CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

កសិករ​មួយ​ចំនួន​នៅ​ខេត្ត​បន្ទាយមានជ័យ​ត្អូញត្អែរ​ពី​បញ្ហា​ស្រូវ​ងាប់​ដោយ​សារ​គ្រោះ​រាំង​ស្ងួត​

Admin ដោយ Admin
September 2, 2024
ក្នុង ព័ត៌មាន, អភិបាលកិច្ច
0
ទិដ្ឋភាពដំណាំស្រូវរបស់កសិករនៅខេត្តបន្ទាយមានជ័យ ដែលក្រៀមស្វិតដោយសារមិនមានទឹកស្រោចស្រពកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤។ (ហ្វេសប៊ុកក្រសួងកសិកម្ម)

ទិដ្ឋភាពដំណាំស្រូវរបស់កសិករនៅខេត្តបន្ទាយមានជ័យ ដែលក្រៀមស្វិតដោយសារមិនមានទឹកស្រោចស្រពកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤។ (ហ្វេសប៊ុកក្រសួងកសិកម្ម)

0
ចែករំលែក
58
ចំនួនមើល

ប្រជាកសិករនៅសង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ​បានលើកឡើងពីបញ្ហាប្រឈមមួយចំនួនដូចជាត្រូវខាតបង់ថវិកា ជំពាក់បំណុលគេ ខាតពេលវេលាជាដើម ត្បិតស្រូវរបស់ពួកគាត់ងាប់ជាបន្តបន្ទាប់ ដោយសារគ្រោះរាំងស្ងួត។

កសិករនៅសង្កាត់ម្កាក់មួយរូប អ្នកស្រី ឈុំ ថង បានប្រាប់មកពលរដ្ឋអ្នកសារព័ត៌មានថា អ្នកស្រីធ្វើស្រែចំនួន២ហិកតា​ ក្នុងនោះខូចអស់ចំនួន១ហិកតាហើយដោយសារតែមិនមានទឹកស្រោចស្រពគ្រប់គ្រាន់។ ដីស្រែចំនួន២ហិកតានេះអ្នកស្រីចំណាយដើមទុនអស់ប្រហែល១លាន៣សែនរៀល​ ដោយដើមទុននេះអ្នកស្រីមានខ្លួនឯងត្រឹមតែពាក់កណ្ដាល និងពាក់កណ្ដាលទៀតត្រូវខ្ចីគេខ្លះ ដោយរង់ចាំដល់ពេលប្រមូលផលរួចទើបសងគេវិញ។

អ្នកស្រីបន្តថា ជាបញ្ហាប្រឈមពេលដែលស្រូវងាប់នេះបានធ្វើឱ្យខាតបង់ដល់ទ្រព្យសម្បត្តិ ខាតថវិកា ខាតទាំងគ្រាប់ពូជ ព្រមទាំងប៉ះពាល់ដល់ជីវភាពគ្រួសារអ្នកស្រីជាខ្លាំងព្រោះអ្នកស្រីមិនបានប្រកបរបរអ្វីបន្ថែមទៀតក្រៅពីធ្វើស្រែចម្ការនោះទេ។

អ្នកស្រីថា «ជាបញ្ហាគឺជំពាក់បំណុល ខាតបង់ទ្រព្យដែលខ្ចីគេមកធ្វើ ខាតពូជព្រោះខ្ចីគេទាំងស្រុង»។

កសិករម្នាក់ទៀត លោក រឿន នេត បានលើកឡើងថា លោកធ្វើស្រែចំនួន២២ហិកតាហើយងាប់អស់ជិត៧ហិកតាហើយ។ លោកថាចំពោះការធ្វើស្រែនេះត្រូវចំណាយលើថ្លៃភ្ជួរ រាស់ ជីកសិកម្មឬ ថ្នាំគីមី ​គ្រាប់ពូជ ថ្នាំកណ្ដុរជាដើម ដែលក្នុង១ហិកតាចំណាយប្រហែល១លាន៥សែនរៀល ទម្រាំដល់ប្រមូលផល។ កសិកររូបនេះឱ្យដឹងទៀតថា ប្រសិនបើដីស្រែនោះយើងជួលគេធ្វើទៀត អាចចំណាយរហូតដល់២លានរៀលក្នុង១ហិកតា។ លោកបន្តថា​ ចំពោះដើមទុនលោកមានខ្លួនឯងខ្លះ និងជំពាក់ឈ្មួញលក់ជីគីមីខ្លះ ព្រោះជាធម្មតាជីគីមីពេលប្រមូលផលរួចទើបឱ្យលុយគេ។

លោកបន្តថា សម្រាប់បញ្ហាប្រឈមវិញលោកខាតបង់ច្រើនណាស់ ទាំងពេលវេលា ទាំងការចំណាយផ្សេងៗ ថ្លៃគ្រាប់ពូជ ថ្លៃជួលដីស្រែគេ ថ្លៃភ្ជួររាស់ ថ្លៃជួលគេព្រួសគ្រាប់ពូជជាដើម។ ជាការសំណូមពរ​ លោកសុំ​ឱ្យមាន​ ការស្ដារនូវប្រព័ន្ធទឹកឡើងវិញ ដើម្បីស្ដុកទឹកទុកគ្រាន់បានបូមដាក់ស្រែ។

លោកបន្តថា៖ «ខាតទាំងសព្វទាំងថ្លៃជី ថ្លៃព្រួស ថ្លៃភ្ជួរ ថ្លៃជួលស្រែគេផង បើគិតថ្លៃជួលស្រែគេផង១ហិកតាអស់ជិត២ម៉ឺន។ បាទ សុំឱ្យផ្ដល់ប្រពន្ធធារាសាស្រ្តប្រភពទឹកទុកគ្រាន់បានបូមស្រោចស្រពស្រែ»។

លោក ស៊ុត ទ្រី ពលរដ្ឋម្នាក់ទៀតបានលើកឡើងថា លោកធ្វើស្រែចំនួន១១ហិកតាខូតអស់១ហិកតាកន្លះ។ ចំពោះដើមទុនសម្រាប់ការធ្វើស្រែវិញលោកថា មានខ្លះត្រូវខ្ចីបុលពីធនាគារមកបន្ថែម ហើយពេលស្រូវងាប់បែបនេះធ្វើឱ្យលោក និងកសិករផ្សេងប្រឈមការអស់សង្ឃឹម។ ​

កសិកររូបនេះ សំណូមពរ​ឱ្យអាជ្ញាធរជួយដោះស្រាយ ដោយមានការចែកជាគ្រា​ប់ពូជសម្រាប់ព្រួសឡើងវិញ ហើយស្ដារឡើងនូវប្រព័ន្ធទឹកសារជាថ្មីព្រោះនៅអាងម្កាក់ប្រព័ន្ធធារាសាស្រ្តពុំមានគ្រប់គ្រាន់នោះទេ។ 

លោកថា៖ «ជួយជំនួយជាពូជ ចង់ឱ្យខាងធារាសាស្រ្តចុះមកមើលអាងម្កាក់យើងព្រោះវាដាច់ប្រភពទឹកអស់សូម្បីគោក្របីរកទឹកមិនបានផឹក»។

ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ លោក ប៉ាង វណ្ណាសេដ្ឋ មិនបានឆ្លើយប្រាប់ពលរដ្ឋអ្នកសារព័ត៌មានជុំវិញបញ្ហាស្រូវងាប់នេះទេ ដោយលោកប្រាប់ថាលោកជាប់រវល់។

កាលពី ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក តូច ប៊ុនហួរ បានចុះតាមដាន និងវាយតម្លៃផលប៉ះពាល់ដំណាំកសិកម្មបណ្តាលមកពីគ្រោះរាំងស្ងួត នៅក្នុងស្រុកចំនួន២ នៃខេត្តបន្ទាយមានជ័យ គឺស្រុកស្វាយចេក និងស្រុកថ្មពួក។

បើតាមហ្វេសប៊ុករបស់ក្រសួងកសិកម្មដដែលថា ​ក្នុងស្ថានភាពនេះ អាជ្ញាធរបានខិតខំប្រឹងប្រែងប្រើគ្រប់មធ្យោបាយទាំងអស់ ដើម្បីធ្វើយ៉ាងណាកាត់បន្ថយការខូចខាតដំណាំរបស់ប្រជាពលរដ្ឋឱ្យបានជាអតិបរិមាតាមដែលអាចធ្វើទៅបាន និងផ្តល់ជាអនុសាសន៍មួយចំនួនដល់ប្រជាពលរដ្ឋអាចធ្វើការកែប្រែការដាំដុះដំណាំស្រូវ មកដំណាំចម្ការ ដូចជាដំឡូងមី ពោត សណ្តែក និងដំណាំឧស្សាហកម្ម។

ឯកឧត្តមបន្ថែមថា ការវាយតម្លៃពីការខូចខាត និងតម្រូវការស្តារឡើងវិញ ត្រូវធ្វើឡើងឱ្យបានច្បាស់លាស់ និងទាន់ពេលវេលាសម្រាប់ការស្តារឡើងវិញ ចៀសវាងមានការយឺតយ៉ាវ ធ្វើឱ្យខកខានដល់ការដាំដុះរបស់កសិករ៕

………………………………………….

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តបន្ទាយមានជ័យ កញ្ញា ចាន់រ៉ាត់ សៀវមិញ

អត្ថបទមុន

រាជ​រដ្ឋាភិបាល​បង្កើត​​មូល​និធិ​​កសាង​​ហេដ្ឋារចនា​សម្ព័ន្ធ​​តាម​​បណ្ដោយ​​ព្រំដែន​ដើម្បី​បូរណភាព​ទឹក​ដី​

អត្ថបទបន្ទាប់

បទល្មើស​ព្រៃ​ឈើ​តំបន់​ខ្លះ​បន្ត​កើត​មាន​ ស្រប​ពេល​របាយការណ៍​ថ្មី​មួយ​បង្ហាញ​ថា​គម្រប​ព្រៃ​ឈើ​ថយ​ចុះ​​ក្រោម​៤០%​

អត្ថបទបន្ទាប់
គល់ និងចម្រៀកឈើដែលជនល្មើសកាប់នៅតំបន់ព្រៃឡង់ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដែលថតកាលពីថ្ងៃទី១៦ខែសីហា ឆ្នាំ២០២៤។ (ពលរដ្ឋអ្នកសារព័ត៌មាន)

បទល្មើស​ព្រៃ​ឈើ​តំបន់​ខ្លះ​បន្ត​កើត​មាន​ ស្រប​ពេល​របាយការណ៍​ថ្មី​មួយ​បង្ហាញ​ថា​គម្រប​ព្រៃ​ឈើ​ថយ​ចុះ​​ក្រោម​៤០%​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង