CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម កម្មវិធី គម្រោងលើកកម្ពស់សិទ្ធិ (ARC)

ពន្ធនាគារ​ខេត្តកំពង់ឆ្នាំង​ទើប​ដោះលែងលោក រាជ សីម៉ា សកម្មជន​​ដីធ្លី​ឡពាង​​​នៅ​ល្ងាច​​មិញ​​នេះ

Admin ដោយ Admin
October 28, 2022
ក្នុង គម្រោងលើកកម្ពស់សិទ្ធិ (ARC), វិវាទដីធ្លី
0
ពន្ធនាគារ​ខេត្តកំពង់ឆ្នាំង​ទើប​ដោះលែងលោក រាជ សីម៉ា សកម្មជន​​ដីធ្លី​ឡពាង​​​នៅ​ល្ងាច​​មិញ​​នេះ

លោក រាជ សីម៉ា (ពាក់អាវយឺតពណ៌ស) ពេលដើរចេញពីពន្ធនាគារខេត្តកំពង់ឆ្នាំង នៅល្ងាចថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ ក្រោយជាប់ពន្ធនាគារអស់រយៈពេល ១១ ខែ។ (រូប៖ ពលរដ្ឋអ្នកសារព័ត៌មាន)

0
ចែករំលែក
49
ចំនួនមើល

របាយការណ៍ពលរដ្ឋអ្នកសារព័ត៌មាន

ពន្ធនាគារ​ខេត្ដកំពង់ឆ្នាំង​បាន​ដោះលែង​លោក រាជ សីម៉ា សកម្មជន​ដីធ្លី​នៅ​ឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ឱ្យ​មាន​សេរីភាព​វិញ​ហើយ កាលពី​វេលាម៉ោង​៥​និង​៣០នាទី ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២នេះ បន្ទាប់​ពី​ជាប់​ពន្ធនាគារ​អស់​រយៈពេល​ជិត​១​ឆ្នាំ។

សាលាឧទ្ធរណ៍រាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែតុលា បានសម្រេចដោះលែងលោក រាជ សីម៉ា ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្នតាមបណ្តឹងរបស់មេធាវីការពារក្តី។

លោក រាជ សីម៉ា សកម្មជនដីធ្លីដ៏លេចធ្លោនៅសហគមន៍ឡពាង ឃុំតាជេស ស្រុកកំពង់ស្រឡាច ខេត្តកំពង់ឆ្នាំង ត្រូវបានសាលាដំបូងខេត្ដកំពង់ឆ្នាំ កាត់ទោសលោកឱ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ និងពិន័យជាប្រាក់ ៤ ០០០ ០០០ រៀល ក្រោមការចោទប្រកាន់ពីបទប្រើហិង្សាដោយចេតនាលើពលរដ្ឋម្នាក់ ស្ថិតក្នុងឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពីអំឡុងឆ្នាំ២០២១។

យ៉ាងណាង ប្រជាពលរដ្ឋសហគមន៍ឡពាងបានរិះគន់ចំណាត់ការរបស់មន្ត្រីពន្ធនាគារខេត្តកំពង់ឆ្នាំងថា ពន្យារពេលក្នុងការដោះលែងសកម្មជនដីធ្លីរូបនេះ ខណៈសាលក្រមរបស់ សាលាឧទ្ធរណ៍បានសម្រេចតាំងពីថ្ងៃទី២៥ ខែតុលា តែទើបនឹងដោះលែងនៅល្ងាចថ្ងៃទី២៨ ខែតុលានេះវិញ។

នៅក្នុងការដោះលែងនេះដែរ ក៏មានការទន្ទឹងរង់ចាំទទួលស្វាគមន៍ពីគ្រួសាររបស់លោក និងប្រជាសហគមន៍ឡពាងផ្សេងទៀតផងដែរ។​ ចំណែកមេធាវីការពារក្ដីនិងអង្គការសង្គមស៊ីវិលដែលឃ្លាំមើលករណីរបស់លោក រាជ សីម៉ា នេះ ក៏បានសាទរនិងចាត់ទុកថា បានផ្ដល់យុត្ដិធម៌ដល់លោក រាជ សីម៉ា ដែលបានជួបជុំគ្រួសារឡើងវិញ៕

………………
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មានលោក ឃាង សុខមាន

អត្ថបទមុន

ជនជាតិ​​ដើម​ភាគ​តិច​​​កួយ​ថា ឈ្មួញ​យក​ដី​ពួកគេ​ហើយ ប្តឹង​ពួកគេ​ឡើង​តុលាការ​ថែម​ទៀត

អត្ថបទបន្ទាប់

ការ​ស្ទង់មតិ​មួយ​រក​ឃើញ​ថា យុវជន​កម្ពុជា​៨២% មិន​សូវ​ចាប់​អារម្មណ៍​រឿង​នយោបាយ

អត្ថបទបន្ទាប់

ការ​ស្ទង់មតិ​មួយ​រក​ឃើញ​ថា យុវជន​កម្ពុជា​៨២% មិន​សូវ​ចាប់​អារម្មណ៍​រឿង​នយោបាយ

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង