CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម កម្មវិធី គម្រោងលើកកម្ពស់សិទ្ធិ (ARC)

ជនជាតិ​​ដើម​ភាគ​តិច​​​កួយ​ថា ឈ្មួញ​យក​ដី​ពួកគេ​ហើយ ប្តឹង​ពួកគេ​ឡើង​តុលាការ​ថែម​ទៀត

Admin ដោយ Admin
October 26, 2022
ក្នុង គម្រោងលើកកម្ពស់សិទ្ធិ (ARC), វិវាទដីធ្លី, សិទ្ធិមនុស្ស
0
ជនជាតិ​​ដើម​ភាគ​តិច​​​កួយ​ថា ឈ្មួញ​យក​ដី​ពួកគេ​ហើយ ប្តឹង​ពួកគេ​ឡើង​តុលាការ​ថែម​ទៀត

ជនជាតិដើមភាគតិចកួយនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កំពុងធ្វើពិធីនៅលើដីសហគមន៍ដែលមានជម្លោះ ស្ថិតនៅចំណុចដងសន្ទូច ក្បែភ្នំព្រះវិហារ ជិតមាត់ព្រែក ក្នុងឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ (រូប៖ ពលរដ្ឋអ្នកសារព័ត៌មាន)

0
ចែករំលែក
138
ចំនួនមើល

របាយការណ៍ពលរដ្ឋអ្នកសារព័ត៌មាន

ជនជាតិ​ដើម​ភាគតិច​កួយ ចំនួន​ពីរ​ភូមិ​ស្ថិត​នៅក្នុង​ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ខេត្តកំពង់ស្ពឺ​ជួយ​ការពារ​និង​ទប់ស្កាត់​ការ​រំលោភ​        យក​ដី​ព្រៃ​សហគមន៍​ជនជាតិ​ដើមភាគ​តិច​កួយ និងខណៈ​ដែល​តំណាង​របស់​ពួកគេ​៤​នាក់ ត្រូវ​បាន​តុលាការ​ខេត្តកំពង់ស្ពឺ​កោះហៅ​ឱ្យ​ទៅឆ្លើយ​បំភ្លឺ​នៅ​ថ្ងៃទី១៤ ខែវិច្ឆិកា ខាងមុខនេះ ក្រោយការ​ចោទ​ប្រកាន់​ពី​បទ រារាំង​ការ​ឈូសឆាយ​ដីព្រៃ​របស់​ពួកគេ។

លោក ម៉ៃ ម៉េន អាយុ​៤៣ រស់នៅភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIMថា ដីនេះ គឺជាដីសមូហភាព និងជាទីកន្លែងសម្រាប់ជាទីសក្ការៈបូជារបស់ជនជាតិដើមភាគតិចកួយ តាំងពីដូនតាមក។ ក៏ប៉ុន្តែ ចាប់តាំងពីឆ្នាំ២០២០មក មានឈ្មួញអ្នកមានអំណាច និងមានលុយមកពីភ្នំពេញ បានចុះមកអះអាងថា ជាដីរបស់ពួកគេបានទិញ និងមានប្លង់កម្មសិទ្ធិត្រឹមត្រូវ។

លោក ម៉ៃ ម៉េន ថា៖ «ដីនេះពាក់ព័ន្ធដំបូង គឺកំឡុងឆ្នាំ២០២០ ដីនេះ គឺដីនៅទំនេរ ដីព្រៃ ដីរដ្ឋ ដីភ្នំដីអរុកអារក្សអ្នកតាបន់ស្រន់ រោងបុណ្យចាស់តាំងពីជីដូនជីតាយូលុងណាស់មកហើយ តែក្រោយមកអំឡុងឆ្នាំ២០២០ មានលោកម្នាក់ឈ្មោះ គិត សុផល គឺអ្នកមានអំណាចមួយរូបដែរ ឃើញគាត់មកឈូសឆាយនៅកន្លែងដីហ្នឹង។ ហើយដី លោកសុផល នៅខាងលិចស្ទឹងហើយគាត់មកឈូសឆាយមកខាងកើតស្ទឹងជាប់នឹងដីរបស់គាត់ ហើយការឈូសឆាយនេះ គឺគាត់បានឯកភាពពីស្រុក ពីឃុំ ពីខេត្តអស់ហើយ»។

លោក ម៉ៃ ម៉េន ដែលអះអាងថា ជាមេកន្ទ្រាញជនជាតិដើមភាគតិចកួយបានអះអាងបន្តថា ក្រៅពីលោក គិត សុផល នេះ នៅមានឈ្មួញអ្នកមានលុយមានអំណាចពីរនាក់ទៀត មកពីភ្នំពេញក៏បានអះអាងដែរថា ពួកគេគឺជាម្ចាស់កម្មសិទ្ធិលើដីព្រៃ ដែលមានទីតាំងស្ថិតនៅចំណុចដងសន្ទូច ក្បែភ្នំព្រះវិហារ ជិតមាត់ព្រែក ក្នុងឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺនេះដែរ។ ក្នុងចំណោមឈ្មួញទាំង៣នាក់ខាងលើនេះ មានឈ្មួញម្នាក់ដែលលោកប្រាប់ថា ឈ្មោះលោក តាំង ស៊ីផេង បានប្តឹងតំណាងជនជាតិដើមភាគតិចសួរ៤នាក់ទៅកាន់តុលាការពីបទរារាំងការឈូសឆាយដីព្រៃរបស់គាត់។

លោកបានរៀបរាប់បន្តថា៖ «រួចហើយរយៈពេលកន្លះខែ លោក តាំង ស៊ីផេង គាត់ថា គេមានឯកសារគ្រប់គ្រាន់ ហើយគាត់ចាប់ផ្ដើមប្ដឹងខ្ញុំដាក់លិខិតទៅសាលាស្រុក ពេលហ្នឹងហើយ ដែលពួកយើងខ្ញុំមិនព្រម ហើយលោក តាំង ស៊ីផេង ក៏ដាក់ពាក្យបណ្ដឹងពួកខ្ញុំទៅតុលាការខេត្តកំពង់ស្ពឺ ហើយខាងតុលាការក៏បានកោះហៅខាងពួកខ្ញុំទាំង៤នាក់ ឱ្យទៅសាលាដំបូងខេត្តកំពង់ស្ពឺ»។

អ្នកស្រី ហឿន ឡូត អាយុ ៥៣ ឆ្នាំ រស់នៅភូមិដំបងវេញ ឃុំសង្កែសាទប បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានCCIMដែរថា អ្នកស្រីមិនមែនជាអ្នករំលោភយកដីគេទេ គឺគេជាអ្នករំលោភយកដីជនជាតិដើមភាគតិចកួយរបស់អ្នកស្រីនោះទេ។ អ្នកស្រី គឺគ្រាន់តែជាអ្នកតវ៉ាប៉ុណ្ណោះ តែផ្ទុយទៅវិញ ខាងតុលាការសាលាដំបូងខេត្តកំពង់ស្ពឺ បែរទៅជាកោះហៅអ្នកស្រីឱ្យទៅបំភ្លឺដែលជាភាគីជនរងគ្រោះទៅវិញ។

អ្នកស្រីបានអះអាងថា តាំងពីដូនតាមក អ្នកស្រីមិនដែលឃើញមានអ្នកណាប្រកបរបរ ឬក៏ធ្វើអាជីវកម្មនៅលើដីនេះឡើយ។ ដីហ្នឹង គឺជាដីគោរពសក្ការៈរបស់ជនជាតិដើមភាគតិចកួយ ដែលអ្នកស្រីនឹងប្រជាពលរដ្ឋទាំងអស់បាននាំគ្នាខំតវ៉ា គឺដើម្បីរក្សាទុកសម្រាប់ជាដីរួម ជនជាតិកួយនិងមានគម្រោងបង្កើតជាសហគមន៍ជនជាតិកួយ ដោយមិនចង់ឱ្យមានការធ្វើជាកម្មសិទ្ធិឯកជនរបស់នណាម្នាក់ឡើយ។

អ្នកស្រីថា៖ «ទេគឺជារបស់សមូហភាព អ្នកដែលយកដីមាត់ព្រែក ដូចជា ឈ្មោះ យាយម៉ន ក៏យករបស់គាត់ និងដីរួមជនជាតិសួកួយក៏គេយក ដីភ្នំក៏គេយក គេធ្វើប្លង់ យកអស់ហើយរហូតទៅដល់ហួសរោងជាទីសក្ការៈរបស់យើងទៀត អ្នកយក គឺខាងជើងឈ្មោះ តាំង ស៊ីផេង និងខាងត្បូងឈ្មោះ កាក់សាន។ គេធ្វើប្លង់ជាប់គ្នាអស់ហើយ ចំណែកឯខាងអាជ្ញាធរគេថា ដីនេះ ទុកឲ្យដីសហគមន៍ជនជាតិដើមភាគតិចកួយ ក៏ប៉ុន្តែអត់មានមកវាស់វែង គ្រាន់ថា តែទុកឱ្យទុកឱ្យតែប៉ុណ្ណោះ អត់មានការអនុវត្តគ្រាន់តែថាៗ»។

អ្នកស្រីបានអំពាវនាវឱ្យអាជ្ញាធរឃុំ ស្រុក ខេត្ត រួមទាំងប្រមុខរដ្ឋាភិបាលកម្ពុជា ជួយដោះស្រាយបញ្ហាដីដែលគេរំលោភបំពានយកនេះ និងចេញប្លង់កាន់កាប់ដីត្រឹមត្រូវឱ្យជនជាតិដើមភាគតិចកួយនេះផង។ អ្នកស្រីក៏អំពាវនាវឱ្យតុលាការខេត្តកំពង់ស្ពឺ ផ្តល់យុត្តិធម៌ជូនដល់ប្រជាពលរដ្ឋជនជាតិសួយរបស់គាត់ផង ដើម្បីឲ្យមានភាពត្រឹមត្រូវពិតប្រាកដក្នុងសង្គម។

អ្នកស្រីបន្តថា៖ «ពីព្រោះដីនោះជាទីកន្លែងគោរពសក្ការៈបូជារបស់ជនជាតិខ្មែរដើមកួយតាំងពីជីដូនជីតាមក អត់មានអ្នកណាប្រកបអាជីវកម្មអីទេ មានតែប្រជាពលរដ្ឋកាប់អុសទាញវល្លិ៍ រកផ្សិត ចិញ្ចឹមជីវិតតែប៉ុណ្ណោះ។ គ្មានអ្នកណាដាំដូង ដាំស្វាយទេ គឺអត់»។

ចំណែកឯអ្នកស្រី ទេព អូរ អាយុ៤៧ឆ្នាំ រស់នៅភូមិឃុំខាងលើត្រូវជាភរិយារបស់មេភូមិដែលជាជនរងគ្រោះត្រូវតុលាការកោះហៅបំភ្លឺដែរនោះ បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា ដីនេះ គឺជាដីជនជាតិដើមភាគតិច។ អ្នកស្រីបានដាក់ជាសំណួរថា តើឱ្យពួកគាត់ធ្វើយ៉ាងម៉េចបើឈ្មួញយកដីនេះអស់?

អ្នកស្រីបានថ្លែងដោយអស់សង្ឃឹមថា៖ «មិនដឹងធ្វើយ៉ាងម៉េចទេ បើបន្តិចតុលាការហៅ បើបន្តិចតុលាការហៅអញ្ចឹងនោះ និងខាងអាជ្ញាធរ ថាទុកអោយសហគមន៍ ថាតែមាត់ ពួកយើងតវ៉ានេះ ទុកគ្រាន់តែជាកន្លែងសក្ការៈគោរពបូជា សម្រាប់ជនជាតិដើមភាគតិចប៉ុណ្ណឹងកុំឱ្យវាសាបសូន្យ»។

ពលរដ្ឋអ្នកសារព័ត៌មានមិនអាចរកប្រភពដើម្បីទាក់ទងឈ្មួញឈ្មោះលោក តាំង ស៊ីផេង ដើម្បីបំភ្លឺជុំវិញរឿងនេះបាននៅឡើយទេ។

ចំណែកលោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ មិនមានអត្ថាធិប្បាយអ្វីឡើយ នៅពេលដែលពលរដ្ឋអ្នកសារព័ត៌មាន CCIM បានហៅទូរសព្ទទៅដើម្បីសុំការបំភ្លឺរឿងនេះ ហើយបានចុចផ្តាច់ទូរស័ព្ទថែមទៀត។

យ៉ាងណាក្តី លោក យ៉ុង គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាពហៅកាត់ថា (PDP) បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានCCIMថា លោកមានការងឿងឆ្ងល់ ករណីដែលតុលាការបានកោះហៅតំណាងជនជាតិដើមភាគតិចកួយ ទៅឆ្លើយបំភ្លឺជុំវិញរឿងនេះទៅវិញ។

លោកថា៖ «រឿងនេះ គឺជារឿងសំខាន់មួយ បើពួកគាត់ជាម្ចាស់ដី ហេតុអី្វបានគេហៅពួកគាត់ទៅបំភ្លឺ ប្រសិនបើករណីគាត់ជាម្ចាស់ដី អញ្ចឹងគេយកដីគាត់ហើយ ឱ្យគាត់ទៅបំភ្លឺទៀត អាហ្នឹងជារឿងវាដូចជាអយុត្តិធម៌ខ្លាំងណាស់ ឬមួយគឺជាការរំលោភសិទ្ធិ គឺជាភាពមួយដែលរងការនូវអយុត្តិធម៌ ដោយសារតែខាងប្រព័ន្ធតុលាការហ្នឹង។ នេះបើសិនជាករណីនេះវាជាការពិតមែននោះ»។

លោកបានបន្តថា ក្នុងករណីនេះ បើភាគីខាងអាជ្ញាធរឃុបឃិតនិងចូលដៃចូលជើងជាមួយឈ្មួញ ហើយមិនដោះស្រាយជូនប្រជាពលរដ្ឋទេ នោះប្រជាពលរដ្ឋជនជាតិដើមភាគតិចនេះ នឹងអស់ជំនឿលើអាជ្ញាធរនិងប្រព័ន្ធតុលាការទៀតហើយ។

លោកបន្ថែមថា៖ «ដូចខ្ញុំបានបញ្ជាក់ជូនចឹង បើខាងប្រព័ន្ធតុលាការដីរបស់ពួកគាត់មានតែបើគេមិនព្រមស៊ើបអង្កេតសើរើឱ្យដឹងការពិត ឬក៏ឈរលើផលប្រយោជន៍ណាមួយ មានការលំអៀងទៅលើអ្នករំលោភបំពាន វាបន្ថែមបន្ទុកកាន់តែធ្ងន់ធ្ងរមកដល់ប្រជាពលរដ្ឋស្លូតត្រង់ ជាពិសេសជនជាតិដើមភាគតិច ដែលគ្នាមិនសូវមានការចេះដឹង យល់ដឹងច្រើន ពីបញ្ហាច្បាប់ និងបញ្ហាសង្គម។ នេះក៏ជារឿងមួយសំខាន់ដែរ គួរតែយកចិត្តទុកដាក់ និងផ្ដល់ព័ត៌មាន និងគិតគូរក្នុងការរស់នៅរបស់ពួកគាត់គួរកុំធ្វើបាបពួកគាត់»។

យោងតាមការលើកឡើងរបស់ជនជាតិដើមភាគតិចកួយបានអះអាងថា ចាប់តាំងពីឆ្នាំ ២០២០មក ពោលគឺនៅពេលដែលពួកឈ្មួញទៅដល់សហគមន៍របស់ពួកគេមក បានធ្វើឲ្យពួកគាត់មិនដែលមានសេចក្តីសុខម្តងណាឡើយរហូតដល់បច្ចុប្បន្ននេះ។ ពួកគេអះអាងថា ពួកគេត្រូវបានគេប្ដឹង ចោទប្រកាន់ពីរឿងដីរួម ដីព្រៃ និងរងភាពអយុត្តិធម៌មិនចេះចប់មិនចេះហើយពីខាងអាជ្ញាធរផងដែរ៕

……………..

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មានលោក ស៊ួស ចាន់ឌឿន

អត្ថបទមុន

សាលាឧទ្ធរណ៍​ក្រុង​ភ្នំពេញ​ដោះលែង​លោក រាជ សីម៉ា សកម្មជន​ដីធ្លី​ឡពាង​ឱ្យនៅ​ក្រៅ​ឃុំ​ជាបណ្តោះ​អាសន្ន

អត្ថបទបន្ទាប់

ពន្ធនាគារ​ខេត្តកំពង់ឆ្នាំង​ទើប​ដោះលែងលោក រាជ សីម៉ា សកម្មជន​​ដីធ្លី​ឡពាង​​​នៅ​ល្ងាច​​មិញ​​នេះ

អត្ថបទបន្ទាប់
ពន្ធនាគារ​ខេត្តកំពង់ឆ្នាំង​ទើប​ដោះលែងលោក រាជ សីម៉ា សកម្មជន​​ដីធ្លី​ឡពាង​​​នៅ​ល្ងាច​​មិញ​​នេះ

ពន្ធនាគារ​ខេត្តកំពង់ឆ្នាំង​ទើប​ដោះលែងលោក រាជ សីម៉ា សកម្មជន​​ដីធ្លី​ឡពាង​​​នៅ​ល្ងាច​​មិញ​​នេះ

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង