់ស្កាត់​ការ​ទន្រ្ទាន​​ដី​ព្រៃ​ធ្វើ​កម្មសិទ្ធិ​​ពី​សំណាក់​អាជ្ញាធរ​ខេត្ដ​កំពង់ស្ពឺ​

Admin ដោយ Admin
December 9, 2024
ក្នុង បរិស្ថាន, ព័ត៌មាន, អភិបាលកិច្ច
0
រូបបដិមាដែលធ្លាប់នៅក្រោមម្លប់ឈើនៅព្រៃសហគមន៍ឧត្តមស្រែពស់ ឬ ព្រៃមេត្តាធម្មជាតិ ដែលបច្ចុប្បន្ននៅកណ្តោចកន្លែងកណ្តាលវាលក្រោយកងយោធា ង៧០ កាប់ឆ្ការុករាននាពេលកន្លងមក។ (រូប៖ ពលរដ្ឋអ្នកសារព័ត៌មាន)

រូបបដិមាដែលធ្លាប់នៅក្រោមម្លប់ឈើនៅព្រៃសហគមន៍ឧត្តមស្រែពស់ ឬ ព្រៃមេត្តាធម្មជាតិ ដែលបច្ចុប្បន្ននៅកណ្តោចកន្លែងកណ្តាលវាលក្រោយកងយោធា ង៧០ កាប់ឆ្ការុករាននាពេលកន្លងមក។ (រូប៖ ពលរដ្ឋអ្នកសារព័ត៌មាន)

0
ចែករំលែក
48
ចំនួនមើល

សកម្មជនបរិស្ថាននិងសង្គមស៊ីវិលសាទរចំពោះរដ្ឋបាលស្រុកឱរ៉ាល់ ដែលបានចេញសេចក្ដីជូនដំណឹងស្ដីពីការពង្រឹងវិធានការទប់ស្កាត់ការទន្រ្ទានកាន់កាប់ទិញលក់ និងការបញ្ជាក់លិខិតផ្សេងៗលើដីរបស់រដ្ឋ និងដីព្រៃរបស់រដ្ឋ។

កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ រដ្ឋបាលស្រុកឱរ៉ាល់ ខេត្ដកំពង់ស្ពឺ បានចេញសេចក្ដីជូនដំណឹងឱ្យប្រធានការិយាល័យដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រធានការិយាល័យឧទ្យានជាតិជួរភ្នំក្រវាញ នាយកផ្នែករដ្ឋបាលពព្រៃឈើឱរ៉ាល់ត្រូវដាក់បទបបញ្ជាដល់មន្រ្ដីក្រោមឱវាទឱ្យ​បានម៉ឺងម៉ាត់ជាទីបំផុត ក្នុងការទប់ស្កាត់ បង្រ្កាបការទន្រ្ទាន ឈូសឆាយដីរបស់រដ្ឋ និងដីព្រៃរដ្ឋ ដោយជនណាប្រព្រឹត្តផ្ទុយពីសេចក្តីជូនដំណឹងនឹងត្រូវចាត់វិធានការច្បាប់តែម្តង។

នៅក្នុងសេចក្ដីជូនដំណឹងដដែលនោះថាមេភូមិ មេឃុំគ្រប់រូប មិនត្រូវចុះហត្ថលេខាលើលិខិតទិញលក់ដីរដ្ឋ និងដីព្រៃជាដាច់ខាត មន្រ្ដីជំនាញទាំងរដ្ឋ និងឯកជនមិនត្រូវប្រើប្រាស់ឧបករណ៍វាស់វែង ឬចេញគំនូសបង្ហាញទីតាំងដីរដ្ឋ ឬដីព្រៃដោយគ្មានការអនុញ្ញាតពីស្ថាប័នមានសមត្ថកិច្ចឡើយ ម្ចាស់គ្រឿងចក្រទាំងឡាយមិនត្រូវស៊ីឈ្នួលឈូសឆាយដីរដ្ឋ និងដីព្រៃដែលមិនមានលិខិតបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ចឡើយ ។

សេចក្ដីជូនដំណឹងសរសេរថា៖  «ក្នុងករណីដែលរកឃើញថាមន្រ្ដី និងអ្នកពាក់ព័ន្ធទាំងឡាយណាដែលបានគប់គិតគ្នាដោយផ្ទាល់ឬដោយប្រយោលក្នុងទន្រ្ទានដីរដ្ឋ ដីព្រៃធ្វើជាកម្មសិទ្ធិ ឬប្រព្រឹត្តបទល្មើសផ្សេងៗពាក់ព័ន្ធនឹងដីព្រៃ ដីរបស់រដ្ឋ ខ្ញុំនឹងអនុវត្តវិធានការតាមផ្លូវច្បាប់ដោយគ្មានការលើកលែង»  ។​

សកម្មជនបរិស្ថានលោក ម៉ា ចិត្រា បានប្រាប់ពលរដ្ឋអ្នកសាព័ត៌មាននៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ នេះថាលោកអបអរសារទចំពោះរដ្ឋបាលស្រុកឱរ៉ាល់ដែលមានភាពក្លាហានក្នុងការចេញលិខិតឱ្យទប់ស្កាស់ការទន្រ្ទានដីព្រៃរបស់រដ្ឋតាមការកត់សម្គាល់របស់លោកកន្លងមកមិនមែនមានតែអភិបាលស្រុកទេ សូម្បីអតីតអភិបាលខេត្ដកំពង់ស្ពឺលោក វ៉ី សំណាង ក៏ធ្លាប់បានចេញសេចក្ដីណែនាំដែរប៉ុន្តែការទន្រ្ទានដីរបស់រដ្ឋ និងដីព្រៃរដ្ឋនៅតែបន្តកើតមានឡើង ។

លោកបន្តថាលិខិតរបស់រដ្ឋបាលស្រុកឱរ៉ាល់មិនមានប្រសិទ្ធភាពទេដោយសារតែមានអំពើពុករលួយអ្នកដែលទៅរំលលោភដីព្រៃរបស់រដ្ឋមានតួនាទីនឹងអំណាចធំជាងរដ្ឋបាលស្រុក ថ្មីនេះក្រុមទាហានង៧០បានយកគ្រឿងចក្រទៅឈូសឆាយបំផ្លាញកូនឈើដែលទើបតែដាំនៅក្នុងព្រៃសហគមន៍ឧត្ដមស្រែពស់ឬព្រៃមេត្តាធម្មជាតិ កន្លងមកមិនដែលឃើញចាប់អ្នកឈូសឆាយទន្រ្ទានយកដីព្រៃរបបស់រដ្ឋមកអនុវត្តច្បាប់ទេ ដើម្បីឱ្យលិខិតរបស់រដ្ឋបាលស្រុកមានប្រសិទ្ធភាពទាល់តែមន្រ្ដីថ្នាក់ជាតិចុះទៅជួយ ហើយត្រូវចាប់អ្នករំលោភយកដីព្រៃរបស់រដ្ឋនឹងអ្នកពាក់ព័ន្ធទាំងអស់មកអនុវត្តច្បាប់ ។

លោកលើកឡើងថា៖  «ទាល់តែអាជ្ញាធរថ្នាក់ជាតិមានភាពក្លាហានខ្លួនឯងដើម្បីចុះទៅជួយព្រោះអីថ្នាក់ស្រុកគាត់មិនមានឥទ្ធិពលដល់អ្នកមានអំណាចនៅឈក្រោយខ្នងរឿងហ្នឹង[រំលោភដីព្រៃរបស់រដ្ឋ]អញ្ចឹងគាត់មិនអាចដោះស្រាយបានទេ។អញ្ចឹងមានតែអាជ្ញាធរថ្នាក់ជាតិជាពិសេសប្រមុខរដ្ឋាភិបាលគាត់ស្រែកតែមួយម៉ាត់ពួកនុងគេលែងហ៊ានហើយដូចយើងបានដឹងហើយកន្លងមកពេលខ្លះការអនុវត្តច្បាប់សឹងតែមិនដល់ការអនុវត្តអនុសាសន៍ផង អនុសាសន៍លឿនជាងច្បាប់តាមការកត់សម្គាល់កន្លង់មក» ។

​​ពលរដ្ឋអ្នកសាព័ត៌មានមិនអាចសុំការឆ្លើយតមពីលោក ងួន វាសនា អភិបាលស្រុកឱរ៉ាល់បាននោះទេនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤នេះ ។

ប្រធានអង្គការប្រឆាំងអំពើពុករលួយទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិនឹងការពារសិទ្ធិពលរដ្ឋលោក ជា ហ៊ាន យល់ឃើញថាការដែលរដ្ឋបាលស្រុកឱរ៉ាល់ចេញលិខិតឱ្យទប់ស្កាត់ការទន្រ្ទានកាន់កាប់ ទិញលក់ និងឈូសឆាយដីព្រៃ និងដីរបស់រដ្ឋយកធ្វើកម្មសិទ្ធិឯកជននៅពេលនេះរឿងល្អក្នុងការការពារទប់ស្កាត់ការរំលោភទន្រ្ទាយកដីព្រៃរបស់រដ្ឋពីជនខិលខូចដែលស្ថិតនៅក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងតំបន់អភិរក្សជួរភ្នំក្រវាញ ។

ប្រធានអង្គការរូបនេះសង្កេតឃើញថាមួយរយៈពេលចុងក្រោយនេះមានការទិញលក់ដីព្រៃរបស់រដ្ឋយ៉ាងអណាធិបតរយ្យបំផុតស្ថិតនៅក្នុងភូមិក្បាលដំរី ភូមិសំរោង ភូមិក្រវៀក ភូមិពុទ្រា  ក្នុងឃុំត្រពាំងជោនឹងមួយចំនួនទៀតនៅក្នុងឃុំតាសាល ភូមិរមាំងស ភូមិអូរអញ្ចា ភូមិសុរិយា ភូមិត្រពាំងឆ្មៀ ទីតាំងទាំងនេះសុទ្ធតែជាតំបន់ការពារដែលតម្រូវឱ្យអនុវត្តច្បាប់ ប៉ុន្តែការអនុវត្តច្បាប់នៅមិនទាន់មានប្រសិទ្ធភាព រដ្ឋបាលខេត្ដកំពង់ស្ពឺត្រូវតែអនុវត្តដីកាដកហូតឱ្យមានប្រសិទ្ធភាពកុំឱ្យជនល្មើសមើលងាយអ្នកអនុវត្តច្បាប់

លោកលើកឡើងថា៖  «រដ្ឋបាលខេត្តលោកហ្នឹងខិតខំដែរដោយមានដីកា ចេញដីកាដកហូតជាច្រើនប៉ុន្ដែការអនុវត្តដីកាដកហូតនៅមិនទាន់មានដូចច្នេះករណីហ្នឹងហើយបានពលរដ្ឋមិនខ្លាចការអនុវត្តច្បាប់ក្រោយចេញដីកាហើយគាត់នៅប្រព្រឹត្តបទល្មើសដដែលអត់មានចាប់គាត់ផ្ដន្ទារទោសអញ្ចឹងគាត់អត់ខ្លាច។ខ្ញុំសុំជម្រុញឱ្យរដ្ឋបបាលខេត្ដគួរតែអនុវត្តដីកាដកហូតឱ្យមានប្រសិទ្ធភាពជាសវាងជនល្មើសគាត់មើលងាយអ្នកអនុវត្តច្បាប់» ។

កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ក្រសួងបរិស្ថានបានចេញសេចក្តីជូនដំណឹងឱ្យមន្ទីរបរិស្ថានរាជធានីខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ដែលគ្រប់គ្រងតំបន់ការពារធនធានធម្មជាតិត្រូវអនុវត្តច្បាប់ឱ្យបាន១០០ភាគរយ ដោយគ្មានការលើកលែងជាដាច់ខាត និងបញ្ចប់នូវវប្បធម៌ធ្វើកិច្ចសន្យាហើយដោះលែងជនប្រព្រឹត្តបទល្មើស ។

នៅក្នុងសេចក្តីជូនដំណឹងនោះបញ្ជាក់ថា សមត្ថកិច្ចពាក់ព័ន្ធត្រូវមោឃភាព និងបញ្ឈប់ជាបន្ទាន់រាល់ការចុះហត្ថលេខាលើលិខិត ឬឯកសារស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី លិខិតទិញលក់ ផ្ទេរការកាន់កាប់ ឬការបញ្ជាក់លើប្លង់បង្ហាញទីតាំងដី ដែលស្ថិតនៅក្នុងតំបន់ការពារធនធានធម្មជាតិ ។

ក្រសួងបន្តថាបុគ្គលដែលបានប្រព្រឹត្តរអំពើកាប់គាស់ ឬរុករានឆ្ការដុត ឈូសឆាយដីព្រៃ ដើម្បីធ្វើកម្មសិទ្ធិ គឺជាបទល្មើសធនធានធម្មជាតិត្រូវផ្តន្ទាទោសតាមបទប្បញ្ញត្តិច្បាប់ និងត្រូវប្រគល់ដីដែលខ្លួនកាន់កាប់នោះជូន រដ្ឋវិញដោយស្ម័គ្រចិត្ត និងឥតលក្ខខណ្ឌ ។ក្រសួងបរិស្ថានបាននឹងកំពុងសហការជាមួយ ក្រសួង ស្ថាប័ន អង្គភាពមានសមត្ថកិច្ចពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោម ជាតិ នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុតលើការទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបនូវរាល់ សកម្មភាពល្មើសច្បាប់ក្នុងតំបន់ការពារធម្មជាតិ ដោយ អនុលោមតាមបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តជាធរមាន៕

………………………………………………

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក សួន វុត្ថា

អត្ថបទមុន

ពលរដ្ឋ​និង​សង្គម​ស៊ីវិល​ស្នើ​ឱ្យ​អាជ្ញាធរ​ខេត្ដ​កំពង់ធំ​ទប់ស្កាត់​បទល្មើស​ចាប់​សត្វ​ស្វា​ក្ដាម​លក់​

អត្ថបទបន្ទាប់

លីកាដូ​និង​អ្នក​ឃ្លាំ​មើល​សាជីវកម្ម​កូរ៉េ​អន្តរជាតិ​ប្តឹង​ទៅ​UN​ជុំវិញ​​ការ​រំលោភ​​សិទិ្ធ​​មនុស្ស​​របស់​​គ្រឹះ​ស្ថាន​​មីក្រូ​​ហិរញ្ញ​វត្ថុ​​នៅ​​កម្ពុជា​

អត្ថបទបន្ទាប់
តារាងបង់ប្រាក់របស់កូនបំណុលទៅកាន់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។ (រូបភាព អង្គការលីកាដូ)

លីកាដូ​និង​អ្នក​ឃ្លាំ​មើល​សាជីវកម្ម​កូរ៉េ​អន្តរជាតិ​ប្តឹង​ទៅ​UN​ជុំវិញ​​ការ​រំលោភ​​សិទិ្ធ​​មនុស្ស​​របស់​​គ្រឹះ​ស្ថាន​​មីក្រូ​​ហិរញ្ញ​វត្ថុ​​នៅ​​កម្ពុជា​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង