CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន បរិស្ថាន

សកម្មជន​បរិស្ថាន​ស្នើ​រដ្ឋាភិបាល​បញ្ឈប់​ការ​កាត់​ដី​ឧទ្យាន​ជាតិ​និង​ដក​សិទ្ធិ​ពី​ក្រុមហ៊ុន​ឯកជន​ឱ្យ​រដ្ឋ​គ្រប់គ្រង​វិញ​

Admin ដោយ Admin
May 23, 2023
ក្នុង បរិស្ថាន, ព័ត៌មាន
0
ក្រុមសកម្មជនបរិស្ថាន យុវជន អង្គការសង្គមស៊ីវិល បានដាក់ញត្តិទៅកាន់ក្រសួងបរិស្ថាន ដើម្បីស្នើបញ្ឈប់ការផ្តល់ដីសម្បទានសេដ្ឋកិច្ចឬកាត់ដីតំបន់ឧទ្យានជាតិទៅឱ្យក្រុមហ៊ុនឯកជននៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣។ (Facebook: Mother Nature Cambodia)

ក្រុមសកម្មជនបរិស្ថាន យុវជន អង្គការសង្គមស៊ីវិល បានដាក់ញត្តិទៅកាន់ក្រសួងបរិស្ថាន ដើម្បីស្នើបញ្ឈប់ការផ្តល់ដីសម្បទានសេដ្ឋកិច្ចឬកាត់ដីតំបន់ឧទ្យានជាតិទៅឱ្យក្រុមហ៊ុនឯកជននៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣។ (Facebook: Mother Nature Cambodia)

0
ចែករំលែក
108
ចំនួនមើល

ក្រុមសកម្មជនបរិស្ថាន និងអង្គការសង្គមស៊ីវិល បានស្នើដល់រដ្ឋាភិបាលឱ្យបញ្ឈប់ការកាត់ដីនៅតំបន់ឧទ្យានជាតិក្នុងប្រទេសកម្ពុជាទៅឱ្យឯកជន និងទាមទារដកសិទ្ធិគ្រប់គ្រងពីក្រុមហ៊ុនឯកជនទាំងនោះឱ្យទៅរដ្ឋគ្រប់គ្រងឡើងវិញ។

កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ក្រុមសកម្មជនបរិស្ថានប្រមាណ២០នាក់បានដាក់ញត្តិទៅក្រសួងបរិស្ថាន ដើម្បីស្នើដល់ស្ថាប័ននេះ រក្សាទុកដីតំបន់ឧទ្យានជាតិទាំងអស់នៅកម្ពុជា និងដកសិទ្ធិពីក្រុមហ៊ុនឯកជនលើកការគ្រប់គ្រងឧទ្យានជាតិគិរីរម្យ ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងដែនជម្រកសត្វព្រៃកែវសីមាឱ្យរដ្ឋវិញ។

សកម្មបរិស្ថានលោក គឹម ឈីលីន ប្រាប់សារព័ត៌មានពលរដ្ឋថា រដ្ឋាភិបាលបានកាត់ដីតំបន់ឧទ្យានជាតិជាច្រើនកន្លែងទៅឱ្យក្រុមហ៊ុនឯកជនគ្រប់គ្រង និងធ្វើការអភិវឌ្ឍតាមរយៈគម្រោងដីសម្បទានសេដ្ឋកិច្ច។ លោកថា ករណីនេះបានធ្វើឱ្យប៉ះពាល់ជាខ្លាំងដល់ធនធានធម្មជាតិ។

លោក គឹម ឈីលីន បន្តថា ធនធានធម្មជាតិទាំងអស់នោះ គឺជាទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។ លោកថា ក្រោមគម្រោងកាត់ដីឧទ្យានជាតិឱ្យក្រុមហ៊ុនឯកជនអភិវឌ្ឍន៍នេះ គឺព្រៃឈើត្រូវបានកាប់ និងឈូសឆាយបំផ្លាញចោល ដើម្បីបម្រើផលប្រយោជន៍បុគ្គល ឬអ្នកមានលុយមានអំណាចមួយក្រុមប៉ុណ្ណោះ។

លោកបន្ថែមថា៖« អញ្ចឹងហើយយើងដែលជាពលរដ្ឋទាំងអស់គ្នា ក៏ជាម្ចាស់ នៃទ្រព្យសម្បត្តិធនធានទាំងអស់នេះដែរ។យើងមានសិទ្ធិការការពារទៅលើទ្រព្យសម្បត្តិធនធានទាំងនោះ។ ហើយយើងខ្ញុំស្នើទៅតំណាងរាស្ត្រ និងអ្នកធ្វើការសម្រេចចិត្តផ្សេងៗ ជាតួអង្គរដ្ឋាភិបាល ត្រូវបម្រើ និងការពារប្រយោជន៍ឱ្យប្រជាពលរដ្ឋ»។

សកម្មជនបរិស្ថានរូបនេះបន្ថែមថា រូបលោក និងយុវជនដែលស្រលាញ់បរិស្ថានបានព្រួយបារម្ភពីការបាត់បង់ធនធានធម្មជាតិឆាប់រហ័ស ប្រសិនបើរដ្ឋាភិបាលមិនដកហូតសិទ្ធិ និងបញ្ឈប់ការផ្តល់ដីតំបន់ឧទ្យានជាតិទៅឱ្យឯកជន។

សកម្មជនបរិស្ថានម្នាក់ទៀតកញ្ញា ធួន ស្រីពៅ បានលើកឡើងថា ឧទ្យានជាតិ និងដែនជម្រកសត្វព្រៃសំបូរទៅដោយធនធានធម្មជាតិ។ កញ្ញាថា ប្រសិនបើតំបន់ទាំងនេះ នៅតែបន្តពុះជ្រៀកទៅឱ្យបុគ្គលមានលុយមានអំណាចនោះ គឺធនធានធម្មជាតិក្នុងតំបន់ការពារទាំងនេះ នឹងរងការបាត់បង់អស់ជាមិនខាន។

សកម្មបរិស្ថានកញ្ញា ធួន ស្រីពៅ បន្តថា ក្រុមយុវជាន ឬសកម្មជនបរិស្ថាន មិនបានជំទាស់ជាមួយការអភិវឌ្ឍ​របស់រដ្ឋាភិបាលនោះទេ ប៉ុន្តែគម្រោងការអភិវឌ្ឍ​មួយចំនួនបានធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ និងបង្កការឈឺចាប់ដល់ពួកគាត់។ កញ្ញាថា ឧទ្យានជាតិ និងតំបន់ការពារមួយចំនួនបានបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋច្រើនណាស់ ដូចជាការដើរកំសាន្ត និងការអាស្រ័យផលផ្សេងៗ។

កញ្ញាបន្ថែមថា៖«អញ្ចឹងក្រសួង និងស្ថាប័នពាក់ព័ន្ធគួរណាស់តែយកចិត្តទុកដាក់ចំពោះរឿងហ្នឹង ជាជាងអាការលាបពណ៌បង្កាច់បង្ខូចអ្នកដែលហ៊ាននិយាយអំពីរឿងទាំងអស់ហ្នឹង។ សម្រាប់ខ្ញុំខ្ញុំនៅតែលើកទឹកចិត្តយុវជនផ្សេងទៀតឱ្យព្យាយាមអានពីច្បាប់ផ្សេងៗ មិនថាច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់ភូមិបាលអ្វីផ្សេងៗ ដើម្បីដឹងពីករណីកិច្ចរបស់ពួកគេក្នុងការចូលរួមការពារធនធានធម្មជាតិ»។

ក្នុងញត្តិទៅក្រសួងបរិស្ថានកាលពីថ្ងៃទី២២​ ខែឧសភានេះ បានលើកឡើងថា ការកាត់ដីព្រៃនៅក្នុងឧទ្យានជាតិព្រះសុរាម្រិតដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងដែនជម្រកសត្វព្រៃកែវសីមាឱ្យក្រុមហ៊ុនលោកស្រី ជឹង សុគន្ធាវី កូនស្រីបង្កើត លោកស្រី ជឹង សុភាព ហៅយាយភូ  គឺបង្កើតបានជាក្តីព្រួយបារម្ភ និងមិនសប្បាយចិត្តដល់ប្រជាពលរដ្ឋ ដែលជាម្ចាស់ជោគវាសនាប្រទេស និងអ្នកបង់ពន្ធជូនរដ្ឋ។

ម្យ៉ាងវិញទៀត ការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលចំពោះអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ ដោយប្តេជ្ញាថា នឹងបង្កើនគម្របព្រៃឈើឱ្យបាន៦០ភាគរយនៅឆ្នាំ២០៣០នោះ គឺមិនអាចសម្រេចបានឡើយ។

ញត្តិដដែលនេះ បានស្នើដល់ក្រសួងបរិស្ថាន ឱ្យបញ្ឈប់ការកាត់ដីព្រៃនៅឧទ្យានជាតិនានានៅកម្ពុជា និងដកសិទ្ធិពីក្រុមហ៊ុនឯកជនឱ្យរដ្ឋគ្រប់គ្រងវិញ ហើយអភិវឌ្ឍន៍តំបន់ទាំងនោះ ជាតំបន់អេកូទេសចរណ៍ដែលគ្រប់គ្រងដោយសហគមន៍មូលដ្ឋាន ដើម្បីធានាបាននូវការគ្រន់គ្រងធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាព និងគង់វង្សយូរអង្វែងដល់មនុស្សជំនាន់ក្រោយ។

អ្នកសារព័ត៌មានពលរដ្ឋមិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត្រ ភក្ត្រា បានទេពាក់ព័ន្ធករណីនេះ។ យ៉ាងណាសកម្មជនបរិស្ថានឱ្យដឹងថា ការដាក់ញត្តិម្សិលមិញនោះ គឺខាងក្រសួងបរិស្ថានបានទទួលញត្តិ ប៉ុន្តែមិនបានឆ្លើយតបអ្វីនោះទេ។

ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិ នៃសមាគមបណ្តាញយុវជនកម្ពុជាលោក ហេង គឹមហុង មានប្រសាសន៍ថា នៅក្នុងសង្គមប្រជាធិបតេយ្យប្រជាពលរដ្ឋមានសិទ្ធិគ្រប់គ្រាន់ក្នុងការស្នើសុំ ឬសុំការឆ្លើយបំភ្លឺពីអង្គការរដ្ឋ ប្រសិនបើពួកគេមានការព្រួយបារម្ភចំពោះផលប៉ះពាស់អ្វីមួយពីគម្រោងអភិវឌ្ឍន៍ទៅផលប្រយោជន៍ពលរដ្ឋ ឬផលប្រយោជន៍សាធារណៈរបស់ រដ្ឋ។

លោក ហេង គឹមហុង បន្តថា ប្រសិនបើអង្គការរដ្ឋ ឬក្រសួងបរិស្ថានមិនឆ្លើយតបណាមួយចំពោះពលរដ្ឋទេ វាបង្ហាញពីការមិនទទួលខុសលើកាតព្វកិច្ចរបស់ខ្លួន និងប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត។

លោកបន្ថែមថា៖«បើសិនជាប្រជាពលរដ្ឋលើកសេចក្តីកង្វល់យ៉ាងដូច្នេះក្រសួងបរិស្ថាន ឬក៏រដ្ឋាភិបាលត្រូវតែធ្វើការឆ្លើយតប់ ឬឆ្លើយបំភ្លឺជូនប្រជាពលរដ្ឋជាសាធារណៈឱ្យប្រជាពលរដ្ឋបានដឹងបានឮ។ មិនមែនធ្វើមិនដឹងមិនឮដែលទម្រង់ បែបនេះមិនបានឆ្លើយតបនឹងអភិបាលកិច្ច​ តម្លាភាព និងគណនេយ្យភាព ដែលរដ្ឋកំពុងកំណត់នោះទេ»។

កាលពីដើមខែឧសភានេះ ក្រុម​យុវជន​សកម្មជន​ស្រឡាញ់​ធនធានធម្មជាតិ បាននាំគ្នាធ្វើយុទ្ធនាការ​ពហិការ​មិន​ប្រើប្រាស់​ផលិតផល​របស់​ក្រុមហ៊ុន​អ្នកស្រី ជឹង សុគន្ធារី ត្រូវជា​កូនស្រី​អ្នកស្រី ជឹង សុភាព ហៅ​យាយ​ភូ បន្ទាប់​ពី​ប្រធាន​ក្រុមហ៊ុន​មួយ​នេះ​ទទួល​បាន​សិទ្ធិ​អភិវឌ្ឍ​លើ​ដី​តំបន់​ឧទ្យានជាតិ​គិរីរម្យ​។

កាលពីខែមិថុនា ឆ្នាំ​២០២២ ​រដ្ឋាភិបាលបានចេញអនុក្រឹត្យ ​កាត់​ដី​នៅ​តំបន់​ដី​ព្រៃ​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱរ៉ាល់​ជាង​៦០០​ហិកតារ​(៦៤១) និង​ដី​ព្រៃ​ឧទ្យាន​ជាតិ​គិរីរម្យ​ជាង​២០០​ហិកតារ​ (២២១)​ទៅ​ឱ្យ​ក្រុមហ៊ុន​វ័នម៉រ លីមីតធីត (One More LTD.) របស់​អ្នកស្រី ជឹង សុគន្ធារី ដែល​ត្រូវជា​កូនស្រី​របស់​លោក​ស្រី ជឹង សុភាព ហៅ​យាយ​ភូ​គឺជា​ប្រពន្ធ​របស់​លោក ឡៅ ម៉េងឃីន សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា៕

………………………………..

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក សួស ចាន់ឌឿន

អត្ថបទមុន

អ្នកភូមិថា អាជ្ញាធរមូលដ្ឋានហាមពួកគាត់មិនឱ្យឡើងតវ៉ាទាមទារដោះលែង លោក ថេង សាវឿន និងមន្ត្រីសមាគម២រូប

អត្ថបទបន្ទាប់

ប្រជាពលរដ្ឋ​នៅ​ខេត្តកំពង់ធំ​សង្ឃឹម​ថា​ក្រោយ​បោះឆ្នោត​ជាតិ​សហគមន៍​ព្រៃឈើ​អូរតាក្រេះ​នឹង​លែង​មានការ​កាប់​បំផ្លាញ​

អត្ថបទបន្ទាប់
សកម្មភាពប្រជាសហគមន៍ព្រៃឈើអូរតាក្រេះនៅស្រុកសន្ទុក ខេត្តកំពង់ធំ និងអាជ្ញាធរ នាំគ្នាចុះល្បាតព្រៃសហគមន៍នេះនៅក្នុងឆ្នាំ២០២៣។ (ផ្តល់ឱ្យ)

ប្រជាពលរដ្ឋ​នៅ​ខេត្តកំពង់ធំ​សង្ឃឹម​ថា​ក្រោយ​បោះឆ្នោត​ជាតិ​សហគមន៍​ព្រៃឈើ​អូរតាក្រេះ​នឹង​លែង​មានការ​កាប់​បំផ្លាញ​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង