CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

អ្នក​តាម​ដាន​សម្ដែង​ការ​បារម្ភ​ពី​ការ​ធ្លាក់​ចុះ​សីលធម៌​ក្នុង​សង្គម​

Admin ដោយ Admin
November 4, 2024
ក្នុង ព័ត៌មាន, សង្គម
0
សហគមន៍​ឧត្តម​ស្រែពស់​ប្តេជ្ញា​បន្ត​ការពារ​ដីព្រៃ​ដែល​នៅ​សេស​សល់​ចុង​ក្រោយ

ព្រះពុទ្ធបដិមាដែលនៅសេសសល់មួយអង្គក្នុងព្រៃសហគមន៍ឧត្តមស្រែពស់ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ (រូបភាព៖ ពលរដ្ឋអ្នកសារព័តមាន)

0
ចែករំលែក
106
ចំនួនមើល

ពលរដ្ឋមួយចំនួន ព្រមទាំងអ្នកតាមដានសង្គម ​សម្ដែងក្ដីបារម្ភពីការធ្លាក់ចុះនូវសិលធម៌សង្គម កត្តាដែលបណ្ដាលឱ្យសីលធម៌សង្គមធ្លាក់ចុះគឺដោយសារកត្តាការប្រើប្រាស់គ្រឿងស្រវឹង គ្រឿងញៀន​ ការរប្រើប្រាស់បណ្ដាញសង្គមមិនត្រឹមត្រូវ ខណៈ​ការអនុវត្តច្បាប់មានការធូររលុង។

ពលរដ្ឋមួយរូប លោក ឃុន ចាន់ឌី បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន​ថា សីលធម៌ គុណធម៌ សុជីវធម៌របស់ខ្មែរធ្លាក់ចុះគឺពាក់ព័ន្ធនិងកត្តាអប់រំនៅសាលារៀនក៏មិនសូវសង្កត់ធ្ងន់លើសុជីវធម៌ គុណធម៌ សីលធម៌។ ក្រៅពីនេះលោកថា សីលធម៌ក្នុងសង្គមកាន់តែធ្លាក់ចុះបណ្ដាលមកពីបញ្ហាគ្រឿងស្រវឹង ស្របពេលស្ទើរគ្រប់ទីកន្លែងអ្នកសេពសូរាកាន់តែទូលំទូលាយ។  ​

លោកបន្ថែមថា សព្វនេះយុវជនមួយភាគតូចបាត់បង់សីលធម៌ដោយប្រើប្រាស់បច្ចេកវិទ្យាឬបណ្ដាញសង្គមមិនបានត្រឹមត្រូវ។ លោកថា យុវជន យុវនារីខ្លះ ទៅវត្តពួកគាត់ចូលចិត្តលេងtik tok ទៅរាំមុខព្រះពុទ្ធ រាំក្នុងវិហាជាកន្លែងសាសនាពលរដ្ឋទូរទៅគោរព។

លោកលើកឡើងថា៖ «បើចង់ឱ្យផ្នែកសីលធម៌រីកចម្រើនឡើងវិញចាំបាច់ត្រូវតែពង្រឹងវិស័យអប់រំបង្រៀនមនុស្សយើងពីក្មេងទៅវិញ។ សព្វថ្ងៃមនុស្សយើងចាស់ៗហើយទៅបង្រៀនឱ្យយល់ពីសីលធម៌សុជីវធម៌ទៅមិនរួចទេ។ ចាំបាច់ណាស់ត្រូវអប់រំមនុស្សពីក្មេងទៅឱ្យស្គាល់តម្លៃសីលធម៌បង្រៀនមនុស្សឱ្យល្អទៅជួយសង្គមបានហើយ» ។

ព្រះសង្ឃមួយអង្គដែលបង្រៀននៅពុទ្ធិកអនុវិទ្យាល័យមោងឬស្សីសុំមិនបញ្ចេញឈ្មោះមានសង្ឃដីកាថា តាមការសង្កេតរបស់ព្រះអង្គឃើញថា សីលធម៌សង្គមមានការធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងសង្គមខ្មែរនាពេលបច្ចុប្បន្នគួរឱ្យព្រួយបារម្ភ មានកត្តាជាច្រើនដែលធ្វើឱ្យសីលធម៌ធ្លាក់ចុះដូចជា បច្ចេកវិទ្យាជឿនលឿនខ្លាំង ការអប់រំនៅមានកម្រិត ការនិយមវប្បធម៌បរទេស ការមិនឲ្យតម្លៃលើការអប់រំ ការផ្សាយពត៌មានដែលប៉ះពាល់សីលធម៌ រឿងអសុរោះ រឿងស្រើបស្រាល និងគ្រឿងស្រវឹងគ្រប់រូបភាព ។

ព្រះអង្គមានសង្ឃសង្ឃដីកាបន្ថែមថា ព្រះសង្ឃមួយចំនួនបច្ចុប្បន្នចូលចិត្តលេងខ្លួនដូចគ្រហស្ថភ្លេចបដិបត្តិតាមមាគ៌ាព្រះវិន័យចូលចិត្តសម្ភារៈនិយម រៀនទ្រឹស្តី ឬយល់ពីអត្ថន័យដើមរបស់ព្រះពុទ្ធច្បោលៗ ឬមិនយល់ សេពគប់គ្រហស្ថដែលគ្មានសីលធម៌។

ព្រះអង្គមានសង្ឃដីកាថា៖ «មនុស្សគិតតែពីប្រយោជន៍ខ្លួនឯងមនុស្សអាត្មានិយម អត់គិតផលប៉ះពាល់ទៅដល់វប្បធម៌អត្តសញ្ញាណជាតិដើម គិតតែប្រយោជន៍ខ្លួនឯងជាធំ  ពេលខ្លះមនុស្សប្រើសម្ដីឬប្រឌិតរឿងទៅជាជម្លោះក្នុងក្រុមគ្រួសារឬបញ្ហាអ្វីមួយបង្កើតទៅជាអត្តធិករណ៍ដើម្បីនឹងបាន  like បាន share ក្នុងហ្វេសប៊ុកគឺជាផលប៉ះពាល់សីលធម៍មួយដ៏ធំ។យើងមិនទាន់មានច្បាប់សម្រាប់ចាត់វិធានការចំពោះបុគ្គលដែលប្រឌិតឬបុគ្គលធ្វើអ្វីដែលវាប៉ះពាល់ដល់តម្លៃសីលធម៍តាមហ្វេសប៊ុកយើងមិនទាន់មាន» ។

លោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវខាងការអភិវឌ្ឍសង្គមបានថ្លែងថា នៅក្នុងសង្គម វិជ្ជមាននិងអវិជ្ជមានយើងមើលឃើញតាមរយៈការដឹកនាំផងដែរ។ បន្ថែមពីនេះ ការចំណាក់ស្រុកអាចធ្វើឱ្យមនុស្សម្នាក់ៗឃ្លាតឆ្ងាយពីការអប់រំ ឃ្លាតឆ្ងាយពីភ្នែកច្រមុះឪពុកម្ដាយ ទៅរស់នៅកន្លែងផ្សេងៗអាចត្រូវបានគេអូសទាញឱ្យចូលទៅកន្លែងផឹកស៊ី ឬកន្លែងប្រើប្រាស់គ្រឿងញៀនផ្សេងៗ។ លោកបន្តថា រាល់ថ្ងៃនេះការប្រើប្រាស់គ្រឿងស្រវឹង និងការផ្សព្វផ្សាយគ្រឿងស្រវឹងវាមានភាពទូលំទូលាយខ្លាំងពេក គ្រឿងស្រវឹងក៏ជាផ្នែកមួយធ្វើឱ្យសីលធម៌សង្គមធ្លាក់ចុះដែរ។

លោកលើកឡើងថា៖ «ការអនុវត្តច្បាប់នៅស្រុកយើងមិនសូវមានប្រសិទ្ធភាព មានអំពើពុករលួយផ្សេងៗកាលណាអនុវត្ត[ច្បាប់]មានការធូរលុងប៉ះពាល់ដល់សីលធម៌សង្គមរបស់ខ្មែរយើង។ បច្ចុប្បន្នរឿងសំខាន់យើងទទួលស្គាល់ថាសីលធម៌ការរស់នៅរបស់មនុស្សយើងសម័យនេះមិនដូចពីសម័យដើមទេវាមានការផ្លាស់ប្ដូរ»៕

………………………………………………………..

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន ជា វុទ្ធី

អត្ថបទមុន

ពលរដ្ឋ​ខ្លះ​នៅ​ស្រុក​ពីរ​នៃ​ខេត្តព្រៃវែង​ប្រឈម​បាត់បង់​ដី​ចម្ការ​និង​លំនៅឋាន​ ​ក្រោយ​មាន​វត្តមាន​ក្រុម​ហ៊ុន​បូម​ខ្សាច់​​

អត្ថបទបន្ទាប់

សកម្មជន​បរិស្ថាន​ជំរុញ​ឱ្យ​ការ​ដេញ​ថ្លៃ​ប្រមូល​អនុផល​ព្រៃ​ឈើ​ពី​​គម្រោង​​វារីអគ្គិសនី​ស្ទឹង​តាតៃ​លើ​ធ្វើ​ឡើង​ដោយ​តម្លាភាព​

អត្ថបទបន្ទាប់
ទិដ្ឋភាពនៃការសាងសង់នៃគម្រោងវារីអគ្គិសនីស្ទឹងតាតៃលើ ស្ថិតនៅក្នុងស្រុកថ្មបាំង ខេត្តកោះកុងកាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។ (រូបភាពហ្វេសប៊ុកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត)

សកម្មជន​បរិស្ថាន​ជំរុញ​ឱ្យ​ការ​ដេញ​ថ្លៃ​ប្រមូល​អនុផល​ព្រៃ​ឈើ​ពី​​គម្រោង​​វារីអគ្គិសនី​ស្ទឹង​តាតៃ​លើ​ធ្វើ​ឡើង​ដោយ​តម្លាភាព​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង