CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

ពលរដ្ឋ​នៅ​ឃុំ​មួយ​ក្នុង​​ខេត្ត​រតនគិរី​ស្នើ​ដល់​អាជ្ញាធរ​ធ្វើ​ផ្លូវ​ក្នុង​សហគមន៍​ឡើង​វិញ​ក្រោយ​ខូច​ជាង​១០​ឆ្នាំ​

Admin ដោយ Admin
June 6, 2024
ក្នុង ព័ត៌មាន, អភិបាលកិច្ច
0
រូបភាពស្ថានភាពផ្លូវលំខូចខាតពិបាកធ្វើដំណើរ ដែលស្ថិតក្នុងភូមិឡុំ ឃុំប៉កញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី កាលពីចុងឆ្នាំ២០២៣។ (ផ្តល់ឱ្យ)

រូបភាពស្ថានភាពផ្លូវលំខូចខាតពិបាកធ្វើដំណើរ ដែលស្ថិតក្នុងភូមិឡុំ ឃុំប៉កញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី កាលពីចុងឆ្នាំ២០២៣។ (ផ្តល់ឱ្យ)

0
ចែករំលែក
115
ចំនួនមើល

ប្រជាពលរដ្ឋនៅឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ស្នើដល់អាជ្ញាធរឱ្យជួយជួសជុលផ្លូវលំមួយខ្សែរក្នុងសហគមន៍ឡើងវិញ ក្រោយរងការខូចខាតជាង១០ឆ្នាំដោយគ្មានការសាងសង់  និងកំពុងពិបាកធ្វើដំណើរឆ្លងកាត់ជាខ្លាំង។

លោក សេវ ដានីយ៉ែល នៅក្នុងភូមិឡុំ ឃុំប៉ក់ញ៉ៃ បានប្រាប់ពលរដ្ឋសារព័ត៌មានថា ផ្លូវដែលរងការខូចខាតនោះមានប្រវែងជិត១០គីឡូម៉ែត្រ។ លោកថា ផ្លូវនេះតភ្ជាប់ពីភូមិឡុំទៅភូមិតេន នៃឃុំប៉ក់ញ៉ៃ ដែលជាផ្លូវលំសម្រាប់ពលរដ្ឋធ្វើដំណើរឆ្លងកាត់ទៅស្រែចម្ការ និងទៅទីរួមខេត្តរតនគិរី។

លោក សេវ ដានីយ៉ែល បន្តថា ផ្លូវនេះពិបាកធ្វើដំណើរជាខ្លាំងទាំងនៅរដូវប្រាំង និងរដូវស្សា ដោយសារមានជង្ហុកធំ និងស្ពានមានស្ថានភាពចាស់ទ្រុតទ្រោមជាដើម។

លោកថា៖«ផ្លូវនោះពិបាកដូចផ្លូវជិះចូលព្រៃ។ បើសិនជាអ្នកអត់សូវចេះជិះម៉ូតូ ឬម៉ូតូទាបៗ ជិះផ្លូវនិងអត់កើតទេ។ មួយទៀតក៏ធ្លាប់មានអ្នកជួបគ្រោះថ្នាក់នៅកន្លែងលូនឹងដែរ។ ហើយលូនឹងពេលវាបាក់គេរៀបក្ដាដើម្បីឆ្លងកាត់ទីនឹង។ ចឹងទៅមានអ្នកធ្លាក់ មិនគេផ្សេងទេគឺប៉ាខ្ញុំផ្ទាល់ជាអ្នកធ្លាក់»។

លោក ណាស់ ស្ដើង ជាប្រជាពលរដ្ឋនៅភូមិឡុំម្នាក់ទៀត បានលើកឡើងថា នៅខែប្រាំងផ្លូវមួយខ្សែរនេះមានជង្ហុកជិះម៉ូតូ និងការធ្វើដំណើរផ្សេងៗមានសភាពរលាក់ និងខែវស្សាត្រូវទឹកជាន់លិច ហើយទឹកហូតកាត់ធ្វើឱ្យពិបាកក្នុងការធ្វើដំណើរជាខ្លាំង។

លោកថា កាលដើមឡើយ ក្មេងៗសិស្សសាលាតែងតែធ្វើដំណើរឆ្លងកាត់ផ្លូវនេះ ដើម្បីទៅរៀង ប៉ុន្តែដោយសារផ្លូវរងការខូចខាត់ខ្លាំងពេក ដោយបារម្ភខ្លាចកើតមានគ្រោះថ្នាក់ផ្សេងៗ ក៏ពួកគេត្រូវប្តូរជិះផ្លូវវាងវិញ។

លោកថា៖«ខែវស្សាវិញទៅមិនសូវបានទេ។ លូចាស់ ហើយវាបែកច្រើន។ ហើយវាខូចខាតច្រើនដែរ។ បើប្រជាពលរដ្ឋយើងទៅតាមភូមិដោរក៏វាពិបាកដែរ។ តែទៅតាមផ្លូវភូមិតេនចង់ទៅចំការ ឬអូយ៉ាដាវវាជិតជាង។ ដល់ពេលចឹងទៅ ឥឡូវទៅអត់បានទេ វាខូតខាតច្រើនណាស់»។

មេភូមិនៅភូមិឡុំ លោក សេវ ហ្លីន បានទទួលពីបញ្ហាផ្លូវខូចនេះ និងការពិបាកធ្វើដំណើររបស់ប្រជាពលរដ្ឋ។ លោកថា ផ្លូវមួយខ្សែរនេះរងការខូតខាតប្រហែល១០ឆ្នាំហើយជាពិសេសត្រង់កន្លែងមានអូរ និងស្ពានដោយបានទឹកហូរច្រោះពិបាកធ្វើដំណើរ។

មេភូមិរូបនេះបន្តថា ករណីនេះលោកធ្លាប់បានស្នើសុំទៅថ្នាក់លើឱ្យជួសជុសដែរ ហើយខាងរដ្ឋបាលឃុំឆ្លើយថា មានគម្រោងធ្វើផ្លូវនេះក្នុងឆ្នាំ២០២៤ ប៉ុន្តែរហូតពេលនេះមិនទាន់ឃើញធ្វើនៅឡើយទេ។

លោកថា៖« ខ្ញុំបានសុំមេឃុំ មេឃុំសុំថ្នាក់លើ ខ្ញុំក៏មិនដឹងគេពន្យាររហូតថាធ្វើឆ្នាំនេះនៅតែមិនទាន់ឃើញ»។

ពលរដ្ឋលោក សេវ ដានីយ៉ែល បានសំណូមពរដល់រដ្ឋបាលស្រុក និងអាជ្ញាធរពាក់ព័ន្ធឱ្យធ្វើផ្លូវមួយខ្សែរនេះឱ្យបានលឿន ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋប្រើប្រាស់បានស្រួលឡើងវិញ។

លោកបន្ថែមថា៖«ខ្ញុំសុំសំណូមពរឱ្យខាងស្រុកជួយធ្វើ ព្រោះផ្លូវនឹងខាងស្រុកជាអ្នកទទួលខុសត្រូវ។ពួកគាត់ជាអ្នកធ្វើ។ចឹងសុំឱ្យធ្វើផ្លូវហ្នឹងឆាប់ៗ ដើម្បីឱ្យមានការប្រើប្រាស់ផ្លូវហ្នឹងឡើងវិញ»។

អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ថ្លែងក្នុងកម្មវិធីមួយ កាលពីខែវិច្ឆិកា ឆ្នាំ២០២២  ដោយស្តីបន្ទោសដល់មន្ត្រីក្រោមឱវាទ ជាពិសេសអាជ្ញាធរថ្នាក់​ខេត្ត ស្រុក និងឃុំមួយចំនួន ដែលមិនយកចិត្តដាក់អភិវឌ្ឍន៍ ឬជួសជុលផ្លូវក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

លោក ស ខេង បានបញ្ជាដល់មន្ត្រីទាំងនោះ ឱ្យពង្រឹងការយកចិត្តទុកដាក់ និងអភិវឌ្ឍន៍ផ្លូវក្នុងមូលដ្ឋានរបស់ខ្លួនឡើងវិញ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន។

លោកថា៖ «អៀនខ្មាស់គាត់[ពលរដ្ឋ]ណាស់។ អៀនខ្មាស់ត្រង់ថា ផ្លូវហ្នឹងវាភក់វាល្បាប់អីចឹងហើយ វាអត់មានពីណាពីណាគិត អត់មានពីណាគិត។ យើងថា សុំឱ្យប្រជាពលរដ្ឋបោះឆ្នោតឱ្យ បោះឆ្នោតឱ្យយ៉ាងម៉ិច។ បើយើងអត់បម្រើគាត់ផង។ យើងនិយាយឱ្យអស់ ឱ្យអីចឹងហាស។ ហើយផ្លូវប៉ុណ្ណឹងយើងធ្វើមិនកើតអី»៕

……………………………………….

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន កញ្ញា ចាន់រ៉ាត់ សៀវមិញ

អត្ថបទមុន

ការ​នេសាទ​ខុស​ច្បាប់នៅតំបន់បឹង​ទន្លេសាប​​មិន​អាច​ទប់ស្កាត់​បាន​ដោយ​សារ​កម្សោយ​នៃ​ការ​អនុវត្ត​ច្បាប់​

អត្ថបទបន្ទាប់

ក្រុម​ស្រ្តី​នៅ​សហគមន៍​ព្រៃ​ព្រះរកា​រប្តេជ្ញា​ចិត្ត​ការពារ​ធន​ធាន​ធម្មជាតិ​

អត្ថបទបន្ទាប់
ទិដ្ឋភាពក្រុមស្ត្រីដែលបានចូលរួមចុះល្បាតជាមួយបុរសដើម្បីការពារធនធានធម្មជាតិនៅតំបន់ព្រៃព្រះរការ នៅឆ្នាំ២០២៤។ (ផ្តល់ឱ្យ)

ក្រុម​ស្រ្តី​នៅ​សហគមន៍​ព្រៃ​ព្រះរកា​រប្តេជ្ញា​ចិត្ត​ការពារ​ធន​ធាន​ធម្មជាតិ​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង