CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន បរិស្ថាន

អ្នក​ឃ្លាំ​មើល​បង្ហាញ​ការ​ហួស​ចិត្ត​ចំពោះ​ការ​ចាប់​ខ្លួន​សកម្មជន​ព្រៃឈើ​និង​បរិស្ថាន​ចំនួន​៦​នាក់​នៅ​ខេត្ត​ស្ទឹងត្រែង​

Admin ដោយ Admin
November 24, 2024
ក្នុង បរិស្ថាន, ព័ត៌មាន, សិទ្ធិមនុស្ស
0
លោក អ៊ួច ឡេង គឺជាអ្នកការពារព្រៃឈើដ៏លេចធ្លោមួយរូប និងបានឈ្នះពានរង្វាន់ឆ្នើមផ្នែកការពារបរិស្ថាន ឌឹ ហ្គោលមេន អ៊ិនវាយរ៉ូមិនថល ប្រាយ៍ (The Goldman Environmental Prize) ក្នុងឆ្នាំ ២០១៦ កំពុងថតជាមួយគំនរឈើមួយកន្លែង ហើយបង្ហោះកាលពីឆ្នាំ២០២២។ (ហ្វេសប៊ុក លោក អ៊ួច ឡេង)

លោក អ៊ួច ឡេង គឺជាអ្នកការពារព្រៃឈើដ៏លេចធ្លោមួយរូប និងបានឈ្នះពានរង្វាន់ឆ្នើមផ្នែកការពារបរិស្ថាន ឌឹ ហ្គោលមេន អ៊ិនវាយរ៉ូមិនថល ប្រាយ៍ (The Goldman Environmental Prize) ក្នុងឆ្នាំ ២០១៦ កំពុងថតជាមួយគំនរឈើមួយកន្លែង ហើយបង្ហោះកាលពីឆ្នាំ២០២២។ (ហ្វេសប៊ុក លោក អ៊ួច ឡេង)

0
ចែករំលែក
80
ចំនួនមើល

ក្រុមអ្នកតាមដានបញ្ហាសង្គមមួយចំនួន បង្ហាញការហួសចិត្តចំពោះវិធានការរបស់អាជ្ញាធរខេត្តស្ទឹងត្រែង ជុំវិញការចាប់ខ្លួនសកម្មជនព្រៃឈើ និងបរិស្ថាន ចំនួន៦នាក់ ក្រោមហេតុផលអនុវត្តច្បាប់កាលពីថ្ងៃសៅរ៍ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤។

អ្នកឃ្លាំមើលបញ្ហាសង្គម និងជាប្រធានអង្គការលទ្ធិប្រជាធិបតេយ្យខ្មែរនៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា បានបង្ហាញការហួសចិត្ត ដោយបានបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា ការចាប់ខ្លួនអ្នកការពារព្រៃឈើ ប្រហែលមានតែមួយទេនៅលើពិភពលោក គឺនៅស្រុកខ្មែរនោះឯង។

ហ្វេសប៊ុកលោក ករុណា បានសរសេរថា ៖ «មន្ត្រីបរិស្ថានចាប់អ្នកការពារព្រៃឈើ បែបមានតែស្រុកខ្មែរមួយទេ បើស្រុកផ្សេងគេមានតែការពារអ្នកការពារព្រៃឈើវិញ» ។

ចំណែក អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក លោក សេង វណ្ណលី បានសរសេរនៅលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២៤ ខែវិច្ឆិកា ដោយបានលើកឡើងនូវពាក្យស្លោកមួយថា ឃាត់អ្នកកាប់ កុំចាប់អ្នកការពារព្រៃឈើកម្ពុជា។ លោកបន្តថា ការចាប់ខ្លួនសកម្មជនបរិស្ថាន និងព្រៃឈើទាំង៦នាក់ គឺជារឿងធ្ងន់ធ្ងរនៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។  

លោកបានលើកឡើទៀតថា៖ «អ្នកអភិរក្ស និងសកម្មជនព្រៃឈើមួយក្រុមទៀត ត្រូវបានចាប់ខ្លួន។ ការចាប់ខ្លួនក្រុមអ្នកអភិរក្សព្រៃឈើ និងសកម្មជនសិទ្ធិមនុស្សជាបន្តបន្ទាប់ ស្តែងឱ្យឃើញពីស្ថានភាពកាន់តែធ្ងន់ធ្ងរនៃការការពារបរិស្ថាន ធនធានធម្មជាតិ និងសិទ្ធិមនុស្សនៅកម្ពុជា ខណៈឧក្រិដ្ឋជនព្រៃឈើបន្តសកម្មភាពបំផ្លិចបំផ្លាញឥតឈប់ឈរ និងដើរហោះហើរដោយសេរី។ បញ្ឈប់វប្បធម៌និទណ្ឌភាព»។

អត្ថបទខ្លីដែលចេញផ្សាយនៅលើគហទំព័ររបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ នៅថ្ងៃទី២៤ ខែ វិច្ឆិកាបានឱ្យដឹងថា​ សកម្មជនព្រៃឈើ និងបរិស្ថានចំនួន៦ នាក់ត្រូវបានចាប់ខ្លួន និងសាកសួរក្នុងខេត្តស្ទឹងត្រែង។  

លីកាដូ បានលើកឡើងថា នៅថ្ងៃអាទិត្យនេះ សកម្មជនព្រៃឈើ និងបរិស្ថាន ៦ រូប ត្រូវបានអាជ្ញាធរខេត្តស្ទឹងត្រែងសួរចម្លើយ បន្ទាប់ពីពួកគេត្រូវបានឃាត់ខ្លួនកាលពីព្រឹកថ្ងៃសៅរ៍ អំឡុងពេលដែលពួកគេកំពុងតែធ្វើការឃ្លាំមើលលើករណីកាប់ព្រៃឈើដោយខុសច្បាប់ ។

សកម្មជនបរិស្ថាន និងព្រៃឈើទាំងនោះ រួមមាន លោក អ៊ូច ឡេង លោក ហេង ស្រស់ លោក តាត ឧត្តម លោក អូត ឡាទីន លោក មេន ម៉ាត់ និងសកម្មជន១ រូបផ្សេងទៀត ត្រូវបានចាប់ខ្លូនដោយកងកម្លាំងចម្រុះកាលពីព្រឹកថ្ងៃសៅរ៍ ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង ក្រោយពីបាត់ដំណឹង និងទីតាំងរបស់ពួកគាត់ក្នុងរយ:ពេល១២ម៉ោង  ។ អ្នកទាំង ៦ រូបត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត និងកំពុងបន្តសាកសួរដោយអាជ្ញាធរតាំងពីព្រឹកថ្ងៃសៅរ៍មកម៉្លេះ ។

ពលរដ្ឋអ្នកសារព័ត៌មាន មិនទាន់អាចទាក់ទងលោក ម៉ែន គុង អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែងបានទេ នៅថ្ងៃទី២៤ ខែវិច្ឆិកានេះ។ ប៉ុន្តែ លោកបានប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃទី២៣ ខែ​វិច្ឆិកា​ថា ការ​ឃាត់​ខ្លួន​លោក អួច ឡេង និង​មនុស្ស​មួយ​ចំនួន​ទៀត គឺ​ជា​ការ​អនុវត្ត​នីតិវិធី​របស់​សមត្ថកិច្ច និង​កម្លាំង​ជំនាញ​ពាក់ព័ន្ធ តាម​ផែនការ។ ​

បើតាមអង្គការលីកាដូ លោក អ៊ួច ឡេង គឺជាអ្នកការពារព្រៃឈើដ៏លេចធ្លោមួយរូប និងបានឈ្នះពានរង្វាន់ឆ្នើមផ្នែកការពារបរិស្ថាន ឌឹ ហ្គោលមេន អ៊ិនវាយរ៉ូមិនថល ប្រាយ៍ (The Goldman Environmental Prize) ក្នុងឆ្នាំ ២០១៦ ។ ចំណែក លោកស្រស់ និងលោក តាត ឧត្តម គឺជាសកម្មជនបរិស្ថាន ហើយរីឯលោក ឡាទីន ជាបុគ្គលិកបម្រើការងារក្នុងអង្គការសង្គមស៊ីវិលមួយឈ្មោះ សមាគមបណ្តាញយុវជនកម្ពុជា ។  លោក ឡេង និងលោក ស្រស់ ធ្លាប់ត្រូវបានចាប់ខ្លួន ក្នុងឆ្នាំ ២០២១ និង ២០២០ ក្នុងខេត្តក្រចេះក្នុងករណីឃ្លាំមើលការចូលកាប់ព្រៃឈើដោយខុសច្បាប់ក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ។

លីកាដូបន្តថា សកម្មជន និងអ្នកសារព័ត៌មានទាំងនោះបានចងក្រងពីសកម្មភាពបំផ្លាញព្រៃឈើក្នុងឧទ្យានជាតិ  វើនសៃ សៀមប៉ាង ។ ឧទ្យានជាតិនេះហើយ ជាកន្លែងដែលសកម្មជនទាំង៦រូបនោះត្រូវបានឃាត់ខ្លួន និងកន្លែងដែលរាជរដ្ឋាភិបាលបានផ្តល់ដីសម្បទានសេដ្ឋកិច្ចទៅឱ្យក្រុមហ៊ុនឈ្មោះ ធី.អេស.អិម.ដាប់បែលយូ ឯ.កក្នុងឆ្នាំ ២០២២ និងបានផ្តល់អាជ្ញាប័ណ្ណជីកយករ៉ែ ទៅក្រុមហ៊ុនឈ្មោះ ហ្គ្រីន វូដ ឌឹវេលឡូបមេន ។ ដីសម្បទានសេដ្ឋកិច្ចដែលត្រូវបានផ្តល់ឱ្យក្រុមហ៊ុន ធី.អេស.អិម.ដាប់បែលយូ ឯ.កបានរំលោភដល់សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកាលពីឆ្នាំ ២០១២ ស្តីពីការផ្អាកផ្តល់ដីសម្បទានសេដ្ឋកិច្ចថ្មី ដោយសារតែជាប់ទាក់ទងទៅនឹងការការបណ្តេញចេញដ៏ច្រើនសន្ធឹកសន្ធាប់ ការបំផ្លិចបំផ្លាញព្រៃ និងការបាត់បង់ធនធានធម្មជាតិផ្សេងៗទៀតជាច្រើនផងដែរ ៕

………………………………………………………

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន ស៊ុន អ៊ូរ

អត្ថបទមុន

ពលរដ្ឋ​នៅ​ក្រុង​បាវិត​​ត្អូញត្អែរ​ពី​ការ​ដក​ប្លង់​កម្មសិទ្ធិ​ដីស្រែ​និង​ដី​លំនៅឋាន​ត្រូវ​ចំណាយ​លុយ​ច្រើន​​

អត្ថបទបន្ទាប់

ជន​ជាតិ​ដើម​ភាគ​តិច​ពូនង​នៅ​ឃុំ​សុខសាន្ត​អះអាង​ពី​ភាព​ខ្វះខាត​ព័ត៌មាន​ស្តីពី​ការ​ប្រើប្រាស់​បង្គន់​អនាម័យ​

អត្ថបទបន្ទាប់
ទិដ្ឋភាពរូបសត្វខ្ទីងនៅរង្វង់មូលក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដែលជារូបតំណាងឱ្យខេត្តភាគឦសាន្តមួយនេះកាលពីឆ្នាំ២០២៣។ (ពលរដ្ឋអ្នកសារព័ត៌មាន)

ជន​ជាតិ​ដើម​ភាគ​តិច​ពូនង​នៅ​ឃុំ​សុខសាន្ត​អះអាង​ពី​ភាព​ខ្វះខាត​ព័ត៌មាន​ស្តីពី​ការ​ប្រើប្រាស់​បង្គន់​អនាម័យ​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង