CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

សកម្មជន​ដីធ្លី​​ឡពាង​ខកចិត្ត​ចំពោះ​សាលា​ឧទ្ធរណ៍​ដែល​ឱ្យ​ពួកគេ​ចាញ់​ក្តី​ក្រុមហ៊ុន​KDC​

Admin ដោយ Admin
August 25, 2023
ក្នុង ព័ត៌មាន, វិវាទដីធ្លី
0
ប្រជាសហគមន៍ឡពាង ៥រូប ដែលសាលាឧទ្ធរណ៍រាជធានីភ្នំពេញកោះហៅឱ្យចូលបំភ្លឺនៅដើម ខែសីហា ឆ្នាំ២០២៣ ជុំវិញសំណុំរឿងវិវាទដីធ្លីជាមួយក្រុមហ៊ុនខេឌីស៊ី(KDC)ឈរកាន់ដីកាកោះនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣។ (ពលរដ្ឋអ្នកសារព័ត៌មាន)

ប្រជាសហគមន៍ឡពាង ៥រូប ដែលសាលាឧទ្ធរណ៍រាជធានីភ្នំពេញកោះហៅឱ្យចូលបំភ្លឺនៅដើម ខែសីហា ឆ្នាំ២០២៣ ជុំវិញសំណុំរឿងវិវាទដីធ្លីជាមួយក្រុមហ៊ុនខេឌីស៊ី(KDC)ឈរកាន់ដីកាកោះនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣។ (ពលរដ្ឋអ្នកសារព័ត៌មាន)

0
ចែករំលែក
87
ចំនួនមើល

សកម្មជនដីធ្លីនៅសហគមន៍ឡពាង បានសម្តែងការខកចិត្តចំពោះការសម្រេចរបស់សាលាឧទ្ធរណ៍រាជធានីភ្នំពេញ ដែលឱ្យពួកគាត់ចាញ់ក្តីលើបណ្តឹងមោឃភាពកិច្ចព្រមព្រៀងជាមួយម្ចាស់ក្រុមហ៊ុន KDC International គឺលោកស្រី ជា ខេង ភរិយារបស់លោក ស៊ុយ សែម អតីតរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។

កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ សាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានចេញដីកាកោះហៅសកម្មជនដីធ្លី៥រូបនៅភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្ដកំពង់ឆ្នាំង ឱ្យចូលសវនាការនៅថ្ងៃទី៨ ខែសីហា ដើម្បីការពារលើបណ្តឹងមោឃភាពកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន KDC ដែលពួកគេបានប្តឹងកាល៤ឆ្នាំមុន។

ប៉ុន្តែនៅថ្ងៃទី២៤ ខែសីហា​ តុលាការជាន់ខ្ពស់មួយនេះ បានចេញសាលដីកា ដោយ​ច្រានចោលមិនចាត់ការលើបណ្តឹងមោឃភាពនោះឡើយ ក្រោមហេតុផលថា បណ្ដឹងរបស់ពលរដ្ឋគ្មានមូលដ្ឋានច្បាស់លាស់ ដើម្បីដាក់បន្ទុកលើម្ចាស់ក្រុមហ៊ុន។ តុលាការបានលើកឡើងថា ការសម្រេចបែបនេះ ដោយសំអាងលើឯកសារកិច្ចសន្យារបស់ក្រុមហ៊ុន ដែលបញ្ជាក់ថា បានដោះស្រាយជូនពលរដ្ឋរួចទៅហើយ តាមរយៈការផ្តល់លុយ១លានរៀលក្នុង១ហិកតា។

យ៉ាងណាតំណាងសហគមន៍ឡពាងអ្នកស្រី អុំ សុភី បានចាត់ទុកការសម្រេចរបស់សាលាឧទ្ធរណ៍នេះថា ជាការសម្រេចដោយមិនត្រឹមត្រូវ និអយុត្តិធម៌សម្រាប់ពួកគាត់ជាពលរដ្ឋរងគ្រោះដីធ្លី។ អ្នកស្រីថា ការសម្រេចនេះ គឺធ្វើតាមសេចក្តីសម្រេចរបស់សាលាដំបូងខេត្ដកំពង់ឆ្នាំង ដែលថា បណ្ដឹងរបស់ពលរដ្ឋគ្មានមូលដ្ឋាន និងគ្មានភស្ថុតាងច្បាស់លាស់ ដើម្បីដាក់បន្ទុកលើក្រុមហ៊ុនKDC។

តំណាងសហគមន៍រូបនេះបន្តថា សាលាឧទ្ធរណ៍មានភាពលម្អៀងទៅរកភាគីក្រុមហ៊ុនដែលជាអ្នកមានលុយមានអំណាច។ អ្នកស្រីថា អ្នកស្រីមិនអាចទទួលយកបាននោះទេ ដោយថា ពួកគាត់នឹងបន្ដប្ដឹងទៅតុលាការកំពូលបន្ដទៀត ដើម្បីស្វែងរកយុត្ដិធម៌។

អ្នកស្រីថា៖«ខ្ញុំយល់ឃើញថា ការសមេ្រចរបស់សាលាឧទ្ធរណ៍ គឺអយុត្ដិធម៌ណាស់សម្រាប់ពួកខ្ញុំ។ ពួកខ្ញុំជាជនរងគ្រោះត្រូវបានខាងក្រុមហ៊ុនជាអ្នកប្រព្រឹត្ដខុស បែរជាឱ្យពួកខ្ញុំចាញ់ក្ដីទៅវិញ។ ខ្ញុំនឹងបន្ដដាក់ពាក្យបណ្ដឹងទៅតុលាការកំពូល            បន្ដទៀត ដើម្បីស្វែងរកយុត្ដិធម៌ ពីព្រោះការសម្រេចនេះវាអយុត្ដិធម៌ពេក។ ពួកខ្ញុំអត់សុខចិត្ដទេ តុលាការកាត់តាមឯកសារក្រុមហ៊ុនទាំងអស់ តុលាការមិនបានឈរលើភាពត្រឹមត្រូវទេ»។

តំណាងប្រជាសហគមន៍ឡពាងម្នាក់ទៀតលោក រាជ សីម៉ា បានបង្ហាញការខកចិត្តចំពោះការសម្រេចរបស់តុលាការនេះដែរ ដោយថា ពលរដ្ឋមានភស្តុតាងច្បាស់លាស់ ដើម្បីប្ដឹងលោក ស្រី ជា ខេង ម្ចាស់ក្រុមហ៊ុនKDC។

តំណាងសហគមន៍រូបនេះ បានបញ្ជាក់ថា  មូលហេតុដែលពលរដ្ឋប្តឹងទៅតុលាការ ដើម្បីមោឃភាពកិច្ចព្រមព្រៀងជាមួយ ម្ចាស់ក្រុមហ៊ុន KDC  ដោយសារក្រុមហ៊ុនបានក្លែងបន្លំឯកសារ និងបានគំរាមកំហែងលើពលរដ្ឋឱ្យផ្ដិតមេដៃទទួលយកសំណងទាំងបង្ខិតបង្ខំ ខណៈពលរដ្ឋមិនចេះអក្សរ មិនមានចំណេះដឹងផ្នែកច្បាប់ និងគ្មានតំណាងពលរដ្ឋចូលរួមដឹងឮលើកិច្ចព្រមព្រៀងនោះ។

លោកបន្ថែមថា៖« សម្រាប់លិខិតកិច្ចសន្យា គឺមានតែខាងក្រុមហ៊ុនប៉ុណ្ណោះ។ ចំណែកពលរដ្ឋ គឺគ្មានឡើយ ទើបលោកសម្រេចដាក់ពាក្យបណ្ដឹងទៅតុលាការ ដើម្បីឱ្យសើរើកិច្ចសន្យាដែលក្រុមហ៊ុនបន្លំពលរដ្ឋឡើងវិញ ប៉ុន្ដែបែរជាតុលាការមិនថាសាលាដំបូងខេត្ដកំពង់ឆ្នាំង ឬសាលាឧទ្ធរណ៍ទេគឺសម្រេចឱ្យខាងក្រុមហ៊ុនឈ្នះរហូត»។

យ៉ាងណា ពលរដ្ឋអ្នកសារព័ត៌មានមិនអាចសុំការបំភ្លឺពីលោក ប្លង់ សំណាង អ្នកនាំពាក្យសាលាឧទ្ធរណ៍បានទេ ដោយទូរសព្ទចូលច្រើនលើក ប៉ុន្ដែគ្មានអ្នកទទួលកាលពីម្សិលមិញ។

នាយក​ទទួលបន្ទុកកិច្ចការ​ទូទៅនៅអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ការសម្រេចរបស់សាលាឧទ្ធរណ៍លើសំណុំរឿងរបស់អ្នកភូមិឡពាងនេះ គឺជារឿងមិនត្រឹមត្រូវឡើយ។ លោកថា តុលាការជាទូទៅសម្រេចសេចក្តី គឺយោងលើឯកសារ ដោយភាគីណាមានឯកសារគ្រប់គ្រាន់ ឬច្រើនជាង គឺអ្នកនោះឈ្នះ ប៉ុន្តែលោកថា ជាទូទៅពលរដ្ឋមិនបានស្វែងយល់ពីឯកសារនោះទេ គឺពួកគាត់ពឹងផ្អែកលើផ្ទៃដីជាក់ស្ដែង ដែលធ្លាប់កាន់កាប់អាស្រ័យផលជាច្រើនឆ្នាំមកហើយ។

លោក អំ សំអាត បន្តថា នៅពេលពលរដ្ឋគ្មានឯកសារបែបនេះគឺ ពលរដ្ឋបានចាញ់ប្រៀបក្រុមហ៊ុនរួចទៅហើយ។ លោកមើលឃើញថា ប្រព័ន្ធតុលាការនៅស្រុកខ្មែរនៅតែបន្ដប្រើប្រាស់វប្បធម៌ភាពលម្អៀងទៅកាន់អ្នកមានលុយ មានអំណាចក្នុងការដាក់បន្ទុកលើពលរដ្ឋក្រីក្រ ដោយមិនថា តែប្រជាសហគមន៍ឡពាងទេ។

លោកបន្ថែមថា​៖«ខ្ញុំយល់ថាការសម្រេចនេះគឺមិនត្រឹមត្រូវឡើយ ព្រោះពលរដ្ឋពួកគាត់មិនបានយល់រឿងឯកសារស្អីទេ គឺពួកគាត់ពឹងលើជាក់ស្ដែង។ ម្យ៉ាងទៀតមុននឹងតុលាការធ្វើការសម្រេចក៏គួរតែស្រាវជ្រាវឱ្យបានច្បាស់ថាតើឯកសារក្រុមហ៊ុនហ្នឹងវាត្រឹមត្រូវអត់ ចាំកាត់ក្ដី មិនមែនឱ្យតែមានឯកសារដឹងតែឈ្នះទេ។ ខ្ញុំថាតុលាការនៅតែជាឧបករណ៍របស់អ្នកមានលុយអំណាចក្នុងការដាក់បន្ទុកលើពលរដ្ឋក្រីក្រ ព្រោះមានពលរដ្ឋជាច្រើនកំពុងជាប់ពន្ធនាគារដោយសារអ្នកមានអំណាចអស់ហ្នឹង»។

សាលាឧទ្ធរណ៍កោះហៅពលរដ្ឋឡពាង៥នាក់ឱ្យឆ្លើយបំភ្លឺ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣នោះរួមមាន អ្នកស្រី អុំ សុភី លោក រាជ សីម៉ា អ្នកស្រី កែវ វណ្ណៈ អ្នកស្រី សួន  ញេន និង លោក ផេង រ៉ុម។

បើតាមតំណាងពលរដ្ឋ ជម្លោះដីធ្លីរវាងពលរដ្ឋឡពាង និងក្រុមហ៊ុន  KDC International របស់លោកស្រី ជា ខេង ជាភរិយា លោក ស៊ុយ សែម អតីតរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានកើតឡើងតាំងពីឆ្នាំ២០០០ ដោយប៉ះពាល់ប្រជាពលរដ្ឋចំនួន១៨៤គ្រួសារ និងទំហំដីសរុប១០៨ហិកតា។

តំណាងពលរដ្ឋបន្តថា ក្រុមជម្លោះដីធ្លីនេះ មានពលរដ្ឋខ្លះត្រូវបានចាប់ដាក់ពន្ធនាគារយ៉ាងអយុតិ្តធម៌ទៀតផង ខណៈក្រុមពលរដ្ឋដើររកកិច្ចអន្តរាគមន៍ពីស្ថាប័នពាក់ព័ន្ធទាំងថ្នាក់ខេ​​​​​ត្ត និ​ង​ថ្នាក់ជាតិ រហូតមកដល់បច្ចុប្បន្ន ប៉ុន្តែនៅតែមិនទទួលបានដំណោះស្រាយ ហើយថែមទាំងបន្តចាញ់ក្តីម្ចាស់ក្រុមហ៊ុនKDCថែមទៀត៕

…………………………………..

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក ឃាង សុខមាន

អត្ថបទមុន

កសិករ​នៅ​ឃុំ​មួយ​ក្នុង​ខេត្ត​ពោធិ៍សាត់​បារម្ភ​ពី​ទិន្នផល​ស្រូវ​ធ្លាក់​ចុះ​ ​ខណៈ​សត្វ​ល្អិត​មួយ​ប្រភេទ​កំពុង​បំផ្លាញ​

អត្ថបទបន្ទាប់

អាជីវករ​​លក់ដូរ​នៅ​ផ្សារ​សំរោង​ខេត្តឧត្តរមានជ័យ​សុំ​ឱ្យ​អាជ្ញាធរ​ដោះ​ស្រាយ​ករណី​​យក​ភាស៊ី​ផ្សារ​ខុស​គោល​ការណ៍

អត្ថបទបន្ទាប់
ទិដ្ឋភាពតវ៉ារបស់អាជីវករលក់ដូរនៅផ្សារសំរោង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ក្រោយមានការយកថ្លៃភាស៊ីផ្សារមិនប្រក្រតី។ (រូបភាព ចៀវ ពន្លឺ)

អាជីវករ​​លក់ដូរ​នៅ​ផ្សារ​សំរោង​ខេត្តឧត្តរមានជ័យ​សុំ​ឱ្យ​អាជ្ញាធរ​ដោះ​ស្រាយ​ករណី​​យក​ភាស៊ី​ផ្សារ​ខុស​គោល​ការណ៍

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង