CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

ពលរដ្ឋ​ជាង​២០០​គ្រួសារ​នៅ​សៀមរាប​ទាមទារ​បណ្ណ​កម្ម​សិទ្ធិ​ដីធ្លី​ក្រោយ​មាន​ជម្លោះ​ជា​មួយ​អាជ្ញាធរ​ជិត​១០​ឆ្នាំ

Admin ដោយ Admin
June 26, 2024
ក្នុង ព័ត៌មាន, វិវាទដីធ្លី
0
អាជ្ញាធរចុះហាមឃាត់ពលរដ្ឋមិនឱ្យធ្វើសកម្មភាពដាំដុះលើដី ដែលពលរដ្ឋកំពុងទាមទារបណ្ណកម្មសិទ្ធិ កាលពីថ្ងៃទី២៨ ខែសីហាឆ្នាំ ២០២៣។ (ផ្តល់ឱ្យ)

អាជ្ញាធរចុះហាមឃាត់ពលរដ្ឋមិនឱ្យធ្វើសកម្មភាពដាំដុះលើដី ដែលពលរដ្ឋកំពុងទាមទារបណ្ណកម្មសិទ្ធិ កាលពីថ្ងៃទី២៨ ខែសីហាឆ្នាំ ២០២៣។ (ផ្តល់ឱ្យ)

0
ចែករំលែក
170
ចំនួនមើល

ពលរដ្ឋជាង២០០គ្រួសារនៅឃុំកន្តួត ស្រុកស្វាយលើ ខេត្តសៀមរាប ទាមទារបណ្ណកម្មសិទ្ធិដីធ្លី ក្រោយមានជម្លោះរ៉ាំរ៉ៃជាមួយអាជ្ញាធរជិត១០ឆ្នាំគ្មានដំណោះស្រាយ។
ជនជាតិដើមភាគតិចកួយអ្នកស្រី សាន ស្រែ នៅភូមិជ័យសែន ឃុំកន្ទួតប្រាប់ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា គ្រួសារគាត់បានអាស្រ័យផលលើដីកំពុងមានជម្លោះបន្តពីឪពុកម្តាយតាំងពីឆ្នាំ២០០០ ដោយបានកាន់កាប់ដីទំហំ៥ហិកតា។
អ្នកស្រី សាន ស្រែ បន្តថា គ្រួសារអ្នកស្រីបានបង្ករបង្កើនផលដោយដាំដំណាំដូចជា ចេក ស្វាយចន្ទី និងដំណាំហូបផ្លែផ្សេងៗទៀត។ អ្នកស្រីថា រយៈពេលអ្នកស្រីអាស្រ័យផលជាង១០ឆ្នាំមកនេះ គឺអាជ្ញាធរមិនបានចេញបណ្ណកម្មសិទ្ធិអ្នកស្រី និងពលរដ្ឋផ្សេងទៀតទៀតឡើយ។
អ្នកស្រីបន្ថែមថា ៖«ខ្ញុំរស់នៅពឹងលើអាជ្ញាធរនេះឯង។ ពឹងលើអាជ្ញាធរដែលជាម៉ែជាឪដូចរបស់ពួកខ្ញុំ។ បើគាត់មកប្តឹងពួកខ្ញុំទៀត។ តើពួកខ្ញុំបានអីចិញ្ចឹមកូន។ ចឹងហើយបានខ្ញុំគ្មានអីអាស្រ័យផលតទៅមុខទេ។ ខ្ញុំចង់បានដីនេះឱ្យមានប្លង់ ឱ្យគាត់ចុះមកវាស់វែងដីនេះឱ្យមានប្លង់រឹងដូចគេដូចឯងផង កុំឱ្យគេប្តឹងជាប់គុកជាប់ច្រវ៉ាក់ទៀត»។
ពលរដ្ឋម្នាក់ទៀតនៅភូមីសែនជ័យ ឃុំកន្ទួតអ្នកស្រី ធី ធីម អះអាងថា អ្នកស្រីបានកាន់កាប់ និងអាស្រ័យផលលើដីទំហំ៨ហិកតាតាំងពីឆ្នាំ២០០២ ដោយបានបង្កបង្កើនផលដាំស្វាយ ត្របែក ម្នាស់ ចេក ល្ហុង និងដំណាំរួមផ្សំជាច្រើនមុខទៀត។អ្នកស្រីថា រយៈពេលអ្នកស្រីអាស្រ័យផលជាង១០ឆ្នាំគឺពុំធ្លាប់មានបញ្ហាអ្វីនោះទេ។
អ្នកស្រី ធី ធីម បន្តថា នៅឆ្នាំ២០១៥ដីនេះ ចាប់ផ្តើមមានវិវាទ្ធជាមួយទាហ៊ានរបស់កងវរៈសេនាតូចលេខ១ នៃតំបន់ប្រត្តិបត្តិការសឹករងខេត្តសៀមរាប ដោយប៉ះពាល់ដីប្រមាណជាង៣០០ហិតា និងនៅឆ្នាំ២០១៦ ក្រសួងបរិស្ថានបានបង្កើតសហគមន៍តំបន់ការពារធម្មជាតិ ជប់សោមនៅដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ស្ថិតនៅភូមិត្រពាំងក្រសាំង ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប ដោយក្រុមទាហ៊ាន និងសហគមន៍បានចុះមកហាមឃាត់ប្រជាពលរដ្ឋមិនឱ្យដាំដុះលើដីនោះ។
អ្នកស្រី ធី ធីម បានឱ្យដឹងថា ក្រោមជម្លោះដីធ្លីនេះ បានធ្វើប៉ះពាល់ប្រជាពលរដ្ឋ២០៤គ្រួសារ។
អ្នកស្រីបន្ថែមថា៖« ផលវិបាក នៃការបាត់បង់ដីបានធ្វើឱ្យជំពាក់បំណុលធនាគារ ដោយសារយកលុយមកធ្វើកសិកម្ម ប៉ុន្តែត្រូវបានអាជ្ញាធររារាំងមិនឱ្យដាំដុះ និងអាស្រ័យផល»។
ពលរដ្ឋម្នាក់ទៀតលោក ភៀម យូ វ័យ៦៣ឆ្នាំ និយាយថា គ្រួសារលោកក៏មានជម្លោះដីធ្លីជាមួយសហគមន៍ជប់សោម និងក្រុមទាហានភូមិភាគទី៤ដែរ។ លោកថា គ្រួសារលោកមានសមាជិក៦នាក់ និងបានប៉ះពាល់ដី៧ហិកតា ដែលបានកាន់កាប់តាំងពីឆ្នាំ២០០០។ លោកបានអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធ ជាពិសេសរដ្ឋាភិបាលជួយដោះស្រាយដោយប្រគល់ដីនោះជូនពលរដ្ឋបានអាស្រ័យឡើងវិញ និងចេញប័ណ្ណកម្មសិទ្ធិជូនពួកគាត់ផងដែរ។
លោកបន្ថែមថា៖«សូមឱ្យរដ្ឋាភិបាល ភូមិ ឃុំ ស្រុក ខេត្តទាំងអស់សូមជ្រាប ឱ្យជួយដោះស្រាយ នៅប្រជាពលរដ្ឋទាំងអស់ រស់នៅភូមិសែនជ័យ ឃុំកន្ទួត ស្រុកស្វាយលើខេត្តសៀមរាប»។
សារព័ត៌មានពលរដ្ឋពុំអាចសុំការឆ្លើយតបករណីជម្លោះដីធ្លីនេះពីលោក ប្រាក់ សោភណ្ឌ័ អភិបាលខេត្តសៀមរាបនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ នេះ។
មន្ត្រីសម្របសម្រួលអង្គការលីកាដូរលោក ភុន ឈិន ដែលឃ្លាំមើលករណីនេះបានជំរុញដល់អាជ្ញាធរខេត្តសៀមរាបឱ្យពន្លឿនការដោះស្រាយជូនពលរដ្ឋ ដើម្បីពួកគេមានដីធ្លីសម្រាប់បង្កបង្កើនផលឡើងវិញ។
លោក ភុន ឈិន បន្តថា ករណីនេះពលរដ្ឋដាក់សំណើរទៅអាជ្ញាធរថ្នាក់ជាតិជាច្រើនដងហើយ ហើយថា ក្រសួងរៀបចំដែនក៏បានចេញលិខិតបង្គាប់ការឱ្យរដ្ឋបាលខេត្តសៀមរាបដោះស្រាយជូនពលរដ្ឋផងដែរ ប៉ុន្តែរហូតពេលមិនទាន់បានដោះស្រាយឡើយ។
លោកបន្ថែមថា៖« ហើយឆ្នាំ២០២២នេះ ក៏មានលិខិតបង្គាប់ឱ្យចៅហ្វាយខេត្តធ្វើការដោះស្រាយករណីនេះដែរ។ ចឹងខាងរដ្ឋបាលខេត្តគួរចុះធ្វើអត្តសញ្ញាណកម្មគ្រួសាររងផលប៉ះពាល់នេះ។ ហើយអាចធ្វើការពិចារណាធ្វើការកាត់ឆ្វៀលដីហ្នឹងអាចធ្វើជាទម្រង់ប្រទានកម្មក៏បាន ឬក៏ទម្រង់ដីសម្បទានសង្គមកិច្ចជូនទៅដល់ពួកគាត់ក៏បាន»។
មាត្រា៣០ នៃច្បាប់ភូមិបាលបានចែងថា បុគ្គលទាំងឡាយដែលបានអាស្រ័យផល នៃភោគៈ ដោយសន្តិវិធី និងមិនមានការជំទាស់ចាប់ពី៥ឆ្នាំ យ៉ាងតិចគិតមកដល់កាលបរិច្ឆេទ នៃការប្រកាសឱ្យប្រើប្រាស់ច្បាប់នេះ លើអចលនវត្ថុដែលមានលក្ខណៈត្រឹមត្រូវតាមច្បាប់ក្នុងការកាន់កាប់ជាឯកជន មានសិទ្ធិស្នើសុំប័ណ្ណកម្មសិទ្ធិស្ថាពរ៕

……………………………………….

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក ហ៊ុន​ ឌីម៉ូ

អត្ថបទមុន

ការ​ប្រែប្រួល​អាកាស​ធាតុ​ធ្វើ​ឱ្យ​ត្រី​និង​ព្រៃ​លិច​ទឹក​នៅ​ខេត្ត​ស្ទឹងត្រែង​បាត់​បង់​គួរ​ឱ្យ​ព្រួយ​បារម្ភ​

អត្ថបទបន្ទាប់

កសិករ​ដាំ​ដំឡូងមី​ត្អូញត្អែរ​ពី​ការ​ខាត​បង់​ប្រាក់​ ​ខណៈ​តម្លៃ​ធ្លាក់​ចុះ​ក្រោម​១០០​​រៀល​​ក្នុង​១​គីឡូក្រាម​

អត្ថបទបន្ទាប់
ដំឡូងមីរបស់កសិករនៅឃុំស្លរក្រាម ស្រុកចំការចេក ខេត្តបន្ទាយមានជ័យ ថតកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤។ (ផ្តល់ឱ្យ)

កសិករ​ដាំ​ដំឡូងមី​ត្អូញត្អែរ​ពី​ការ​ខាត​បង់​ប្រាក់​ ​ខណៈ​តម្លៃ​ធ្លាក់​ចុះ​ក្រោម​១០០​​រៀល​​ក្នុង​១​គីឡូក្រាម​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង