CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

បញ្ចប់​តំណែង​អភិបាល​ក្រុង​កែប​ ​ក្រោយ​ស៊ើប​អង្កេត​ពាក់ព័ន្ធ​រឿង​ពុក​រលួយ​

Admin ដោយ Admin
January 12, 2024
ក្នុង ព័ត៌មាន, សង្គម
0
អភិបាលក្រុងកែប លោក ខេង យ័ន ក្នុងការប្រជុំការងារកាលពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២៣។ (ហ្វេសប៊ុក ផេក ខេង យ័ន)

អភិបាលក្រុងកែប លោក ខេង យ័ន ក្នុងការប្រជុំការងារកាលពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២៣។ (ហ្វេសប៊ុក ផេក ខេង យ័ន)

0
ចែករំលែក
99
ចំនួនមើល

រាជរដ្ឋាភិបាលថ្មី ប្រកាសប្រើអភិបាលក្រមទី៥ ដែលជាអភិក្រមវះកាត់ ដោយបញ្ចប់តំណែងអភិបាលក្រុងកែបជាផ្លូវការ ដោយសំអាងថាការដកនេះ គឺមានមូលដ្ឋានច្បាស់នៃការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយ។

អនុក្រឹត្យមួយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ដែលចេញដោយនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត បានសម្រេចបញ្ចប់តំណែងជាអភិបាលក្រុងកែប របស់លោក ខេង យ័ន ប៉ុន្តែក្នុងអនុក្រឹត្យនេះមិនបានបញ្ជាក់ពីមូលហេតុអ្វីនោះទេ។

យ៉ាងណា ទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃសុក្រនេះ បានសរសេរថា អភិក្រមទាំង៥ រួមមានឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និង វះកាត់ ។

លោក ហ៊ុន ម៉ាណែត អះអាងថា នៅថ្ងៃសុក្រនេះ លោកចាំបាច់ត្រូវអនុវត្តអភិក្រមទី៥ គឺ “ការវះកាត់” តាមរយៈការចុះហត្ថលេខា ដើម្បីបញ្ចប់មុខតំណែងរបស់អភិបាលក្រុងកែប លោក ខេង យ័ន  ដែលបានប្រើប្រាស់អំណាចនៃតួនាទីរបស់ខ្លួនប្រព្រឹត្តអំពើដែលនាំឱ្យប៉ះពាល់ដល់ផលប្រយោជន៍រដ្ឋ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋជាច្រើន។ លោកថា ការសម្រេចចិត្តនេះ គឺផ្អែកទៅលើមូលដ្ឋានច្បាស់លាស់ នៃការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយ។

​នាយករដ្ឋមន្ត្រីរូបនេះសង្ឃឹមថា មន្ត្រីទាំងអស់របស់រាជរដ្ឋាភិបាលទាំងថ្នាក់ជាតិ និងក្រោមជាតិ នឹងប្រកាន់ខ្ជាប់នូវអភិក្រមទី១ រហូតដល់ទី៤ ឱ្យបានជាប់ជាប្រចាំ ជាពិសេសក្នុងការបម្រើប្រជាពលរដ្ឋឱ្យបានល្អ និងដើម្បីជៀសវាងការឈានទៅដល់ការអនុវត្តអភិក្រមទី៥។

ទោះជាយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលនឹងបន្តប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការវះកាត់(អភិក្រមទី៥) ចំពោះមន្ត្រីដែលប្រព្រឹត្តអំពើខុសឆ្គងនាំអោយប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍ជាតិនិងប្រជាជន។

កាលពីព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៤​ លោក ខេង យ័ន អភិបាលក្រុងកែប និង នាយករដ្ឋបាលម្នាក់ទៀត ត្រូវបានមន្រ្ដីរបស់អង្គភាពប្រឆាំងអំពើពុករលួយ និងបានឃាត់ភ្លាមៗ​ អំឡុងពេលពួកគេចេញពីប្រជុំ ប៉ុន្តែ​នៅព្រឡប់ថ្ងៃដដែលនោះពួកគេត្រូវបានដោះលែង​ទៅវិញ។

លោក ខេង យ័ន ត្រូវបានតែងតាំងចូលកាន់មុខតំណែងជាអភិបាលក្រុងកែប កាលពីថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២២៕

អត្ថបទមុន

ពលរដ្ឋ​នៅ​ស្រុក​មេមត់​ខេត្ដត្បូងឃ្មុំ​បារម្ភ​ពី​បញ្ហា​សុខភាព​ ខណៈ​ផ្លូវ​មួយ​ខ្សែ​ក្នុង​សហគមន៍​មាន​សភាព​ហុយ​ខ្លាំង​

អត្ថបទបន្ទាប់

អ្នក​នយោបាយ​និង​អ្នក​ចិញ្ចឹម​សត្វ​សាទរ​​ចំពោះ​ការ​ផ្អាក​នាំ​ចូល​សាច់​បង្កក​ ​តែ​ថា​វិធាន​ការ​នេះ​គ្មាន​ប្រសិទ្ធ​ភាព​បើ​អំពើ​ពុក​រលួយ​នៅតែ​មាន

អត្ថបទបន្ទាប់
សត្វគោរបស់កសិករ គឹម ផៃ រស់នៅភូមិកំពង់អំពិល ឃុំកំពង់អំពិល ស្រុករំដូល ខេត្ដស្វាយរៀង ថតកាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣។(លោក សួន វុត្ថា)

អ្នក​នយោបាយ​និង​អ្នក​ចិញ្ចឹម​សត្វ​សាទរ​​ចំពោះ​ការ​ផ្អាក​នាំ​ចូល​សាច់​បង្កក​ ​តែ​ថា​វិធាន​ការ​នេះ​គ្មាន​ប្រសិទ្ធ​ភាព​បើ​អំពើ​ពុក​រលួយ​នៅតែ​មាន

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង