CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន បរិស្ថាន

អាជ្ញាធរ​ខេត្ត​ឧត្តរ​មានជ័យ​និង​សិស្ស​ជាង​១​ពាន់​នាក់​ធ្វើ​យុទ្ធនាការ​បញ្ឈប់​ការ​ប្រើប្រាស់​ថង់​ប្លាស្ទិក​

Admin ដោយ Admin
February 5, 2024
ក្នុង បរិស្ថាន, ព័ត៌មាន
0
សិស្សានុសិស្សលើកបដាធ្វើយុទ្ធនាការផ្សព្វផ្សាយបញ្ឈប់ការប្រើប្រាស់ថង់ប្លាស្ទិក កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤នៅខេត្តឧត្តរមានជ័យ។ (លោក ចៀវ ពន្លឺ)

សិស្សានុសិស្សលើកបដាធ្វើយុទ្ធនាការផ្សព្វផ្សាយបញ្ឈប់ការប្រើប្រាស់ថង់ប្លាស្ទិក កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤នៅខេត្តឧត្តរមានជ័យ។ (លោក ចៀវ ពន្លឺ)

0
ចែករំលែក
115
ចំនួនមើល

អាជ្ញាធរខេត្តឧត្តរមានជ័យ និងសិស្សានុសិស្សជាង១០០០នាក់បានធ្វើឱ្យយុទ្ធនាការផ្សព្វផ្សាយឱ្យបញ្ឈប់ការប្រើប្រាស់ថង់ប្លាស្ទិក ដើម្បីកាត់បន្ថយផលប៉ះពាល់បរិស្ថាន។

កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ អាជ្ញាធរខេត្តឧត្តរមានជ័យមានមន្ទីរបរិស្ថាន និងមន្ត្រីរដ្ឋបាលខេត្ត រួមជាមួយសិស្សានុសិស្សប្រមាណ១២០០នាក់ បានធ្វើយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្លិក ក្រោមប្រធានបទ«ថ្ងៃនេះខ្ញុំមិនប្រើប្លាស្ទិក»។

ក្នុងយុទ្ធនាការនោះ លោក ភួង លីណា ប្រធានមន្ទីរបរិស្ថានបានលើកឡើងថា សំរាមថង់ប្លាស្ទិកបង្ករផលប៉ះពាល់ធ្ងន់ធ្ងរដល់សោភ័ណភាព សុខភាព និងបរិស្ថាន។ លោកថា សំរាមថង់ប្លាស្ទិក បើប្រមូលយកទៅដុត គឺផ្សែងរបស់វាបានបង្ករជាបញ្ហាប៉ះពាល់ធ្ងន់ធ្ងរណាស់អំពីរសភាពមនុស្ស។

លោក ភួង លីណា ឱ្យដឹងថា នៅក្នុងពិភពលោកគឺបានផលិតសំរាមប្រមាណ៤៤៨លានតោនក្នុង១ឆ្នាំ។ លោកថា ក្នុងចំនួនសំរាម៤៤៨លានតោន គឺមាន៤០ភាគរយ នៃសំរាមប្លាស្ទិកត្រូវបានផលិត ដោយប្រើប្រាស់បានម្តងប៉ុណ្ណោះហើយក៏បោះចោល។

លោកបន្ថែមថា៖«សម្រាប់ប្លាស្ទិកនេះ។ បើយើងបោះចោលបាត់សោភ័ណ្ឌភាព។ បើយើងប្រមូលវាយកទៅដុតអ្វីជាបញ្ហាគឺការបំពុលផ្សែង។ ផ្សែងវាបង្ករបញ្ហាធ្ងន់ធ្ងរណាស់ដល់សុខភាពរបស់យើង»។

អភិបាលរងខេត្តឧត្តរមានជ័យលោក ឌី រ៉ាដូ មានប្រសាសន៍ថា ដើម្បីកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកឱ្យមានប្រសិទ្ធភាពគឺត្រូវមានការចូលពីប្រជាពលរដ្ឋ និងសិស្សានុសិស្ស តាមរយៈឈប់ប្រើប្រាស់ថង់ប្លាស្ទិក ដោយប្តូរមកប្រើប្រាស់ស្លឹកឈូក ស្លឹកចេក ស្លឹកត្នោតសម្រាប់វេចខ្ចប់ និងដាក់កន្ត្រកជំនួសវិញ។

លោក ឌី រ៉ាដូ បានអំពាវនាវដល់់សិស្សានុសិស្សជួយផ្សព្វផ្សាយដល់ក្រុមគ្រួសារ និងប្រជាពលរដ្ឋនៅតាមសហគមន៍ឱ្យចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ដោយថា ថង់ប្លាស្ទិកបានធ្វើឱ្យប៉ះពាល់ដល់សុខភាពជាខ្លាំង។

លោកបន្ថែមថា៖«ថង់ប្លាស្ទិកយើងប្រើទៅមិនងាយរលាយទេ។ ហើយបើយើងយកទៅដុតវាបំផ្លាញបរិស្ថានតាមរយៈផ្សែងយើងស្រូបទៅវាប៉ះពាល់សុខភាពរបស់យើង។ បើវាហោះទៅលើអាកាសវាប៉ះពាល់បរិយាកាស។ អីចឹងទេសូមឱ្យបងប្អូនលោកគ្រូអ្នកគ្រូសិស្សានុសិស្សទាំងរួមគា្នកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងជួយផ្សព្វផ្សាយដល់សហគមន៍»។

កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ក្រសួងបរិស្ថានបានចេញរបាយការណ៍សិក្សាស្រាវជ្រាវមួយ ដោយលើកឡើងថា ផ្សែងពុលពីការដុតប្លាស្ទិកអាច​បង្ក​​បញ្ហាផ្លូវដង្ហើម និងជំងឺមហារីក ខណៈបាស្ទិកនៅកម្ពុជាត្រូវគេយកទៅដុតចោលជារឿយៗ។

ក្រសួងបញ្ជាក់ថា ប្លាស្ទិកដែលត្រូវបានគេដុត បានបង្កការគំរាមកំហែងដល់សុខភាពរបស់មនុស្ស សត្វ និងរុក្ខជាតិ​ផង​ដែរ ដោយថា វាបានបញ្ចេញសារធាតុគីមីដែលមានគ្រោះថ្នាក់ ដូចជា ឧស្ម័នកាបូនិក ​(CO2) ឌីអុក​ស៊ីន (Dioxins) និងហ្វូរ៉ង់ (Furans) ជាដើម។

ក្រសួងបរិស្ថានបន្តទៀតថា នៅពេលមនុស្សស្រូបយកសារធាតុ​គីមី​ទាំងនេះពីផ្សែង វាអាចបង្កឱ្យមានជំងឺផ្លូវដង្ហើម និងអាចបង្កជំងឺ​មហារី។ ការបំភាយ​ឧស្ម័នពុលពីការដុតប្លាស្ទិកទំាងនេះ ក៏បានរួមចំណែកធ្វើឱ្យមានបម្រែបម្រួលអាកាសធាតុផងដែរ។

បើតាមក្រសួង ផ្សែងដែលកើតចេញពីចំហេះប្លាស្ទិកមានផ្ទុកសារធាតុ PM2.5 ដែលបង្កឱ្យកើតជំងឺផ្លូវដង្ហើម និងជំងឺមហារីកដោយសារធាតុ PM2.5 អណ្តែតនៅក្នុងបរិយាកាស ហើយអាចចូលជ្រៅទៅ​ក្នុង​សួត​របស់មនុស្សតាមរយៈការដកដង្ហើម។

ក្រសួងបរិស្ថាន បានអំពាវនាវដល់សាធារណជន ពិសេសប្រជាពលរដ្ឋនៅតាមសហគមន៍នានា គប្បីកុំដុតសំណល់សំរាមប្លាស្ទិក ដើម្បីបញ្ចៀសការបំភាយឧស្ម័នពុលទៅកាន់បរិយាកាស ដែលនាំឱ្យប៉ះពាល់សុខភាពមនុស្ស សត្វ និងរុក្ខជាតិ៕

………………………………………….

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក ចៀវ ពន្លឺ

អត្ថបទមុន

កម្មករជាង៧០០នាក់នៅរោងចក្រមួយក្នុងខេត្តកណ្តាលទាមទារទៅថៅកែកំណត់ពេលព្យួរការងារឱ្យច្បាស់លាស់

អត្ថបទបន្ទាប់

កម្មករ​រោងចក្រ​មួយ​នៅ​កំពង់​ស្ពឺ​ចោទ​​ថៅកែថា​​​រើស​អើង​សហជីព​

អត្ថបទបន្ទាប់
មន្ត្រីក្រសួងការងារចុះសម្របសម្រួលវិវាទការងាររបស់កម្មកររោងចក្រ សេងបូហ្កាមិន កាលពីថ្ងៃទី២ និងទី៣ ខែកុម្ភៈ ឆ្នាំ២០២៤។ (ផ្តល់ឱ្យ)

កម្មករ​រោងចក្រ​មួយ​នៅ​កំពង់​ស្ពឺ​ចោទ​​ថៅកែថា​​​រើស​អើង​សហជីព​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង