CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម កម្មវិធី រឿងនិទាន - Oxfam Project

អត្ថបទ​និទាន​៖​​​ ​មធ្យោបាយ​អហិង្សា​ក្នុង​ការ​លើក​កម្ពស់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​

Admin ដោយ Admin
February 16, 2024
ក្នុង រឿងនិទាន - Oxfam Project
0
លោក កើត សារ៉ាយ (បង់កក្រមាក្រហម) កាន់បដានៅកណ្តាលកំពុងដើរធម្មយាត្រាក្នុងរាជធានីភ្នំពេញផ្សាយមេត្តាចិត្តផ្សារភ្ជាប់នឹងសិទ្ធិមនុស្ស ក្រោមប្រធានបទ ធានាសេចក្តីថ្លៃថ្នូរ សេរីភាព និងយុត្តិធម៌ដល់ពលរដ្ឋគ្រប់រូប កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣។ (រូបភាព៖ ផ្តល់ឱ្យ)

លោក កើត សារ៉ាយ (បង់កក្រមាក្រហម) កាន់បដានៅកណ្តាលកំពុងដើរធម្មយាត្រាក្នុងរាជធានីភ្នំពេញផ្សាយមេត្តាចិត្តផ្សារភ្ជាប់នឹងសិទ្ធិមនុស្ស ក្រោមប្រធានបទ ធានាសេចក្តីថ្លៃថ្នូរ សេរីភាព និងយុត្តិធម៌ដល់ពលរដ្ឋគ្រប់រូប កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣។ (រូបភាព៖ ផ្តល់ឱ្យ)

0
ចែករំលែក
122
ចំនួនមើល

ក្នុងប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ យុវជនគឺកម្លាំងចលករយ៉ាងសំខាន់ក្នុងការលើកកម្ពស់ និងទាមទារសិទ្ធិសេរីភាព ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ ហើយមធ្យោបាយក្នុងការទាមទារ គឺតាមរយៈការតស៊ូមតិ និងអហិង្សា។

ដោយយល់ឃើញថា ស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជាមានភាពឃ្លីងឃ្លោង និងពោរពេញដោយភាពចម្រូងចម្រាស់រវាងអ្នកនយោបាយ យុវជនម្នាក់បានជ្រើសរើសយកវិធីសាស្ដ្រអហិង្សា និងសន្ដិវិធី ដោយសង្ឃឹមថា ពន្លឺប្រជាធិបតេយ្យនៅកម្ពុជា នឹងងាកមកគន្លងត្រឹមត្រូវ និងបម្រើប្រយោជន៍ពលរដ្ឋ។

ការឈឺឆ្អាលក្នុងបញ្ហាសង្គម

លោក កើត សារ៉ាយ មានដើមកំណើតនៅឃុំសំរោង ស្រុកសូត្រនិគម ខេត្តសៀមរាប និងជាកូនប្រុសពៅក្នុងចំណោមបងប្អូន៦នាក់។

កាលពីនៅកុមារ ឪពុកលោកតែងបើកវិទ្យុស្តាប់ព័ត៌មានអំពីស្ថានភាពស្រុកទេស និងបញ្ហាកំពុងកើតឡើងក្នុងសង្គមកម្ពុជា​។ យុវជន កើត សារ៉ាយ តែងតែសម្រក់ទឹកភ្នែក និងកើតចិត្តអាណិតអាសូរលើពួកគេជាពន់ពេក នៅពេលលឺថា ពលរដ្ឋខ្មែរកម្ពុជាក្រោមត្រូវបានគេធ្វើបាប និងធ្វើទុក្ខបុកម្នេញឥតឈប់ឈរ។

លោក កើត សារ៉ាយ រៀបរាប់ថា៖ «ពុកខ្ញុំគាត់ចូលចិត្តស្តាប់វិទ្យុ គាត់តែងតែបើកឱ្យខ្ញុំស្តាប់រៀងរាល់ព្រឹកតាំងពីក្មេងមក ធ្វើឱ្យខ្ញុំមានអារម្មណ៍​លឺសម្លេងមនុស្ស​ស្រែកយំ កាលនោះករណីរឿងកម្ពុជា​ក្រោម វៀតណាម​ដែល​យើងហៅ​ថាយួន​ហ្នឹង តែង​តែចាប់​ធ្វើ​បាប​ តាំងពីតូចមកឱ្យតែខ្ញុំលឺជនជាតិ​ខ្មែរខ្លួន​ឯង​ស្រែកយំ។ ខ្ញុំមានអារម្មណ៍អាណោចអាធមណាស់» ។​​

នៅអាយុ១៣ឆ្នាំ និងរៀនត្រឹមថ្នាក់ទី៤ លោកបានសុំម្តាយទៅបម្រើព្រះសង្ឃ និងជ្រកក្រោមម្លប់ព្រះពុទ្ធសាសនា។ មុនឆ្នាំ២០១៩ លោកគឺជាព្រះសង្ឈនិមន្តទៅទេសនានៅតាមផ្ទះប្រជាពលរដ្ឋ និងសិក្សាវិជ្ជាផ្សេងៗ។

ជាអតីតព្រះសង្ឃជាប់ពន្ធនាគារព្រោះតស៊ូមតិបញ្ហាសង្គម

នៅឆ្នាំ​២០១៩ លោកបានបញ្ចប់ការសិក្សានៅសាលាពុទ្ធិកវិទ្យាល័យ អ៊ឹងធួង នៅខេត្តបាត់ដំបង និងបានចាប់ផ្តើមចូលរួមប្រលូកខ្លាំងក្នុងការងារ​សង្គម​​​។

នៅអំឡុងខែតុលាដដែលនេះ ក្នុងពេលជាព្រះភិក្ខុ លោក កើត សារ៉ាយ ក៏ចាប់ផ្ដើមបណ្ដុះមនសិការជាតិ និងចូលរួមសកម្មភាពជាច្រើនក្នុងបញ្ហាសិទ្ធិមនុស្ស។ ការងារដំបូងរបស់លោក គឺទាមទារយុត្តិធម៌បរិស្ថាន​ ដោយអតីតព្រះសង្ឃអង្គនេះ បាននិមន្តដោយថ្មើរជើង ​ពីភ្នំពេញទៅខេត្តព្រះសីហនុ ក្នុងរយៈពេល១៧ថ្ងៃ ដើម្បីទាមទារ​ឱ្យគេរុះរើអគារសំណង់កាស៊ីណូមួយកន្លែងនៅខេត្តព្រះសីហនុ។

ក្រោយចេញមុខតស៊ូមតិ និងសកម្មក្នុងរឿងបញ្ហាសង្គមនៅឆ្នាំ២០២០ កាលដែលលោករៀនឆ្នាំទី២ នៅសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង និងស្ថិតនៅជាព្រះភិក្ខុនៅឡើយនោះ លោកត្រូវបានអាជ្ញាធរចាប់​ផ្សឹក និង​យក​​ទៅ​ឃុំឃាំង​ក្នុង​ពន្ធនាគារ​ ក្រោមបទចោទញុះញង់បង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម។

លោកបានជាប់ឃុំនៅពន្ធនាគារព្រៃសរជាង១ឆ្នាំ ក្រោមការចោទប្រកាន់ពីតុលាការពាក់ព័ន្ធនឹង​សំណុំ​រឿង​ជំទាស់​នឹង​ការ​ចាប់ខ្លួន ​លោក​ រ៉ុង ឈុន ដែលជា​អតីតប្រធាន​សហភាព​សហជីព​កម្ពុជា​កាលពី​អំឡុង​ខែ​កក្កដា​ ឆ្នាំ​២០២០។​

លោកយល់ថា ការចាប់ខ្លួនលោកនាពេលនោះ ជារឿងដែលអនុវត្តខុសនីតិវិធីច្បាប់ និងជាការចាប់ខ្លួនសកម្មជនដែលប្រឆាំងជាមួយរាជរដ្ឋាភិបាល។ 

លោក កើត សារ៉ាយ រៀបរាប់បន្ដថា៖ «ដំបូងគេចោទខ្ញុំភ្ជាប់ជាមួយសំណុំរឿង នៃការទៅតវ៉ាមុខសាលាដំបូងរាជធានីភ្នំពេញតែខ្ញុំមិនបាននៅទីនោះទេ ព្រោះខ្ញុំនៅខេត្តបាត់ដំបងនៅឡើយ។ វាជាការបង្ហាញឱ្យឃើញថាការឃាត់ខ្លួនហ្នឹង វាមិនមែនអនុវត្តនីតិវិធីច្បាប់ទេ វាគឺជាការអនុវត្ត ការរឹតត្បិតសិទ្ធិសេរីភាព និងការចាប់ដោយបង្ខំសម្រាប់សកម្មជនដែលមិនស្របជាមួយនឹងការរៀបចំ ឬការធ្វើរបស់រាជរដ្ឋាភិបាល»។

ពន្លឺប្រជាធិបតេយ្យក្នុងក្ដីសង្ឃឹម

ក្រោយចេញពីពន្ធនាគារ លោកនៅតែបន្តការងារជំរុញឱ្យមានការគោរពសិទ្ធិមនុស្ស ទោះបីជាលោករងការគំរាមកំហែងងលើរូបរាងកាយ និងសុវត្ថិភាព។​

នៅខែ​មីនា​ ឆ្នាំ​២០២២លោកក៏​ត្រូវបានគេបោះឆ្នោតឱ្យ​ធ្វើជា​ប្រធាន​សមាគម​និស្សិត​បញ្ញវន្ត​ខ្មែរ និងបានប្ដេជ្ញាថា ​មិន​រាថយ​​ក្នុង​ការ​ប្រឆាំង​អំពើ​អយុត្តិធម៌​សង្គម​ និង​​ជំរុញ​ឱ្យ​មាន​ការ​អនុវត្ត​លទ្ធិ​ប្រជា​ធិបតេយ្យ​មួយ​ ដែល​អាច​ទទួល​យក​បាន​ពី​គ្រប់​ភាគី​ ហើយលោកនៅតែបន្ដដើរ​មិន​ពាក់​ស្បែក​ជើង ​​ព្រោះចង់ឃើញសង្គមកម្ពុជា​​​មាន​យុត្តិធម៌​ និងប្រជាធិបតេយ្យពិតប្រាកដ​។​

លោក កើត សារ៉ាយ នៅតែជ្រើសយកសកម្មភាពតស៊ូមតិបែបអហិង្សា ព្រោះចង់ចូលរួមកែលម្អប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ដែលលោកថា គឺជាយន្ដការយុត្តិធម៌សង្គមយ៉ាងសំខាន់។

លោករៀបរាប់ថា៖​ «​ការព្រួយបារម្ភរបស់ខ្ញុំគឺប្រព័ន្ធយុត្តិធម៌នេះឯង ប្រព័ន្ធយុត្តិធម៌នៅក្នុងសង្គមមួយ យើងអាចនិយាយបានថា វាគឺជាថ្នាំទិព្វ វាជាអ្នកដើរតួនាទីនៅក្នុងការបន្សាបកំហឹងសង្គម វាដើរតួនាទីបន្សាបការប្រកាន់វណ្ណៈសង្គម»។

លោកបន្ដថា ការជ្រើសយកការមិនពាក់ស្បែកជើងរបស់លោកតែម្នាក់ មិនអាចធ្វើឱ្យកម្ពុជាផ្លាស់ប្តូរទេ។ ប៉ុន្តែប្រសិនបើប្រជាពលរដ្ឋខ្មែររួមគ្នាបង្ហាញពីបំណងចង់ធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌មួយតាមរយៈការមិនពាក់ស្បែកជើង លោកគិតថា ប្រហែលអាចទៅរួច។

ទោះបីជាត្រូវរងការមាក់ងាយ និងរិះគន់ថា ការមិនពាក់ស្បែកជើងនេះ មិនមែនជាមធ្យោបាយដែលអាចធ្វើឱ្យយុត្តិធម៌នៅក្នុងសង្គមប្រសើរឡើងក៏ដោយ ក៏មិនមែនជាឧបសគ្គរបស់លោកនោះទេ។ លោកនៅតែបន្តធ្វើពហិការមិនពាក់ស្បែក ដើម្បីចង់ឃើញពន្លឺប្រជាធិបតេយ្យនៅកម្ពុជា។​

លោកបន្ដថា​៖ «ប៉ុន្តែជាក់ស្តែងគាត់គ្រាន់តែមានមុខនៅទីសាធារណៈ មានមុខតាមប្រព័ន្ធ Media មានមុខតាមប្រព័ន្ធសារព័ត៌មាន​ ប៉ុន្តែការរស់រនៅជាក់ស្តែងគឺទាមទារ ការអត់ទ្រាំ អត់ធន់ គ្មានលុយចាយ ស្លៀកពាក់មិនស្អាតគ្រប់បែបយ៉ាង តែគ្រប់គ្នាតស៊ូ នេះហើយដែលខ្ញុំថាការប្រឈមនេះវាបានក្លាយជាបេសសកកម្មមួយដ៏អស្ចារ្យ» ។

បច្ចុប្បន្ន លោក កើត សារ៉ាយ កំពុងស្ថិតនៅក្រោមការត្រួតពិនិត្យរបស់សាលាដំបូងរាជធានីភ្នំពេញនៅឡើយ ដោយលោកមិនអាចចេញទៅក្រៅប្រទេស​បាននោះទេ។

លោកថាប្រសិនបើរដ្ឋាភិបាលគិតគូរពីប្រទេសខ្មែរពិតមែន រដ្ឋាភិបាលគួរតែរៀបចំប្រព័ន្ធនីតិរដ្ឋ រៀបចំប្រព័ន្ធយុត្តិធម៌ឱ្យបានល្អ ព្រមទាំងកាន់បន្ថយអំពើពុករលួយនៅកម្ពុជា។

លោកបន្ដថា៖ «ប្រទេសមួយដែលធនធានត្រូវបានបំផ្លាញ គឺស្មើនឹងបាត់បង់ប្រទេសនោះទៅហើយ» ។

លោកចង់ឱ្យយុវជនចេះប្រើចំណេះដឹងរបស់ខ្លួនដើម្បីបម្រើដល់សង្គមជាតិ និងហ៊ានចេញមុខចូលរួមកែលម្អបញ្ហាសង្គម និងរៀបចំលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលទទួលយកបានទាំងអស់គ្នា។

លោកផ្តាំទៅពិសេសយុវជនថា៖ «អ្នកបានរៀនហើយ អ្នកបានចូលសាលាហើយ បានរៀនបានយ៉ាងល្អហើយ សូមកុំឱ្យចំណេះដឹងរបស់អ្នកទាំងអស់គ្នាក្លាយជាភាពអត្មានិយម សូមកុំឱ្យចំណេះដឹងរបស់អ្នកទាំងអស់គ្នាក្លាយទៅជារឿងដែលចិញ្ចឹមបានតែអ្នក និងគ្រួសារអ្នក សូមឱ្យជួយចិញ្ចឹមជាតិរបស់អ្នកផង» ។

លោកបន្តថា៖ «មិនបាច់ធ្វើអ្វីច្រើនទេ គ្រាន់តែចាប់ផ្តើមចេះចាប់អារម្មណ៍ទទួលស្គាល់អ្វីខុស អ្វីត្រូវ ត្រូវពហិកាភាពមិនត្រឹមត្រូវ។ កុំចូលរួមនៅអំពើពុករលួយ អំពើអយុត្តិធម៌ ត្រូវគាំទ្រភាពស្អាតស្អំ ភាពត្រឹមត្រូវ» ។

———————    

រៀបរៀងដោយកញ្ញា សោម សុធារី

អត្ថបទមុន

ដីព្រៃ​ជាង​១០​ហិកតា​របស់​សហគមន៍​មួយ​ក្នុង​ខេត្ត​មណ្ឌល​គិរី​រង​ការ​ទន្ទ្រាន​យក​ដោយ​ខុស​ច្បាប់​

អត្ថបទបន្ទាប់

អ្នកមានជម្លោះដីធ្លី៤នាក់ខកចិត្តចំពោះសាលាឧទ្ធណ៍ត្បូងឃ្មុំដែលមិនព្រមទម្លាក់បទចោទលើពួកគេ

អត្ថបទបន្ទាប់

អ្នកមានជម្លោះដីធ្លី៤នាក់ខកចិត្តចំពោះសាលាឧទ្ធណ៍ត្បូងឃ្មុំដែលមិនព្រមទម្លាក់បទចោទលើពួកគេ

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង