CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន បរិស្ថាន

ក្រសួង​បរិស្ថាន​បង្ហាញ​ពី​សកម្មភាព​បង្ក្រាប​បទល្មើស​ចាប់​សត្វ​ស្លាប​និង​ដាក់​អន្ទាក់​សត្វ​ព្រៃ​នៅ​ខេត្ត​កោះកុង​

Admin ដោយ Admin
December 4, 2024
ក្នុង បរិស្ថាន, ព័ត៌មាន
0
ទិដ្ឋភាពមន្ត្រីបរិស្ថាន កំពុងដោះអន្ទាក់ដាក់យកសត្វព្រៃស្ថិតនៅភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ក្នុងដែនជម្រកសត្វព្រៃតាតៃ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤។ (ហ្វេសប៊ុកក្រសួងបរិស្ថាន)

ទិដ្ឋភាពមន្ត្រីបរិស្ថាន កំពុងដោះអន្ទាក់ដាក់យកសត្វព្រៃស្ថិតនៅភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ក្នុងដែនជម្រកសត្វព្រៃតាតៃ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤។ (ហ្វេសប៊ុកក្រសួងបរិស្ថាន)

0
ចែករំលែក
42
ចំនួនមើល

ក្រសួងបរិស្ថាន បានបង្ហាញសកម្មភាព​បង្ក្រាបបទល្មើសចាប់សត្វស្លាប់នៅតំបន់ពីរផ្សេងគ្នា ​ដោយដកហូតវត្ថុតាងបទល្មើសមួយចំនួន ព្រមទាំងបាន​ដកហូតអន្ទាក់ដាក់យកសត្វព្រៃជាង២០ខ្សែ ​នៅចំណុចត្រពាំងរូង ខេត្តកោះកុង ផងដែរ។

ទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថានកាលពីថ្ងៃទី២ ខែធ្នូ បានឱ្យដឹងថា ដែនជម្រកសត្វព្រៃតាតៃ ស្នាក់ការល្បាតត្រពាំងរូង មន្រ្តីឧទ្យានុរក្ស បានសហការជាមួយកងរាជអាវុធហត្ថ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា(០៣១៨១៤២_ ១២៦៧៣៥៣ ) បានធ្វើការដោះអន្ទាក់សម្រាប់ដាក់យកសត្វព្រៃចំនួន ២៣ខ្សែ។ ក្រសួងលើកឡើងថា វត្ថុតាងបទល្មើសនេះ ធ្វើឡើងដោយជនមិនស្គាល់មុខ ឬអញ្ញាតជន ស្ថិតនៅភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ក្នុងដែនជម្រកសត្វព្រៃតាតៃ។

ក្រសួងបរិស្ថាន សរសេរថា៖ «ចំពោះវត្ថុតាងក្រុមការងារបានយកមករក្សាទុកនៅស្នាក់ការល្បាតត្រពាំងរូង»។

ជាមួយគ្នានេះ នៅថ្ងៃទី៣ ខែធ្នូ ក្រសួងបរិស្ថានក៏បានបង្ហាញពីសកម្មភាពបង្ក្រាបបទល្មើសចាប់សត្វស្លាបនៅពីរទីតាំងផ្សេងគ្នា។ ក្នុងនោះ ទីតាំងតំបន់រ៉ាមសារកោះកាពិ ដោយមន្ត្រីជំនាញបានដកហូតមងសម្រាប់ដាក់យកសត្វស្លាបបានប្រវែង ៤០ម៉ែត្រ ប្រព្រឹត្តដោយជនមិនស្គាល់មុខឬ អញ្ញាតជន ស្ថិតនៅក្នុងភូមិ២ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ ២០២៤។  

ដោយឡែក តំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង ស្នាក់ការតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កម្លាំងមន្ត្រីឧទ្យានុរក្ស បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា(៣៦៣០២៣_១២២៣៨០៦) បានធ្វើការដកហូតបានមងសម្រាប់ដាក់យកសត្វស្លាបបានប្រវែង ៧០ម៉ែត្រ ប្រព្រឹត្តដោយជនមិនស្គាល់មុខ ស្ថិតនៅក្នុងភូមិវាលត្បូង  ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។ ក្រសួងឱ្យដឹងថា ចំពោះវត្ថុតាងទាំងឡាយមន្ត្រីជំនាញបានដកហូតយកមករក្សាទុកនៅស្នាក់ការរៀងៗខ្លួន។ ​

ពលរដ្ឋអ្នកសារព័ត៌មានបានផ្ញើសារទៅកាន់អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា និង លោក ជួប បារីស៍ ដើម្បីសុំព័ត៌មានបន្ថែមជុំវិញការបង្ក្រាបបទល្មើសចាប់សត្វស្លាប និងដាក់អន្ទាក់នៅកោះកុង និងស្ថានភាពដាក់អន្ទាក់សត្វនៅទូទាំងប្រទេស ប៉ុន្តែមិនមានការឆ្លើយតប។

លោក សាន់ ម៉ាឡា ប្រធានកម្មវិធីបណ្តាញ និងតស៊ូមតិនៃអង្គការភាពជាដៃគូដើម្បីបរិស្ថាន និងអភិវឌ្ឍន៍ ​បាននិយាយថា បញ្ហាដាក់អន្ទាក់សត្វព្រៃហាក់បីដូចជាមិនអាចដោះស្រាយបញ្ចប់បានសោះនៅក្នុងភូមិសាស្ត្រខេត្តកោះកុង ហើយជាក់ស្តែងកាលពីពេលកន្លងទៅក៏តែងមានពាក្យចចាមអារ៉ាមថា ប្រសិនបើភ្ញៀវចង់ហូបសាច់សត្វព្រៃអាចទៅហូបនៅតាមហាងអាហាដ្ឋានមួយចំនួននៅក្នុងតំបន់ត្រពាំងរូង។ លោកចេះតែឆ្ងល់ថា ហេតុអីបានជាអាជ្ញាធរមិនអាចទប់ស្កាត់បទល្មើសនៃការដាក់អន្ទាក់ នៃការបរបាញ់សត្វព្រៃបាន។

លោក បន្តថា៖ «បាទ! ដោយឡែក ទាក់ទងទៅនឹងការដាក់អន្ទាក់សត្វព្រៃនេះវាមានបុព្វហេតុពីរដែរ។ យើងឃើញថា ប្រជាពលរដ្ឋមូលដ្ឋានខ្លះ គាត់គ្រាន់តែដាក់អន្ទាក់សត្វព្រៃដើម្បីយកមកបំពេញតម្រូវការក្រពះ ធ្វើម្ហូបសម្រាប់ក្រុមគ្រួសារខ្លួនឯងហូប ពីព្រោះអ្នកស្រុកព្រៃខ្លះគាត់មិនមានសាច់ជ្រូក សាច់គោ  ត្រីលក់សម្បូរសប្បាយហូបដូចអ្នករស់នៅតាមទីប្រជុំជនទេ។ ដោយគាត់ពឹងផ្អែកទៅលើការបរបាញ់សត្វព្រៃយកមកហូប។ ក៏ប៉ុន្តែអ្នកមួយចំនួនហ្នឹងគាត់បានបរបាញ់ ឬដាក់អន្ទាក់សត្វព្រៃក្នុងគោលបំណងធ្វើការដោះដូរឬជួញដូរអីជាដើម។ ខ្ញុំគិតថា គួរតែបញ្ចប់ទៅ ព្រោះបច្ចុប្បន្ននេះសត្វស្រុកសំបូរណាស់»។

លោក សាន់ ម៉ាឡា និយាយទៀតថា រដ្ឋាភិបាលគប្បីមានវិធានការក្តៅទៅចំពោះតំបន់ណាឬខេត្តណា ដែលមានបទល្មើសព្រៃឈើ បទល្មើស​បរបាញ់សត្វព្រៃនេះ អ្នកទទួលខុសត្រូវហ្នឹង រដ្ឋាភិបាលគួរតែដកគាត់ចេញទៅ។ លោកនិយាយថា ការប្រើប្រាស់វិធានការក្តៅបែបនេះ វាជាកត្តាដែលជំរុញឱ្យមន្ត្រីហ្នឹងភ្ញាក់រលឹក និង​ការអនុវត្តច្បាប់តឹងរ៉ឹងដោយខ្លួនឯង»។

ក្រសួងបរិស្ថាន និងអង្គការដៃគូកាលពីខែមីនា ឆ្នាំ២០២៣ បានរៀបចំសន្និសីទសារព័ត៌មានដើម្បីឆ្ពោះទៅបើកយុទ្ធនាការ «អន្ទាក់សូន្យនៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា» ដំណាក់កាលទី២ នៅខេត្ត៥ នៃតំបន់ជួរភ្នំក្រវាញ។ ខេត្តគោលដៅទាំង៥នោះ រួមមាន ខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ ខេត្តកោះកុង ខេត្តបាត់ដំបង និងសៀមរាប។

យុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ ពេលនោះ បានប្រព្រឹត្តទៅក្នុងរយៈពេល ៥ខែ ដោយចាប់ផ្តើមនៅថ្ងៃទី៣ ខែមីនា ដល់ខែកក្កដា ឆ្នាំ២០២៣។  ​

ក្រសួងបរិស្ថានធ្លាប់បង្ហាញតួលេខ ក្នុងឆ្នាំ២០២២ ដោយថា អន្ទាក់សរុប​ជាង ៣៤ ០០០ ត្រូវបានដកចេញពីតំបន់ការពារធម្មជាតិក្នុងប្រទេសកម្ពុជា។ តួរលេខនេះ បង្ហាញពីការថយចុះនៃអត្រាអន្ទាក់ក្នុងព្រៃប្រមាណ៤៤% បើធៀបនឹងលទ្ធផលនៃការដោះអន្ទាក់ក្នុងឆ្នាំ២០២១ ដែលចំនួនអន្ទាក់ប្រមូលបានសរុបមានចំនួនដល់ទៅ ៦១ ៦១១អន្ទាក់។ ចំណែកឯអន្ទាក់ចំនួន ១៤ ៣២៥ អន្ទាក់ត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិក្នុងឆមាសទី១ ឆ្នាំ២០២៣៕

………………………………………………….

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន ស៊ុន អ៊ូរ

អត្ថបទមុន

លោក​ ​ផាត់​ ​ហ៊ន​ ​មិន​ពឹង​ពាក់​មេធាវី​​​ដោយ​គ្មាន​សង្ឃឹម​ថា​អាច​ឈ្នះ​ក្តី​តុលាការ​ខេត្ត​កំពង់ចាម​

អត្ថបទបន្ទាប់

ក្រសួង​មហាផ្ទៃ​ប្រកាស​ចាត់​វិធានការ​បញ្ឈប់​ការ​ផ្សព្វផ្សាយ​ល្បែង​ស៊ី​សង​គ្រប់​ប្រភេទ​​

អត្ថបទបន្ទាប់
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំស្តីពី ការបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ កាលពីរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤។ (ហ្វេសប៊ុក រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា)

ក្រសួង​មហាផ្ទៃ​ប្រកាស​ចាត់​វិធានការ​បញ្ឈប់​ការ​ផ្សព្វផ្សាយ​ល្បែង​ស៊ី​សង​គ្រប់​ប្រភេទ​​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង