CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

តំណាង​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ម្នាក់​នៅ​ខេត្ដ​កោះកុង​រង​ហិង្សា​ខណៈ​ចុះ​ហាម​ឃាត់​គ្រឿង​ចក្រ​ឈូស​ឆាយ​ដីធ្លី

Admin ដោយ Admin
June 7, 2024
ក្នុង ព័ត៌មាន, វិវាទដីធ្លី
0
អ្នកស្រី ឥន ធូ រងអំពើហិង្សាកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ នៅពេលអ្នកស្រីចុះទៅឃាត់គ្រឿងចក្រចូលឈូសឆាយលើដីមានវិវាទ។ (រូបភាពផ្ដល់ឱ្យ)

អ្នកស្រី ឥន ធូ រងអំពើហិង្សាកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ នៅពេលអ្នកស្រីចុះទៅឃាត់គ្រឿងចក្រចូលឈូសឆាយលើដីមានវិវាទ។ (រូបភាពផ្ដល់ឱ្យ)

0
ចែករំលែក
127
ចំនួនមើល

ពលរដ្ឋម្នាក់ដែលអះអាងថា ជាតំណាងឱ្យពលរដ្ឋចំនួន១៤គ្រួសារ នៅស្រុកស្រែអំបិល ខេត្ដកោះកុង បានរងអំពើហិង្សាលើរាងកាយពីសំណាក់ឈ្មួញរកស៊ីទិញលក់ដី ខណៈគាត់ទៅហាមឃាត់គ្រឿងចក្រមិនឱ្យឈូសឆាយដីធ្លី។

អ្នកស្រី អ៊ិន ធូ អាយុ៥២ឆ្នាំ ជាតំណាងប្រជាពលរដ្ឋ១៤គ្រួសាររស់នៅភូមិតានី ឃុំជីខលើ ស្រុកស្រែអំបិល ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ អ្នកស្រី និងពលរដ្ឋចំនួន១៤គ្រួសារបានចុះទៅហាមឃាត់គ្រឿងចក្រដែលកំពុងឈួសឆាយដំណាំស្រូវ និងដីស្រែរបស់ពលរដ្ឋទាំង១៤គ្រួសារមានចំនួន៣៤ហិតា ស្ថិតនៅក្នុងភូមិព្រាំង ឃុំដងពែង ស្រុកស្រែអំបិល។

អ្នកស្រីនិយាយថា ទៅមិនទាន់បានហាមឃាត់គ្រឿងចក្រផងក៏ត្រូវបក្សពួកបុគ្គលឈ្មោះ សៀង ឈី ដែលជាឈ្មួញដីបានយកកាំបិត និងពូថៅដេញកាប់ ហើយដេញចាប់យកទូរសព្ទពីពលរដ្ឋមិនឱ្យថតរួមទាំងបានប្រើអំពើហិង្សាមកលើអ្នកស្រីថែមទៀត។

អ្នកស្រីបន្តថា ចំណែកលោក ប៊ុត សាមុត ហៅ វា ដែលជាបក្សពួកលោក សៀង ឈី បានប្រើអំពើហិង្សាមកលើអ្នកស្រីដោយច្របាច់ក ទាត់ធាក់រុញផ្ទុបទៅលើដី និងទះកំភ្លៀង ធ្វើឱ្យមានរបួសដូចជាហើមបំពួងក ជាំជើង។ ក្រោយរងអំពើហិង្សាអ្នកស្រីបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលឃុំដងពែងដែរ ប៉ុន្តែមេប៉ុស្ដិ៍រដ្ឋបាលមិនព្រមទទួលពាក្យបណ្ដឹងពលរដ្ឋរងគ្រោះនោះទេ បែរជាទទួលទៅទទួលពាក្យបណ្ដឹងអ្នកដែលបានគំរាមសម្លាប់ និងប្រើអំពើហិង្សាមកលើអ្នកស្រីទៅវិញ។

អ្នកស្រី ឥន ធូ និយាយថា ពលរដ្ឋបានយកពាក្យបណ្ដឹងទៅដាក់នៅអធិការ នៃអធិការដ្ឋាននគរបាលស្រុកស្រែអំបិលរផ្នែកព្រហ្មទណ្ឌវិញ  ហើយបានទៅឱ្យពេទ្យឯកជននៅក្នុងស្រុកស្រែអំបិលពិនិត្យឃើញមានឈាមខកនៅក្នុងបំពួងក គ្រូពេទ្យឱ្យអ្នកស្រីទៅព្យាបាលនៅភ្នំពេញ តែមិនទៅដោយសារគ្មានលុយ ។

អ្នកស្រី ឥន ធូ អះអាងថាលោក ប៊ុត សាមុត បានគំរាមសម្លាប់អ្នកស្រី ហើយប្រាប់ថា ខ្លួនជាអង្គរក្សលោក ហ៊ុន សែន ទៀតផង។

អ្នកស្រីលើកឡើងថា៖ «គាត់ថាគាត់ជាមេ។ ង៉ែងដឹងអត់ថាអញ់ជាមេ អញ់ហ្នឹងហើយជាអង្គរក្សរបស់ ហ៊ុន សែន អញ់សម្លាប់ង៉ែងចោលក៏បានដែរ គាត់គំរាមខ្ញុំចឹងទៀត។គាត់និយាយហើយគាត់កាច់ដៃខ្ញុំគាត់ទះកំផ្លៀងខ្ញុំ គាត់ច្របាច់កខ្ញុំ គាត់ជេរម៉ាយខ្ញុំ។គេច្រានគេវ៉ៃខ្ញុំចង់សន្លប់» ។

ពលរដ្ឋរងគ្រោះម្នាក់ទៀត អ្នកស្រី សុខ ទាវ  បានប្រាប់ថា ដីរបស់អ្នកស្រីដែលកំពុងមានជម្លោះជាមួយលោក សៀង ឈី មានចំនួន៥ហិតាកន្លះ។អ្នកស្រីថា អ្នកស្រីបានអាស្រ័យផលនៅលើដីនេះរយៈពេល២៩ឆ្នាំមកហើយ ដោយពីមុនធ្លាប់បានដាំដំណាំដូចជាស្វាយចន្ទី ដូង ធ្វើដំណាំស្រូ និងដំណាំឈើហូបផ្លែជាច្រើនទៀត។

ស្រ្ដីវ័យ៤៥ឆ្នាំរូបនេះបន្តថា លោក សៀង ឈី បានយកគ្រឿងចក្រមកឈួសបំផ្លាញស្រូវអ្នកស្រី១ហិតា និងផ្ទះ១ខ្នង រួមទាំងស្រូវប្អូនៗរបស់អ្នកស្រី២ហិតាបន្ថែមទៀតសរុបចំនួន៣ហិតា។ អ្នកស្រីថា នេះជាលើកទី៤ហើយដែលលោក សៀង ឈី បានយកគ្រឿចក្រមកឈួសឆាយផ្ទះ និងដំណាំរបស់ពលរដ្ឋចាប់តាំងពីឆ្នាំ២០២១មក។

អ្នកស្រីបន្ដថា ចាប់តាំងពីឆ្នាំ២០២១លោក សៀង ឈី បានចូលទៅទិញដីពីប្រជាពលរដ្ឋមួយចំនួននៅក្បែដីរបស់ពលរដ្ឋទាំង១៤គ្រួសារ ប៉ុន្តែពួកគាត់មិនបានលក់ដីឱ្យទៅលោក សៀង ឈី ទេ។ អ្នកស្រីថា កាលពីឆ្នាំ២០២៣ មេឃុំដងពែងបានហៅអ្នកស្រីទៅសម្របសម្រួល ដើម្បីដោះដូរដីអ្នកស្រីជាមួយលោក សៀង ឈី ទៅនៅទីតាំងផ្សេងតែអ្នកស្រីមិនព្រម។

អ្នកស្រីលើកឡើងថា៖ « ឆ្នាំនេះបើគ្រួសារខ្ញុំមិនបានចូលទៅធ្វើស្រូវដូចរាល់ឆ្នាំទេនោះជីវភាពគ្រួសារកាន់តែលំបាក ។ ប៉ះពាល់គ្រួសារខ្ញុំអត់បាយហូប ម៉ែខ្ញុំចាស់ជរា កូនខ្ញុំនៅតូចៗ។ខ្ញុំអត់មានស្រែ[ផ្សេង ]ធ្វើទៀតទេ ខ្ញុំមានស្រែឯណាមិនដឹងបានអីហូបប្ដីខ្ញុំក៏ឈឺលុយក៏អត់» ។

មេឃុំដងពែងលោក ទី យោង បានថ្លែងថា ពិតជាមានការប្រើអំពើហិង្សាមែន តែលោកមិនដឹងច្បាស់ថា ភាគីខាងណាវ៉ៃទៅលើខាងណាទេ។ លោកថា ពិតជាមានពលរដ្ឋលក់ដីទៅឱ្យលោក សៀង ឈី មែន តែអ្នកព្រមលក់ប៉ុន្មាននាក់ នៅសល់ប៉ុន្មាននាក់លោកមិនដឹងទេ ដោយសារការទិញលក់ដីខាងរដ្ឋបាលស្រុកស្រែអំបិលជាអ្នករៀបចំឯកសារ។

មេឃុំរូបនេះបានបដិសេធចំពោះការចោទលោកថា បានទៅបញ្ជុះបញ្ចូលឱ្យពលរដ្ឋលក់ដីទៅឱ្យឈ្មោះ សៀង ឈី ។

លោកលើឡើងថា៖ «ខ្ញុំអត់ដឹងទេអាហ្នឹងទាល់សួរទៅភូមិបាល[ស្រុកស្រែអំបិល ]បានដឹង។ឱ្យសៀង ឈី ស្រាវជ្រាវឯកសារបានដឹង ភូមិបាលគេអ្នកដឹងគេអ្នករៀបចំ»  ។

ពលរដ្ឋអ្នកសារព័ត៌មិនអាសុំការឆ្លើយតបពីលោក សៀង ឈី និងលោ ប៊ុត សាមុត កាលពីថ្ងៃព្រហស្បតិ៍នេះ។

មេប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំដងពែង លោក ឈាង ភើប បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា ករណីនេះកម្លាំងរបស់លោកមិនបានឃើញផ្ទាល់ភ្នែកទេ តែក្រោយកើតហេតុមានភាគីលោក សៀង ឈី បានមកដាក់ពាក្យប្ដឹងថា មានពលរដ្ឋមានគ្នាជាង១០នាក់បានទៅហាមឃាត់មិនឱ្យគ្រឿងចក្រឈួសឆាយនៅលើដីរបស់ខ្លួន ព្រមទាំងគំរាមដុតគ្រឿងចក្រ និងផ្ទះដែលបាននសាងសង់រួច ។

លោកបន្តថា នៅពេលលោកទទួលពាក្យបណ្ដឹងរបស់លោក សៀង ឈី ហើយក៏មានពលរដ្ឋមកដាក់ពាក្យប្តឹងទៀតតែលោកមិនទទួលទេដោយសាររឿងតែមួយ។ លោកបានសួរទៅខាងជំនាញព្រហ្មទណ្ឌ ដោយខាងជំនាញឱ្យពលរដ្ឋទៅដាក់ពាក្យបណ្ដឹងនៅអធិការ នៃអធិការដ្ឋាននគរបាលស្រុកស្រែអំបិលផ្នែកព្រហ្មទណ្ឌ។ ចំណែកពាក្យបណ្ដឹងលោ សៀង ឈី លោកនឹងបញ្ជូនទៅឱ្យជំនាញព្រហ្មទណ្ឌពិនិត្យផ្ទៀងផ្ទាត់។

លោកលើកឡើងថា៖  «ខ្ញុំអត់ទាន់ដឹងថាផ្នែកជំនាញព្រហ្មទណ្ឌគាត់មានចំណាត់ការយ៉ាងមិចដែរ »។

នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការលីកាដូ លោក អំ សំអាត បានថ្លែងថា អ្នកដែលបានប្រើប្រាស់អំពើហិង្សាទៅលើអ្នកដ៏ទៃអាជ្ញាធរត្រូវធ្វើការស៊ើបអង្កេតទៅតាមផ្លូវច្បាប់។ លោកថា ក្រមព្រហ្មទណ្ឌបានហាមការប្រើប្រាស់អំពើហិង្សា ហើយការប្រើអំពើហិង្សាធ្វើឱ្យអ្នកដ៏ទៃមានរបួសស្នានមិនថា ដោយអចេតនា ឬចេតនាត្រូវតែអនុវត្តតាមផ្លូវច្បាប់។

លោកបន្តថា ករណីនេះអាជ្ញាធរត្រូវស្រាវជ្រាវពិនិត្យរកមើលថាតើដីនេះអ្នកណាជាអ្នកកាន់កាប់ពិតប្រាកដ និងចាត់វិធានការដោះស្រាយ បើដីនោះ ជាដីរបស់រដ្ឋ ហើយនាំគ្នាទៅរំលោភយកអាជ្ញាធរត្រូវទប់ស្កាត់។

លោកលើកឡើងថា៖ « រឿងដែលពលរដ្ឋរងនៅអំពើហិង្សាសមត្ថកិច្ចត្រូវតែចាត់វិធានការតាមផ្លូវច្បាប់។ បុគ្គលណាក៏ដោយយកឈ្មោះរបស់ថ្នាក់ដឹកនាំទៅប្រើប្រាស់ដែលធ្វើឱ្យប៉ះពាលកិត្តិយសរបស់ថ្នាក់ដឹកនាំអាជ្ញាធររឹតតែចាត់វិធានការទៀត ដើម្បីកុំឱ្យប៉ះពាល់ទៅដល់កិត្តិយសរបស់ថ្នាក់ដឹកនាំ »៕

………………………………………….

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក សួន វុត្ថា

អត្ថបទមុន

ក្រុម​ស្រ្តី​នៅ​សហគមន៍​ព្រៃ​ព្រះរកា​រប្តេជ្ញា​ចិត្ត​ការពារ​ធន​ធាន​ធម្មជាតិ​

អត្ថបទបន្ទាប់

សមាជិក​​សហគមន៍​​​​ព្រួយ​បារម្ភ​​ ខណៈ​​បទល្មើស​កាប់​​ឈើ​​​បន្ត​​កើត​​មាន​យ៉ាង​អនាធិបតេយ្យ​​​ក្នុង​​ព្រៃ​​សហគមន៍​​​​​​

អត្ថបទបន្ទាប់
គល់ឈើរាជកុលដែលបន្សល់ពីការកាប់នៅតំបន់ការពារធម្មជាតិរលាក់កងជើង ថតក្នុងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤។ (កញ្ញា ប៉ូ សុភា)

សមាជិក​​សហគមន៍​​​​ព្រួយ​បារម្ភ​​ ខណៈ​​បទល្មើស​កាប់​​ឈើ​​​បន្ត​​កើត​​មាន​យ៉ាង​អនាធិបតេយ្យ​​​ក្នុង​​ព្រៃ​​សហគមន៍​​​​​​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង