CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន សង្គម

ជនជាតិដើមភាគតិចចង់រក្សាអត្តសញ្ញាណសម្រាប់កូនចៅជំនាន់ក្រោយ

Admin ដោយ Admin
August 14, 2023
ក្នុង សង្គម
0
ជនជាតិដើមភាគតិចចង់រក្សាអត្តសញ្ញាណសម្រាប់កូនចៅជំនាន់ក្រោយ
0
ចែករំលែក
162
ចំនួនមើល

សហគមន៍ជនជាតិដើមភាគតិចនៅខេត្តក្រចេះបារម្ភអំពីការបាត់បង់ប្រពៃណី ទំនៀមទម្លាប់ និងវប្បធម៌របស់ខ្លួន និងចង់រក្សាអត្តសញ្ញាណរបស់ពួកគេឱ្យនៅគង់វង្សដល់កូនចៅជំនាន់ក្រោយ។ 

នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ ក្រុមអង្គការសង្គមស៊ីវិល និងសហគមន៍ជនជាតិដើមភាគតិចបាននាំគ្នាប្រារព្ធទិវាជនជាតិដើមភាគតិចលើពិភពលោកលើកទី២៩និងនៅកម្ពុជាលើកទី១៩ ដោយលើកកម្ពស់ការយល់ដឹងនិងផ្សព្វផ្សាយប្រពៃណី វប្បធម៌ និងទំនៀមទម្លាប់របស់ពួគេ។ សហគមន៍ជនជាតិដើមភាគតិចក៏ជំរុញឱ្យយុវជនចូលរួមផ្លាស់ប្ដូរលើសិទ្ធិសម្រេចរបស់ខ្លួន និងបង្កលក្ខណៈងាយស្រួលឱ្យយុវជនជាជនជាតិដើមភាគតិចចូលរួមក្នុងភាពជាដៃគូជាមួយរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍។

យុវជនម្នាក់រស់នៅភូមិទ្រាប ឃុំថ្មី ស្រុកចិត្របុរី លោក សារឿន ពៅ ជាជនជាតិដើមភាគិតិចពូនង និងជាតំណាងយុវជនម្នាក់នៅក្នុងសហគមន៍ លើកឡើងថាតាមរយៈទិវាអរន្ដរជាតិជនជាតិដើមភាគតិចនេះ ពួកគេអាច​បង្ហាញអំពីរបាំ និងវប្បធម៍របស់ដូនតាដល់យុវជនជំនាន់ក្រោយបានដឹង និងបន្ដធ្វើនៅក្នុងកម្មវិធីនេះ ដូចជារបៀបសែនព្រេន វាយឃ្មោះ របាំ និងចម្រៀងជាដើម។​

យុវជន សារឿង ពៅ ស្នើដល់អង្គការ និងអាជ្ញាធរជួយសម្របសម្រួលដល់សហគមន៍ជនជាតិដើមភាគតិច ដើម្បីអនុញ្ញាតឱ្យពួកគេអាចរៀបចំពិធីបែបនេះជារៀងរាល់ឆ្នាំ។ 

លោក សារឿន ពៅ បន្ដថា៖ «ខ្ញុំចង់បានចំណេះដឹង ការស្នងផ្ទេរពីរបាំរបស់ជនជាតិដើម អញ្ចឹងខ្ញុំត្រូវពង្រឹងសមត្ថភាពខ្លួនឯងពីចាស់ព្រឹទ្ធាចារ្យក្នុងសហគមន៍របស់ខ្ញុំ។ ដើម្បីរំលឹកទៅដល់វប្បធម៌ អរិយធម៌ ប្រពៃណី ទំនៀមទម្លាប់ ដែលចាស់បុរាណគាត់ធ្វើជារៀងរាល់ឆ្នាំ»។

អ្នកស្រី ណិៈ ស្រីនេន អាយុ៤០ឆ្នាំ ជាជនជាតិដើមភាគិតិចពូនងរស់នៅភូមិប្អៀរ ឃុំថ្មី ស្រុកចិត្របុរី ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា សហគមន៍របស់គាត់ចង់បានការរៀបចំកម្មវិធីបែបនេះជារៀងរាល់ឆ្នាំ តាមរយៈការជួយជ្រោមជ្រែង និងឧបត្ថម្ភគាំទ្រពីអង្គការដៃគូ និងអាជ្ញាធរពាក់ព័ន្ធ។

អ្នកស្រីយល់ថា ការពង្រឹងសមត្ថភាពនិងបង្កើនការយល់ដឹងដល់យុវជនជំនាន់ក្រោយ គឺជាកូនសោរគន្លឹះពង្រឹងអំណាចរបស់សហគមន៍ជនជាតិដើមភាគតិច និងរក្សាបាននូវអត្តសញ្ញាណរបស់ពួកគេកុំឱ្យបាត់បង់។

អ្នកស្រីបន្ដថា៖ «បើអាចមានលើកក្រោយ ខ្ញុំសំណូមពរទៅអង្គការដៃគូផ្សេងៗ និងប្រជាពលរដ្ឋនៅក្នុងភូមិ ​សុំជាជំនួយជាថវិកាក្រាស់ក្រែល យើងបានធ្វើទូលំទូលាយ ឱ្យបានល្អ ហើយនិងសំណូមពរឱ្យអង្គការខាងយុវជនឱ្យគាត់ចុះមកឱ្យស្និទស្នាលជាមួយក្រុមយុវជន ឱ្យជួបឱ្យបានញឹកញាប់បន្ដិច»។

យុវតីម្នាក់ទៀតជាជនជាតិដើមភាគតិចពូនង កញ្ញា ប៉ូយ សុខរ៉ា អាយុ១៧ឆ្នាំ ឱ្យពលរដ្ឋអ្នកសារព័ត៌មានថា គាត់មានអាម្មរណ៍រីករាយពេលឃើញចាស់ទុំនិងយុវជនជនជាតិដើមភាគតិចមិនភ្លេចប្រពៃណីទំនៀមទម្លាប់របស់ខ្លួន និងហ៊ានបង្ហាញពីខ្លួនឯងឱ្យគេបានដឹងនិងទទួលស្គាល់តាមរយៈការប្រារព្ធទិវាជនជាតិដើមភាគតិចនេះ។

កញ្ញាបន្ដថា៖ «គាត់ថាមួយខែៗ គាត់នៅតែរំលឹកក្មេងៗនៅក្នុងភូមិគាត់ គាត់យកក្មេងៗមកបង្រៀនរាំ បង្រៀនច្រៀង គាត់ថា កុំឱ្យក្មេងនៅភូមិគាត់ភ្លេចជនជាតិដើមខ្លួនឯង កុំភ្លេចកំណើតខ្លួន​ឯង»។ 

មេឃុំថ្មី ស្រុកចិត្របុរី លោក មុំ ខាំ ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា លោកបានចាត់តាំងមន្ដ្រីឃុំឱ្យទៅចូលរួមទិវាអន្ដរជាតិជនជាតិដើមភាគតិចនៅសហគមន៍ផងដែរ។ ប៉ុន្ដែ លោកថា សហគមន៍របស់លោកមិនអាចប្រារព្ធទិវាអន្ដរជាតិជនជាតិដើមភាគតិចបានធំដុំនោះទេ ដោយសារពុំមានថវិកាគ្រប់គ្រាន់។ 

លោក រដ្ឋ លក្ខិណា ជាមន្ដ្រីបម្រើការងារនៅអង្គការសមាគមយុវជនជនជាតិដើមភាគតិច (CIYA) មានប្រសាសន៍ថា ទិវានេះធ្វើឡើងដើម្បីបង្ហាញពីអត្តសញ្ញាណផ្នែកសិល្បះចម្រៀងនិងការសែនព្រេនតាមបែបប្រពៃណីរបស់ជនជាតិដើមភាគតិច និងការរក្សាអត្តសញ្ញាណរបស់ជនជាតិដើមភាគតិចក្នុងខេត្តនេះ។ 

មិនតែប៉ុណ្ណោះ លោកថា ក៏វាផ្ដល់ឱកាសឱ្យយុវជនជនជាតិដើមភាគតិចបង្ហាញនូវចំណាប់អារម្មណ៍ និងទេពកោសល្យរបស់ខ្លួននៅតាមសហគមន៍របស់ពួកគាត់៕ 

———————————

ពលរដ្ឋអ្នកសារព័ត៌មាន កញ្ញា ហេង រ៉ាវី

អត្ថបទមុន

អាជ្ញាធរខេត្តក្រចេះស្នើរក្សាភាពអត់ធ្មត់ ក្រោយមានករណីដុតទីស្នាក់ការ​បរិស្ថាន

អត្ថបទបន្ទាប់

ថ្នាក់ដឹកនាំសហជីពម្នាក់ត្រូវបានថៅកែបញ្ចប់កិច្ចសន្យាការងារក្រោយនាំគ្នាបង្កើតសហជីពក្នុងរោងចក្រ

អត្ថបទបន្ទាប់

ថ្នាក់ដឹកនាំសហជីពម្នាក់ត្រូវបានថៅកែបញ្ចប់កិច្ចសន្យាការងារក្រោយនាំគ្នាបង្កើតសហជីពក្នុងរោងចក្រ

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង