CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន បរិស្ថាន

ឈើ​ប្រណិត​ធំៗ​រាប់សិប​ដើម​នៅតំបន់​ព្រៃឡង់​បាន​កាប់​បំផ្លាញ​​ជា​​ថ្មី​​

Admin ដោយ Admin
January 25, 2024
ក្នុង បរិស្ថាន, ព័ត៌មាន
0
បណ្ដាញសហគមន៍ព្រៃឡង់រកឃើញឈើជាច្រើនដើមត្រូវបានគេកាប់បំផ្លាញស្ថិតនៅតំបន់ស្ទឹងដំរី ឃុំមានរិទ្ធ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤។ (រូបថតផ្តល់ឱ្យ)

បណ្ដាញសហគមន៍ព្រៃឡង់រកឃើញឈើជាច្រើនដើមត្រូវបានគេកាប់បំផ្លាញស្ថិតនៅតំបន់ស្ទឹងដំរី ឃុំមានរិទ្ធ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤។ (រូបថតផ្តល់ឱ្យ)

0
ចែករំលែក
223
ចំនួនមើល

បណ្ដាញសហគមន៍ព្រៃឡង់បានរកឃើញបទល្មើសកាប់បំផ្លាញឈើប្រណិតធំៗប្រមាណ៤០ដើមនៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ស្ថិតនៅក្នុងឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្ដកំពង់ធំ ខណៈការទប់ស្កាត់នៅពុំទាន់មានប្រសិទ្ធភាព។

លោក ហឿន សុភាព អ្នកសម្របសម្រួលបណ្ដាញសហគមន៍ព្រៃឡង់ខេត្ដកំពង់ធំប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ បណ្ដាញសហគមន៍ព្រៃឡង់ខេត្ដកំពង់ធំបានចុះល្បាតនៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់បានរកឃើញបទល្មើសកាប់បំផ្លាញដើមឈើប្រមាណ៤០ទៅ៥០ដើម ដែលមានមុខកាត់ចាប់ពី៥០ទៅ៦០សង់ទីម៉ែត្រ ដោយស្ថិតត្រង់ចំណុចស្ទឹងដំរីជាប់តំបន់ស្នងអន ភ្នំជី។

អ្នកសម្របសម្រួលរូបនេះបញ្ជាក់ថា ​ឈើដែលជនល្មើសកាប់នោះ ជាប្រភេទឈើលេខ១ ដូចជាឈើស្រឡៅ ឈើទាល និងឈើសុក្រំ ហើយថា អំឡុងពេលចុះល្បាតនោះសហគមន៍ បានដកហូតបានម៉ាស៊ីនអាឈើបាន៤គ្រឿងប្រគល់ឱ្យទៅអាជ្ញាធរឃុំមានរិទ្ធរក្សាទុកផងដែរ។

លោក ហឿន សុភាព បន្តថា ការកាប់បំផ្លាញព្រៃឈើក្នុងតំបន់ការពារនេះបានបន្តកើតមានរាល់ថ្ងៃ។ លោកថា ករណីក្រុមរបស់លោករកឃើញបទល្មើសព្រៃឈើនេះ គឺត្រូវបានមន្ទីរបរិស្ថានខេត្ដកំពង់ធំច្រានចោល​របាយការណ៍ជារើយៗ។

លោកលើកឡើងថា៖ « ជំរុញឱ្យអាជ្ញាធរសមត្ថកិច្ចទៅមើលកន្លែងផ្ទាល់តែម្ដង ហើយខ្ញុំក្រុមខ្ញុំធនាថាយើងជួនទៅមើលកន្លែងកើហេតុយើងមិនចេះតែនិយាយទេ។ ធានាជូនដោយមិនយកលុយយកកាក់អីទេ ខ្ចប់បាយខ្ចប់ទឹកខ្លួនឯងសាំងខ្លួនឯង ជាពិសេសមន្រ្ដីបរិស្ថានទៅមើលជាមួយក្រុមខ្ញុំថារឿងនេះពិតឬមិនពិតឱ្យឃើញទាំងអស់គ្នា » ។

លោក សុភាព អះអាងថា តាមផ្លូវដែលជនល្មើសដឹកឈើចេញនោះ គឺសុទ្ធតែឆ្លងកាត់ទីស្នាក់ការមន្ត្រីបរិស្ថាន ប៉ុន្តែសកម្មភាពកាប់ និងដឹកឈើចេញនេះមិនត្រូវបានថមថយឡើយ ហើយការដឹកឈើចេញបានដោយសេរី និងគ្មានការទប់ស្កាត់ថែមទៀត។

អ្នកសម្របសម្រួលរូបនេះ បានដាក់ការសង្ស័យថា ករណីបទល្មើសព្រៃឈើនៅតែបន្តកើតមាននេះ អាចជាប់ពាក់ព័ន្ធអំពើពុករលួយ ឬការគប់គិតគ្នាណាមួយរវាងមន្ត្រីបរិស្ថាន និងជនល្មើស។

លោកបន្ថែមថា៖ « ការដឹក[ ឈើ]ចេញគេដឹកចេញនឹងកាឡេថង និងគោយន្ដគេដឹកចេញតាមច្រក វាមិនអាចបិតបាំងភ្នែកសមត្ថកិច្ចភ្នែកមន្រ្ដីឧទ្យានុរក្សបានដែរ។ ប៉ុន្តែរឿងនេះបើមិនត្រូវគ្នាឈើគឺមិនអាចចេញបានទេ វាមិនលាក់បាំងបានដូចគ្រឿងញៀនដូចអីផ្សេងទេតូចៗគេលាក់ស្រួលតែឈើគេលាក់មិនកើតទេវាវែងបើមិនត្រូវគ្នាមិនអាចទៅរួចទេ » ។

លោក ហឿន សុភាព ស្នើឱ្យរដ្ឋាភិបាលថ្មីលោក ហ៊ុន ម៉ាណែត និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ជាពិសេសក្រសួង ឬមន្ទីរបរិស្ថានជួយទប់ស្កាត់បទល្មើសព្រៃឈើឱ្យមានប្រសិទ្ធភាពខ្ពស់ រកមុខអ្នកដែលអ្នកដែលនៅពីក្រោយខ្នង នៃការកាប់បំផ្លាញព្រៃឈើយកមកផ្ដន្ទាទោសតាមច្បាប់ និងស្នើដល់កងរាជអាវុធហត្ថជួយចុះទៅបង្ក្រាបបទល្មើសដែលក្រុមលោកបានរកឃើញ ។

មេឃុំមានរិទ្ធ លោក ស្រី សាក ទទួលស្គាល់ថា ពិតជាមានការកាប់បំផ្លាញព្រៃឈើនៅតំបន់ស្ទឹងដំរីពិតប្រាកដមែន តែបញ្ហានេះលោកបានរាយការណ៍ជូនអភិបាលស្រុកសណ្ដាន់រួចហើយ ប៉ុន្តែមិនទាន់ឆ្លើយតប ឬវិធានការបែបណានៅឡើយទេ។ លោកថា ចំណែកសម្ភារៈដែលដកហូតបាន គឺរដ្ឋបាលឃុំបានប្រគល់ឱ្យទៅខាងបរិស្ថានអស់ហើយ។

លោកលើកឡើងថា៖ « ខ្ញុំបានរាយការណ៍ឱ្យអភិបាលស្រុកហើយ ប៉ុន្តែអភិបាលស្រុកគាត់រវល់ប្រជុំចាំថ្ងៃនេះទៀតយ៉ាងមិចដែរ »។

ប្រធានមន្ទីរបរិស្ថានខេត្ដកំពង់ធំ លោក តុប កក្ដដា បានបដិសេធថា មិនមានការកាប់បំផ្លាញ់ព្រៃឈើដូចការលើកឡើងរបស់បណ្ដាញសហគមន៍ព្រៃឡង់នោះទេ។ លោកថា បណ្ដាញសហគមន៍ព្រៃឡង់ចេះតែទទួលបានព័ត៌មានមិនពិតព្រៃឡង់ឥឡូវមិនមែនកាប់អាណាធិបតេយ្យដូចពីមុនទេ។ លោកថា មានការគ្រប់គ្រងច្បាស់លាស់ ហើយលោកបានចោទបណ្ដាញព្រៃឡង់ថា មិនមានការទទួលស្គាល់ពីអាជ្ញាធរទៅវិញ ។

លោកលើកឡើងថា៖ « ខ្ញុំយល់ហើយ ប៉ុន្តែករណីហ្នឹងវាកម្រមានណាស់ មិនដឹងថា គាត់បានព័ត៌មានពីណាទេ[…] សូម្បីគាត់អ្នក [រស់ ] នៅហ្នឹង គាត់ឃើញគេថាព្រៃហ្នឹងដែនព្រៃឡង់  ប៉ុន្តែតាមពិតគាត់អត់ស្គាល់ព្រំប្រទល់ព្រៃឡង់ត្រឹមណាផងហ្នឹង »។

មន្រ្ដីចងក្រងសហគមន៍ នៃសមាគមបណ្ដាញយុវជនកម្ពុជាលោក អូត ឡាទីន ប្រាប់ថា បទល្មើសកាប់បំផ្លាញ់ព្រៃឈើនៅដែនព្រៃឡង់ គឺជាបញ្ហាចាក់ស្រេះពោពេញទៅដោយអំពើពុករលួយ។ លោកថា មន្រ្ដីដែលយាមកាមនៅតំបន់ព្រៃឡង់ថ្លង់ស្ដាប់មិនលឺសម្លេងម៉ាស៊ីនអាឈើឡើយ ។

លោក អូត ឡាទីន បន្តថា នៅពេលដែលសហគមន៍រកឃើញបទល្មើសកាប់បំផ្លាញព្រៃឈើ ចេញរបាយការណ៍ពាក់ព័ន្ធបទល្មើសព្រៃឈើម្ដង់ៗ ក្រសួងបរិស្ថាន និងរដ្ឋាភិបាលមិនដែលទទួលស្គាល់របាយការណ៍ទាំងនោះទេ ដោយតែងតែច្រានចោល ហើយឆ្លើយការពារមន្រ្ដីថ្នាក់ក្រោមរបស់ខ្លួនទៅវិញ។

លោកបន្តថា បើរដ្ឋាភិបាលមិនមានវិធានការទប់ស្កាត់ទាន់ពេលវេលាទេ គឺទៅថ្ងៃអនាគតព្រៃមួយនេះនឹងត្រូវបាត់បង់ទាំងស្រុង។ លោកថា រាល់់ថ្ងៃតំបន់មួយចំនួនត្រូវបានគេកាប់ដុតយកដីធ្វើចំការក្លាយទៅជាព្រៃររបោះ និងដើមឈើដែលមានមុខកាត់ធំត្រូវបានកាត់រធ្វើអាជីវកម្មស្ទើរតែរាល់ថ្ងៃ។

លោកលើកឡើងថា៖«នៅក្នុងស្ថានភាពដែលរដ្ឋាភិបាលមានការធូរលុងឬមិនយកចិត្តទុកដាក់ចាត់វិធានការណ៍ដោះស្រាយបញ្ហានៅក្នុងតំបន់ព្រៃឡង់នេះប្រាកដណាស់ឈើនៅក្នុងតំបន់ព្រៃឡង់វាហ្នឹងអស់ ហើយនៅពេលដែលអស់ចេញមកចោទប្រកាន់គ្នារាស្រ្ដចោទរដ្ឋ រដ្ឋចោទរាស្រ្ដនៅទីបំផុតមិនអាចដោះស្រាយចេញទេ » ។

ព្រៃឡង់ មានផ្ទៃដីជាង ៤៣​ម៉ឺនហិកតា គ្របដណ្ដប់ខេត្តចំនួន៤ គឺខេត្តព្រះវិហារ កំពង់ធំ ក្រចេះ និងស្ទឹងត្រែង។ ព្រៃឡង់ ជាព្រៃធំជាងគេនៅកម្ពុជា ហើយត្រូវបានរដ្ឋាភិបាលកំណត់ជាតំបន់ដែនជម្រកសត្វព្រៃ នៅក្នុងឆ្នាំ២០១៦។

របាយការណ៍របស់អង្គការ Global Forest Watch បានឱ្យដឹងថា នៅចន្លោះពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ក្នុងពេលដែលប្រជាពលរដ្ឋកម្ពុជាឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំនោះគឺ មានការកាប់បំផ្លាញព្រៃឈើចំនួន ៩៥ ៤៧៨ ករណីបានកើតមានឡើងនៅក្នុងប្រទេសកម្ពុជា ដែលគ្របដណ្ដប់លើផ្ទៃដីសរុបចំនួន១១៥ហិកតា ដែលករណីនេះត្រូវបានរកឃើញដោយ​ប្រព័ន្ធ​ជូន​ដំណឹង ឬប្រព័ន្ធផ្កាយរណប៕

……………………………………………………

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក សួន វត្ថា

អត្ថបទមុន

អ្នក​ភូមិ​នៅ​ខេត្ត​ឧត្តរមានជ័យ​អំពាវនាវ​ឱ្យ​ថ្នាក់​ដឹកនាំ​និង​សប្បុរជន​ជួយ​កសាង​ផ្លូវ​៥​ខ្សែ​ក្នុង​សហគមន៍​

អត្ថបទបន្ទាប់

Storytelling​៖ បណ្ដាល័យ​កុំព្យូទ័រ​នៅ​វត្ត«ព្រៃតាអី»​ក្លាយ​ជា​ស្ពាន​ផ្ដល់​ជំនាញ​ដល់​សហគមន៍​

អត្ថបទបន្ទាប់
សិស្សានុសិស្សកំពុងរៀនជំនាញកុំព្យូទ័រនៅបណ្ណាល័យវត្តព្រៃតាអី ឃុំព្រៃតាអី ស្រុកស្វាយទាប ខេត្តស្វាយរៀង នៅខែមករា ឆ្នាំ២០២៤។ (លោក សួន វត្ថា)

Storytelling​៖ បណ្ដាល័យ​កុំព្យូទ័រ​នៅ​វត្ត«ព្រៃតាអី»​ក្លាយ​ជា​ស្ពាន​ផ្ដល់​ជំនាញ​ដល់​សហគមន៍​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង